ថ្ងៃ១៤កុម្ភៈ Archives - Kampuchea Thmey Daily

ក្រសួងកិច្ចការនារី អំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្ថែមពីអ្វីគួរធ្វើ និងមិនគួរធ្វើ ក្នុងថ្ងៃ ១៤ កុម្ភៈ
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ ដូចជាមាតាបិតា អាណាព្យាបាល គ្រូបង្រៀន យុវវ័យ អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយអប់រំ ណែនាំ ដល់បងប្អូន កូនចៅ ពីអ្វីដែលគួរធ្វើ ឬ មិនគួរធ្វើក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈ។

ក្នុងលិខិតនោះ ក្រសួងបានបញ្ជាក់ថា៖ “ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល ចាស់ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ យុវវ័យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្ត ផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់ បងប្អូន កូនចៅ មិត្តភក្តិ គួរពិចារណានូវអ្វីដែលគួរធ្វើឬ មិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជាក់ពីកតញ្ញុតាធម៌ សក្តិសមជាកុលបុត្រកុលធីតាខ្មែរជាអ្នកបន្តវេន និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន”។

ក្រសួងបញ្ជាក់ទៀតថា ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរនោះទេ ។ ទិវានេះគួរប្រើសម្រាប់ចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិជាដើម។

តាមរយៈទិវានៃសេចក្តីស្រឡាញ់កន្លងមក ក្រសួងកិច្ចការនារី កោតសរសើរ និងថ្លែងអំណរគុណ ចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕

The post ក្រសួងកិច្ចការនារី អំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្ថែមពីអ្វីគួរធ្វើ និងមិនគួរធ្វើ ក្នុងថ្ងៃ ១៤ កុម្ភៈ appeared first on Kampuchea Thmey Daily.

ក្រសួងវប្បធម៌ អំពាវនាវដល់អាណាព្យាបាល ណែនាំដល់កូនចៅប្រើប្រាស់ទិវានៃសេចក្តីស្រឡាញ់ឱ្យបានសមស្រប និងភាពថ្លៃថ្នូរ
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់មាតិបិតា អាណាព្យាបាល ជាពិសេសយុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់កូនចៅពីឫសគល់ទិវានៃសេចក្តីស្រឡាញ់ ដើម្បីប្រើប្រាស់ទិវានេះឱ្យបានត្រឹមត្រូវ សមស្របប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរ។

ក្នុងការអំពាវនាវនោះ ក្រសួងបានបញ្ជាក់ថា សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការ ចែករំលែកនូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួន ដូចជាក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិមិត្ដ។ បន្ថែមពីនេះ ការចែករំលែកក្តីស្រឡាញ់ទៅដល់ ជនមានពិការភាព កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ល្អ របស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកថែរក្សា បាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និងការពារ។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា ក្នុងឱកាសថ្ងៃ ១៤ កុម្ភៈ មានសាធារណជន និងយុវជនជាច្រើនបានបង្ហាញក្តីស្រឡាញ់ ការដឹងគុណទៅកាន់ឪពុកម្តាយ  អាណាព្យាបាល គ្រូបាធ្យាយ ប្តី ប្រពន្ធ មិត្តភក្តិ គូស្នេហ៍ជាដើម។ ទន្ធឹមនោះ ក៏មានយុវជនមួយចំនួនតូច បានយល់ខុសពីអត្ថន័យនៃទិវានេះ ដោយបានប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

ហេតុនេះ ក្រសួង យល់ថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស បង្កជារូបភាពមិនល្អក្នុងសង្គមខ្មែរ។ ក្រសួងវប្បធម៌បញ្ជាក់ថា ជាពិសេស គឺសកម្មភាពជ្រួលជ្រើមហួសហេតុ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ៕

The post ក្រសួងវប្បធម៌ អំពាវនាវដល់អាណាព្យាបាល ណែនាំដល់កូនចៅប្រើប្រាស់ទិវានៃសេចក្តីស្រឡាញ់ឱ្យបានសមស្រប និងភាពថ្លៃថ្នូរ appeared first on Kampuchea Thmey Daily.

