ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុបឯកភាពគ្នាដាក់ទណ្ឌកម្មជុំថ្មីលើអ៊ីស្រាអែល កាន់កាប់តំបន់ West Bank
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នាលើការដាក់ទណ្ឌកម្មជុំថ្មីមួយទៀត ដោយផ្តោតលើអ្នកកាន់កាប់ គឺអ៊ីស្រាអែលនិងអង្គការណាដែលគាំទ្រសកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ក្នុងប្រទេសប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot សរសេរលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា៖ « រួចរាល់ហើយ! សហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មនៅថ្ងៃនេះ[ថ្ងៃចន្ទ] ចំពោះអង្គការស្ថាប័នសំខាន់របស់អ៊ីស្រាអែលពីបទគាំទ្រអាណានិគមជ្រុលនិយមនិងហិង្សានៅតំបន់ West Bank ក៏ដូចជាមេដឹកនាំរបស់ពួកគេ។ ទង្វើធ្ងន់ធ្ងរនិងមិនអាចអត់ឱនទាំងនោះត្រូវតែបញ្ឈប់បន្ទាន់»។

លោក បានបន្ថែម ដោយសំដៅលើអ៊ីស្រាអែលនិងប៉ាឡេស្ទីនថា៖ « ក្តីសង្ឃឹមប្រទេសបារាំងបានរស់ឡើងវិញកាលពីឆ្នាំមុននៅទីក្រុងញូវយ៉ក ជាក្តីសង្ឃឹមនៃរដ្ឋពីរត្រូវបានទទួលស្គាល់ គោរព និងរស់នៅជាមួយគ្នាក្នុងសន្តិភាព និងសន្តិសុខ យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើឱ្យខូចវាឡើយ»។
ដោយឡែក លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានបញ្ជាក់ពីការសម្រេចចិត្តលើការដាក់ទណ្ឌកម្មអ៊ីស្រាអែលថា៖ « រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បានផ្តល់ការអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅខុសច្បាប់របស់អ៊ីស្រាអែល ពីបទហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។
លោកស្រី Kallas សរសេរលើបណ្តាញសង្គម X ថា៖ « វាដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរពីភាពជាប់គាំងទៅជាការសម្រេចបាន។ ភាពជ្រុលនិយម និងអំពើហិង្សាគឺនាំមកផលវិបាកប៉ុណ្ណោះ»។
យោងតាមមន្ត្រីប៉ាឡេស្ទីនឱ្យដឹងថា តំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែលបានប្រើអំពើហិង្សាកាន់តែខ្លាំងឡើង ចាប់តាំងពីការ វាយប្រហារនៅតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣ រួមទាំងការសម្លាប់ ចាប់ខ្លួន ពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះសម្បែង។
យោងតាមតួលេខផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១ ១៥៥នាក់ ត្រូវបានសម្លាប់ ហើយ ១១ ៧៥០ នាក់ រងរបួស និងជាង ២២ ០០០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ West Bank ៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


