Connect with us

វប្បធម៌ ជំនឿ

៧ វិធី ផ្លាស់ប្ដូរជោគវាសនា ដោយកែលម្អទម្រង់មុខតាមក្បួនហុងស៊ុយ

បានផុស

នៅ

យោងតាម​គោលការណ៍​ហុងស៊ុយ ផ្ទៃមុខ​​ប្រៀប​ដូច​ជា​ផែនទី គ្រប់​ផ្នែក​នៃ​មុខ តំណាង​ឲ្យ​អ្វី​ដែល​សំខាន់បំផុតក្នុងជីវិត។ក្នុងនោះ​យើង​អាច​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត​​នូវ​សុខភាព សំណាង សេចក្ដី​ស្រឡាញ់ និង​ទ្រព្យសម្បត្តិ​ ដោយ​ប្រើ​ហុងស៊ុយ​ក្នុង​បរិយាកាស​របស់​យើង។

ទន្ទឹម​នោះ ​​មាន​ជំនឿ​យ៉ាងមុតមាំថា ទម្រង់​មុខ​ក៏​បាន​បង្ហាញពី​សុខុមាលភាព ភាព​ជោគជ័យ និង សំណាង​របស់យើង ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​ទម្រង់​មុខ​ទាំង ៧ ដែល​មាន​សារៈសំខាន់​ ចំពោះ​អនាគត​របស់​យើង៖

១ ថ្ងាស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងាស​ជាតំបន់មួយដ៏សំខាន់បំផុតនៃមុខរបស់យើងគ្រប់គ្នា។ ភាពលេចធ្លោ គ្មានស្នាម និងរាង​មូល​បន្តិច នាំមកនូវការងាររលូន និងមានគេ​អាណិត​ស្រលាញ់ច្រើនៗ។ មនុស្សដែល​មាន​ថ្ងាស​តូច​ចង្អៀត មាន​ទំនោរ​ជួប​ការ​លំបាក​ក្នុង​ជីវិត​សង្គម អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​កាន់តែ​ច្រើន​ក្នុង​វ័យ​ក្មេង។ ដូច្នេះត្រូវធានាថា​ ថ្ងាសមិនមានស្លាកស្នាម ព្រោះវាធ្វើឲ្យ​មានទំនោរទាក់ទាញមនុស្សអវិជ្ជមាន​ នៅកន្លែងធ្វើការ។ ប្រសិនបើថ្ងាសរបស់អ្នកខ្លី/វែងពេក អ្នកអាចបន្ថែមបានយ៉ាងងាយស្រួល ដោយប្រើសក់ដើម្បីបិទបាំង។

២ ចិញ្ចើម

ចិញ្ចើមគ្រប់គ្រងទំនាក់ទំនងរបស់យើង ជាមួយគ្រួសារ និងមិត្តភក្តិ។ ប្រវែងចិញ្ចើម​​ត្រូវតែវែងជាងភ្នែករបស់អ្នក។ ផ្នែកខាងមុខនៃចិញ្ចើម គួរតែក្រាស់ជាង ប៉ុន្តែមិនមែនក្រាស់ពេករហូត​មិនស្អាត។ ព្រោះ​អាច​ធ្វើ​ឲ្យ​​អ្នក​ឆាប់​ឆេវឆាវ និង​ងាយ​នឹង​ឆាប់​ខឹង​​។ ដើម្បីបង្កើនទំនាក់ទំនងល្អ និងទាក់ទាញ ត្រូវប្រាកដថាចិញ្ចើម ​ត្រូវបានតុបតែងយ៉ាង​ស្អាត ប្រវែងវែងជាងភ្នែក ហើយទីតាំងគឺស្ថិតនៅត្រង់ឆ្អឹងចិញ្ចើមរបស់អ្នក។

៣ ភ្នែក

ភ្នែក​ត្រូវបានគេស្គាល់ថា​ ជា​បង្អួចសម្រាប់ឲ្យយើងមើលឃើញពិភពលោកនេះ។ ជារឿយៗអ្នក​ដែល​មាន​រូបរាង​ស្រពិចស្រពិល ភ្នែកស្រវាំង និងភ្នែកតូចខ្លាំងពេក ​នឹងប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទ្រព្យសម្បត្តិ ការមានកូន និង​ភាព​ទាក់ទាញ​ពី​អ្នកដ៏ទៃ។ ប្រសិនបើមានប្រជ្រុយនៅជុំវិញភ្នែក​ នោះទំនាក់ទំនងរបស់អ្នកជាមួយ​កូន​ នឹង​មិន​មានភាពស្និទ្ធស្នាល​ឡើយ ហើយការមានគភ៌ អាចមានបញ្ហាកាន់តែច្រើន។ ចំណុច​មួយ​ដែល​ត្រូវ​កត់​សម្គាល់​ គឺ​ត្រូវ​ប្រាកដ​ថា​តំបន់​ជុំវិញ​ភ្នែក​របស់​អ្នក​ មិន​មាន​ស្នាម​អុច​ខ្មៅ និង​គ្មាន​ស្នាម​ជ្រួញ។