ទិវានៃក្តីស្រឡាញ់ មនុស្សគ្រប់វ័យនាំគ្នា​​​ទិញបាច់ផ្កាជូនមនុស្សជាទីស្រលាញ់
យុវវ័យក្នុងឆ្នាំ២០២៥នេះ ហាក់មានការយល់ដឹងច្រើនអំពីថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤កុម្ភៈ ដែលអ្នកមកទិញបាច់ផ្កា ភាគច្រើន គឺទិញជូនអាណាព្យាបាល។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ គេសង្កេតឃើញថា បាច់ផ្កាជាច្រើនមានទាំងផ្កាក្រដាស ផ្កាស្រស់ និង តុក្កតា ក៏ដូចជាវត្ថុអនុស្សវរីយ៍ជាច្រើនបានដាក់តាំងលក់ នៅតាមបណ្តាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានដូចជា នៅផ្សារបឹងកេងកង ផ្សារធំថ្មី លើបណ្តោយផ្លូវព្រះសីហនុ សម្រាប់អោយយុវវ័យអាចមកទិញទុកជូនជាកាដូសម្រាប់ ឪពុកម្តាយ និងមនុស្សជាទីស្រលាញ់ផងដែរ។

អ្នកនាង ហ្សា ជាម្ចាស់ហាងផ្កាយីហោ ចែ ហ្សា ស្តរ លក់ផ្កានៅលើផ្លូវលេខ៤៣០ បានអោយដឹងថា ឆ្នាំនេះគាត់លក់ដាច់គួរសមដែរ ហើយថ្ងៃនេះគាត់បានមករៀបដាក់តាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់លក់អស់តែម្តង។ ចំពោះតម្លៃផ្កាក្រដាស មានតម្លៃចាប់ពី៥ ដុល្លារ រហូតទៅដល់ ៣០ដុល្លារ ប៉ុន្តែបើសិនជាចង់បានម៉ូតធំ មានក្បាច់ច្រើនតម្លៃក៏ខ្ពស់ទៅតាមហ្នឹងដែរ អាចមានតម្លៃរហូតទៅដល់ជាង ១០០ដុល្លារឯណោះ ក្នុងមួយបាច់។

អ្នកលក់ផ្កាបន្តថា ចំណែកតម្លៃផ្កាស្រស់វិញ គឺមានចាប់ពី ៣០ដុល្លារឡើងទៅ ហើយអាចឈានទៅដល់តម្លៃខ្ទង់ ១០០ដុល្លារដូចគ្នា ទៅតាមម៉ូតតូចធំ។ ហើយផ្កាស្រស់ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបចំជូន ដោយសារផ្កាស្រស់ ប្រសិនជាមិនបានស្រោចទឹក ឬក៏ទុកដាក់ហាលខ្យល់ ហាលថ្ងៃយូរមិនស្រួលងាយនឹងរលួយណាស់ ទើបគាត់តែងតែ ទុកដាក់មួយឡែក ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបជាម៉ូតបាច់ផ្កាទៅតាមការកម្មង់។

យុវជន រុំ វីរៈ ជាសិស្សវិទ្យាល័យថ្នាក់ទី១២ បានប្រាប់អោយដឹងដែរថា ពួកគាត់គិតថា យុវជនសម័យនេះរួមទាំងគាត់ផ្ទាល់ បានយល់ដឹងច្បាស់អំពីអត្ថន័យ ទិវាក្តីនៃស្រលាញ់ ដែលយុវជនមួយចំនួនមានការយល់ខុស ធ្វើអោយប្រាស់ចាកពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់ជារបស់ជនជាតិខ្មែរ។ យុវជនដដែលបានបន្ថែមថា ទិវានៃក្តីស្រលាញ់ គឺជាទិវាចែករំលែកក្តីស្រលាញ់ទៅកាន់បុគ្គលណាម្នាក់ ដោយមិនគិតពីផលប្រយោជន៍អោយចេញពីចិត្ត ហើយភាគច្រើនតែម្តង សិស្សានុសិស្សដែលរៀននៅវិទ្យាល័យជាមួយគ្នា គឺបាននាំគ្នាប្រមូលលុយតាមថ្នាក់នីមួយៗ ទិញបាច់ផ្កាជូនទៅកាន់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ដើម្បីជាការអរគុណចំពោះទឹកចិត្តក្នុងការខិតខំបង្រៀនរយៈពេលកន្លងមកផងដែរ។

អាជីវករលក់ផ្កាភាគច្រើនបានលើកឡើងថា យុវជនសម័យ២០២៥ តាមសង្កេតមើលតាមរយៈមកទិញផ្កា គឺមានការយល់ដឹងច្រើន ពីអត្ថន័យ ទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ ដោយមិនប្រាស់ចាកខុសពីប្រពៃណីនោះឡើយ ។ ដោយយុវជន ឬក៏យុវវ័យសម័យនេះ នាំគ្នាទិញផ្កាជូនទៅកាន់ឪពុកម្តាយ ដែលលោកទាំងពីរនេះសំខាន់ណាស់ មិនអាចខ្វះបានឡើយ។

គួរបញ្ជាក់ផងដែរថា ករណីនេះក្រសួង អប់រំ យុវជន និងកីឡា ក៏បានអំពាវនាវទៅថ្នាក់គ្រប់គ្រងសាលាសិក្សាសាធារណៈ និងឯកជនត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងធ្វើការណែនាំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងថ្ងៃ១៤ ខែកុម្ភៈ តាមរយៈការផ្សព្វផ្សាយដល់សិស្សគ្រប់មធ្យោបាយប្រាប់ទៅសិស្សនៅកន្លែងប្រជុំនៅដងទង់ជាតិ ដើម្បីកុំឱ្យយល់ខុសពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់៕

អត្ថបទ៖ រដ្ឋា

The post ទិវានៃក្តីស្រឡាញ់ មនុស្សគ្រប់វ័យនាំគ្នា​​​ទិញបាច់ផ្កាជូនមនុស្សជាទីស្រលាញ់ appeared first on Kampuchea Thmey Daily.

ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ
លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១៤ កុម្ភៈ​ នេះ​ថា ​នៅក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់ ​ស្ថានភាព​ការសិក្សា​របស់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​នានា​នៅ​រាជធានី​ភ្នំពេញ មិនមាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង​នោះទេ ពោល​គឺ​ដំណើរការ​សិក្សា​ជា​ប្រក្រតី​ធម្មតា។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា «តាម​របាយការណ៍​ពី​សាលា​នានា ​ជារួម​ដំណើរ​ការសិក្សា​តាម​សាលា​ថ្ងៃនេះ​មាន​ភាពប្រក្រតី​ជាធម្មតា​អត់​មានអី​ដូចជា​ការលក់​ផ្កា​នៅក្នុង​សាលា ​ឬ​ យក​ផ្កា​ជូន​គ្នា​ទេ រហូតដល់​ម៉ោង​នេះ​ដំណើរការ​ជា​ធម្មតា​អត់​មាន​បញ្ហា​អី​ទេ​»។

លោក​ប្រធាន​មន្ទីរ បាន​រំលឹកថា នៅមុន​ទិវា​ នៃ​ក្តី​ស្រលាញ់ ​មន្ទីរអប់រំ​ បានធ្វើការ​ប្រជុំ​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​រួចហើយ​ ឱ្យ​ពង្រឹង​ និង​ទប់ស្កាត់​មិន​ឱ្យមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នៅក្នុង​សាលា ​ក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់​ និង​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​រួចហើយ​ដែរ ដើម្បីឱ្យ​សាលា​ផ្សព្វផ្សាយ​បន្តទៅ​ដល់​សិស្សានុសិស្ស​បាន​យល់​ជ្រួតជ្រាប​ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ទាំងអស់គ្នា​ ពិសេស​នៅពេល​គោរព​ទង់ជាតិ​ ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​កុំឱ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែមថា ដើម្បី​ទប់ស្កាត់​ភាពមិន​ប្រក្រតី​ក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់ មន្ទីរ​បាន​ណែនាំ​ដល់​នាយក​សាលា​ទាំងអស់ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ មិន​អនុញ្ញាត​ឱ្យមាន​ការ​លក់​ផ្កា ដែលជា​កាដូ​សម្រាប់​ជូន​ដល់​សង្សារ​នៅក្រៅ​បរិវេណ​សាលារៀន ​ឬ​ លក់​តាម​ច្រកចូល​សាលា​នៅ​ក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់​ ថ្ងៃទី ​១៤ ​កុម្ភៈ ឡើយ។

កាលពី​ថ្ងៃទី ​១១​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៥​ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់​ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ដូចជា ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ គ្រប់​មធ្យោបាយ​ទាំងអស់ អំពី​អត្ថន័យ​ទិវា​ នៃ​សេចក្តី​ស្រឡាញ់ ដល់​សិស្សានុសិស្ស ចៀសវាង​មានការ​យល់​ច្រឡំ ប្រព្រឹត្ត​ខុស​នូវ​សីលធម៌ វប្បធម៌​ប្រពៃណី​ខ្មែរ​ ,​ ត្រូវ​ពង្រឹង​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ និង​តាមដាន​វត្តមាន​សិស្ស​ជាប់​ជាប្រចាំ​, ត្រូវ​បញ្ជ្រាប​ការ​អប់រំ​សីលធម៌​តាម​មុខវិជ្ជា​នីមួយៗ ​, ត្រូវ​ជំរុញ​ដំណើរការ​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត​, ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្តល់ដំណឹង នៅពេល​មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​,​ត្រូវ​រួមគ្នា​សហការ ទប់ស្កាត់ អប់រំ ណែនាំ និង​កែលម្អ​ឱ្យបាន​ទាន់ពេលវេលា​ និង​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ៕

អត្ថបទ ៖ សំអឿន

The post ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ណែនាំកម្មករ ត្រូវផ្តល់ក្តីស្រលាញ់ទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរនាមកូនខ្មែរ ក្នុងទិវា នៃក្តីស្រលាញ់
នៅក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់ ​១៤ ​កុម្ភៈ​នេះ​ លោក កត្តា អ៊​ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់​​កម្មករ-និយោជិត​ទាំងអស់​ ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​ និង​រក្សា​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​កូន​ខ្មែរ​ដែលមាន​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​តាំងពី​បុរាណកាល​មក។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​កុម្ភៈ​នេះ លោក កត្តា អ៊ន បាន​ផ្ញើ​នូវ​សេចក្តីស្រលាញ់​ជូន​ដល់​​កម្មករ-និយោជិត​ទាំងអស់​នៅក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់​នេះ។

លោក​បាន​បន្តថា «សូមឱ្យ​បងប្អូន​កម្មករ-និយោជិត​យើង​ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​រាប់អាន​គ្នា ផ្តល់​ការ​គោរព​គ្នា ​និង​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ទាំង​នៅពេល​បំពេញការងារ ​និង​ការរស់នៅ​ជីវិត​ប្រចាំថ្ងៃ និង​ត្រូវ​ចៀសវាង​នូវ​ការ​បង្ក​ជម្លោះ​ និង​ហានិភ័យ​ផ្សេងៗ​ ទៅវិញទៅមក​រវាង​គ្នា ​និង​គ្នា​»។

លោក​បាន​បន្ត​ទៀត​ថា លើសពីនេះ​ទៀត​ ត្រូវ​ផ្តល់​សេចក្តីស្រលាញ់​ ត្រូវ​ចេះ​ការជួយ​គ្នា​ ចេះ​ចែក​រំលែក​នូវ​ទុក្ខលំបាក ​ឬ ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ ដើម្បីឱ្យ​ក្រុមគ្រួសារ​ ក៏ដូចជា​សហគមន៍​នីមួយៗ ​មាន​សេចក្តីសុខ​សុភមង្គល មាន​សេចក្ដីថ្លៃថ្នូរ​ និង​ការ​រីកចម្រើន​គ្រប់​វិស័យ។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាងនេះទៅទៀត កម្មករ-និយោជិត​ ត្រូវ​ចេះ​រក្សា​ភាពថ្លៃថ្នូរ​ក្នុងនាម​​ជា​បុរស​នារី​ខ្មែរ​ដែលមាន​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​តាំងពី​បុរាណកាល​មក។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា ឆ្នាំ​ ២០២៤​ កម្ពុជា មាន​រោងចក្រ​សហគ្រាស​ចំនួន ៤៤ ៧៩៨ មាន​កម្មករ-និយោជិត​ចំនួន​ ១ ៨១៦ ០៤៦​ នាក់​ ស្រី​ ១ ០៦៤ ៦៨១​ នាក់ ​ក្នុងនោះ ​រោងចក្រ​កាត់ដេរ​មាន​ចំនួន ​១ ៥៦៦ ​មាន​កម្មករ-និយោជិត​ចំនួន​ ៩២៤ ០៤៥ ​នាក់ ​ស្រី ​៦៩១ ៤២៣​ នាក់។

ចំនួន​រោងចក្រ​សហគ្រាស​កើនឡើង​នេះ​ នឹង​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​កម្មករ-និយោជិត​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ក្រុម​គ្រួសារ ដែល​ទាំងនេះ​ជា​ការ​រួមចំណែក​ទ្រទង់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​ភាព​ក្រក្រី។

លោក កត្តា អ៊ន បាន​លើកទឹកចិត្ត​ដល់​កម្មករ-និយោជិត​ខិតខំ​ធ្វើ​ការងារ​គោរព​ច្បាប់​ការងារ​សម្រេច​ឱ្យ​បាន​សហគ្រាស​មួយ សហគមន៍​សុខសាន្ត​មួយ​ ដើម្បី​លើកកម្ពស់​ជីវភាព​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សុខដុមរមនា​សង្គម​ និង​បាន​ជំរុញ​ឱ្យ​កម្មករ-កម្មការិនី ​ត្រូវ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែម ពិសេស​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ដោយ​ឥតគិតថ្លៃ​ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​ថ្មីៗ​ សំដៅ​ធ្វើយ៉ាងណា​ក្លាយជា​កម្មករ-និយោជិត​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ៕

អត្ថបទ ៖ សំអឿន

The post អ្នកនាំពាក្យ ណែនាំកម្មករ ត្រូវផ្តល់ក្តីស្រលាញ់ទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរនាមកូនខ្មែរ ក្នុងទិវា នៃក្តីស្រលាញ់ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ
នៅក្នុង​ឱកាស​ទិវា​ នៃ​ក្តី​ស្រលាញ់​ ១៤​ កុម្ភៈ​ មន្ត្រីជាន់ខ្ពស់​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ណែនាំ​ដល់​យុវវ័យ​ កុំ​ឆាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​ ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ការសិក្សា​ ដើម្បី​អនាគត​ផ្ទាល់ខ្លួន គ្រួសារ​ និង​ប្រទេសជាតិ។

លោក​បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១៣ ​កុម្ភៈ​ នេះ​ថា ​«​ខ្ញុំ​សូម​យក​ឱកាស​ដ៏​មានតម្លៃ​នេះ​ សំណូមពរ​ដល់​យុវវ័យ​យើង ​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យមាន​ចំណេះដឹង និង​ជំនាញ​ខ្ពង់ខ្ពស់​សម្រាប់​អនាគត​ផ្ទាល់​ខ្លួន សម្រាប់​គ្រួសារ និង​សម្រាប់​ប្រទេសជាតិ​ សូម​កុំ​ឆាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​ និង​ត្រូវ​សិក្សា​ស្វែងយល់​ពី​បញ្ហា​សុខភាព ​ជាពិសេស​សុខភាព​បន្ត​ពូជ ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ ជាពិសេស​ជំងឺ​អេដស៍ និង​កាមរោគ​»។

ជាមួយ​គ្នា​នេះ លោក​អគ្គលេខាធិការ បាន​អំពាវនាវ​សូមកុំ​មានការ​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ​ដែល​រួមមាន​ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​អ្នកបម្រើ​ក្នុង​សេវា​កម្សាន្ត និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាដើម ​និង​សូម​យុវវ័យ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។

លោក​អគ្គលេខាធិការ​ បាន​ណែនាំ​ទៀត​ថា ក្នុងករណី​ដែលមាន​ការប្រព្រឹត្ត​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​តេស្ត​ដើម្បី​ឆាប់​ទទួល​បាន​ការ​ព្យាបាល និង​មាន​សុខភាព​ល្អ​ និង​សូម​ចូលរួម​បញ្ចប់​អេដស៍ តាមរយៈ​ការចូលរួម​ជួយ​ផ្សព្វផ្សាយ​បន្ត​ពី​ការ​យល់ដឹង​អំពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ដល់​មិត្តភ័ក្ដិ និង​សហគមន៍។

លោក​អគ្គលេខាធិការ បាន​បន្ថែមថា យោងតាម​ទិន្នន័យ​ការឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍​ថ្មី​នៅ​ឆ្នាំ ​២០២៣ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ១.២០០​ ករណី ក្នុងនោះ ៤៣​ ភាគរយ​ ជា​យុវវ័យ មាន​វ័យ​ពី​ ១៥-២៤ ​ឆ្នាំ។ ចំណែក​ការ​យល់ដឹង​ទូលំទូលាយ​អំពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ក្នុងចំណោម​យុវវ័យ​មាន​ការ​ធ្លាក់​ចុះ។ ការណ៍​នេះ យើង​ក៏បាន និង​កំពុងធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ​ផងដែរ។

លោក​អគ្គលេខាធិការ បាន​បញ្ជាក់​ថា សម្រាប់​អំឡុង​ទិវា​ នៃ​ក្តី​ស្រឡាញ់​ ១៤ កុម្ភៈ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​ នៃ​ក្រសួងសុខាភិបាល រួមជាមួយ​អង្គការ​ដៃគូ នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ដល់​យុវវ័យ​នៅ​ទីធ្លា​កោះនរា​រាជធានី​ភ្នំពេញ​ ក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍ ​ជាពិសេស​ក្នុងចំណោម​យុវវ័យ គឺ «​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង សូម​ឱ្យ​យុវវ័យ​យកចិត្តទុកដាក់ ប្រយ័ត្នប្រយែង និង​ការពារ​ខ្លួន​កុំ​ឱ្យ​ឆ្លង​មេរោគ​អេដស៍ ព្រោះថា​អេដស៍​មិនទាន់​ចប់​នៅឡើយ​»។

លោក​អគ្គលេខាធិការ ប្រកាស​គាំទ្រ​ចំពោះ ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដែល​បានចេញ​សេចក្ដីណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​ នៃ​ក្តី​ស្រឡាញ់ ​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង ចេញ​សេចក្ដី​អំពាវនាវ​ដល់​យុវជន​ឱ្យ​ប្រើប្រាស់ «​ថ្ងៃទី ១៤ កុម្ភៈ ឬ​ ទិវា​ នៃ​ក្តី​ស្រឡាញ់​» ឱ្យ​ស្រប​តាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ appeared first on Kampuchea Thmey Daily.

លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ
បុណ្យនៃសេចក្តីស្រលាញ់ ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសយុវវ័យ បានយល់ច្រឡំថាថ្ងៃ១៤ ខែកុម្ភៈ ជាថ្ងៃដែលពិសេសហើយហ៊ានលះបង់ខ្លួនប្រាណ ជូនដល់មនុស្សដែលខ្លួនស្រលាញ់។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោកបណ្ឌិត ឈត​ ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កុំឱ្យយុវវ័យមានការជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នាថ្ងៃទី១៤​ ខែកុម្ភៈ ខាងមុខនេះ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ។ លោកបានលើកឡើងថា សូមកុំមានការយល់ច្រឡំ ចំពោះថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ថា ជាបុណ្យប្រពៃណីរបស់ខ្មែរ ជាពិសេសយុវវ័យមួយចំនួនច្រើនតែមានការយល់ច្រឡំ ហើយនាំគ្នាទិញអំណោយជូនគ្នា ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងមានការដោះដូរផ្សេងៗ ដូចជាការលះបង់ខ្លួនប្រាណជាដើម។

លោកបណ្ឌិតបានបន្តថា ការប្រារព្ធទិវានេះ ប្រៀបបាននឹងការជួយផ្សព្វផ្សាយ និងជួយលើកស្ទួយនូវវប្បធម៌របស់គេ ទាំងដែលខ្មែរក៏មានពិធីបុណ្យជាច្រើន ដែលត្រូវប្រារព្ធ និងអាចបង្ហាញនូវក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាបានគ្រប់ពេលវេលា ឬអាចធ្វើឡើងនៅថ្ងៃបុណ្យជាតិណាមួយក៏បាន។ លោកបានសង្កត់ធ្ងន់ថា «បុណ្យជាតិរបស់គេ ប្រជាជនរបស់គេមានកាតព្វកិច្ចក្នុងការប្រារព្ធ និងផ្សព្វផ្សាយ ប៉ុន្តែយើងដូចជាមិនមានភាពចាំបាច់ក្នុងការប្រារព្ធ និងផ្សព្វផ្សាយឱ្យគេនោះទេ ប្រសិនបើយើងប្រារព្ធមានន័យថា យើងបានចូលរួមចំណែកលើកកម្ពស់ពិធីបុណ្យបរទេស និងវប្បធម៌បរទេសដោយមិនដឹងខ្លួន»។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា នៅលើពិភពលោកមានបុណ្យ ៤ប្រភេទ ទី១.​បុណ្យផ្ទាល់ខ្លួន ឬបុណ្យឯកជន (ខួបអាពាហ៍ពិពាហ៍ ខួបកំណើត ឬបុណ្យផ្សេងៗដែលទាក់ទងនឹងខ្លួនឯង និងសមាជិកគ្រួសារ)។ ទី២.បុណ្យប្រពៃណី មានន័យថាបុណ្យរបស់ប្រជាជាតិណា ប្រជាតិនោះជាអ្នកធ្វើ (បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ជាដើម)។ ទី៣.បុណ្យជាតិ (ទិវាឯករាជជាតិ ថ្ងៃ៧មករា ទិវាវប្បធម៌ ទិវាគ្រូបង្រៀន។ល។ ជាបុណ្យផ្លូវការរបស់រដ្ឋ ដែលបុណ្យនីមួយៗគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានបញ្ចូលទៅក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម។

ចំណែកទី៤ គឺបុណ្យអន្តរជាតិ ឬបុណ្យសកល មានន័យថាប្រជាជាតិទាំងអស់នៅលើពិភពលោក ប្រារព្ធធ្វើឡើងទាំងអស់គ្នា ដូចជា ទិវាសន្ធិមនុស្សអន្តរជាតិ ទិវានារីអន្តរជាតិ ទិវាពលកម្មអន្តរជាតិ ទិវាកុមារអន្តរជាតិ។ល។ ដោយបុណ្យទាំងអស់នេះ ជាបុណ្យដែលរដ្ឋនៃប្រទេសនានានៅលើពិភពលោក បានឈប់ម្រាកជាសកលទាំងអស់គ្នា ហើយត្រូវបានបញ្ចូលទៅក្នុងប្រតិទិននៃការឈប់សម្រាកប្រចាំឆ្នាំនៃប្រទេសនីមួយៗ។

តាមរយៈបុណ្យទាំង៤ ខាងលើ លោកបណ្ឌិត ឈត​ ប៊ុនថង ស្នើឱ្យប្រជាពលរដ្ឋយល់ដឹងឱ្យបានច្បាស់ចំពោះអត្ថន័យនៃបុណ្យនីមួយៗ ដើម្បីងាយស្រួលក្នុងការបែបចែកថា បុណ្យណាដែលគួរធ្វើ ហើយបុណ្យណាមិនគួរធ្វើ ចៀសវាងការទាញយកបុណ្យបរទេសមកថាជាបុណ្យរបស់ខ្លួន៕

អត្ថបទ៖ គេន ម៉ាលិះ

The post លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ appeared first on Kampuchea Thmey Daily.

មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់
មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​នាយក​សាលា​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​ឱ្យមាន​ការលក់​ផ្កា​ដែលជា​កាដូ​សម្រាប់​ជូន​ដល់​សង្សារ​នៅក្រៅ​បរិវេណ​សាលារៀន​ក្នុង​ទិវា នៃ​ក្តី​ស្រលាញ់ ថ្ងៃទី ១៤ កុម្ភៈ ឡើយ។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ១២ កុម្ភៈ នេះ​ថា មន្ទីរអប់រំ បាន​ធ្វើការ​ប្រជុំ​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​រួចហើយ ​ឱ្យ​ពង្រឹង​ និង​ទប់ស្កាត់​មិន​ឱ្យមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​នៅក្នុង​សាលា​ក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់​ និង​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា រួចហើយ​ដែរ ដើម្បីឱ្យ​សាលា​ផ្សព្វផ្សាយ​បន្តទៅ​ដល់​សិស្សានុសិស្ស​បាន​យល់​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ទាំងអស់គ្នា ពិសេស​នៅពេល​គោរព​ទង់ជាតិ ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​កុំឱ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែមថា ដើម្បី​ទប់ស្កាត់​ភាព​មិនប្រក្រតី​ក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់ មន្ទីរ​បាន​ណែនាំ​ដល់​នាយក​សាលា​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លក់​ផ្កា ដែល​ជា​កាដូ​សម្រាប់​ជូន​ដល់​សង្សារ​នៅ​ក្រៅ​បរិវេណ​សាលារៀន ឬ លក់​តាម​ច្រកចូល​សាលា​នៅ​ក្នុង​ទិវា នៃ​ក្តី​ស្រលាញ់ ថ្ងៃទី ​១៤ ​កុម្ភៈ​ឡើយ។

កាលពី​ថ្ងៃទី​ ១១ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់ ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ដូចជា​ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​គ្រប់​មធ្យោបាយ​ទាំងអស់ អំពី​អត្ថន័យ​ទិវា ​នៃ​សេចក្តីស្រឡាញ់ ដល់​សិស្សានុសិស្ស ចៀសវាង​មានការ​យល់ច្រឡំ ប្រព្រឹត្ត​ខុស​នូវ​សីលធម៌ វប្បធម៌​ប្រពៃណី​ខ្មែរ​ ,​ ត្រូវ​ពង្រឹង​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​តាមដាន​វត្តមាន​សិស្ស​ជាប់​ជាប្រចាំ ​, ត្រូវ​បញ្ជ្រាប​ការ​អប់រំ​សីលធម៌​តាម​មុខវិជ្ជា​នីមួយៗ ​, ត្រូវ​ជំរុញ​ដំណើរការ​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត​ , ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្តល់ដំណឹង នៅពេល​មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​ ,​ ត្រូវ​រួមគ្នា​សហការ ទប់ស្កាត់ អប់រំ ណែនាំ និង​កែលម្អ​ឱ្យបាន​ទាន់ពេលវេលា ​និង​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ៕

អត្ថបទ ៖ សំអឿន

The post មន្ទីរអប់រំរាជធានីភ្នំពេញ ហាមលក់ផ្កានៅក្រៅបរិវេណសាលា ក្នុងទិវា នៃក្តីស្រលាញ់ appeared first on Kampuchea Thmey Daily.