ទឹកជំនន់ថៃ Archives - Kampuchea Thmey Daily

២០២៥​ ជាឆ្នាំវិបត្តិ៖ ទេសចរណ៍ថៃប្រឈមបញ្ហាបន្តបន្ទាប់់់គ្នា
ឆ្នាំ ២០២៥ ត្រូវបាន​គេរាប់ចាត់ទុកថាជាឆ្នាំវិបត្តិសម្រាប់ទេសចរណ៍ថៃ ដែលប្រឈមនឹង​បញ្ហាផ្សេងៗជាបន្តបន្ទាប់គ្នា ហើយប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរបរទេស។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អាជ្ញាធរទេសចរណ៍ថៃបានទម្លាក់ការព្យាកររបស់ខ្លួនអំពីការមកដល់នៃភ្ញៀវទេសចរបរទេសឆ្នាំនេះ មកត្រឹម ៣៣ លាននាក់ ដោយបញ្ចប់និន្នាការកំណើនចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលលំហូរភ្ញៀវបាន​ស្ទុះងើបឡើងពីវិបត្តិកូវីដត្រឹម ៤៣០ ០០០ នាក់ រហូតដល់ ៣៥,៥ លាននាក់។ ​

ឥឡូវនេះ មាន​ការជំរុញពីភាគីផ្សេងៗ ​ឱ្យរដ្ឋាភិបាលថៃដោះស្រាយការធ្លាក់់ចុះវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់ជួយជំំរុញសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ទោះបីជាបញ្ហាចាក់ស្រែះបន្តអូសបន្លាយវិបត្តិក្ដី។

នៅដើមឆ្នាំ ២០២៥ រដ្ឋាភិបាល ដែលកាលនោះដឹកនាំដោយគណបក្សភឿថៃ បានកំណត់គោលដៅភ្ញៀវទេសចរបរទេសឱ្យដូចឆ្នាំ ២០១៩ តាមរយៈយុទ្ធនាការ «ឆ្នាំទេសចរណ៍ និងកីឡាដ៏អស្ចារ្យរបស់​ថៃ» ក្នុងបំណងទាក់ទាញភ្ញៀវ ៣៩ លាននាក់ និងបង្កើតចំណូល ៣,៥ ទ្រីលាន​បាត។  ​

យ៉ាងណាមិញ បញ្ហាប្រឈមផ្ទុះឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយកៅអីរបស់ខ្លួន ដោយសារតម្រូវការធ្វើដំណើរខ្សោយ។

នៅខែមករា ករណីតួសម្ដែងចិនឈ្មោះ Wang Xing ត្រូវបាន​គេ​​បញ្ចុះបញ្ចូលបោក​ឱ្យទៅថៃ ហើយចាប់យកទៅធ្វើការនៅកន្លែងបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា។ ករណីជួញដូរមនុស្សមួយនេះ បានផ្ទុះឡើងទូទាំងបណ្ដាញសង្គមចិន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ​ ដែលបង្កជាកង្វល់សុវត្ថិភាពសម្រាប់ទីផ្សារចិន ជាហេតុធ្វើឱ្យភ្ញៀវទេសចរចិនទៅថៃធ្លាក់ចុះជាគំហុករាប់តាំងពីដើម រហូតដល់ចុងឆ្នាំ។ ​

មិនបានប៉៉ុន្មានផង រញ្ជួយដី ៧,៧ រុិចទ័រ បាន​វាយប្រហារភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ានៅចុងខែមីនា​ ហើយបង្ករលករំញ័រកម្រិតខ្លាំងក្លា​ដល់ទីក្រុងបាងកក ដែលបង្កការខូចខាតអាគារជាច្រើនខ្នង និងការរលំបាក់អគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣៣ ជាន់ ដោយសម្លាប់មនុស្សជិត ១០០ នាក់។ រូបភាព និងវិដេអូដែលបង្ហាញពីហេតុការណ៍ដ៏រន្ធត់់់នេះ ត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ដែលបំបាក់ទំំនុកចិត្តទេសចរ​មួយកម្រិតទៀត។

