KPT+
ទស្សនៈ ៩ ឃ្លាពីអតីតនាយករដ្ឋមន្ត្រី អង់គ្លេស ល្បីសម័យសង្គ្រាមលោកលើកទី ២
លោក វីនស្តុន ឆឺឈីល “Winston Churchill” ជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសដ៏ល្បីមួយរូបនៅក្នុងសម័យសង្រ្គាមលោកទី ២ ។ លោកមានភាពល្បីល្បាញដោយហេតុថា លោកមានភាពវៃឆ្លាតក្នុងការដឹកនាំ ពិសេសសង្គ្រាមដែលហៀបនឹងចាញ់ ប៉ុន្តែលោកបានប្រើយុទ្ធសាស្រ្តយកឈ្នះវិញ ។
ដោយសារភាពវៃឆ្លាតក្នុងការដឹកនាំនេះហើយ ទើបព្រះមហាក្សត្រអង់គ្លេសទុកព្រះទ័យលើលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ។ បន្ថែមពីនោះ លោក ឆឺឈីល ក៏បានបន្សល់ទុកនូវទស្សនៈគំនិតល្អៗ សម្រាប់សម្គាល់មើល និងពិចារណាផងដែរដូចជា៖

១- អត្តចរិត គឺជារឿងតូចតាច ប៉ុន្តែវាអាចបង្កើតឲ្យមានភាពខុសគ្នាយ៉ាងធំធេង។
២- ភាពក្លាហាន គឺជាអ្វីដែលអ្នកត្រូវក្រោកឈរឡើងហើយនិយាយ ។ ហើយភាពក្លាហាន ក៏ជាអ្វីដែលអ្នកត្រូវអង្គុយចុះហើយស្តាប់ផងដែរ។
៣-យើងរស់នៅដោយអ្វីដែលយើងទទួលបានប៉ុន្តែយើងបង្កើតជីវិតឲ្យកាន់តែមានន័យដោយអ្វីដែលយើងផ្តល់ឲ្យ។
៤-ទោះបីអ្នកមានយុទ្ធសាស្រ្តល្អឥតខ្ចោះយ៉ាងណាក៏ដោយ អ្នកត្រូវតែឆ្លៀតពេលបន្តិចដើម្បីពិនិត្យមើលលទ្ធផល។
៥- ខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីរៀនសូត្រ ទោះបីជាខ្ញុំមិនចូលចិត្តការបង្រៀនក៏ដោយ។
៦-មនុស្សទុទិដ្ឋិនិយមមើលឃើញបញ្ហាក្នុងឱកាស ស្របពេលដែលអ្នកសុទិដ្ឋិនិយម មើលឃើញឱកាសនៅក្នុងរាល់បញ្ហា។

៧-ភាពជោគជ័យ គឺជាសមត្ថភាពដែលអាចធ្វើដំណើរពីបរាជ័យមួយ ទៅកាន់បរាជ័យមួយទៀត ដោយមិនបាត់បង់ការខិតខំប្រឹងប្រែងរបស់ខ្លួន ។
៨- អ្នកមិនអាចទៅដល់គោលដៅបានទេ បើអ្នករវល់តែយកដុំថ្មគប់សត្វឆ្កែកំពុងព្រុសតាមផ្លូវនោះ។
៩- ល្អបំផុតគឺត្រូវធ្វើការផ្លាស់ប្តូរ ហើយបើអ្នករឹតតែចង់ល្អឥតខ្ចោះត្រូវផ្លាស់ប្តូរឲ្យបានជាប្រចាំ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


