ថ្ងាស Archives - Kampuchea Thmey Daily

ទម្រង់ថ្ងាស ៤ប្រភេទ មានហុងស៊ុយល្អ បុរាណថាសំណាងខ្លាំង
មនុស្សទាំងឡាយណាដែលមានសំណាងមានបន្ទាត់ ៤ ប្រភេទនៅលើថ្ងាសដូចខាងក្រោម ត្រូវបាននរវិទ្យាចាត់ទុកជាសញ្ញាជោគជតាជីវិតដ៏កម្រ ដែលពួកគេនឹងសម្បូរទ្រព្យសម្បត្តិនាពេលអនាគត។

ថ្ងាសបន្ទាត់​អឌ្ឍចន្ទ

មនុស្ស​ភាគច្រើន​ដែល​មាន​បន្ទាត់​រាង​អឌ្ឍចន្ទ​នៅលើ​ថ្ងាស តែងតែ​មាន​ជោគវាសនា​ដ៏រីករាយ និងជោគជ័យខ្លាំង​។ ​បើ​ជា​ស្ត្រី​វិញ​ជា​មនុស្ស​មាន​ប្តីល្អ ដែលស្រឡាញ់ថ្នាក់ថ្នម និងផ្ដល់គ្រប់យ៉ាងឱ្យនាង។

បន្ថែមពីលើសំណាងខាងគ្រួសារ មនុស្សប្រភេទនេះតែងត្រូវបានពួកអភិជនផ្ដល់ការគាំទ្រ នាំឱ្យផ្លូវអាជីពរបស់ពួកគេនាពេលអនាគត ងាយជោគជ័យជាទីបំផុត។

ថ្ងាសបន្ទាត់បញ្ឈរបីឆ្នូត

ខ្សែបន្ទាត់ ៣រត់នៅលើថ្ងាស គឺជាសញ្ញានៃមនុស្សដែលមានជោគវាសនាល្អ។ មនុស្សទាំងនេះ តែងត្រូវបានការពារដោយមនុស្សខ្ពង់ខ្ពស់ មិនថាពួកគេជួបបញ្ហា ឬការលំបាកអ្វីនៅកន្លែងធ្វើការនោះទេ ជីវិតរបស់ពួកគេតែងតែឆ្លងកាត់បានយ៉ាងរលូន។

ដោយសារភាពស្មោះត្រង់ និងចិត្តល្អ ពួកគេតែងតែភព្វប្រសប់នូវរឿងសំណាងផ្ទួនៗ ក្នុងជីវិត។

ថ្ងាសបន្ទាត់ពីររត់កាត់គ្នា

មនុស្សដែល​មាន​បន្ទាត់​កាត់​ពីរ​នៅ​លើ​ថ្ងាស​ ​ជាសញ្ញា​នៃបុគ្គល​ដែល​រហ័សរហួន និង​ចេះ​មើលវែង​ឆ្ងាយ។ ជាពិសេស មនុស្សទាំងនេះពូកែខាងផ្នែកលក់ អាជីវកម្ម ហើយរមែងជោគជ័យក្នុងវិស័យនេះ។

​ពេល​ចូល​វ័យ​កណ្តាល ​រាសីពួកគេ​ងាយ​នឹង​រះ​ត្រចះ​ត្រចង់។ មិនថាអាជីព ឬជំនួញមនុស្សជំពូកនេះ ច្រើនតែមានលាភធំ ទទួលបាននូវកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ទ្រព្យសម្បត្តិចាយមិនសូវខ្វះ ហើយទៅថ្ងៃមុខជីវិត កាន់តែសម្បូរហូរហៀរ។

ថ្ងាសមានលំនាំ A-line

បន្ថែមពីលើខ្សែសំណាងទាំង៣ដូចខាងលើ អ្នកដែលមានបន្ទាត់រាងអក្សរ A នៅលើថ្ងាសក៏ត្រូវបានចាត់ទុកជាមនុស្សសំណាងល្អផងដែរ។ មនុស្សដែលមានបន្ទាត់ដ៏កម្រនេះនៅលើថ្ងាស ច្រើនតែជោគជ័យក្នុងជីវិតនៅពេលឈានចូលវ័យកណ្តាល។

ចាប់ពីវ័យកណ្តាលតទៅ អ្វីគ្រប់យ៉ាងនឹងកាន់តែល្អសម្រាប់ពួកគេ។ មនុស្សដែលមានលក្ខណៈនេះ មិនថាប្រុស ឬស្រីនោះទេ ក្រោយរៀបការរួច តែងនាំសំណាងដល់គ្រួសារ សមាជិកពោរពេញដោយសុភមង្គល ជួយស្វាមី ភរិយា និងអភិវឌ្ឍអាជីពការងារកាន់តែរីកចម្រើន៕

អត្ថបទ៖ សន្យា

ចុចអាន៖ មនុស្សស្រីវាសនាល្អ នឹងមានប្រជ្រុយ ៣កន្លែងនេះ

ចុចអាន៖ ៧ វិធី ផ្លាស់ប្ដូរជោគវាសនា ដោយកែលម្អទម្រង់មុខតាមក្បួនហុងស៊ុយ

The post ទម្រង់ថ្ងាស ៤ប្រភេទ មានហុងស៊ុយល្អ បុរាណថាសំណាងខ្លាំង appeared first on Kampuchea Thmey Daily.