តុលាការកំពូល Archives - Kampuchea Thmey Daily

តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ
តុលាការកំពូល នៃកម្ពុជា សម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន  ស្រី ស៊ីណា  ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។ ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង  រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ។

សូមរម្លឹកថា​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះ​ឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងទាំង៣ ដោយផ្តន្ទាទោសឧក្រដិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប៣១ឆ្នាំ និងសងជម្ងឺចិត្ត១លានដុល្លារអាមេរិកឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និង១លាន ៥ម៉ឺនដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់ និងសងជម្ងឺចិត្ត៣០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ សុខុម ចរណៈ និង២០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ ហុង រិទ្ធារ័ក្ស។

ក្រោយការសម្រេចបែបនេះ របស់សាលាដំបូង ឧក្រិដ្ឋនជន ស្រី ស៊ីណា បានប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ យ៉ាងណានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ បន្ទាប់មកឧក្រិដ្ឋនជន ស្រី ស៊ីណា នៅតែបន្តប្ដឹងជំទាស់ទៅកាន់តុលាការកំពូល ទើបនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ តុលាការកំពូលសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន  ស្រី ស៊ីណា  ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមទាំងពីរថ្នាក់។

សំណុំរឿងឧក្រិដ្ឋកម្មបង្កឡើងដោយឧក្រិដ្ឋជន ស្រី ស៊ីណា ជាសំណុំរឿងដ៏កក្រើក បង្កការចាប់អារម្មណ៍ ក្ដីឈឺចាប់ និងខ្លាចរអាដល់បណ្ដាពលរដ្ឋខ្មែរ មិនថារស់នៅក្នុងឬក្រៅប្រទេស តាមដានស្រែកទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។ សមណុំរឿងនេះ ថ្នាក់ដឹកនាំបានតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ បញ្ចប់គោរមងារ ឧកញ៉ា ពីឧក្រិដ្ឋជន ស្រី ស៊ីណា និងបានបញ្ជូនក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន ដល់គ្រួសារជនរងគ្រោះផងដែរ។

ក្រោយការប្រកាសរបស់តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ជនរងគ្រោះ  ហុង រិទ្ធារ័ក្ស ប្រកាសតាមគណនីហ្វេសប៊ុក ថា ទីបំផុតលោក និងជនរងគ្រោះ សុខុម ចរណៈ  និងជនរងគ្រោះ ដែលបាត់បង់ជីវិតទៅរួមមាន លោក ឡុង លីសុង និងកញ្ញា ឃីន កញ្ជនា  ទទួលបានយុត្តិធម៌ហើយ ពោលគឺយុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។

លោក ហុង រិទ្ធារ័ក្ស  អរគុណទៅដល់សម្ដេចតេជោ  ហ៊ុន សែន នឹង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់មួយនេះ  តាំងពីដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ និងអរគុណឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ និង លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានជួយឈឺឆ្អាលយកអាសារជាមួយនឹងរឿងក្តីមួយនេះ។

សូមរម្លឹកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់លើកឡើងថា នឹងបញ្ជូលឈ្មោះឧក្រិដ្ឋជនស្រី ស៊ីណា ទៅក្នុងបញ្ជីអ្នកទោសដែលមិនអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានជាដាច់ខាត៕

ដោយ៖ង៉ិល ណារ៉ាត់

The post តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ appeared first on Kampuchea Thmey Daily.

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
តុលាការកំពូល បានសម្តែងការសោកស្ដាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ នៅក្នុងជម្លោះទាមទារដីទំហំ ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ដោយសារភស្តុតាង អង្គហេតុ និងអង្គច្បាប់ ដែលព្រះចៅអធិការទាមទារដីនោះមិនមានមូលដ្ឋានរឹងមាំ។

