ទស្សនៈ Archives - Kampuchea Thmey Daily

បណ្ឌិត ឈត ប៊ុនថង៖ បើនរណាម្នាក់បញ្ចេញទស្សនៈខុស ឬផ្ទុយពីគំនិតខ្លួន មិនបាច់ខឹងទេកុំជឿទៅបានហើយ!
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជាបានលើកឡើងថា ប្រសិនជាបណ្ឌិត វាគ្មិន ឬនរណាម្នាក់លើកឡើងពីទស្សនៈខុស ឬផ្ទុយពីការគិតរបស់ខ្លួនយើងនោះ មិនបាច់ខឹង តិះដៀលឡើយ គ្រាន់តែកុំស្តាប់ កុំអាន កុំជឿទៅបានហើយ។

លោកបណ្ឌិត លើកឡើងបែបនេះ ស្របពេលដែលសង្គមបច្ចុប្បន្ន ជាពិសេសនៅលើបណ្តាញសង្គម តែងសង្កេតឃើញថា បុគ្គលមួយចំនួន នៅពេលដែលមានបណ្ឌិត អ្នកជំនាញ ឬនរណាម្នាក់បានចែករំលែកអ្វីមួយដែលមិនសមហេតុផល ឬ បញ្ចេញមតិដែលខុសពីការគិតរបស់ពួកគេ គឺតែងរងការតិះដៀល ការបញ្ចេញមតិនូវពាក្យមិនសមរម្យទៅលើអ្នកដែលបានបង្ហាញទស្សនៈផ្ទាល់ខ្លួននៅទីសាធារណៈនោះ។ បុគ្គលមួយចំនួនទៀត ហាក់មានការប្រតិកម្មខ្លាំងរហូតឈានដល់ការជេរប្រមាថអាយុជីវិតអ្នកដទៃទៀតផង។

ជាមួយគ្នានេះ តាមរយៈសំណេរលើហ្វេសប៊ុករបស់បណ្ឌិត ឈត ប៊ុនថង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា ប្រសិនបើវាគ្មិន បណ្ឌិត ឬអ្នកណាម្នាក់និយាយខុស ឬបញ្ចេញទស្សនៈខុសពីចិត្តយើង យើងមិនបាច់ជេរ តិះដៀល ឬខឹងច្រឡោតទេ គ្រាន់តែកុំស្តាប់ កុំអាន កុំមើល កុំជឿ កុំធ្វើតាមគឺជាការស្រេច ។

លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា គួររៀនបន្ទោសខ្លួនឯង ជាជាងបន្ទោសអ្នកដទៃ ដោយលោកបានលើក ២ចំណុចទៀតថា៖ “បើអ្វីដែលគេហៅថាអទិទេព អមនុស្ស តួអង្គអស្ចារ្យ អបិយជំនឿ…មិនបាននាំយើងទៅរកសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល…និងសុខដុមរមនាទេ ម៉េចក៏យើងមិនបញ្ឈប់ការជឿនិងការពឹងផ្អែកលើរបស់ទាំងអស់នោះទៅ! អ្នកខ្លះបន្តជឿនិងពឹងផ្អែកលើវា ហើយបែរជាមកបន្ទោសព្រហ្មលិខិតឬ ព្រេងសំណាង…ទៅវិញ ត្រូវបន្ទោសខ្លួនឯងដែលមិនឆ្លាតជ្រើសរើសជំនឿខុស”។

រីឯ ចំណុចមួយទៀត អ្នកជំនាញខាងលើ បានលើកឡើងពីមេដឹកនាំខ្មែរក្រហម នៅពេលដែលដឹកនាំប្រទេសខុស បែរជាបន្ទោសអង្គការ បន្ទោសអ្នកដទៃទៅវិញ៕

The post បណ្ឌិត ឈត ប៊ុនថង៖ បើនរណាម្នាក់បញ្ចេញទស្សនៈខុស ឬផ្ទុយពីគំនិតខ្លួន មិនបាច់ខឹងទេកុំជឿទៅបានហើយ! appeared first on Kampuchea Thmey Daily.

ទស្សនៈ ៩ ឃ្លាពីអតីតនាយករដ្ឋមន្ត្រី អង់គ្លេស ល្បីសម័យសង្គ្រាមលោកលើកទី ២
លោក​ វីន​ស្តុន​ ឆឺឈីល​ “Winston Churchill” ជា​អតីត​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​សម័យ​សង្រ្គាម​លោក​ទី​ ២ ។ លោក​មាន​ភាព​ល្បី​ល្បាញ​ដោយ​ហេតុ​ថា ​លោក​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ដឹក​នាំ ពិសេស​សង្គ្រាម​ដែល​ហៀប​នឹង​ចាញ់​ ប៉ុន្តែ​លោក​បាន​ប្រើ​យុទ្ធ​សាស្រ្ត​យក​ឈ្នះ​វិញ​ ។

ដោយ​សារ​ភាព​វៃ​ឆ្លាតក្នុង​ការ​ដឹក​នាំនេះហើយ ទើប​ព្រះ​មហា​ក្សត្រ​អង់​គ្លេស​​ទុក​ព្រះ​ទ័យ​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​រូប​នេះ​ ។ បន្ថែម​ពី​នោះ លោក ឆឺឈីល ក៏​បាន​បន្សល់​ទុក​នូវ​ទស្សនៈ​គំនិត​ល្អ​ៗ​ សម្រាប់​សម្គាល់​មើល និង​ពិចារណា​ផង​ដែរ​ដូច​ជា​៖

១- អត្តចរិត គឺ​ជា​រឿង​តូច​តាច ​ប៉ុន្តែ​វា​អាច​បង្កើត​ឲ្យមាន​ភាព​ខុស​គ្នា​យ៉ាង​ធំ​ធេង​។

២- ​ភាព​ក្លាហាន​ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​និយាយ ​។ ហើយ​ភាព​ក្លាហាន ក៏​ជា​អ្វី​ដែល​អ្នក​ត្រូវ​អង្គុយ​ចុះ​ហើយ​ស្តាប់​ផង​ដែរ​។

៣-​យើង​រស់​នៅ​ដោយ​អ្វី​ដែល​យើង​ទទួល​បាន​ប៉ុន្តែ​យើង​បង្កើត​ជីវិត​ឲ្យកាន់​តែ​មាន​ន័យ​ដោយ​អ្វី​ដែល​យើង​ផ្តល់​ឲ្យ​។​

៤-​ទោះ​បី​អ្នក​មាន​យុទ្ធសាស្រ្ត​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​បន្តិច​ដើម្បី​ពិនិត្យ​មើល​លទ្ធ​ផល​។

៥- ​ខ្ញុំ​តែង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀន​សូត្រ​ ទោះ​បី​ជា​ខ្ញុំមិន​ចូល​ចិត្ត​ការ​បង្រៀន​ក៏​ដោយ​។

៦-​មនុស្ស​ទុ​ទិដ្ឋិ​និយម​មើល​ឃើញ​បញ្ហា​ក្នុង​ឱកាស​ ស្រប​ពេល​ដែល​អ្នក​សុ​ទិដ្ឋិ​និយម មើល​ឃើញ​ឱកាស​នៅ​ក្នុង​រាល់​បញ្ហា​។

លោក ​វីន​ស្តុន​ ឆឺឈីល​

៧-​ភាព​ជោគជ័យ ​គឺ​ជា​សមត្ថភាព​ដែល​អាច​ធ្វើ​ដំណើ​រ​ពី​បរាជ័យ​មួយ ទៅ​កាន់​បរាជ័យ​មួយ​ទៀត ដោយ​មិន​បាត់​បង់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ។​

៨- ​អ្នក​មិន​អា​ច​ទៅ​ដល់​គោល​ដៅ​បាន​ទេ ​បើ​អ្នក​រវល់​តែ​យក​ដុំ​ថ្ម​គប់​សត្វ​ឆ្កែ​កំពុង​ព្រុស​តាម​ផ្លូវ​នោះ​។

៩- ​ល្អ​បំផុត​គឺ​ត្រូ​វ​ធ្វើ​​ការ​ផ្លាស់​ប្តូរ ហើយ​បើ​អ្នក​រឹត​តែ​ចង់​ល្អ​ឥត​ខ្ចោះ​ត្រូវ​ផ្លាស់​ប្តូរ​ឲ្យបាន​ជា​ប្រចាំ​៕

ដោយ​៖ មាន រតនា

The post ទស្សនៈ ៩ ឃ្លាពីអតីតនាយករដ្ឋមន្ត្រី អង់គ្លេស ល្បីសម័យសង្គ្រាមលោកលើកទី ២ appeared first on Kampuchea Thmey Daily.

ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយទេ ត្រូវលុបបំបាត់ និងបំផ្លាញចោល​ឲ្យអស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយទេ ត្រូវលុបបំបាត់ និងបំផ្លាញចោល​ឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គី នៅក្នុសង្គមជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា មិនមានសាសនាណាមួយ ដែលប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ «ការប្រតិបត្តិ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនា យើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាម ក៏មាននិកាយខុសគ្នា នៅក្នុងគ្រឹះសាសនា ក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយម ដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនាណានៅកម្ពុជានោះទេ»។ នេះជាការលើកឡើបន្តរបស់សម្ដេចនាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់សហគមន៍ បានជួយទប់ស្កាត់ និងលុបបំបាត់ មិនឲ្យកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង គោលនយោបាយរើសអើង ឬគោលនយោបាយទស្សនៈជ្រុលនិយមបែបណាមួយនោះ។

ប្រមខុរាជរដ្ឋាភិបាល បានអំពាវនាវឲ្យរួមគ្នាការពារកុំឲ្យកើតមាន នូវគោលនយោបាយរើសអើង ឬទស្សនៈជ្រុលនិយម ហើយបើមានត្រូវលុបបំបាត់ឲ្យអស់ ដើម្បីថែរក្សានូវសុខសន្តិភាព និងសុខដុមរមនានៅក្នុងសង្គមកម្ពុជា។

«ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយ ត្រូវលុបបំបាត់ និងបំផ្លាញចោល​ឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ តែអ្វីដែលកើតឡើងមុនគេ គឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ការប្រកាន់ការរើសអើង ការលាបពណ៌គ្នា ការឲ្យស្អប់សញ្ជាតិនេះ ឬសាសនានោះ គឺជាកត្តាធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា ហើយបើស្អប់គ្នាហើយ មិនចាំបាច់មានអាវុធទេ សូម្បីតែដៃ ឬដុំថ្ម ក៏អាចបង្កើតជាសង្រ្គាមបានដែរ៕

The post ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយទេ ត្រូវលុបបំបាត់ និងបំផ្លាញចោល​ឲ្យអស់ appeared first on Kampuchea Thmey Daily.

និស្សិត ២ រូបអះអាង ​ការ​អប់រំ​តាម​​អ៊ីនធឺណិត​មាន​ផល​ពីរ​ដើរ​ទន្ទឹម​គ្នា
បច្ចុប្បន្ន​ ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​តម្រូវ​ការ​មួយ​យ៉ាង​សំខាន់​នាពេល​បច្ចុប្បន្ន​នេះ។ បើ​ក្រឡេក ​មើល​​សិស្ស​​សព្វ​ថ្ងៃ​ ភាគ​ច្រើន​ត្រូវ​​ពឹង​ផ្អែក​លើ​អ៊ីនធឺណិតសម្រាប់​សិក្សា​​បន្ថែម និងការ​ចែក​រំលែក​ព័ត៌មាន​​ផ្សេង​ៗ​។

ជុំ​វិញ​បញ្ហា​នេះ និស្សិត​ ២ ​រូប​ បាន​លើក​ឡើង​ពី​មតិផ្ទាល់​ខ្លួន​ថា ​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​​ផ្តល់​ទាំង​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ ។

និស្សិត​ស្រី រាត់ ផាន្នី ជា​សិស្ស​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​លើក​ឡើង​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​ថា ​​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​«បើ​និយាយ​ពី​គុណ​សម្បត្តិ​ ខ្ញុំគិតថា វា​អាច​ឱ្យ​សិស្ស សិក្សា​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ពី​ប្រព័ន្ធ​អនឡាញ ក៏​ដូច​ជា​​របៀបនៃការ​ប្រើប្រាស់​ផ្សេង​»។ ហើយ មួយវិញទៀត ក៏អាច​ជួយ​ឱ្យ​សិស្សចំណេញ​ពេល​វេលា​ ​សិក្សា​បន្ថែម​ពី​មេរៀន​នៅ​ផ្ទះ​ និង​អាច​រៀន​ដោយ​ខ្លួន​ឯង​បាន។

ប៉ុន្តែ បើ​និយាយ​ទៅ​ដល់​កត្តា​អវិជ្ជមាន ក៏​ដូច​ជា​ផល​ប៉ះពាល់​ និស្សិត ផាន្នី រៀបរាប់​ថា វា​​អាច​មាន​​ច្រើន​​លើស​ពី​គុណសម្បត្តិ ព្រោះ​ ការ​រៀន​តាម​អនឡាញ អាច​ធ្វើ​ឱ្យ​សិស្ស​​រៀន​មិន​សូវ​ចេះ​ ចាប់​មេរៀន​មិន​បាន​ល្អ ដែល​​ធ្វើ​ឱ្យ​ការ​សិក្សា​ធ្លាក់​ចុះ។ ហើយ​ការ​​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តម្រូវ​ឱ្យ​មាន​ទូរស័ព្ទ​ប្រើប្រាស់​គ្រប់គ្នា ដូច្នេះប្រសិន​​បើ​សិស្ស​យក​មក​​ប្រើ​​មិន​​បាន​ត្រឹមត្រូវ ឬ​យក​ទៅ​លេង​ហ្គេម​​ នោះ​​នឹង​ធ្វើ​ឱ្យ​ខាត​​បង់​ទាំង​ពេល​វេលា ថវិកា ការ​សិក្សា​របស់សិស្សខ្សោយ​ជា​ដើម។

ដោយ​ឡែក​និស្សិត​ប្រុស​​ គង់​ ទិតរស្មី បាន​លើក​ឡើង​ថា ចំពោះ​សិស្ស​និស្សិត​នា​ពេល​បច្ចុប្បន្ន​នេះ តាម​រយៈ​ការ​ដាក់​ឱ្យ​សិក្សា​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត នូវ​មេរៀន​មួយ​ចំនួន​របស់​សាលា​ ពិត​ណាស់​វា​អាច​ជួយ​ឱ្យ​សិស្ស​ចំណេញ​ពេល​វេលា​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ទៅ​ដល់​សាលា​រៀន​ និង​អាច​ជួយ​កាត់​បន្ថយ​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​។

សិស្ស​អាច​មាន​ពេល​វេលា​ច្រើន​ ជួយ​ការងារ​ផ្ទះ ​សម្រួល​បន្ទុក​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​ ការ​សិក្សា​តាម​អ៊ីនធឺណិត អាច​ឱ្យ​សិស្ស​អាចស្វែង​យល់​ពី​កម្ម​វិធី ឬ​ប្រភព​នៃចំណេះ​ដឹងនានា​ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​រៀន​សូត្រ និង​ស្គាល់​ពី​របៀប​សិក្សា​ថ្មីបន្ថែម​ផង​ដែរ។

តែក្រៅ​ពី​ផល​ប្រយោជន៍​ទទួល​បាន ​ក៏​នៅមាន​គុណ​វិបត្តិ​កំពុង​ដើរ​ទន្ទឹម​គ្នា។​ ក្នុង​ន័យ​នេះអាច​និយាយ​បាន​ថា សិស្ស​ស្ទើរ​គ្រប់​រូប សុទ្ធ​តែ​បាន​យល់​ដឹងពីចំណុចប៉ះពាល់ ​ព្រោះការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ ធ្វើ​ឱ្យ​សិស្ស​មិន​មាន​សកម្មភាព​ជាក់ស្ដែង​ដូច​សិក្សា​នៅ​ក្នុង​ថ្នាក់ឡើយ ​ហើយ​សិស្ស​មួយ​ចំនួន​ក៏​មិន​អាច​ផ្តោត ១០០%ទៅ​លើ​ការ​បង្រៀន​របស់​គ្រូ​តាម​អ៊ីនធឺណិត​​បានដែរ។

ម្យ៉ាង យើងដឹងហើយថា​ កំឡុងពេល​បើក​អ៊ីនធឺណិតដើម្បីសិក្សា ក៏​ជា​ពេល​មួយដែល​ប្រព័ន្ធ Social Media ផ្សេង​ៗ​លោត​នៅ​ព្រឹត្តិការណ៍​ជា​ច្រើន​​នៅ​លើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​សិស្ស​ងាយ​នឹង​ចុច​មើល​​ទៅ​ក្នុង​ប្រព័ន្ធSocial media ពេញ​​និយម​ទាំង​នោះ។

​អ្វី​ដែល​កាន់​តែ​កត់សម្គាល់​មួយ​ទៀត​ ​ពាក់ព័ន្ធ​នឹង​សេវា​អ៊ីនធឺណិត ដែល​សិស្ស​អាច​​នឹង​ជួប​ប្រទះ ព្រោះ​តំបន់​ខ្លះ​ពុំ​មាន​សេវា​គ្រប់គ្រាន់​ដើម្បី​​ឆ្លើយ​តប​ឲ្យ​ឮ​សំឡេង​ច្បាស់​រវាង​គ្រូ និង​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​យូរ​ជា​ដើម។

​គួរ​រំលឹក​ដែរ​ថា ការ​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​បរិបទ​នៃ​ការ​រីករាលដាល​ជំងឺ​សាកល​កូវីដ​ ១៩​ ព្រោះ​​នៅ​តាម​សាលា​ ឯក​ជន​ ក៏​ដូច​ជា​ក្រសួង​ ស្ថាប័ន​នានា​តម្រូវ​ឲ្យ​សិក្សា​ពី​ចម្ងាយ​៕

The post និស្សិត ២ រូបអះអាង ​ការ​អប់រំ​តាម​​អ៊ីនធឺណិត​មាន​ផល​ពីរ​ដើរ​ទន្ទឹម​គ្នា appeared first on Kampuchea Thmey Daily.

ស្បែកជើង​បាត់តា កាន់តែ​​ពេញនិយម​ក្នុង​ចំណោម​​​សិស្ស​សាលា​
បច្ចុប្បន្ន​យើង​ឃើញ​ថា សិស្ស​សាលា​ជាច្រើន​ចូល​ចិត្ត​ពាក់​ស្បែក​ជើង​បាត់តាទាំំង​ការ​ទៅសាលា​រៀន និង​ការ​ចេញក្រៅ ដើរកម្សាន្ត។​ ដូច្នេះមក​ស្តាប់ពី​អារម្មណ៍​ផ្ទាល់​របស់​សិស្ស​និសិ្សត តើ​ពួកគេ​យល់យ៉ាងណា​ដែរ​?។

និស្សិត​ស្រី សូ​ រីយា បាន​ឱ្យ​ដឹង​ថា នាង​តែង​ចូល​ចិត្ត​ពាក់​ស្បែក​បាត់​តា ​ទាំង​ពេល​ទៅ​សាលា​ និង​ពេល​ចេញ​ក្រៅ ​ព្រោះ​ថា​នេះ​មក​ពី​ចំណូល​ចិត្ត​ផង និង​មើលទៅ​​ស្អាត​ប្លែក​ម្យ៉ាង។

ស្រី​ណេត ជា​និស្សិត​ម្នាក់​ទៀតដែល​ចូល​ចិត្ត​ពាក់​ស្បែក​ជើង​បាត់តា​ដែរ​នោះ​ក៏​បាន​លើក​ឡើង​ថា ស្បែក​ជើង​បាត់​តាពាក់ងាយ​ស្រួល​ អាច​បង្ហាញ​ពី​ភាព​លេច​ធ្លោ​​លក្ខណៈ​សាមញ្ញ​។ យុវតី​រូប​នេះ​បន្ត​ថា ស្បែក​ជើងនេះ​មាន​ម៉ូដផ្សេងៗ​គ្នា​​អាស្រ័យ​​​លើ​ចំណង់​ចំណូល​ចិត្ត​មនុស្ស​ម្នាក់​ៗ ​អាច​ជ្រើសរើស​ Style តាម​ការ​​និយម​ចូល​ចិត្ត​។

ស្រី​ណេត​ បាន​បន្ត​ថា «​ខ្ញុំគិត​ថា​ការ​រើស​យក​ស្បែក​ជើង​បាត់​តា មិន​ថា​ទៅ​សាលា​រៀន ឬ​ទៅ​កន្លែង​ផ្សេង​ៗ ជា​ជម្រើស​ល្អ​បំផុត ព្រោះវាសាមញ្ញ លឿន ស្រស់​ស្អាត ​​​អាច​ពាក់​បាន​ទាំង​បុរស និង​នារី ពិសេស​មនុស្ស​ប្រុស​មើល​ទៅ​សមស្រប​​បំផុត​សម្រាប់​ខោ​អាវ​របស់​ពូក​គេ»។

ស្នា ដែល​ជា​និស្សិត​ម្នាក់​ទៀត​ចូល​ចិត្ត​ពាក់​បាត់​​តា ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ការពាក់​បាត់តា​ជា​ចំណង់​ចំណូល​ផង​ គូប​ផ្សំ​​ភាព​ស្រស់​ស្អាតផង​ ព្រោះ​ស្បែក​ជើង​បាត់​តា សម្រាប់​មនុស្ស​ប្រុសទោះ​តែង​ខ្លួន​បែប​ណាក៏​អាច​ពាក់​បាត់​តា​បាន។

សូម្បី​តែ​ពេល​ទៅ​សាលា ដើរ​លេង​ ហាត់​ប្រាណ ចូល​រួម​កម្ម​វិធី​ពិព័រណ៍​នានា ឬ​ទៅ​កន្លែង​ផ្សេងៗមាន​ភាព​ទាក់​​ទាញ​មួយ​កម្រិត​ផង​ដែរ អាច​និយាយ​បាន​ថា ស្បែក​ជើង​បាត់​តាបាន​ក្លាយ​ជា​ភាព​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ៕

ដោយ៖ ថារី

The post ស្បែកជើង​បាត់តា កាន់តែ​​ពេញនិយម​ក្នុង​ចំណោម​​​សិស្ស​សាលា​ appeared first on Kampuchea Thmey Daily.