បាងកកប៉ុស្តិ៍បានផ្សាយទៀតថា បើទោះបីជារដ្ឋាភិបាលមុនបាន​ប្រឹងប្រែង​ធ្វើឱ្យប្រទេសខ្លួន​ក្លាយជាមជ្ឈមណ្ឌលពិធីបុណ្យក្នុងតំបន់ក៏ដោយ ដូចជាតាមរយៈព្រឹត្តិការណ៍ដូចជា «ពិធីបុណ្យទឹកពិភពលោកមហាសង្ក្រាន្ត» ​ជាដើមនោះ ប្រសិទ្ធិភាពនៃការស្ដារសន្ទុះវិស័យទេសចរណ៍ឡើងវិញនៅតែមាន​កម្រិត។ ​

រដ្ឋាភិបាលថៃបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនទេសចរណ៍ «Tiew Thai Khon La Khrueng» ​​ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក​នសរដូវ​ទាប ប៉ុន្តែ​ត្រូវរង​ការ​រិះគន់យ៉ាងខ្លាំង ដោយសារតែប្រព័ន្ធនេះមិនស្ថិតស្ថេរ ​ហើយ​មិនងាយស្រួល ដែលនាំឱ្យសណ្ឋាគារថៃជាច្រើន​សម្រេចមិនចូលរួមជាមួយរដ្ឋាភិបាល​។

ខណៈថៃប្រឈមនឹង​បញ្ហាទាំងនេះ វិស័យទេសចរណ៍ពិភពលោកក៏បានថយចុះផងដែរ ដោយសារតែពន្ធរបស់អាមេរិក និងសង្រ្គាមពាណិជ្ជកម្មជាបន្តបន្ទាប់រវាងអាមេរិក និងចិន ដែលបង្កភាពស្រពេច​ស្រពិល​សេដ្ឋកិច្ចសកល ខណៈ​ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានរំខានដល់ជើងហោះហើរ​ ពី​មជ្ឈិមបូព៌ានៅពាក់កណ្តាលឆ្នាំ។

លើសពីនេះ ការបិទព្រំដែនគោកជាមួយកម្ពុជាតាំងពីខែមិថុនា និងការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជានៅខែកក្កដា និងជាថ្មីម្ដងទៀតនៅខែធ្នូនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទេសចរណ៍តាមបណ្ដាខេត្តថៃតាមព្រំដែនភាគខាងកើត។ ភាពតានតឹងដដែល ធ្វើឱ្យភ្ញៀវទេសចរខ្មែរទៅថៃ ដែលរួមចំណែករាប់់សែននាក់នៅឆ្នាំមុន បាន​ធ្លាក់់ចុះយ៉ាងគំហុកនេះ ខណៈប្រទេសនានាបាន​ព្រមានពលរដ្ឋពួកគេ មិនឱ្យ​ទៅដើរលេងនៅក្បែរព្រំដែនថៃ-កម្ពុជា។

វិបត្តិនយោបាយក្នុងស្រុកថៃ ក៏ជាបញ្ហាផងដែរសម្រាប់ទេសចរណ៍ថៃ។ នៅខែសីហា តុលាការធម្មនុញ្ញថៃបាន​ដកអំណាចនាយករដ្ឋមន្រ្តី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជុំវិញការបែកធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ហ៊ុន សែន។ ការណ៍នេះ បាន​រំំខានដល់គោលនយោបាយជំរុញទេសចរណ៍របស់រដ្ឋាភិបាលថៃ រួមទាំងកម្មវិធីហោះហើរក្នុងស្រុកដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេស។ ​

ទឹកជំនន់ធ្ងន់ធ្ងរនារដូវវស្សា(ទាប) ដែលប៉ះពាល់ខេត្តភាគកណ្ដាល ខាង​ជើង និងឦសាន ក៏ជាកត្តាជំរុញឱវិស័យទេសចរណ៍ថៃចុះខ្សោយផងដែរ ខណៈភាគខាងជើងថៃបាន​រងឥទ្ធិពល និងការការវាយប្រហារដោយព្យុះត្រូពិកជាបន្តបន្ទាប់នៅឆ្នាំនេះ។

ចូលដល់ដើមរដូវខ្ពស់ ទឹកជំនន់នៅតែបន្តអូសបន្លាយ ​ហើយលាតសណ្ធឹងដល់បណ្ដាខេត្តភាគខាងត្បូង។ ភ្ញៀវធ្លាក់ខ្លាំងជោគជាំនៅទីក្រុងហាត់យ៉ៃ ខេត្តសុងក្លា ក្នុងកម្រិត ៣០០ ឆ្នាំមានម្ដង បាន​កាត់ផ្ដាច់វិស័យទេសចរណ៍​ស្ទើរតែទាំងស្រុង ខណៈទូទាំងខេត្តភាគភាគខាងត្បូង មនុស្សប្រមាណ ១៨១ នាក់ ត្រូវបានសម្លាប់ និងប្រជាជនប្រមាណ ៣,៩ លាននាក់ រងផលប៉ះពាល់ពាល់។

ទឹកជំនន់ដដែល បាន​ធ្វើឱ្យភ្ញៀវទេសចរម៉ាឡេស៊ី ដែលរួចចំណែកសំខាន់ខ្លាំងសម្រាប់តំបន់ ​​ធ្លាក់ចុះជាគំហុក។ ហើយបើតាមកាសែតបាងកកប៉ុស្តិ៍នៅដើមខែធ្នូនេះ ក្រុងហាត់យ៉ៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ ត្រូវការរយៈពេលយ៉ាងហោចណាស់ ១ ខែទៀត ដើម្បីស្ដារឡើងវិញពីភាពយ៉ាងដំណំនៃគ្រោះមហន្តរាយដដែល​។

ក្រៅពីនេះ ថៃក៏ត្រូវប្រឈមមុខនឹង​ការប្រកួតប្រជែងពីប្រទេសដទៃកាន់តែខ្លាំង ជាពិសេសវៀតណាម ចិន និងជប៉ុន ក៏ដូចជាម៉ាឡេស៊ី។ ឥឡូវនេះ ម៉ាឡេស៊ី និងវៀតណាម បាន​ក្លាយជាទិសដៅទេសចរណ៍ពេញនិយមសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈឆ្នាំនេះ រដ្ឋាភិបាលរំពឹងថានឹង​សម្រេចបាន​ការមកដល់របស់ភ្ញៀវទេសចរប្រមាណ ២១ លាននាក់ ពោលគឺខ្ពស់បំផុតក្នុងកំណត់ត្រារបស់ខ្លួន៕

The post ២០២៥​ ជាឆ្នាំវិបត្តិ៖ ទេសចរណ៍ថៃប្រឈមបញ្ហាបន្តបន្ទាប់់់គ្នា appeared first on Kampuchea Thmey Daily.

កូនព្យុះថ្មីអាចកកើត​ ហើយ​រំកិលខ្លួនទៅភាគខាងត្បូងថៃ ដែលទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ​
កូនព្យុះត្រូពិកថ្មី ដែលអាចពង្រឹងឥទ្ធិពលដោយសារតែខ្យល់មូសុងឦសាន​ អាច​នឹង​កកើតឡើងក្នុងសមុទ្រចិនខាងត្បូង ​ចន្លោះប្រទេសហ្វីលីពីន និងវៀតណាម ហើយបន្តរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលកំពុងស្ដារ​​ឡើងវិញពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗ។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បាន​ឱ្យដឹងក្នុងការព្រមានមួយ​នៅព្រឹកថ្ងៃអង្គារនេះថា គិតត្រឹមម៉ោង ៨:០០ ព្រឹកថ្ងៃនេះ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ «តំបន់សម្ពាធទាប 12b» ​ស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់​ហ្វីលីពីន (PAR) ហើយមាន​ភាគរយ «មធ្យម» ក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិក ក្នុងរយៈពេល ២៤ ម៉ោង ខាងមុខ​។

