សុខភាព
មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ
គ្នាយើងមួយចំនួនទំនង ជាមានការរវល់ច្រើន មិនមានពេលគ្រប់គ្រាន់ ដើម្បីហាត់ប្រាណ ឬទៅក្លឹបហាត់ប្រាណ តែកុំបារម្ភអី ក្រៅពីការបញ្ចេញកម្លាំងកាយនៅក្លឹបហាត់ប្រាណ នៅមានវិធីមួយចំនួនទៀតអាចជួយគ្នាយើងបញ្ចេញញើសបានដែរ។

ដូចគ្នាយើងដឹងហើយថា ការបញ្ជេញញើសពិតជាមានសារៈសំខាន់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់យើងណាស់។ តាមការណែនាំការបញ្ចេញកម្លាំងកាយបែបស្រាលៗដូចជាដើរ រត់ រាំ ឬជិះកង់ ជាដើម យើងគួរធ្វើឲ្យបានយ៉ាងតិច១៥០នាទីក្នុងមួយអាទិត្យ ឬបើសម្មភាពបញ្ចេញកម្លាំងខ្លាំងគឺយ៉ាងតិចត្រូវធ្វើឲ្យបាន៧៥នាទីក្នុងមួយអាទិត្យ។
ចុះបើយើងមិនមានពេលរត់ ឬជិះកង់ទេ តើយើងអាចធ្វើអ្វីជំនួសបាន?
១. ធ្វើកិច្ចការផ្ទះ
កិច្ចការផ្ទះខ្លះដូចជាជូតសម្អាតផ្ទះ លាងរថយន្ត ឬម៉ូតូ ក៏ជាសកម្មភាពមួយជួយឲ្យគ្នាយើងបានបញ្ចេញញើសផងដែរ។ ក្រៅពីនេះ សកម្មភាពដូចជាលាងរថយន្ត ឬសម្អាតផ្ទះក៏ជួយជំរុញឲ្យគ្នាយើងមានអារម្មណ៍ល្អផងដែរ។
២. ធ្វើសួន
កាន់តែពិសេសទៅទៀតបើគ្នាយើងមានផ្ទះ និងមានដីសល់ខ្លះៗផង កុំទុកចោលអី ចូររៀបចំធ្វើជាសួនដាំបន្លែ ឬផ្កាតាមចំណូលចិត្តរបស់យើង។ ការងារទាំងនេះមិនត្រឹមតែជួយឲ្យយើងបានផលពីសួនបន្លែនោះទេ តែក៏បានជួយឲ្យគ្នាយើងបញ្ចេញកម្លាំងពលកម្ម បញ្ចេញញើសតាមរយៈការជីក ការកាប់គាស់ ឬលើកដាក់ថូ ចុះឡើងជាដើម។ ការធ្វើសកម្មភាពបែបនេះបានត្រឹម៣០នាទីក្នុងពេលមួយដង នឹងជួយដល់សុខភាពរាងកាយ និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង។

៣. រួមភេទ
ការសិក្សាបានបង្ហាញថាពេលយើងរួមភេទ អាចដុតកាឡូរីបាន៥កាឡូរីក្នុងរយៈពេល១នាទី។ សកម្មភាពនៃការរួមភេទ ក៏ត្រូវបានអ្នកជំនាញអះអាងថាអាចជួយការពារយើងពីជំងឺបេះដូងផងដែរ បើយើង និងដៃគូស្ថិតក្នុងទំនាក់ទំនងស្នេហាល្អូកល្អិន។
៤. រាំលេង
ដូចគ្នាយើងដឹងហើយថាការស្ដាប់តន្រ្តីជួយឲ្យគ្នាយើងមានអារម្មណ៍ល្អ ហើយបើយើងមានបទភ្លេងដែលយើងពេញចិត្ត និងអាចរាំលេងជាមួយសមាជិកគ្រួសារទៀតនោះកាន់តែប្រសើរថែមទៀត។ ការបើកតន្រ្តីតិចៗល្មមតែឮសំឡេងក្នុងផ្ទះយើង និងរាំលេង ក៏ជាសកម្មភាពមួយជួយឲ្យយើងបញ្ចេញញើសបានដែរ។ ការរាំ ត្រូវបានអ្នកជំនាញលើកឡើងថាមានប្រយោជន៍ជួយពង្រឹងសុខភាពបេះដូង សាច់ដុំ និងសួតរបស់យើង ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍រីករាយដូចគ្នា។
ចុចអាន៖ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយដុតកាឡូរីបានច្រើន?
ចុចអាន៖ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


