វប្បធម៌ ជំនឿ
ទម្រង់ថ្ងាស ៤ប្រភេទ មានហុងស៊ុយល្អ បុរាណថាសំណាងខ្លាំង
មនុស្សទាំងឡាយណាដែលមានសំណាងមានបន្ទាត់ ៤ ប្រភេទនៅលើថ្ងាសដូចខាងក្រោម ត្រូវបាននរវិទ្យាចាត់ទុកជាសញ្ញាជោគជតាជីវិតដ៏កម្រ ដែលពួកគេនឹងសម្បូរទ្រព្យសម្បត្តិនាពេលអនាគត។
ថ្ងាសបន្ទាត់អឌ្ឍចន្ទ

មនុស្សភាគច្រើនដែលមានបន្ទាត់រាងអឌ្ឍចន្ទនៅលើថ្ងាស តែងតែមានជោគវាសនាដ៏រីករាយ និងជោគជ័យខ្លាំង។ បើជាស្ត្រីវិញជាមនុស្សមានប្តីល្អ ដែលស្រឡាញ់ថ្នាក់ថ្នម និងផ្ដល់គ្រប់យ៉ាងឱ្យនាង។
បន្ថែមពីលើសំណាងខាងគ្រួសារ មនុស្សប្រភេទនេះតែងត្រូវបានពួកអភិជនផ្ដល់ការគាំទ្រ នាំឱ្យផ្លូវអាជីពរបស់ពួកគេនាពេលអនាគត ងាយជោគជ័យជាទីបំផុត។
ថ្ងាសបន្ទាត់បញ្ឈរបីឆ្នូត

ខ្សែបន្ទាត់ ៣រត់នៅលើថ្ងាស គឺជាសញ្ញានៃមនុស្សដែលមានជោគវាសនាល្អ។ មនុស្សទាំងនេះ តែងត្រូវបានការពារដោយមនុស្សខ្ពង់ខ្ពស់ មិនថាពួកគេជួបបញ្ហា ឬការលំបាកអ្វីនៅកន្លែងធ្វើការនោះទេ ជីវិតរបស់ពួកគេតែងតែឆ្លងកាត់បានយ៉ាងរលូន។
ដោយសារភាពស្មោះត្រង់ និងចិត្តល្អ ពួកគេតែងតែភព្វប្រសប់នូវរឿងសំណាងផ្ទួនៗ ក្នុងជីវិត។
ថ្ងាសបន្ទាត់ពីររត់កាត់គ្នា

មនុស្សដែលមានបន្ទាត់កាត់ពីរនៅលើថ្ងាស ជាសញ្ញានៃបុគ្គលដែលរហ័សរហួន និងចេះមើលវែងឆ្ងាយ។ ជាពិសេស មនុស្សទាំងនេះពូកែខាងផ្នែកលក់ អាជីវកម្ម ហើយរមែងជោគជ័យក្នុងវិស័យនេះ។
ពេលចូលវ័យកណ្តាល រាសីពួកគេងាយនឹងរះត្រចះត្រចង់។ មិនថាអាជីព ឬជំនួញមនុស្សជំពូកនេះ ច្រើនតែមានលាភធំ ទទួលបាននូវកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ទ្រព្យសម្បត្តិចាយមិនសូវខ្វះ ហើយទៅថ្ងៃមុខជីវិត កាន់តែសម្បូរហូរហៀរ។
ថ្ងាសមានលំនាំ A-line

បន្ថែមពីលើខ្សែសំណាងទាំង៣ដូចខាងលើ អ្នកដែលមានបន្ទាត់រាងអក្សរ A នៅលើថ្ងាសក៏ត្រូវបានចាត់ទុកជាមនុស្សសំណាងល្អផងដែរ។ មនុស្សដែលមានបន្ទាត់ដ៏កម្រនេះនៅលើថ្ងាស ច្រើនតែជោគជ័យក្នុងជីវិតនៅពេលឈានចូលវ័យកណ្តាល។
ចាប់ពីវ័យកណ្តាលតទៅ អ្វីគ្រប់យ៉ាងនឹងកាន់តែល្អសម្រាប់ពួកគេ។ មនុស្សដែលមានលក្ខណៈនេះ មិនថាប្រុស ឬស្រីនោះទេ ក្រោយរៀបការរួច តែងនាំសំណាងដល់គ្រួសារ សមាជិកពោរពេញដោយសុភមង្គល ជួយស្វាមី ភរិយា និងអភិវឌ្ឍអាជីពការងារកាន់តែរីកចម្រើន៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្សស្រីវាសនាល្អ នឹងមានប្រជ្រុយ ៣កន្លែងនេះ
ចុចអាន៖ ៧ វិធី ផ្លាស់ប្ដូរជោគវាសនា ដោយកែលម្អទម្រង់មុខតាមក្បួនហុងស៊ុយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