តោះ! ស្តាប់​សិល្បករពីរនាក់ ជជែក​ពី​ការទិញ​រថយន្ត
ការប្រើប្រាស់រថយន្តបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សទូទៅ ពិសេសមហាជន អ្នកធ្វើការ កូនអ្នកមាន និងអ្នកសិល្បៈជាដើម។ ក្នុងនោះដែរ ចំពោះការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនទទួលបានទាំងផលប្រយោជន៍ និងផលវិបាកមួយចំនួនផងដែរ ព្រោះរថយន្តខុសពីម៉ូតូ និងទាមទារការចំណាយច្រើន។

សិល្បករមួយរូប លោក ឃីង សាន់ បានឲ្យកម្ពុជាថ្មីដឹងថា ដោយសារលោកជាអ្នកសិល្បៈ ដូច្នេះទាមទារឲ្យមានរថយន្តផ្ទាល់ខ្លួន មិនមែនជាភាពហ៊ឺហា ឡានថ្លៃ ទំនើប អ្វីនោះទេ តែជាតម្រូវការងារ​ពេល​ត្រូវ​ធ្វើដំណើរទៅឆ្ងាយៗ។ ប្រសិនបើជិះឡានឈ្នួល អាចជួបការពិបាក ទាំងការធ្វើដំណើរ ការរង់ចាំ​យូរ ពេលខ្លះអាចបង្កភាព​រញ៉េរញ៉ៃជាដើម។

ពេលមានរថយន្តផ្ទាល់ខ្លួនអាចមានជាមតិមិនល្អមួយចំនួនផងដែរ ប៉ុន្តែលោក ឃីង សាន់ បានឆ្លើយតប​ថា «ចំពោះទស្សនៈដែលថា អ្នកមានឡាន ជាមនុស្សស៊ីវិល័យ ឬហ៊ឺហា នោះមិនខុសទេ តែមានបុគ្គលមួយចំនួនតូចដែល​គាត់មានតិចតួច​ ក៏ចាប់ផ្តើមតម្កើង​ឫកជាមនុស្សអច្ឆរិយៈ ទាំងការពិតឡាននោះអាចបង់រំលោះ ឬនៅផ្ទះជួលប៉ុណ្ណោះ។ សម្រាប់អ្នកដែលគេមានពិតប្រាកដ គេមិនធ្វើខ្លួនបែបនេះឡើយ ប៉ុន្តែ​មនុស្សទាំង​ ១០ សុទ្ធ​តែ​មានចិត្តខុសគ្នា ដូច្នេះការលេងខ្លួនបែបណាជាសិទ្ធិ​របស់បុគ្គលប៉ុណ្ណោះ»។

លោក ឃីង សាន់ បន្តថា ដោយសារការប្រើប្រាស់រថយន្តខុសពីម៉ូតូ ប្រសិនខូចខាត ត្រូវការគ្រឿងបម្លាស់ថ្លៃ ការចំណាយច្រើន និង​ទាមទារឲ្យអ្នកបើកបរគោរពច្បាប់ រៀនសូត្រពីច្បាប់ចរាចរណ៍ មានប័ណ្ឌបើកបរ ចេះគោរពសិទ្ធិ​អ្នកដទៃ កុំអំនួត ឬឆ្មើងឆ្មៃ ទើបមិនបង្កជាបញ្ហាសម្រាប់ខ្លួនឯង គ្រួសារ និងមនុស្សជុំវិញខ្លួន។

ចូលរួម​ផ្តល់យោបល់​ក្នុងប្រធាន​បទ​នេះ​ដែរ លោក ពេជ្យ ឃីង ជាអ្នកចម្រៀង ដែលមានការងារច្រើនចល័តគ្រប់ខេត្តក្រុង ហើយត្រូវធ្វើដំណើរពេលយប់ច្រើន​ឲ្យ​ដឹ​ង​ថា ការមានឡានផ្ទាល់ខ្លួនជាមធ្យោបាយសុវត្តិភាព និង​រហ័សទាន់ចិត្តជាងគេសម្រាប់ការធ្វើដំណើរ ជាជាងតាមរថយន្តឈ្នួល។ តែលោកថា ការប្រើប្រាស់រថយន្តត្រូវការចំណាយច្រើន ទាំងថ្លៃសាំង សម្ភារៈផ្សេងៗ និងត្រូវមានការបង់ពន្ធក្នុងមួយឆ្នាំៗ។ ម្យ៉ាងប្រសិនបើទិញចំឡានមិនសូវមានគុណភាពនោះ អាចប្រឈមនឹងការចំណាយថែទាំ ជួសជុលច្រើន និងបង្កជាបញ្ហាក្នុងពេលធ្វើដំណើរក៏ថាបាន។ ទៀតសោទ ការ​មានឡាន​ក៏​ទាមទារឲ្យមានចំណូលមួយមធ្យមជា​ទៀងទាត់ មិនជំពាក់បំណុលគេជាដើម។

