សេដ្ឋកិច្ច
ផលនេសាទក្នុងខេត្តកែប សម្រេចបាន ២.៧០០ តោននៅឆមាសទី១ ឆ្នាំនេះ
មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនានេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រជានេសាទប្រមូលទិន្នផលនេសាទសមុទ្របានប្រមាណ ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០ តោន មានការកើនឡើងតិចតូចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រជានេសាទនៅខេត្តកែបបានត្អូញត្អែរថា ការប្រមូលផលនេសាទឆ្នាំនេះរកមិនសូវបាន ហើយកាន់តែមានកាធ្លាក់ថយចុះ។
ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់ពីបញ្ហាប្រឈមចំនួន ទី១នេសាទមិនសូវបាន ទី២ ទីផ្សារឡើងចុះតាមមាត់ឈ្មួញកណ្ដាល និងទី៣ ការប្រើអួនឆក់ និងអួនអូសរនាស់របស់អ្នកនេសាទវៀតណាមលួចចូលមកដែនទឹករបស់ខ្មែរយ៉ាងអាណាធិបតេយ្យ។
មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបានអាជ្ញធរខេត្ត និងជំនាញយកចិត្តទុកដាក់ និងកំពុងដោះស្រាយឲ្យកាន់តែប្រសើរ។

លោក ខេង ជា ប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហាប្រឈមរបស់ខ្លួនថា ពួកគាត់ប្រកបរបរនេសាទអស់ជាច្រើនឆ្នាំមកហើយពីមួយឆ្នាំទៅមួយឆ្នាំធនធានសមុទ្រកាន់ហិនហោច ហើយការនេសាទ ថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវវស្សាការនេសាទបានច្រើនជាងរដូវប្រាំងបន្តិច។
ពួកគាត់បញ្ជា់ក់ថា ការថមថយផលនេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុងដែនទឹករបស់ខ្មែរបំផ្លាញដល់រុក្ខជាតិ និងសត្វនៅបាតសមុទ្រទាំងធំឲ្យផុតពូជ។ ដោយឡែកចំពោះបញ្ហាទីផ្សារគ្រឿងសមុទ្រក៏មិនសូវល្អដែរ។

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឲ្យដឹងថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥ និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ។
សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។
ហើយចំពោះបញ្ហាដែលប្រជានេសាទលើកឡើងខាងលើ មន្ត្រីជំនាញជលផលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូលសំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យប្រជានេសាទទាំងអស់ងាកមកធ្វើវារីវប្បកម្មឲ្យបានច្រើន ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសការត្រូវរៀនកែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