ព័ត៌មានជាតិ
លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ
បុណ្យនៃសេចក្តីស្រលាញ់ ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសយុវវ័យ បានយល់ច្រឡំថាថ្ងៃ១៤ ខែកុម្ភៈ ជាថ្ងៃដែលពិសេសហើយហ៊ានលះបង់ខ្លួនប្រាណ ជូនដល់មនុស្សដែលខ្លួនស្រលាញ់។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កុំឱ្យយុវវ័យមានការជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ។ លោកបានលើកឡើងថា សូមកុំមានការយល់ច្រឡំ ចំពោះថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ថា ជាបុណ្យប្រពៃណីរបស់ខ្មែរ ជាពិសេសយុវវ័យមួយចំនួនច្រើនតែមានការយល់ច្រឡំ ហើយនាំគ្នាទិញអំណោយជូនគ្នា ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងមានការដោះដូរផ្សេងៗ ដូចជាការលះបង់ខ្លួនប្រាណជាដើម។
លោកបណ្ឌិតបានបន្តថា ការប្រារព្ធទិវានេះ ប្រៀបបាននឹងការជួយផ្សព្វផ្សាយ និងជួយលើកស្ទួយនូវវប្បធម៌របស់គេ ទាំងដែលខ្មែរក៏មានពិធីបុណ្យជាច្រើន ដែលត្រូវប្រារព្ធ និងអាចបង្ហាញនូវក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាបានគ្រប់ពេលវេលា ឬអាចធ្វើឡើងនៅថ្ងៃបុណ្យជាតិណាមួយក៏បាន។ លោកបានសង្កត់ធ្ងន់ថា «បុណ្យជាតិរបស់គេ ប្រជាជនរបស់គេមានកាតព្វកិច្ចក្នុងការប្រារព្ធ និងផ្សព្វផ្សាយ ប៉ុន្តែយើងដូចជាមិនមានភាពចាំបាច់ក្នុងការប្រារព្ធ និងផ្សព្វផ្សាយឱ្យគេនោះទេ ប្រសិនបើយើងប្រារព្ធមានន័យថា យើងបានចូលរួមចំណែកលើកកម្ពស់ពិធីបុណ្យបរទេស និងវប្បធម៌បរទេសដោយមិនដឹងខ្លួន»។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា នៅលើពិភពលោកមានបុណ្យ ៤ប្រភេទ ទី១.បុណ្យផ្ទាល់ខ្លួន ឬបុណ្យឯកជន (ខួបអាពាហ៍ពិពាហ៍ ខួបកំណើត ឬបុណ្យផ្សេងៗដែលទាក់ទងនឹងខ្លួនឯង និងសមាជិកគ្រួសារ)។ ទី២.បុណ្យប្រពៃណី មានន័យថាបុណ្យរបស់ប្រជាជាតិណា ប្រជាតិនោះជាអ្នកធ្វើ (បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ជាដើម)។ ទី៣.បុណ្យជាតិ (ទិវាឯករាជជាតិ ថ្ងៃ៧មករា ទិវាវប្បធម៌ ទិវាគ្រូបង្រៀន។ល។ ជាបុណ្យផ្លូវការរបស់រដ្ឋ ដែលបុណ្យនីមួយៗគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានបញ្ចូលទៅក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម។
ចំណែកទី៤ គឺបុណ្យអន្តរជាតិ ឬបុណ្យសកល មានន័យថាប្រជាជាតិទាំងអស់នៅលើពិភពលោក ប្រារព្ធធ្វើឡើងទាំងអស់គ្នា ដូចជា ទិវាសន្ធិមនុស្សអន្តរជាតិ ទិវានារីអន្តរជាតិ ទិវាពលកម្មអន្តរជាតិ ទិវាកុមារអន្តរជាតិ។ល។ ដោយបុណ្យទាំងអស់នេះ ជាបុណ្យដែលរដ្ឋនៃប្រទេសនានានៅលើពិភពលោក បានឈប់ម្រាកជាសកលទាំងអស់គ្នា ហើយត្រូវបានបញ្ចូលទៅក្នុងប្រតិទិននៃការឈប់សម្រាកប្រចាំឆ្នាំនៃប្រទេសនីមួយៗ។
តាមរយៈបុណ្យទាំង៤ ខាងលើ លោកបណ្ឌិត ឈត ប៊ុនថង ស្នើឱ្យប្រជាពលរដ្ឋយល់ដឹងឱ្យបានច្បាស់ចំពោះអត្ថន័យនៃបុណ្យនីមួយៗ ដើម្បីងាយស្រួលក្នុងការបែបចែកថា បុណ្យណាដែលគួរធ្វើ ហើយបុណ្យណាមិនគួរធ្វើ ចៀសវាងការទាញយកបុណ្យបរទេសមកថាជាបុណ្យរបស់ខ្លួន៕
អត្ថបទ៖ គេន ម៉ាលិះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