លោក ពេជ្យ ឃីង បានបន្ថែមថា អ្នកប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ត្រូវស្គាល់ឲ្យបានច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក មានឯកសារគ្រប់គ្រាន់ ដូចជាប័ណ្ថបើកបរ ឆៀករថយន្តជាដើម ។

«បើចង់បានរថយន្តផ្ទាល់ខ្លួន គឺ​ត្រូវត្រៀមខ្លួនសម្រាប់ការចំណាយច្រើនជាងមុន។ ទិញ​រថយន្តក៏​ត្រូវ​​មើល​គុណភាព កុំចង់បានរថយន្តដែលមានតម្លៃថោកពេក ព្រោះភាគច្រើនរថយន្តដែលមានតម្លៃថោកក្រោមទីផ្សារ អាច​ជាបន្ទុក​ថែមទៀត​ផង»។ នេះជាការបន្ថែមរបស់ លោក ពេជ្យ ឃីង។

The post តោះ! ស្តាប់​សិល្បករពីរនាក់ ជជែក​ពី​ការទិញ​រថយន្ត appeared first on Kampuchea Thmey Daily.

គ្រូជួបផលលំបាកអ្វីខ្លះ​កំឡុងពេលបង្រៀនសិស្ស​ពិការភាព?
អ្នកគ្រូ វ៉ាន្នី ជាគ្រូបង្រៀនសិស្សពិការភាពប្រចាំថ្នាក់ នៃសាលារៀនទន្សាយបានឲ្យដឹងថា កំឡុងពេលនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូដល់សិស្សពិការភាពអាចប្រឈមនឹងបញ្ហាច្រើន ដោយសិស្សខ្លះ អាចវៃ ឬមានអាក្បកិរិយាអវិជ្ជមាន មិនសមប្រកបនោះឡើយ។ តែទោះបីបែបនេះ​​ ក៏លោកគ្រូអ្នកគ្រូនៅតែខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្រៀនដល់កុមារទាំងអស់នោះ។

នៅក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី អ្នកគ្រូ វ៉ាន្នី បានរៀបរាប់ឲ្យដឹងពីបញ្ហាមួយចំនួន នៃការបង្រៀនដល់សិស្សពិការភាព ដោយក្នុងនោះអាចមានកុមារខ្លះ មានអារម្មណ៍មួម៉ៅមិនសប្បាយចិត្ត ​ធ្វើឲ្យមិនស្តាប់លោកគ្រូអ្នកគ្រូ ដូច្នេះទើបខាងសាលារៀបចំឲ្យមានជាបណ្ណាល័យឌីជីថល នឹងមានបន្ទប់ផ្ចង់អារម្មណ៍សម្រាប់កុមារ។

ដោយហេតុថា នៅក្នុងបន្ទប់ផ្ចង់អារម្មណ៍មានសម្ភាររំញោចអារម្មណ៍ច្រើន ទាក់ទាញអារម្មណ៍ឲ្យកុមារសប្បាយចិត្ត ជក់ចិត្ត ចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះ ចំពោះកុមារ ដែលមានអាក្បកិរិយាពិបាកខ្លាំង លោកគ្រូអ្នកគ្រូម្នាក់ៗ ព្យាយាមស្វែងយល់អំពីចិត្តចំណុចខ្លាំង និងចំណុចខ្សោយ អ្វីដែលចង់បាន នឹងនាំលេងនៅរបស់ដែលពួកគេចូលចិត្ត។

លើសពីនេះទៅទៀត គ្រូបង្រៀនអាចប្រឈមបញ្ហាខ្លាំង ដោយសារ ពួកគេជាកុមារដែលមានបញ្ហាបញ្ញា មានន័យថា មិនសូវមានអាកប្បកិរិយាល្អ ហើយរាល់អាកប្បកិរិយារបស់គាត់ភាគច្រើនគឺអវិជ្ជមាន នឹងបង្កជាអំពើរហិង្សាមកលើគ្រូដូចជាខាំ និងបោចសក់ជាដើម។

ជុំវិញបញ្ហានេះ​អ្នកគ្រូ វ៉ាន្នី បាននិយាយថា «ខ្ញុំធ្លាប់ជួបប្រទះ ដោយពេលខ្លះគាត់បោកយើង វៃយើង ដែលអាកប្បកិរិយាយគាត់ នៅពេលគាត់បញ្ចេញអាកប្បកិរិយាខ្លាំង យើងពីបាក់ក្នុងការទប់ទល់ជាមួយគាត់ ប៉ុន្តែយើងនៅតែខិតខំឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយពួកគាត់»។

អ្នកគ្រូ វ៉ាន្នី បាននិយាយថា ដោយសារនៅក្នុងប្រទេសភាគច្រើន ការយល់ដឹងនៃពិការភាពនៅមានកម្រិត ដូច្នេះ​ ចង់ឲ្យខាង សារព័ត៌មានផ្សេងៗ ជួយផ្សព្វផ្សយឲ្យប្រជាជនទូទាំងប្រទេស ក៏ដូចជាស្ថាប័ន្តពាក់ព័ន្ធ ថ្នាក់ដឹងនាំ គាត់ជួយគាំទ្ររពីពិការភាព ព្រោះកុមារពិការភាពត្រូវការថ្នាក់រៀន ត្រូវការគ្រូ ហេតុនេះប្រសិនបើមានខ្វះត្រង់ចំណុចណានោះ កុមារទាំងនោះមិនបានចូលរៀន ដែលបង្កឲ្យមានបន្ទុកក្នុងគ្រួសារ និងសង្គមផងដែរ៕

ដោយ៖ ឌឿនចាន់ ថារី

The post គ្រូជួបផលលំបាកអ្វីខ្លះ​កំឡុងពេលបង្រៀនសិស្ស​ពិការភាព? appeared first on Kampuchea Thmey Daily.

