ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្គាប់ឱ្យ លោក ជីវ កេង ទទួលបន្ទុកជា ប្រធានស្ដីទីតុលាការកំពូល
ក្រសួងយុត្តិធម៌ បានបង្គាប់មក ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជា ប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។

នៅថ្ងៃទី១៤ ខែសីហានេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឱ្យ លោក ជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ។

ការចាត់តាំងជាលិខិតផ្លូវការនេះ គឺបន្ទាប់ពី លោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោកចូលនិវត្តន៍។
គួររម្លឹកថា កាលពីថ្ងៃពីថ្ងៃ១១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍ ចាប់ពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៣ តបតាមសំណើរបស់សាមីខ្លួន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល