Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ណែនាំកម្មករ ត្រូវផ្តល់ក្តីស្រលាញ់ទៅវិញទៅមក និងរក្សាភាពថ្លៃថ្នូរនាមកូនខ្មែរ ក្នុងទិវា នៃក្តីស្រលាញ់

បានផុស

នៅ

នៅក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់ ​១៤ ​កុម្ភៈ​នេះ​ លោក កត្តា អ៊​ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់​​កម្មករ-និយោជិត​ទាំងអស់​ ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​ និង​រក្សា​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​កូន​ខ្មែរ​ដែលមាន​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​តាំងពី​បុរាណកាល​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​កុម្ភៈ​នេះ លោក កត្តា អ៊ន បាន​ផ្ញើ​នូវ​សេចក្តីស្រលាញ់​ជូន​ដល់​​កម្មករ-និយោជិត​ទាំងអស់​នៅក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់​នេះ។

លោក​បាន​បន្តថា «សូមឱ្យ​បងប្អូន​កម្មករ-និយោជិត​យើង​ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​រាប់អាន​គ្នា ផ្តល់​ការ​គោរព​គ្នា ​និង​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ទាំង​នៅពេល​បំពេញការងារ ​និង​ការរស់នៅ​ជីវិត​ប្រចាំថ្ងៃ និង​ត្រូវ​ចៀសវាង​នូវ​ការ​បង្ក​ជម្លោះ​ និង​ហានិភ័យ​ផ្សេងៗ​ ទៅវិញទៅមក​រវាង​គ្នា ​និង​គ្នា​»។

លោក​បាន​បន្ត​ទៀត​ថា លើសពីនេះ​ទៀត​ ត្រូវ​ផ្តល់​សេចក្តីស្រលាញ់​ ត្រូវ​ចេះ​ការជួយ​គ្នា​ ចេះ​ចែក​រំលែក​នូវ​ទុក្ខលំបាក ​ឬ ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ ដើម្បីឱ្យ​ក្រុមគ្រួសារ​ ក៏ដូចជា​សហគមន៍​នីមួយៗ ​មាន​សេចក្តីសុខ​សុភមង្គល មាន​សេចក្ដីថ្លៃថ្នូរ​ និង​ការ​រីកចម្រើន​គ្រប់​វិស័យ។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាងនេះទៅទៀត កម្មករ-និយោជិត​ ត្រូវ​ចេះ​រក្សា​ភាពថ្លៃថ្នូរ​ក្នុងនាម​​ជា​បុរស​នារី​ខ្មែរ​ដែលមាន​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​តាំងពី​បុរាណកាល​មក។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា ឆ្នាំ​ ២០២៤​ កម្ពុជា មាន​រោងចក្រ​សហគ្រាស​ចំនួន ៤៤ ៧៩៨ មាន​កម្មករ-និយោជិត​ចំនួន​ ១ ៨១៦ ០៤៦​ នាក់​ ស្រី​ ១ ០៦៤ ៦៨១​ នាក់ ​ក្នុងនោះ ​រោងចក្រ​កាត់ដេរ​មាន​ចំនួន ​១ ៥៦៦ ​មាន​កម្មករ-និយោជិត​ចំនួន​ ៩២៤ ០៤៥ ​នាក់ ​ស្រី ​៦៩១ ៤២៣​ នាក់។

ចំនួន​រោងចក្រ​សហគ្រាស​កើនឡើង​នេះ​ នឹង​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​កម្មករ-និយោជិត​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ក្រុម​គ្រួសារ ដែល​ទាំងនេះ​ជា​ការ​រួមចំណែក​ទ្រទង់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​ភាព​ក្រក្រី។

លោក កត្តា អ៊ន បាន​លើកទឹកចិត្ត​ដល់​កម្មករ-និយោជិត​ខិតខំ​ធ្វើ​ការងារ​គោរព​ច្បាប់​ការងារ​សម្រេច​ឱ្យ​បាន​សហគ្រាស​មួយ សហគមន៍​សុខសាន្ត​មួយ​ ដើម្បី​លើកកម្ពស់​ជីវភាព​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សុខដុមរមនា​សង្គម​ និង​បាន​ជំរុញ​ឱ្យ​កម្មករ-កម្មការិនី ​ត្រូវ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែម ពិសេស​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​ដោយ​ឥតគិតថ្លៃ​ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​ថ្មីៗ​ សំដៅ​ធ្វើយ៉ាងណា​ក្លាយជា​កម្មករ-និយោជិត​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ១៧ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល និងកងកម្លាំងដែលកំពុងតតាំងជាមួយទ័ពថៃឈ្លានពាន

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ផ្តាំទៅសិស្សឱ្យខំរៀន និងថែរក្សាសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបខាងមុខ  

ព័ត៌មានជាតិ៤៤ នាទីutes មុន

ធនាគារធំលំដាប់កំពូលរបស់ម៉ាឡេស៊ីនឹងពង្រីកការវិនិយោគរបស់ខ្លួននៅម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម