ទិន្នផលនេសាទ Archives - Kampuchea Thmey Daily

ដោយបទល្មើសនេសាទទ្រង់ទ្រាយធំត្រូវបានបង្ក្រាប សម្ដេចធិបតី ថា ឆ្នាំនេះទិន្នផលត្រីកើនច្រើន
ដោយសារបទល្មើសនេសាទទ្រង់ទ្រាយធំ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។

តាមការកត់សម្គាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កត្តារួមចំណែកមួយនៃការកើនឡើងទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផល ដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។

សម្ដេចធិបតី ថា តាមរយៈលទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

សម្ដេចធិបតី បានលើកឡើងក្នុងឱកាសដឹកនាំសន្និបាតការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដូច្នេះថា៖ «ចំពោះរឿងនេសាទនេះ… សូមឱ្យច្បាស់ គឺប្រជាពលរដ្ឋ ជាគោល បើយើងអនុវត្ត គឺអនុវត្តទៅលើអ្នកដែលទ្រង់ទ្រាយធំ ហើយខូចប្រយោជន៍ធំ ហើយសម្រាប់ប្រជាពលរដ្ឋ​ គឺត្រូវមានភាពបត់បែន ជួនកាលប្រជាពលរដ្ឋអត់មានទេ អួនខ្លះមួយគីឡូដីហ៎ បើថា ប្រជាពលរដ្ឋ សហគមន៍ មានអួនមួយគីឡូដី ខ្ញុំពិបាកជឿណាស់»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះ ដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា។

ពីវេទិកានេះដែរ តបនឹងការលើកឡើងថា ត្រីច្រើន តែអត់មានទីផ្សារ សម្ដេចធិបតី ឆ្លើយបញ្ជាក់ទៅវិញថា «សុខចិត្តឱ្យគេថា ត្រីច្រើន អត់ទីផ្សារ ប្រសើរជាងអត់ត្រីឱ្យប្រជាជន ដោយសារយើងគ្រប់គ្រងធនធានធម្មជាតិអត់បាន»។ សម្ដេច បន្ថែមថា «ប្រជាពលរដ្ឋលក់ គាត់លក់សល់ ហើយបានចំណូល ជាជាងអត់អីលក់ ហើយត្រីថោកសម្រាប់អ្នកហូប ប្រសើរជាងត្រីថ្លៃ ប្រជាពលរដ្ឋអត់លទ្ធភាពទិញ»៕

ដោយ៖ ធឿន វ៉ាន់សុង

The post ដោយបទល្មើសនេសាទទ្រង់ទ្រាយធំត្រូវបានបង្ក្រាប សម្ដេចធិបតី ថា ឆ្នាំនេះទិន្នផលត្រីកើនច្រើន appeared first on Kampuchea Thmey Daily.

ផលនេសាទក្នុងខេត្តកែប សម្រេចបាន ២.៧០០ តោននៅឆមាសទី១ ឆ្នាំនេះ
មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនានេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រជានេសាទប្រមូលទិន្នផលនេសាទសមុទ្របានប្រមាណ ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០ តោន មានការកើនឡើងតិចតូចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រជានេសាទនៅខេត្តកែបបានត្អូញត្អែរថា ការប្រមូលផលនេសាទឆ្នាំនេះរកមិនសូវបាន ហើយកាន់តែមានកាធ្លាក់ថយចុះ។

ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់ពីបញ្ហាប្រឈមចំនួន ទី១នេសាទមិនសូវបាន ទី២ ទីផ្សារឡើងចុះតាមមាត់ឈ្មួញកណ្ដាល និងទី៣ ការប្រើអួនឆក់ និងអួនអូសរនាស់របស់អ្នកនេសាទវៀតណាមលួចចូលមកដែនទឹករបស់ខ្មែរយ៉ាងអាណាធិបតេយ្យ។

មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបានអាជ្ញធរខេត្ត និងជំនាញយកចិត្តទុកដាក់ និងកំពុងដោះស្រាយ​ឲ្យកាន់តែប្រសើរ។

លោក​ ខេង​ ជា ប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហាប្រឈមរបស់ខ្លួនថា ពួកគាត់ប្រកបរបរនេសាទអស់ជាច្រើនឆ្នាំមកហើយពីមួយឆ្នាំទៅមួយឆ្នាំធនធានសមុទ្រកាន់ហិនហោច ហើយការនេសាទ ថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវវស្សាការនេសាទបានច្រើនជាងរដូវប្រាំងបន្តិច។

ពួកគាត់បញ្ជា់ក់ថា ការថមថយផលនេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុងដែនទឹករបស់ខ្មែរបំផ្លាញដល់រុក្ខជាតិ និងសត្វនៅបាតសមុទ្រទាំងធំឲ្យផុតពូជ។ ដោយឡែកចំពោះបញ្ហាទីផ្សារគ្រឿងសមុទ្រក៏មិនសូវល្អដែរ។

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឲ្យដឹងថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥ និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ។

សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។

ហើយចំពោះបញ្ហាដែលប្រជានេសាទលើកឡើងខាងលើ មន្ត្រីជំនាញជលផលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូលសំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យប្រជានេសាទទាំងអស់ងាកមកធ្វើវារីវប្បកម្មឲ្យបានច្រើន ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសការត្រូវរៀនកែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់៕

អត្ថបទ៖ សឹង រ៉ាត់

The post ផលនេសាទក្នុងខេត្តកែប សម្រេចបាន ២.៧០០ តោននៅឆមាសទី១ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ារកចំណូលបានជាង ៣៦៥លានដុល្លារ ពីការនាំចេញផលនេសាទក្នុងរយៈពេល ៧ ខែ
មីយ៉ាន់ម៉ារកចំណូលបាន ៣៦៥.៩២៨ លានដុល្លារអាមេរិក ពីការនាំចេញផលិតផលនេសាទក្នុងរយៈពេលជិត ៧ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤ នេះបើយោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបង្ហាញកាលពីថ្ងៃសៅរ៍។

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការនាំចេញផលិតផលជលផលរវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំនេះគឺធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលរកបានដល់ទៅ ៤០៣.៦២២លានដុល្លារ។

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលបានលើកឡើង ការនាំចេញសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានតម្លៃជាង ៨.៥ ពាន់លានដុល្លារ។

មីយ៉ាន់ម៉ា បាននាំចេញជាចម្បងនៅផលិតផលកសិកម្ម នេសាទ សារធាតុរ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

ចុចអាន៖ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ វៀតណាម ជាប់ពន្ធនាគារមួយជីវិត ក្រោយលក់គម្រោងខ្យល់ឲ្យអតិថិជន

The post មីយ៉ាន់ម៉ារកចំណូលបានជាង ៣៦៥លានដុល្លារ ពីការនាំចេញផលនេសាទក្នុងរយៈពេល ៧ ខែ appeared first on Kampuchea Thmey Daily.

ចុងឆ្នាំនេះ ទិន្នផលនេសាទនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ ពាន់តោន
មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បង្ហាញ​ថា ៩ ខែ ចុង​ឆ្នាំ ២០២៣ ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្ត​កោះកុង​ប្រមូល​ទិន្នផល​នេសាទ​ទាំង​ទឹកប្រៃ និង​សាប បាន ៤.៣៤០ តោន។

លោក សេង ប៊ុណ្ណា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ​តុលា ឆ្នាំ ២០២៣ នេះ​ថា ទិន្នផល​នេសាទ​ឆ្នាំនេះ កើន​ឡើង​ប្រមាណ​តែ ១៥ ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២។ ហើយ​ត្រូវ​បាន​នាំ​ចេញទៅ​លក់​ក្រៅ​ប្រទេស និង​រាជធានី​-ខេត្ត ក្នុង​ប្រទេស​កម្ពុជា។ ការ​កើន​ឡើង​តិចតួច​បែបនេះ ក៏​ដោយសារតែ​កម្មករ​នេសាទ​មួយ​ចំនួន​បាន​ងាក​ចាប់​មុខរបរ​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត និង​កង្វះ​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ​កណ្ដាល​ផង​ដែរ។

បើ​តាម​លោក សេង ប៊ុណ្ណា ក្រៅពី​ការ​ប្រមូល​នេសាទ​បែប​លក្ខណៈ​ធម្មជាតិ ក៏​មាន​កែច្នៃ​ផលិតផល​ជលផល​សម្រាប់​លក់​ចេញទៅ​កាន់​ទីផ្សារ ក្នុង​នោះ​ទទួល​បាន ១.៣០០ តោន និង​ផលិត​ជា​ទឹកត្រី​បាន​ចំនួន ២ ម៉ឺន ២ ពាន់​លីត្រ។ បង្កើត​ជា​ធនាគារ​ក្តាមសេះ​បាន​ចំនួន ៦ កន្លែង ស្មើនឹង ១១ បែរ និង​បាន​ដាក់​មេ​ក្តាម​ពង​ក្នុង​ធនាគារ​ក្តាម​បាន​ចំនួន ៣៩២ ក្តាម ស្មើនឹង ៣៦.៧ គីឡូក្រាម។

លោកនាយ​ខណ្ឌ​ជលផល​ខេត្ត​កោះកុង បន្ថែម​ថា ចំពោះ​ការងារ​នេសាទ​ប្រមូល​ផល​នេសាទ​តាម​បែប​លក្ខណៈ​វារីវប្បកម្ម​វិញ គឺ​ទទួល​បាន​ចំនួន ៥២០០ តោន ក្នុង​នោះ​មាន​ត្រី​ទឹកប្រៃ ត្រី​ទឹកសាប គ្រែង​ឈាម ខ្យង​ចំពុះទា បង្គា​រស និង​ក្តាមថ្ម ជាដើម។

គួរ​កត់​សម្គាល់​ថា ៩ ខែ ឆ្នាំ ២០២៣ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បង្ក្រាប​បទល្មើស​នេសាទ​ដែល​ច្បាប់​ហាមឃាត់​ចំនួន ២៨ ករណី រួមមាន​ដោយ​សង្ខេប លប​កន្ទុយ​កណ្តុរ ការ​បូម​ខ្សាច់​នៅ​ក្នុង​តំបន់​គ្រប់គ្រង​អណ្តើក​ហ្លួង ទូក​អួន​អូស​នៅ​ក្រៅ​តំបន់​អនុញ្ញាត​ចំនួន ០៥ គ្រឿង រុះរើ​ដក​បង្គោល​បង្គោល​ស៊ុ​គ្រែង​ឈាម​ចំនួន ៥១ បង្គោល ដកហូត​ឈ្នាង​អូស​គ្រែង​ឈាម​ចំនួន ១៨ ឈ្នាង ឃាត់​ចាប់​នាវា​នេសាទ​គ្មាន​លិខិតអនុញ្ញាត ១ គ្រឿង ចាប់​ទូក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក រុះរើ​របាំង​ស្បៃ​មុង​ប្រវែង ១២០ ម៉ែត្រ លប​ស្បៃ​មុង​បង្គោល​ចំនួន ១២០ ដើម និង​លែង​ខ្យង​ស​ចូល​ធម្មជាតិ​វិញ​ចំនួន ៥០ បាវ ស្មើ ៣ ០០០ គីឡូក្រាម។

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បាន​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​សារៈសំខាន់ នៃ​ការ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ជលផល​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាប្រចាំ មាន​ការ​ពិន័យ​ជា​ប្រាក់​ពី​ឈ្នួល និង​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​សរុប ១៨ លាន​រៀល គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៣ ហើយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ២ ករណី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ចុងឆ្នាំនេះ ទិន្នផលនេសាទនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ ពាន់តោន appeared first on Kampuchea Thmey Daily.