បច្ចុប្បន្ន តំបន់សម្ពាធទាប 12b ស្ថិតនៅក្នុងលំហសមុទ្រចិនខាងត្បូង ចន្លោះប្រទេសវៀតណាម និងហ្វីលីពិន​។ មែនទែនទៅ 12b គឺកើតចេញពីប្រព័ន្ធកូនព្យុះដែលហ្វីលីពីនឱ្យឈ្មោះថា វីលម៉ា (Wilma) ដែលទើបរំកិលខ្លួនកាត់ប្រជុំកោះភាគកណ្ដាលប្រទេសនេះ។ អាជ្ញាធរឧត្តុនិយមវៀតណាមមិន​រំពឹងថា ប្រព័ន្ធសម្ពាធទាបដដែលប៉ះពាល់ខ្លាំងដល់​ប្រទេសរបស់ខ្លួននោះទេ ដោយសារតែខ្យល់ត្រជាក់នៃមូសុងឦសាន ប៉ុន្តែនៅតែតាមដានយ៉ាងជិតស្និត។

យ៉ាងណាមិញ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ខ្យល់ត្រជាក់នៃប្រព័ន្ធសម្ពាធខ្ពស់ពីភាគខាងជើង នឹង​រុញច្រាន 12b ទៅភាគនិរតី ដែលមានន័យថា វាចូលទៅភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងកាន់តែជ្រៅ។

ម៉ូឌែលព្យាករអាកាសធាតុធំៗ ដូចជា ICON របស់អាល្លឺម៉ង់ និង GFS របស់សហរដ្ឋអាមេរិក បាន​ព្យាករថា ប្រព័ន្ធសម្ពាធទាប 12b អាចនឹង​រំកិលខ្លួនទៅដល់ ឬក្បែរភាគខាងត្បូងនៃប្រទេសថៃ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ដែលនេះបង្កការឃ្លាំមើលពីអាជ្ញាធរឧត្តុនិយមថៃ។

គួរគូសបញ្ជាក់ថា មិនថាស្ថិតនៅកម្រិតណាក៏ដោយ ប្រព័ន្ធព្យុះត្រូពិកតែងតែងនាំមកនូវមហន្តរាយផ្សេងៗ ជាពិសេសភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកជំនន់ទន្លេ តាមតំបន់ទំនាបពីជំរាលខ្ពង់រាប និងការរអិលបាក់ដីតំបន់ភ្នំជាដើម។

តួយ៉ាង​ វិសម្ពាធ 34W (Tropical Depression 34W) ​ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែវិច្ឆិកា ​បាន​បង្ក​ភ្លៀងធ្លាក់ខ្លាំងជោគជាំ​រួចហើយ មុនពេលប្រព័ន្ធដដែលវិវត្តក្លាយជាព្យុះត្រូពិកដ៏កម្រឈ្មោះ Senyar ក្នុងច្រកសមុទ្រម៉ាឡាកា ដែលបង្កើនមហន្តរាយកាន់តែដំណំសម្រាប់​​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងភាគខាងត្បូងថៃ។ មនុស្សលើសពី ១ ០០០ នាក់ ត្រូវសម្លាប់សរុបរួមគ្នា​ទូទាំងប្រទេសទាំង៣។

The post កូនព្យុះថ្មីអាចកកើត​ ហើយ​រំកិលខ្លួនទៅភាគខាងត្បូងថៃ ដែលទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ​ appeared first on Kampuchea Thmey Daily.