អាចារ្យ​ធំនិយាយពីការ​ចាក់សាក់​​ ប្រវត្តិ​រាប់ពាន់ឆ្នាំ​ មាន​អត្ថន័យផ្សេងៗ​គ្នា
ការចាក់សាក់ គឺមានតាំងពីសម័យបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអាចផ្លាស់ប្តូរទៅតាមបរិបទនៃសង្គម ដោយសារ​ការសាក់បានក្លាយជាសិល្បៈមួយនៃការតុបតែងលំអរខ្លួនកាន់តែមានភាពទាក់ទាញរបស់យុវវ័យ មនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាប្រុស ឬស្រី​ទេនោះទេ។ ការសាក់រូបអ្វីម្យ៉ាងនៅលើរាងកាយ មិនមែនអាក្រក់ឡើយ គេមានបង្កប់នៅអន្តន័យផ្សេងគ្នានៃរូប។ តែក្នុងនោះក៏មានមតិរិះគន់​មួយចំនួនថា ឲ្យតែអ្នកមានស្នាមសាក់សុទ្ធ​តែជាអ្នកលេង មិនល្អ ឬមានធ្វើអំពើអ្វីជាដើម។

អាចារ្យធំ បានឲ្យ«កម្ពុជាថ្មី» ដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា​ ចាស់ពីដើមបានសាក់ជាជំនឿអាគមបារមី ជាប់លាប់​របស់​​មនុស្សខ្មែរតាំងពីសម័យបុរាណ សម័យមហានគររហូតមកដល់បច្ចុប្បន្នភាព ទោះបីនាសម័យមុនមានកើតសង្គ្រាម​​ណាមួយក៏ដោយ ប៉ុន្តែនៅសម័យនេះមិនអាចបាត់បង់ការសាក់នេះះបានដែរ ព្រោះវាបានផ្សារភ្ជាប់ជាមួយមនុស្សខ្មែរគ្រប់ជំនាន់មកហើយ។

«សាក់ទី១មានជំនឿថា នឹងញាំង​ខ្លួនឯងឲ្យក្លាយជាវិសេសជនណាមួយ មានយ័ន្តដើម្បីការពារឃុំគ្រងវាជាផ្លូវចិត្តមួយ។ ទី២ អបីយជំនឿដែលតពីដូនតាមកនោះ សាក់ដើម្បីបានគង់វង្សស្ថិតស្ថេរ ក្នុងនាមជាមរតកវប្បធម៏ខ្មែរកុំឲ្យបាត់ដានទៅ ថែររក្សាឲ្យគង់ និងបង្ហាញទៅឲ្យមហាជនទូទៅឬក៏ជាតិសាស្រ្តដទៃ តាមរយះពណ៌​សម្បុរ អត្ថសញ្ញាណតាមរយៈការសាក់លើខ្លួន បួកជាមួយយ័ន្តបុរាណនោះ»។ លោកអាចារ្យធំ បានបន្ថែមបែបនេះ។

ពាក់ព័ន្ធការសាក់យ័ន្តបានដិតដាមជាមួយផ្នត់គំនិតខ្មែររាប់​ពាន់​ឆ្នាំមកហើយ។ យ័ន្តទាំងអស់ត្រូវបានឧប្បត្តិក​ដោយ​អាគមគាថា បាលីដែលអ្នកប្រាជ្ញជំនាន់ចាស់លោកបានចងក្រងនៅក្នុងបរិបទនៃសម័យកាលនីមួយៗ។ យ័ន្តខ្លះប្រើសម្រាប់មេត្តា​មហានិយម យ័ន្តស្នេហ៏ យ័ន្តខ្លះសម្រាប់ការពារខ្លួន បញ្ជៀសអំពីអាវុធផ្សេងៗពីសត្រូវ ព្រូញ ស្នា ធ្នូ។ យ័ន្តខ្លះទៀតជាយ័ន្តស្បែកគង់ដែលគេគិតថាកាប់មិនមុត តាម​អត្ថន័យផ្សេងគ្នាទៅតាមប្រភេទ។

អាចារ្យធំ បានលើកឡើងទៀតថា បច្ចុប្បន្ន​យុវវ័យមួយចំនួនសាក់យ័ន្តគិតថាជាសិល្បៈ។ យ័ន្ត ៥ ជួរដែលថៃគេកាត់មកហៅថាយ័ន្តហាថែវ យ័ន្តមហាកម្រើក យ័ន្តប្រាំទិស មានន័យដូចម្តេច ពួកគេមិនបានដឹង តែចាក់ដោយសារមើលឃើញតារាហូលីហ្វូត អេន ជេលីណា សាក់យ័ន្ត ៥ ជួរស្អាត នោះមានទំនោរ ជោរតាមគ្នា តែមិនបានដឹងពីអត្ថន័យនៃរូបយ័ន្តនីមួយៗ។

