សន្តិសុខសង្គម
បញ្ជូនឃាតកកាត់ក្បាលគូជម្លោះមកតុលាការ
ជនសង្ស័យ ២ នាក់ប្ដីប្រពន្ធ ដែលពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសម្នាក់ដោយកាត់ក្បាល កាលពីខែធ្នូ ឆ្នាំ ២០២២ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។

ជនសង្ស័យទាំង ២ នាក់ ដែលត្រូវបញ្ជូនមកតុលាការ ទី១-ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរជាងសំណង់ និង ទី២-ស្ត្រីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

បុរស-ស្ត្រីទាំង ២ នាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលក្រុង និងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ពេជ្យ ជីវ័ន្ត ជាជនដៃដល់ និងស្ត្រីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារខឹងជនរងគ្រោះរំលោភប្រពន្ធរបស់ខ្លួន។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម ហើយបានបើកការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់៕
អត្ថបទ ៖ មករា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