៤ ច្រមុះ

ច្រមុះ​ខ្ពស់ និង​ស្រួច​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថាល្អ​ ប្រសិន​បើ​សាច់​ទាំង​សងខាង​រឹង​មាំ និង​មាន​លក្ខណៈ​គ្រប់គ្រាន់​។ ច្រមុះ​តំណាង​ឲ្យទ្រព្យ​សម្បត្តិ ​ក្នុង​អំឡុង​ពេល​វ័យ​កណ្ដាល​ដល់​វ័យ​ចំណាស់ ។ ច្រមុះ​ស្តើង​ពេក និង​ឆ្អឹង​ទាប​ មានទំនោរបង្កបញ្ហាហិរញ្ញវត្ថុ និង​ភាពក្រីក្រ។ ជាក់ស្ដែង មានតារាល្បីៗជាច្រើន ត្រូវគេដឹងថា ​បានធ្វើការ​កែ​លម្អ​ច្រមុះជាពិសេស។

៥ បបូរមាត់

បបូរមាត់​គឺមានមុខងារ​គ្រប់គ្រងភាពប៉ិនប្រសប់របស់មនុស្ស។ បបូរមាត់​ប៉ះពាល់ដល់​សមត្ថភាព​នៅកន្លែងធ្វើការ ទំនាក់ទំនង​ជាមួយមនុស្សគ្រប់ប្រភេទ ។ បបូរមាត់​គួរ​មាន​ពណ៌​ផ្កា​កុលាប​បន្តិច​ ដោយ​មិនឲ្យ​ប្រេះ​ឬ​ស្ងួត ។ ជាពិសេស​បើបបូរមាត់​មាន​រាង​ខ្ពស់​បន្តិច​នៅចុងផ្ដេកនៃបបូរមាត់ ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើនដល់អ្នក​នូវ​ជំនាញ​របស់​មនុស្ស ផ្លាស់ប្ដូរ​សំណាង​នៅកន្លែងធ្វើការ និង​ទំនាក់ទំនង​ជាទូទៅ។

៦ ចង្កា

តំបន់នេះគ្រប់គ្រងភាពរុងរឿង និងសុខុមាលភាព ។ ចង្កាទាប ឬចង្កាដែលលាតសន្ធឹង​ពេក ធ្វើឲ្យ​មនុស្សម្នាក់មើលទៅទន់ខ្សោយ និងមិនគួរទុកចិត្ត។ វាអាចបន្ថយទំនុកចិត្តរបស់មនុស្ស។ ប្រសិនបើនៅកន្លែងធ្វើការ អ្នកក្រោមបង្គាប់នឹងមិនស្តាប់ ឬទទួលយកការណែនាំពីបុគ្គលនេះទេ។ ការកែចង្កា ឬបង្កើនភាពរឹងមាំ​ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស និងធ្វើឲ្យ​សុខភាពរបស់ពួកគេប្រសើរឡើង។

៧ ស្បែក

ស្បែកមុខរបស់យើងគឺជាទិដ្ឋភាពទូទៅនៃ “ផែនទី” នៃមុខរបស់យើង។ ស្បែកស្ងួតពេក ឬស្លេក ឬមានរន្ធញើសធំៗ​នឹងប៉ះពាល់ដល់សុខភាព សរីរាង្គ និងភាពជោគជ័យទូទៅក្នុងជីវិត។ ដូច្នេះ ចូរពង្រឹងវា​ដោយធានានូវការថែទាំស្បែកបានល្អ ផ្តល់សំណើមគ្រប់គ្រាន់ គេង និងម៉ាស្សាមុខ។ សំខាន់​ដើម្បី​ឲ្យមុខ​ភ្លឺ​រលោង​មាន​រន្ធ​ញើស។ ចំណុចមួយទៀតដែលត្រូវកត់សម្គាល់ វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យជាមួយអ្នកជំនាញខាងហុងស៊ុយ និងគ្រូពេទ្យស្បែក ប្រសិនបើអ្នកមានគម្រោងដកប្រជ្រុយណាមួយចេញពីមុខ៕

គ្រូ ណុប

ចុចអាន៖សម្គាល់ ៤ នេះលើទម្រង់មុខ ចាស់ៗថា សំណាងអាក្រក់ ឬហៅថាគ្មានហុងស៊ុយ

ចុចអាន៖ក្បួនថ្វាយបង្គំតាកំប៉ោង ជួយបង្កើនហិរញ្ញវត្ថុ និងការងារឲ្យកាន់តែរីកចម្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម