តំបន់​West Bank Archives - Kampuchea Thmey Daily

UN ថា​ ​​អំពើ​ហិង្សា​របស់​​អ៊ីស្រាអែល ប្រឆាំង​​ប្រជាជន​ប៉ា​ឡេស្ទីន​​​នៅ West Bank កើន​ខ្ពស់​​មិនធ្លាប់​មាន​
អង្គ​ការ​សហប្រជាជាតិ​(UN) បាន​ព្រមាន​កាល​ពី​ថ្ងៃព្រហស្បតិ៍ ថា ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល​ប្រឆាំង​នឹងប្រជាជនប៉ាឡេស្ទីន​ ក្នុងតំបន់ ​West Bank ដែល​​កាន់កាប់​ដោយ​អ៊ីស្រាអែល​ កំពុងស្ថិត​​ក្នុង​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​​ណា​ទាំង​អស់​ ​ដែល​មាន​ឧប្បត្តិហេតុ​ជាមធ្យម​ ៦ករណី​ក្នុង​មួយ​ថ្ងៃ បណ្តាលឱ្យមាន​អ្នកស្លាប់ របួស និង​ខូចខាតទ្រព្យសម្បត្តិ។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ដោយ​ដកស្រង់សម្តីការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​ (OCHA) អ្នក​នាំ​ពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយក្នុង​សន្និ​សីទ​សារព័ត៌មាន​មួយថា៖ « ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់អ្នក​​ទៅ​តាំងទីលំនៅ​ ធ្វើ​ឱ្យ​មាន​អ្នកស្លាប់ របួស និង​ខូច​ខាត​ទ្រព្យសម្បត្តិ​ក្នុង​​ឆ្នាំនេះ​ នៅតំបន់ West Bank ! ឥឡូវនេះលើស​ពី​ ១ ០០០នាក់​ ហើយ»។

អ្នក​នាំ​ពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ។ រូបភាព៖ UN

លោក Stephane និយាយថា៖ « ការវាយប្រហារ​ទាំងនេះ ​បាន​ប៉ះ​ពាល់​ដល់​សហគមន៍​ជាង២៣០ នៅ​​គ្រប់​តំបន់​ West Bank។ ប្រជាជន​ប៉ាឡេស្ទីន​ជាង២ ២០០នាក់​ ត្រូវបានផ្លាស់​ទី​លំនៅ​ ក្នុង​ឆ្នាំនេះ​ដោយសារ​តែអំពើហិង្សារបស់​អ្នកតាំង​ទី​លំនៅ​ ឬការរឹតបន្តឹង​ការចូល​ប្រើ​ប្រាស់ផ្សេង​ទៀត រួមជាមួយ​នឹង​មនុស្ស​រាប់រយ​នាក់ត្រូវ​បាន​ផ្លាស់​ទី​ដោយសារតែការរុះ​រើផ្ទះដោយ​អាជ្ញាធរអ៊ីស្រាអែល»។

លោក​​ បន្ថែម​ថា៖ « ល្បឿន​​នៃ​ការ​វាយប្រហារ​​របស់​​អ្នក​តាំង​​​ទី​លំនៅ​​បច្ចុប្បន្ន បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ ​ខូចខាត​ទ្រព្យសម្បត្តិ ​ជា​មធ្យម​​មាន​​ឧប្បត្តិហេតុ​​ចំនួន៦ ​ក្នុង​មួយថ្ងៃ គឺ​ខ្ពស់​​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​​ដែល​​បាន​កត់ត្រា​ទុក»។

អាជ្ញាធរ​ប៉ាឡេស្ទីន​​បាន​អំ​ពាវ​នាវដល់​សហគមន៍​អន្តរជាតិ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​​ហើយ​​ឱ្យ​​ដាក់​សម្ពាធ​​លើ​អ៊ីស្រាអែល​​ បញ្ឈប់​​ការ​សាង​សង់​លំនៅ​ឋាន​​ក្នុង​​តំបន់​ West Bank ដែល​​អង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​​ថា​​ខុសច្បាប់​ក្រោម​ច្បាប់​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​អ៊ីស្រាអែល​​បាន​ចាប់ផ្តើម​សង្គ្រាម​លើ​តំបន់​ហ្គាហ្សា​​ក្នុង​​ខែ​តុលា ឆ្នាំ២០២៣ មន្ត្រី​ប៉ាឡេស្ទីន​​ថា វិធាន​ការ​របស់​អ៊ីស្រាអែល​​​លើ​​តំបន់​​ West Bank ​បាន​​កើនឡើង រួមទាំង​​ការ​រុះរើ​ផ្ទះសម្បែង ការ​បង្ខំ​ឱ្យ​​ផ្លាស់​ទី​ និង​ការ​ពង្រីក​ការ​តាំង​លំនៅ​។​

តួលេខ​របស់​អាជ្ញា​ធរ​​ប៉ាឡេស្ទីន​បង្ហាញ​ថា កង​កម្លាំង និង​អ្នក​កាន់កាប់​អ៊ីស្រាអែល​បាន​​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ១ ១៦៩នាក់ ​នៅ​តំបន់​ West Bank រួម​ទាំង​ភាគ​​ខាងកើត​ក្រុង​​យេរូសាឡឹម មាន​មនុស្ស​ជាង ១២ ៦០០នាក់​ ​រង​របួស និង​​ឃុំខ្លួន​​ប្រមាណ​២៣ ០០០នាក់​ ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២៣ ៕

សម្រួល៖ ណឺ មិនា

The post UN ថា​ ​​អំពើ​ហិង្សា​របស់​​អ៊ីស្រាអែល ប្រឆាំង​​ប្រជាជន​ប៉ា​ឡេស្ទីន​​​នៅ West Bank កើន​ខ្ពស់​​មិនធ្លាប់​មាន​ appeared first on Kampuchea Thmey Daily.

សហភាព​អឺរ៉ុប​​ឯក​ភាព​គ្នា​​ដាក់​ទណ្ឌ​កម្ម​ជុំ​ថ្មីលើ​អ៊ីស្រាអែល កាន់​កាប់​តំបន់​ West Bank
រដ្ឋ​មន្ត្រី​ការបរទេសសហភាពអឺរ៉ុប​ បាន​ឯកភាពគ្នាលើ​ការ​ដាក់​ទណ្ឌ​កម្ម​ជុំ​ថ្មីមួយ​ទៀត​ ដោយ​​​ផ្តោត​លើអ្នក​កាន់​កាប់ គឺ​​អ៊ីស្រាអែលនិង​អង្គការ​​​ណាដែល​​គាំទ្រសកម្មភាព​តាំង​ទី​លំនៅ​ខុស​ច្បាប់​នៅ​តំបន់ West Bank ក្នុង​ប្រទេស​ប៉ា​ឡេស្ទីន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន TRT World ចុះផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រីការបរទេស​បារាំង លោក Jean-Noel Barrot សរសេរ​លើ​បណ្តាញ​សង្គម​ X កាលពីថ្ងៃចន្ទថា៖ « រួចរាល់​ហើយ! សហភាព​អឺរ៉ុប​កំពុង​ដាក់ទណ្ឌកម្ម​នៅថ្ងៃនេះ[​ថ្ងៃ​ចន្ទ] ​ចំពោះ​អង្គ​ការស្ថាប័ន​សំខាន់​របស់​​អ៊ីស្រាអែល​ពីបទគាំទ្រ​អាណានិគម​ជ្រុលនិយមនិងហិង្សា​នៅ​តំបន់ West Bank ក៏ដូចជាមេដឹកនាំ​របស់ពួកគេ​។ ទង្វើធ្ងន់ធ្ងរនិង​មិន​អាច​អត់​ឱន​ទាំង​នោះត្រូវតែបញ្ឈប់​បន្ទាន់​»។

រដ្ឋ​មន្ត្រីការបរទេស​បារាំង លោក Jean-Noel Barrot. រូបភាព៖ Reuters

លោក បាន​បន្ថែម ដោយ​សំដៅ​លើ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ថា៖ « ក្តីសង្ឃឹម​ប្រទេស​បារាំង​បាន​រស់ឡើងវិញ​កាលពីឆ្នាំមុន​នៅទីក្រុងញូវយ៉ក ជាក្តីសង្ឃឹម​នៃរដ្ឋពីរ​ត្រូវ​បាន​ទទួល​ស្គាល់ ​គោរព និង​រស់​​នៅជាមួយគ្នាក្នុង​សន្តិភាព និង​សន្តិសុខ យើងនឹងមិន​អនុញ្ញាតឱ្យនរណាម្នាក់​ធ្វើឱ្យខូច​វាឡើយ»។

ដោយ​ឡែក​ លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប ក៏​បានបញ្ជាក់ពីការសម្រេចចិត្ត​លើ​ការ​ដាក់​ទណ្ឌ​កម្ម​អ៊ីស្រាអែលថា៖ « រដ្ឋមន្ត្រីការបរទេសរបស់​សហភាព​អឺរ៉ុប បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ដាក់ទណ្ឌកម្មលើអ្នកតាំង​លំនៅ​ខុសច្បាប់​របស់អ៊ីស្រាអែល ពីបទ​ហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។

លោកស្រី​ Kallas សរសេរ​លើ​បណ្តាញ​សង្គម​ X ថា៖ « វាដល់ពេល​ហើយដែល​យើង​ត្រូវផ្លាស់ប្តូរពីភាពជាប់គាំង​ទៅជាការសម្រេចបាន​​។ ភាព​ជ្រុលនិយម និងអំពើហិង្សា​​គឺ​នាំ​មក​​​​ផលវិបាកប៉ុណ្ណោះ​»។

យោង​តាមមន្ត្រីប៉ាឡេស្ទីនឱ្យ​ដឹងថា តំបន់ West Bank កាន់កាប់​ដោយ​អ៊ី​ស្រាអែលបាន​ប្រើ​​អំ​ពើហិង្សាកាន់តែខ្លាំងឡើង ចាប់​តាំងពីការ ​​​វាយប្រហារ​នៅ​​​តំបន់ហ្គាហ្សា​ក្នុងខែតុលា ឆ្នាំ២០២៣ រួមទាំង​ការសម្លាប់ ចាប់ខ្លួន ពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះសម្បែង​។

យោង​តាមតួលេខផ្លូវការ​របស់​អាជ្ញា​ធរ​ប៉ាឡេស្ទីន ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាងហោចណាស់ ១ ១៥៥នាក់ ​ត្រូវបាន​សម្លាប់ ហើយ​ ១១ ៧៥០ នាក់​ រង​របួស និង​ជាង​ ២២ ០០០នាក់​ ត្រូវបាន​ចាប់ខ្លួន​នៅតំបន់ West Bank ៕

ប្រែដោយ​៖ ណឺ មិនា

The post សហភាព​អឺរ៉ុប​​ឯក​ភាព​គ្នា​​ដាក់​ទណ្ឌ​កម្ម​ជុំ​ថ្មីលើ​អ៊ីស្រាអែល កាន់​កាប់​តំបន់​ West Bank appeared first on Kampuchea Thmey Daily.

លោកត្រាំ ប្រឆាំងនឹងការកាត់យកទឹកដី West Bank ខណៈពិភពលោកថ្កោលទោសអ៊ីស្រាអែល
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការកាត់យកទឹកដី West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់ ដោយសេតវិមានព្រមានថា ទង្វើបែបនេះនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

តំបន់ West Bank (រូបថត៖ Reuters)

ចេញ​ផ្សាយ​ថ្ងៃ​អង្គារ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​ សារព័ត៌មាន Al Jazeera បាន​ឲ្យ​ដឹង​ថា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រកាសវិធានការថ្មីៗ ដើម្បីពង្រីកការគ្រប់គ្រងលើទឹកដីប៉ាឡេស្ទីនកាលពីចុងសប្តាហ៍ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទថា «តំបន់ West Bank ដែលមានស្ថិរភាព» គឺជាកត្តាចាំបាច់សម្រាប់សន្តិសុខរបស់អ៊ីស្រាអែល និងគោលដៅសន្តិភាពរបស់រដ្ឋបាលលោកត្រាំ។

ជំហររបស់​អាមេរិកនេះ បានកើតឡើងស្របពេលមានរលកនៃការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានទទួលស្គាល់ថា គោលនយោបាយថ្មីនេះមានបំណង «កប់ចោលគំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន»។ ចាប់ពីទីក្រុងឡុងដ៍ រហូតដល់ទីក្រុងម៉ាឌ្រីដ មេដឹកនាំពិភពលោកបានរិះគន់ទង្វើនេះថាជាការរំលោភច្បាប់អន្តរជាតិ។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលចក្រភពអង់គ្លេស សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍តវ៉ា ដោយទាមទារ​ឲ្យ​អ៊ីស្រាអែលលុបចោលជាបន្ទាន់នូវការផ្ទេរអំណាចគ្រប់គ្រងសំណង់ និងទីតាំងសំខាន់ៗពីអាជ្ញាធរប៉ាឡេស្ទីន មក​ឲ្យ​អ៊ីស្រាអែលវិញ។

ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង នៅពេលដែលប្រទេសកាន់សាសនាឥស្លាមចំនួន៨ រួមមាន អារ៉ាប៊ីសាអូឌីត តួកគី និងអារ៉ាប់រួម ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាមបង្ខំ​​ឲ្យ​មាន «តថភាពច្បាប់ថ្មី» តាមរយៈការបណ្តេញចេញដោយខុសច្បាប់។ អគ្គលេខាធិការ UN លោក Antonio Guterres ព្រមានថា វិធានការទាំងនេះកំពុងបំផ្លាញដំណោះស្រាយរដ្ឋពីរ ហើយ​បញ្ហាសំខាន់នៅពេលនេះ គឺថាតើរដ្ឋបាលលោកត្រាំ នឹងអាចរារាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពីការបន្តពង្រីកទឹកដីបន្ថែមទៀតបានឬយ៉ាងណា៕

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

The post លោកត្រាំ ប្រឆាំងនឹងការកាត់យកទឹកដី West Bank ខណៈពិភពលោកថ្កោលទោសអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank
មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​យោធា​អ៊ីស្រាអែល​វាយ​ឆ្មក់​ចូល​ជំរំ​ជនភៀសខ្លួន Jenin ក្នុង​តំបន់ West Bank បន្ថែមទៀត បន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី២២ខែមករានេះ។

រថយន្តសេវាសង្គ្រោះ​នៅ​ West Bank។ Reuter

​អាជ្ញាធរសុខាភិបាល​​ប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន​១០នាក់ត្រូវបានសម្លាប់ និង​៣៥​នាក់​រង​របួសនៅក្នុងការវាយឆ្មក់កាលពីព្រឹកព្រលឹមថ្ងៃអង្គារ​ដល់យប់ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃទៀត។ បើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការនេះហៅថា «ជញ្ជាំងដែក» គឺមានបំណង «លុបបំបាត់អំពើភេរវកម្ម» នៅក្នុងតំបន់នេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមាន «ការអត់ធ្មត់» ពីកងកម្លាំងសន្តិសុខ ហើយបាននិយាយថា លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង។

អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល B’Tselem បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា បានប្រើប្រាស់បទឈប់បាញ់​នៅតំបន់ហ្គាហ្សាជា លេស និងឱកាសដើម្បីលុបបំបាត់ការគៀបសង្កត់របស់ប៉ាឡេស្ទីននៅ West Bank។ បើតាម​អភិបាលក្រុង Jenin លោក Kamal Abu al-Rub បានប្រាប់ AFP ថា ប្រតិបត្តិការនេះគឺជា «ការលុកលុយជំរំជនភៀសខ្លួន»។

គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ថ្មីៗ​នេះ ការ​វាយឆ្មក់​បាន​កើន​ឡើង​ញឹកញាប់ និង​ខ្លាំង​នៅ​ក្នុង​ក្រុង​Jenin៕

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank appeared first on Kampuchea Thmey Daily.