ការសោកស្តាយនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល នៅថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងគោលបំណងបំភ្លឺដល់សាធារណជន និងឆ្លើយតបទៅនឹងបណ្តាញសារព័ត៌មាន​ និងបុគ្គលមួយចំនួនដែលបានបង្ហោះសារចោទប្រកាន់ថា «តុលាការកំពូលកាត់ក្តីឱ្យមន្ត្រីរំលោភដីវត្តស្ទឹងមានជ័យជាអ្នកឈ្នះក្តីព្រះចៅអធិការ»។
ជុំវិញការចោទប្រកាន់នេះ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ថា នៅក្នុងជម្លោះនេះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រះនាម ថៃ ប៊ុនធឿន បានប្ដឹងទាមទារដីទំហំ ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ពីឈ្មោះ ហុក អៀង ដែលទទួលមរណៈភាព មានកូនជាអ្នកបន្តសិទ្ធិឈ្មោះ អៀង សៀ ដោយអះអាងថា ដីទំនាស់នេះជាដីរបស់វត្តតាំងពីសម័យលន់ណុល។

ចំណែក ភាគីចុងចម្លើយ អៀង សៀ ដែលត្រូវជាកូនរបស់ឈ្មោះ ហុក អៀង បានអះអាងថា គ្រួសាររបស់ខ្លួនបានចូលរស់នៅតាំងពីឆ្នាំ១៩៧៩ តាមការប្រគល់ឱ្យពីអាជ្ញាធរមូលដ្ឋាន និងថាដីនេះមិនមែន ជាដីវត្ត និងដីគ្មានរបងទេ។

ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងសម្រេចតាមសេចក្តីសម្រេចចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ដោយទទួលស្គាល់សិទ្ធិរបស់គ្រួសារចុងចម្លើយឈ្មោះ អៀង សៀ ពោលគឺមិនទទួលស្គាល់សិទ្ធិទាមទាររបស់ ដើមចោទឡើយ ហើយសេចក្តីសម្រេចនេះ ត្រូវបានគណៈកម្មការសុរិយោដីថ្នាក់ជាតិ សម្រេចតម្កល់ តាមសេចក្តីសម្រេចចុះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បន្ទាប់មក ដើមចោទបានប្តឹងតវ៉ាទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិនេះ ត្រូវបានតម្កល់ទុកជាបានការដោយតុលាការគ្រប់ជាន់ថ្នាក់។

តុលាការកំពូល

ការសម្រេចសេចក្ដីរបស់គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ និងថ្នាក់ជាតិ ព្រមទាំងការសម្រេចសេចក្ដីរបស់តុលាការទាំងបីថ្នាក់ បានលើកយកសំអាងហេតុច្បាស់លាស់ ដោយផ្អែកលើ ភស្តុតាងជាច្រើន ដែលសន្និដ្ឋានបានថា ឈ្មោះ ហុក អៀង ជាឪពុករបស់ឈ្មោះ អៀង សៀ បានចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន លើដីទំនាស់ដែលកាលនោះជាដីព្រៃដុះស្មៅ តាមការប្រគល់ឱ្យរបស់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ ហើយដីនេះជាដីអតីតប៉ុស្តិ៍ប៉េអឹម ប៉ុស្តិ៍ប៉ូលិស និងសាលាសង្កាត់លេខ៩ពីសង្គមចាស់ មុនឆ្នាំ១៩៧៥ ដោយពុំពាក់ព័ន្ធនឹងដីវត្តឡើយ។

យ៉ាងណាមិញ ព្រះគ្រូចៅអធិការ និងគ្រូសូត្រស្តាំ វត្តស្ទឹងមានជ័យ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានធ្វើសន្និសីទមួយ ដោយមានសង្ឃដីកាអះអាងថា ដីដែលព្រះសង្ឃទាមទារនោះ គឺជាដីរបស់វត្តជាយូរមកហើយ និងមានឯកសារដែលជាភស្តុតាងត្រឹមត្រូវ។ ជាមួយគ្នានេះ ព្រះសង្ឃជាង ៣៦០ អង្គ/នាក់ ដែលគង់នៅវត្តស្ទឹងមានជ័យ ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត។

ទោះបែបនេះក្តី បើតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូល វត្តទើបតែធ្វើការជួសជុល និងធ្វើរបងនៅឆ្នាំ១៩៩០ ក្រោយការរស់នៅរបស់ឈ្មោះ ហុក អៀង។ ចំណែកចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែលឈ្មោះ ហុក អៀង រស់នៅជាដីរបស់វត្តទេ ទោះមុន ឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ដដែរ បានឱ្យដឹងថា រឿងនេះត្រូវបានតុលាការកំពូលសម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែ ភាគីដើមចោទចៅអធិការវត្ត ទើបតែលើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលនេះ។

តុលាការកំពូលបានសង្កត់ធ្ងន់ថា ការសម្រេចរបស់ខ្លួនគឺផ្អែកលើភស្តុតាង និងច្បាប់ ហើយមិនមានភស្តុតាងណាមួយដែលបង្ហាញថាដីមានជម្លោះនោះជាកម្មសិទ្ធិរបស់វត្តនោះទេ ខណៈសំណុំរឿងនេះត្រូវបានដោះស្រាយ ហើយការសម្រេចរបស់តុលាការគឺជាស្ថាពរ៕

The post តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ appeared first on Kampuchea Thmey Daily.

តើប្រធានតុលាការកំពូល មានភារកិច្ចដូចម្ដេច?
លោក ជីវ កេង ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានតុលាការកំពូល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ពោល គឺក្រោយពេលដែលព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទានតែងតាំងជាប្រធានតុលាការកំពូលនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ តើតំណែងជាប្រធានតុលាការកំពូល មានតួនាទី-ភារកិច្ចអ្វីខ្លះ?

តុលាការកំពូល មានតែមួយគត់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ សមាសភាពតុលាការកំពូល មាន ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាល។ តុលាការកំពូល មានសភាជំនាញចំនួន៤ រួមមាន៖ សភាព្រហ្មទណ្ឌ សភារដ្ឋប្បវេណី សភាពាណិជ្ជកម្ម និងសភាការងារ។ ក្នុងករណីចាំបាច់ សភាជំនាញផ្សេងទៀតរបស់តុលាការកំពូល អាចត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ ហើយសភានីមួយៗចេញសេចក្តីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាព ក្នុងនាមតុលាការកំពូល។

សមាសភាពរបស់សភានីមួយៗ រួមមាន៖ ប្រធានសភា ចៅក្រម និងក្រឡាបញ្ជី។ ប្រធានសភានីមួយៗ ត្រូវបានចាត់តាំងដោយប្រធានតុលាការកំពូល ហើយចំនួនចៅក្រម ក្រឡាបញ្ជី ព្រមទាំងដំណើរការរបស់សភាទាំងនេះ ត្រូវកំណត់ដោយប្រធានតុលាការកំពូល។

មាត្រា៦០ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ឆ្នាំ២០១៤ បញ្ញត្តិថា ប្រធានតុលាការកំពូល មានតួនាទីចាត់វិធានការគ្រប់គ្រងជាចាំបាច់ក្នុងការប្រព្រឹត្តទៅនៃតុលាការកំពូល និងណែនាំសភាទាំងអស់របស់តុលាការកំពូលឱ្យអនុវត្តច្បាប់។ ប្រធានតុលាការកំពូល ក៏ត្រូវចេញដីកាសម្រេចនានា ដើម្បីចាត់តាំងអនុប្រធានតុលាការកំពូលឱ្យចាត់ចែងការងារជំនួសខ្លួនបានក្នុងករណីចាំបាច់ ចាត់តាំងអនុប្រធានតុលាការកំពូលឱ្យទទួលបន្ទុកធ្វើជាប្រធានសភានីមួយៗ ទៅតាមជំនាញ និងបទពិសោធន៍ការងារ  ក៏ប៉ុន្តែ ក្នុងករណីខ្វះអនុប្រធាន គឺប្រធានតុលាការកំពូល អាចចាត់តាំងចៅក្រមណាម្នាក់ឱ្យធ្វើជាប្រធានសភាបាន។

សភាពេញអង្គ អាចបង្កើតឱ្យមានដំណើរការបាន ដោយដីកាសម្រេចរបស់ប្រធានតុលាការកំពូល ដើម្បីជំនុំជម្រះ ជាអាទិ៍៖ លើបណ្ដឹងសាទុក្ខលើកទីពីរចំពោះសាលដីការបស់សាលាឧទ្ធរណ៍ លើបណ្ដឹងសើរើចំពោះសាលក្រម និងសាលដីកាស្ថាពរ និងអាចជំនុំជម្រះលើបណ្តឹងសើរើ ឬ បណ្តឹងជំនុំជម្រះសាជាថ្មី ក្នុងករណីដែលមានការស្នើសុំឱ្យមានការពិនិត្យ និងសម្រេចឡើងវិញចំពោះរឿងក្តីណាមួយ ពីព្រះមហាក្សត្រ ដែលជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ ប្រធានតុលាការកំពូល ក៏មានភារកិច្ចចេញដីកាសម្រេច ក្នុងការបង្កើតឱ្យមានដំណើរការសភារួមក្រុម តាមគំនិតផ្តួចផ្តើមរបស់ខ្លួន ឬតាមការស្នើសុំរបស់ប្រធានសភាណាមួយ កាលណាមានរឿងក្តីណាមួយ ចោទជាបញ្ហាដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់សភាច្រើន ឬប្រសិនបើបញ្ហានោះបានទទួលនូវដំណោះស្រាយខ្វែងគ្នា នៅចំពោះមុខសភាផ្សេងគ្នានៃតុលាការកំពូល។ សភារួមក្រុមប្រព្រឹត្តទៅតាមការកោះអញ្ជើញរបស់ប្រធានតុលាការកំពូល ដោយសភារួមក្រុមនេះ ត្រូវមានសមាសភាពចៅក្រមយ៉ាងតិច៩រូប ដែលស្ថិតក្រោមអធិបតីរបស់ប្រធានតុលាការកំពូល៕

The post តើប្រធានតុលាការកំពូល មានភារកិច្ចដូចម្ដេច? appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីយុត្តិធម៌៖ ប្រធានតុលាការកំពូលថ្មី នឹងរួមចំណែកលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌សង្គម
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញជំនឿថា លោក ជីវ កេង ប្រធានតុលាការកំពូល ដែលទើបតែងតាំងថ្មី នឹងចូលរួមចំណែកក្នុងការកែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ពិសេសសំដៅពង្រឹង និងលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គម។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញជំនឿយ៉ាងមុតមាំនេះ បន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ការតែងតាំងនេះទៀតសោត ធ្វើឡើងក្រោយមានការសម្រេចស្នើពីអង្គប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រ ជាព្រះប្រធាន។

ភ្លាមៗ ក្រោយការតែងតាំងនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតាងនាមឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃសាណ៍ជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានផ្ញើសារលិខិតមួយច្បាប់អបអរសាទរចំពោះលោក ជីវ កេង។ ទន្ទឹមនឹងការអបអរសាទរនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់លោក ជីវ កេង តុលាការកំពូល នឹងកាន់តែមានភាពរីកចម្រើន ជាពិសេសការបន្តសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដែលបម្រើឱ្យវិស័យយុត្តិធម៌។

លោកឧបនាយករដ្ឋមន្រ្តី បានសង្គត់ធ្ងន់ថា ប្រធានតុលាការកំពូលថ្មីរូបនេះ នឹងរួមចំណែកក្នុងការកែទម្រង់វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមជាតិ ដើម្បីធានាថែរក្សាបានស្ថិរភាពសង្គម សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានជូនពរលោក ជីវ កេង ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបម្រើឱ្យវិស័យយុត្តិធម៌នៅកម្ពុជា នាពេលនេះ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

សូមជម្រាបថា លោក ជីវ កេង ជាឥស្សរជនមួយរូបដែលបានប្រឡូកក្នុងវិស័យច្បាប់ យុត្តិធម៌ និងប្រព័ន្ធតុលាការ អស់ រយៈពេលប្រមាណជាង៤០ឆ្នាំមកហើយ។ មុនពេលទទួលបានការតែងតាំងតួនាទីជាប្រធានតុលាការកំពូលនេះ លោក ជីវ កេង ធ្លាប់បានបំពេញតួនាទីសំខាន់ៗជាច្រើន រួមមាន ជារដ្ឋអាជ្ញាស្តីទីអមតុលាការខេត្តកំពង់ធំ ក្រោយមកជាព្រះរាជអាជ្ញាអមតុលាការកំពូល ជាចៅក្រមនៃតុលាការកំពូល ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាអនុប្រធានតុលាការកំពូល៕

The post រដ្ឋមន្ត្រីយុត្តិធម៌៖ ប្រធានតុលាការកំពូលថ្មី នឹងរួមចំណែកលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌សង្គម appeared first on Kampuchea Thmey Daily.

