ព័ត៌មានជាតិ
និស្សិត ២ រូបអះអាង ការអប់រំតាមអ៊ីនធឺណិតមានផលពីរដើរទន្ទឹមគ្នា
បច្ចុប្បន្ន ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតជាតម្រូវការមួយយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ។ បើក្រឡេក មើលសិស្សសព្វថ្ងៃ ភាគច្រើនត្រូវពឹងផ្អែកលើអ៊ីនធឺណិតសម្រាប់សិក្សាបន្ថែម និងការចែករំលែកព័ត៌មានផ្សេងៗ។

ជុំវិញបញ្ហានេះ និស្សិត ២ រូប បានលើកឡើងពីមតិផ្ទាល់ខ្លួនថា ការសិក្សាតាមប្រព័ន្ធអនឡាញផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ។
និស្សិតស្រី រាត់ ផាន្នី ជាសិស្សនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងឱ្យ«កម្ពុជាថ្មី» ដឹងថា ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត «បើនិយាយពីគុណសម្បត្តិ ខ្ញុំគិតថា វាអាចឱ្យសិស្ស សិក្សាស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ពីប្រព័ន្ធអនឡាញ ក៏ដូចជារបៀបនៃការប្រើប្រាស់ផ្សេង»។ ហើយ មួយវិញទៀត ក៏អាចជួយឱ្យសិស្សចំណេញពេលវេលា សិក្សាបន្ថែមពីមេរៀននៅផ្ទះ និងអាចរៀនដោយខ្លួនឯងបាន។
ប៉ុន្តែ បើនិយាយទៅដល់កត្តាអវិជ្ជមាន ក៏ដូចជាផលប៉ះពាល់ និស្សិត ផាន្នី រៀបរាប់ថា វាអាចមានច្រើនលើសពីគុណសម្បត្តិ ព្រោះ ការរៀនតាមអនឡាញ អាចធ្វើឱ្យសិស្សរៀនមិនសូវចេះ ចាប់មេរៀនមិនបានល្អ ដែលធ្វើឱ្យការសិក្សាធ្លាក់ចុះ។ ហើយការរៀនតាមប្រព័ន្ធអ៊ីនធឺណិត តម្រូវឱ្យមានទូរស័ព្ទប្រើប្រាស់គ្រប់គ្នា ដូច្នេះប្រសិនបើសិស្សយកមកប្រើមិនបានត្រឹមត្រូវ ឬយកទៅលេងហ្គេម នោះនឹងធ្វើឱ្យខាតបង់ទាំងពេលវេលា ថវិកា ការសិក្សារបស់សិស្សខ្សោយជាដើម។

ដោយឡែកនិស្សិតប្រុស គង់ ទិតរស្មី បានលើកឡើងថា ចំពោះសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះ តាមរយៈការដាក់ឱ្យសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត នូវមេរៀនមួយចំនួនរបស់សាលា ពិតណាស់វាអាចជួយឱ្យសិស្សចំណេញពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅដល់សាលារៀន និងអាចជួយកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍។
សិស្សអាចមានពេលវេលាច្រើន ជួយការងារផ្ទះ សម្រួលបន្ទុកមួយចំនួន។ មិនតែប៉ុណ្ណោះ ការសិក្សាតាមអ៊ីនធឺណិត អាចឱ្យសិស្សអាចស្វែងយល់ពីកម្មវិធី ឬប្រភពនៃចំណេះដឹងនានា ដើម្បីប្រើប្រាស់សម្រាប់ការរៀនសូត្រ និងស្គាល់ពីរបៀបសិក្សាថ្មីបន្ថែមផងដែរ។
តែក្រៅពីផលប្រយោជន៍ទទួលបាន ក៏នៅមានគុណវិបត្តិកំពុងដើរទន្ទឹមគ្នា។ ក្នុងន័យនេះអាចនិយាយបានថា សិស្សស្ទើរគ្រប់រូប សុទ្ធតែបានយល់ដឹងពីចំណុចប៉ះពាល់ ព្រោះការសិក្សាតាមប្រព័ន្ធអនឡាញ ធ្វើឱ្យសិស្សមិនមានសកម្មភាពជាក់ស្ដែងដូចសិក្សានៅក្នុងថ្នាក់ឡើយ ហើយសិស្សមួយចំនួនក៏មិនអាចផ្តោត ១០០%ទៅលើការបង្រៀនរបស់គ្រូតាមអ៊ីនធឺណិតបានដែរ។

ម្យ៉ាង យើងដឹងហើយថា កំឡុងពេលបើកអ៊ីនធឺណិតដើម្បីសិក្សា ក៏ជាពេលមួយដែលប្រព័ន្ធ Social Media ផ្សេងៗលោតនៅព្រឹត្តិការណ៍ជាច្រើននៅលើទូរស័ព្ទ ឬកុំព្យូទ័រ ដែលជាហេតុធ្វើឲ្យសិស្សងាយនឹងចុចមើលទៅក្នុងប្រព័ន្ធSocial media ពេញនិយមទាំងនោះ។
អ្វីដែលកាន់តែកត់សម្គាល់មួយទៀត ពាក់ព័ន្ធនឹងសេវាអ៊ីនធឺណិត ដែលសិស្សអាចនឹងជួបប្រទះ ព្រោះតំបន់ខ្លះពុំមានសេវាគ្រប់គ្រាន់ដើម្បីឆ្លើយតបឲ្យឮសំឡេងច្បាស់រវាងគ្រូ និងសិស្ស ដែលជាហេតុធ្វើឲ្យខាតពេលវេលាយូរជាដើម។
គួររំលឹកដែរថា ការអប់រំតាមប្រព័ន្ធអ៊ីនធឺណិត មានសក្ដានុពលយ៉ាងខ្លាំងនៅក្នុងបរិបទនៃការរីករាលដាលជំងឺសាកលកូវីដ ១៩ ព្រោះនៅតាមសាលា ឯកជន ក៏ដូចជាក្រសួង ស្ថាប័ននានាតម្រូវឲ្យសិក្សាពីចម្ងាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


