ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank
មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ ខណៈយោធាអ៊ីស្រាអែលវាយឆ្មក់ចូលជំរំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank បន្ថែមទៀត បន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី២២ខែមករានេះ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ និង៣៥នាក់រងរបួសនៅក្នុងការវាយឆ្មក់កាលពីព្រឹកព្រលឹមថ្ងៃអង្គារដល់យប់ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃទៀត។ បើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការនេះហៅថា «ជញ្ជាំងដែក» គឺមានបំណង «លុបបំបាត់អំពើភេរវកម្ម» នៅក្នុងតំបន់នេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមាន «ការអត់ធ្មត់» ពីកងកម្លាំងសន្តិសុខ ហើយបាននិយាយថា លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង។
អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល B’Tselem បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា បានប្រើប្រាស់បទឈប់បាញ់នៅតំបន់ហ្គាហ្សាជា លេស និងឱកាសដើម្បីលុបបំបាត់ការគៀបសង្កត់របស់ប៉ាឡេស្ទីននៅ West Bank។ បើតាមអភិបាលក្រុង Jenin លោក Kamal Abu al-Rub បានប្រាប់ AFP ថា ប្រតិបត្តិការនេះគឺជា «ការលុកលុយជំរំជនភៀសខ្លួន»។
គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវាយឆ្មក់បានកើនឡើងញឹកញាប់ និងខ្លាំងនៅក្នុងក្រុងJenin៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