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល
នៅក្នុងសម័យប្រជុំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គប្រជុំ បានសម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ជំនួសលោកប្រធានចាស់ គឺលោក ឌិត មន្ទី។

ការស្នើតែងតាំងនេះ គឺបន្ទាប់ពីលោក ជីវ កេង ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញលិខិតបង្គាប់តែង តាំងជាប្រធានស្ដីទីតុលាការកំពូល ជាបណ្ដោះអាសន្ន ជំនួសលោក ឌិត មន្ទី ដែលបានប្រកាសលាលែង។ មុនការស្នើតែងតាំងនេះ លោក ជីវ កេង មានតួនាទីជាអនុប្រធានតុលាការកំពូល ហើយលោកក៏ធ្លាប់ធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំ លើកទី៣៧ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ៧។

សេចក្ដីប្រកាសព័ត៌មាន ក្រោយកិច្ចប្រជុំនេះ បានឱ្យដឹងថា របៀបវារៈទី១ នៃសម័យប្រជុំនេះ គឺពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំង ប្រធាន-អនុប្រធាន និងចៅក្រម មួយចំនួន។ ជាលទ្ធផល អង្គប្រជុំបានសម្រេចយល់ព្រមស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល និងការផ្ទេរតែងតាំងមុខតំណែងប្រធាន-អនុប្រធាន និងចៅក្រម ចំនួន ៤៧រូបផ្សេងទៀត នៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។

សម្រាប់របៀបវារៈផ្សេងៗទៀត  ត្រូវបានអង្គប្រជុំនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរ និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន ២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។ ក្នុងនោះ អង្គប្រជុំ បានសម្រេចអនុញ្ញាតឱ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ហើយអង្គប្រជុំ ក៏បានសម្រេចអនុញ្ញាតឱ្យលោក អ៊ុត សម្ផស្ស ចូលបំពេញមុខងារជាចៅក្រម នៅអង្គភាពដើមវិញ និងស្នើតែងតាំងមុខតំណែងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

អង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រឹកមិញនេះ ថែមទាំងបានសម្រេចយល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះចៅក្រមកម្មសិក្សាចំនួន៤០រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត។ ទន្ទឹមនេះ អង្គប្រជុំ បានផ្តល់យោបល់យល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុព្រះរាជអាជ្ញា ថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ និងចាត់ឱ្យទៅបំពេញការងារនៅអយ្យការ អមសាលាដំបូងខេត្ត។

ដោយយោងទៅលើការចាំបាច់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំ ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើការស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សាចំពោះសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ ចំនួន៥៥រូប ដោយក្នុងនោះមាន សិស្សចៅក្រមចំនួន៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន២០រូប។ ជាលទ្ធផល អង្គប្រជុំបានឯកភាពយល់ព្រមស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា និងចាត់ឱ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ផងដែរ៕

The post ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល appeared first on Kampuchea Thmey Daily.

ក្រសួងយុត្តិធម៌ បង្គាប់ឱ្យ លោក ជីវ កេង ទទួលបន្ទុកជា ប្រធានស្ដីទីតុលាការកំពូល
ក្រសួងយុត្តិធម៌ បានបង្គាប់មក ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជា ប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។

នៅថ្ងៃទី១៤ ខែសីហានេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យ លោក ជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ។

ការចាត់តាំងជាលិខិតផ្លូវការនេះ គឺបន្ទាប់ពី លោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោកចូលនិវត្តន៍។

គួររម្លឹកថា កាលពីថ្ងៃពីថ្ងៃ១១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍ ចាប់ពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៣ តបតាមសំណើរបស់សាមីខ្លួន៕

The post ក្រសួងយុត្តិធម៌ បង្គាប់ឱ្យ លោក ជីវ កេង ទទួលបន្ទុកជា ប្រធានស្ដីទីតុលាការកំពូល appeared first on Kampuchea Thmey Daily.

តើលោក យូ ប៊ុនឡេង ដែលត្រូវបន្តការងារជាអនុប្រធានតុលាការកំពូលមានប្រវត្តិយ៉ាងណា?
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់អនុញ្ញាតឲ្យបន្តការងារដល់លោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល ដែលមានអាយុ៦៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

សព្វថ្ងៃនេះ លោក យូ ប៊ុនឡេង កំពុងកាន់តំណែងជាអនុប្រធានតុលាការកំពូល ដែលបានតែងតាំងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីឆ្នាំ២០០៧។ មុនពេលតែងតាំងនេះ លោក យូ ប៊ុនឡេង ធ្លាប់បានបម្រើការងារនៅក្រសួងយុត្តិធម៌អស់រយៈពេលប្រមាណ១១ឆ្នាំ ក្នុងតួនាទីជាប្រធានការិយាល័យកិច្ចការបណ្តឹងរដ្ឋប្បវេណី។ ទន្ទឹមនេះ លោកក៏ធ្លាប់បម្រើការងារជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហមដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក យូ ប៊ុនឡេង ក៏ជាសាស្ត្រាចារ្យមួយរូប ដែលបានចូលរួមចំណែកកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាជាច្រើន ជាអាទិ៍ សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និងជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមេធាវី ផងដែរ។

ចំពោះកម្រិតវប្បធម៌ គឺលោក យូ ប៊ុនឡេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ នៅសាកលវិទ្យាល័យហូជីមិញ ប្រទេសវៀតណាម និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ។ បន្ថែមពីនេះ លោក យូ ប៊ុនឡេង ក៏បានទទួលការបណ្តុះបណ្តាលលើជំនាញផ្សេងៗ ដូចជា ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ រួមទាំងទទួលបានលិខិតបញ្ជាក់ពីវិជ្ជាជីវៈតុលាការ និងការប្រើប្រាស់វាក្យស័ព្ទច្បាប់ជាភាសាអង់គ្លេស ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើលោក យូ ប៊ុនឡេង ដែលត្រូវបន្តការងារជាអនុប្រធានតុលាការកំពូលមានប្រវត្តិយ៉ាងណា?   appeared first on Kampuchea Thmey Daily.

បញ្ជូនឃាតកកាត់ក្បាលគូជម្លោះមកតុលាការ
ជនសង្ស័យ ២ នាក់​ប្ដី​ប្រពន្ធ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ដោយ​កាត់​ក្បាល កាលពី​ខែ​ធ្នូ ឆ្នាំ ២០២២ ត្រូវ​បាន​បញ្ជូន​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ។

ជនសង្ស័យ​ទាំង ២ នាក់ ដែល​ត្រូវ​បញ្ជូន​មក​តុលាការ ទី១-ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​ជាង​សំណង់ និង ទី២-ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

បុរស-ស្ត្រី​ទាំង ២ នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ក្រុង និង​នគរបាល​ខណ្ឌ​ដង្កោ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ នៅ​ចំណុច​ផ្លូវ​១៣០ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ជា​ជន​ដៃដល់ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ជនរងគ្រោះ​ដាច់​ក្បាល​ពិតមែន ដោយសារ​ខឹង​ជនរងគ្រោះ​រំលោភ​ប្រពន្ធ​របស់​ខ្លួន។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២២ កន្លងទៅ មាន​ករណី​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ក្នុង​កន្លែង​លាង​រថយន្ត​មួយ​កន្លែង ស្ថិតនៅ​ជិត​ច្រក​ចូល​ផ្សារ​ទំនើប​ជីបម៉ុង ផ្លូវ ៥០ ម៉ែត្រ ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​សង្ស័យ​ជា​ករណី​ឃាតកម្ម ហើយ​បាន​បើក​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​ដៃដល់៕

អត្ថបទ ៖ មករា

The post បញ្ជូនឃាតកកាត់ក្បាលគូជម្លោះមកតុលាការ appeared first on Kampuchea Thmey Daily.