វប្បធម៌ ជំនឿ
មនុស្សស្រីវាសនាល្អ នឹងមានប្រជ្រុយ ៣កន្លែងនេះ
គ្រប់ប្រជ្រុយដែលលេចឡើងនៅលើរាងកាយមនុស្សស្រីសុទ្ធតែមានប្រផ្នូលអាចទស្សន៍ទាយពីជោគវាសនាអនាគតរបស់ម្ចាស់បាន។
១. ប្រជ្រុយនៅលើថ្ងាស

ជាទូទៅ នាងជាស្ត្រីដែលសម្បូរមនោសញ្ចេតនា និងមានទំនោរសម្រេចចិត្តយឺតយ៉ាវ។ ធម្មតានាតែងតែស្ទាក់ស្ទើរ ហើយចូលចិត្តគិតសារចុះសារឡើង នៅពេលធ្វើអ្វីមួយ ព្រោះខ្លាចខុសខ្លាំងបំផុត។ ទោះយ៉ាងណា នាងគឺជាទីពឹងផ្អែកនៃគ្រួសារ និងមនុស្សជាទីស្រឡាញ់។
ជីវិតរបស់នាងប្រហែលជាត្រូវឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែនៅពេលខាងមុខនឹងមានការផ្លាស់ប្តូរល្អៗជាច្រើន។ មិនត្រឹមតែមានសំណាងច្រើនប៉ុណ្ណោះទេ ភាពជោគជ័យក៏កើតដល់នាងខ្លាំងដែរ ពេលនាងចាប់ផ្ដើមអាជីព។
២. ប្រជ្រុយនៅលើសៀតផ្កា

ប្រជ្រុយដុះលើសៀតផ្កា បញ្ជាក់ថាម្ចាស់មានចរិតរឹងមាំ។ នាងតែងតែទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន ធ្វើឱ្យឆាកជីវិតរបស់នាងសមប្រកបណាស់។ ដោយសារមានទេពកោសល្យល្អស្រាប់ពីកំណើត អាជីពរបស់នាងនឹងរីកចម្រើន ហើយមានការគោរពស្រឡាញ់ពីសង្គម។
នាងជាមនុស្សព្យាយាមឥតឈប់ឈរ ដើម្បីឱ្យស្ថានភាពជីវិតប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នាងកើតមកជាមួយនឹងមហិច្ឆតាធំ ទើបនាងមិនងាយបោះបង់ពេលប្រឈមមុខនឹងការលំបាក ឬពេលបរាជ័យ។ ដោយសារតែបែបនេះ នាងនឹងផ្លាស់ប្តូរជីវិតយ៉ាងត្រចះត្រចង់។
៣. ប្រជ្រុយនៅលើស្លាបច្រមុះ

ភាគច្រើននៃនារីប្រភេទនេះ សុទ្ធតែមានទេពកោសល្យល្អពីកំណើតស្រាប់ ប៉ុន្តែនាងនៅតែខំប្រឹង ឥតសូវសម្រាក ហើយដោយសារការខំប្រឹងនេះលុយកាក់របស់នាងកើនឡើងជារៀងរាល់ថ្ងៃ។ ពួកនាងចូលចិត្តចម្អិនអាហារ ពូកែសន្សំសំចៃ និងចេះទុកដាក់លុយកាក់បានយ៉ាងល្អ។
នៅថ្ងៃខាងមុខ នាងនឹងទទួលបានការគាំទ្រពីពួកអភិជន ដែលនេះនឹងបង្កភាពងាយស្រួល ក៏ដូចជាជួយត្រួសត្រាយផ្លូវ ឱ្យនាងក្លាយជាអ្នកមានបានឆាប់រហ័ស៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