បន្ថែមពីនេះ ចំពោះផ្នត់គំនិតមហាជនមួយចំនួនតូចដែលបានគិតថា មនុស្សមានសាក់សុទ្ធ​តែអ្នកលេង មនុស្សមិនល្អនោះ អាចារ្យធំបាននិយាយថា« គាត់បាននិយាយមកជាង ១០ ឆ្នាំហើយពីបញ្ហាមួយនេះ ខ្ញុំថាជាផ្នត់គំនិតអវិជ្ជមាន និងអាចមេរោគមួយដែលជ្រៀតជ្រែកចូលក្នុងសង្គមខ្មែរមួយធ្វើឲ្យយើងកើតមានគំនិតស្អប់ខ្ពើមនៅមរតនៅបុព្វការីជន វាយតម្លៃមនុស្សតែសំបកក្រៅ ដោយមើលតែសំបកសៀវភៅរហែកវាយតម្លៃដល់ខ្លឹមសារនៅក្នុងសៀវភៅ ដូច្នេះយើងមិនអាចទាយមនុស្សត្រឹមសំបកក្រៅថាល្អឬអាក្រក់នោះទេ»។ ទន្ទឹមនេះ អាចារ្យធំ បានគូសបញ្ជាក់ថា មិនមែនត្រឹមតែយ័ន្តទេ រហូតមាននៅពាក្យខ្លះៗ «កុំរៀនចាប៉ី ប្រយ័ត្ន​ខ្វាក់ភ្នែក គួរទៅរៀនហ្គីតា កុំផ្លុំខ្លុយប្រយ័ត្ន​សុំទាន ទៅផ្លុំសាក់សូហ្វូនបានកាលីប ទៅចុចតាខេអាហ្នឹងក្រ​ ទៅចុចអ័កបានកាលីបមានទីផ្សារ»។

អាចារ្យធំ លើកឡើងទៀតថា បើទោះបីអ្នកណាមានគំនិតល្អ ឬមិនល្អ វិជ្ជមានឬអវិជ្ជមានទាក់ទងទៅនឹងសិល្បៈនៃការសាក់រូប ជាសិទ្ធិ​របស់បុគ្គល។ តែសូមឲ្យមានការថ្លឹងថ្លែងបែងចែកឲ្យបានច្បាស់លាស់អំពីរឿងរួមជាចេនារបស់បុគ្គល​ណា​ម្នាក់ ដែលចង់ដែលរក្សាអភិរក្ខនៅយ័ន្ត និងចេនាមួយណាផ្សេងទៀត។

បច្ចុប្បន្ននេះ សិល្បៈនៃការសាក់រូបបានក្លាយជាការពេញនិយមខ្លាំង សម្រាប់មនុស្សទូទៅនៅលើពិភពលោក។ ការ​សាក់រូប​នៅលើផ្នែកផ្សេងៗនៃរាងកាយ ការសាក់រូបមានគ្រប់ម៉ូត គ្រប់ប្រភេទទៅតាមតែការកម្មងចង់បានរបស់យុវវ័យ។

អាចារ្យធំបាន​បញ្ជាក់ថា ជំនាញ​សាក់នេះ​អាច​ត្រូវ​បាន​រៀន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​​តាមរយៈ​ព្រះសង្ឃ​ ឬ​គ្រូ​មន្តអាគម​ហើយ​ភាព​ស្អាត​អាស្រ័យ​លើ​ការ​រចនា​នៃ​អ្នក​ចាក់សាក់​។ ប៉ុន្តែ​អ្នក​ចាក់សាក់​ខ្លះ​មិន​ចេះ​សូត្រ​ប្រោះ​ព្រំ​មន្តអាគម​ទេ។

ការ​ចាក់​សាក់​យ័ន្ត​ត្រូវ​​បានគេ​ជឿ​ថា​នឹង​ការពារ​បាន​តាំងពី​គ្រាប់​កាំភ្លើង​រហូត​ដល់​ខ្មោច​ព្រាយ​បិសាច​ ការសាក់ដោយការប្រសិទ្ធិ ឬបញ្ចុះមន្តអាគមក្នុងការការពារខ្លួនពីអំពើរអាប ធ្មបផ្សេងៗ ​​អាស្រ័យ​ទៅ​លើ​ប្រភេទ​យ័ន្តនីមួយៗ។

អាចារ្យធំបាន​លើកទឹកចិត្តដល់មនុស្សខ្មែរថា «បើ​ចង់សាក់អ្វីក៏សាក់ទៅព្រោះជាសិល្បៈ ប៉ុន្តែសុំសាក់ឲ្យចំណេញសាក់ឲ្យ​មើលមកឃើញថាវាយកជាការបាន ដោយមិនត្រូវសាក់រូប កាំភ្លើង រូបកំបិត ពូថៅ ពាក្យពេចន៍​ណាដែលឆ្គាំឆ្គង ប្តូរមកសាក់​ជារូបយ័ន្តបុរាណ ឲ្យចំជាយ័ន្តបុរាណ សាក់ជារូបអប្សរា ល្ខោនខោល អង្គវត្ត ប្រាសាទបាយ័ន្ត ព្រោះកូណាអង្គជ័យវរ្ម័នទី៧ រូបផែនទីខ្មែរ អក្ខរក្រមនៃភាសារខ្មែរ  កុំឲ្យគេមើលមកសាក់ដែរតែប្រលាក់ជារឿងគ្មានប្រយោជន៍»៕

The post អាចារ្យ​ធំនិយាយពីការ​ចាក់សាក់​​ ប្រវត្តិ​រាប់ពាន់ឆ្នាំ​ មាន​អត្ថន័យផ្សេងៗ​គ្នា appeared first on Kampuchea Thmey Daily.