សមាជិកសភាថៃរិះគន់រដ្ឋាភិបាលជុំវិញការផ្ដល់ជំនួយមិនស្មើគ្នា​រវាងជនរងគ្រោះភាគកណ្ដាល និងខាងត្បូង
សមាជិកសភាតំណាងរាស្រ្តខេត្តអយុធ្យា មកពីគណបក្សប្រជាជន​ លោក Tawiwong Totawiwong បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន ថាបានអនុវត្តស្តង់ដារ ២ ​សម្រាប់ការឆ្លើយតប​គ្រោះទឹកជំនន់​ ដោយ​ខេត្តនានានៅតំបន់ភាគកណ្តាលដែលរងការ​លិច​លង់អស់រយៈពេលជាច្រើនខែនោះ មិន​ទទួលបាន​ជំនួយដូចគ្នាទៅនឹង​ប្រជាជនរងគ្រោះនៅខេត្តភាគខាងត្បូងនោះទេ។

លោក Tawiwong បាន​លើកឡើងថា មកទល់ពេលនេះ ខេត្តភាគខាងត្បូងថៃបានចូលដល់ដំណាក់កាលស្តារឡើងវិញរួចទៅហើយ ខណៈ​សហគមន៍ជាច្រើននៅខេត្តអយុធ្យា នៅតែបន្តលិចទឹក​អស់រយៈពេល ៤-៥ ខែមកហើយ ​ហើយចំនួនមនុស្សស្លាប់ក៏មាន​រហូតដល់ទៅ ២០ នាក់។ ​

សមាជិកសភាដដែលបាន​និយាយថា ​ប្រជាពលរដ្ឋនៅភាគកណ្ដាល​នៅតែបន្តប្រឈមមុខនឹងការលំបាក​ផ្សេងៗ​រយៈពេលយូរ រួមទាំងការរំខានដល់ជីវិតរស់នៅ ​កំណើនបំណុល​ ​ការខូចខាតលំនៅដ្ឋាន ការបិទសាលារៀន ​និងមជ្ឈមណ្ឌលសុខភាពសហគមន៍​ជាដើម។

ប៉ុន្តែផ្ទុយទៅវិញ លោក​បាន​ធ្វើការប្រៀបធៀបថា បណ្ដាខេត្តរងគ្រោះនៅទឹកជំនន់នាភាគខាងត្បូងប្រទេស បាន​ទទួលជំនួយរហ័ស និងទ្រង់់ទ្រាយធំ រួមទាំង​កញ្ចប់ស្តារឡើងវិញចំនួន ៥៣០ លានបាតសម្រាប់ខេត្តហាតយ៉ៃ និងសំណងបុណ្យសពចំនួន ២ លានបាត/គ្រួសារ នៅខេត្តសុងក្លា។ នៅតំបន់ភាគ​កណ្តាលឯណោះវិញ ​ប្រជាពលរដ្ឋរហូតមកដល់ពេលនេះ បានទទួលតែ​ជំនួយជាប្រាក់តែម្ដងគត់ ពេលទឹកជំនន់់ស្រកចុះ។​

លោក Tawiwong បាន​រិះគន់ទៀតថា ទឹកជំនន់​នៅអយុធ្យា បណ្ដាលមកពីការបរាជ័យយូរអង្វែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តដំណោះស្រាយគ្រប់គ្រងទឹកប្រកបដោយចីរភាព។ លោកបានអំពាវនាវសុំការកែតម្រូវ​ជាបន្ទាន់ចំពោះក្របខ័ណ្ឌជំនួយសង្គ្រោះ ឱ្យបាន​ដូចគ្នាទៅនឹង​វិធានការ ដែលរដ្ឋាភិបាល​ផ្តល់ជូននៅខេត្តរងគ្រោះនៅភាគខាងត្បូង ​ដែលរួមបញ្ចូលទាំងការផ្អាកបំណុល និង​ការយកការប្រាក់ ការផ្ដល់កម្ចីគ្មានការប្រាក់ដល់គ្រួសារ និងអាជីវកម្ម ដើម្បីជួសជុលការខូចខាតឡើងវិញ  និង​មូលនិធិស្តារ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងលំនៅដ្ឋានជាដើម​។ ​

លោក Tawiwong បាន​បន្តទៀត​ថា ប្រជាជននៅខេត្តអយុធ្យា និងខេត្តអាងថង ដែលនៅជិតខាង ​បានស៊ូទ្រាំនឹងទឹកជំនន់អស់រយៈពេលជាច្រើនខែមក​ហើយ ដូច្នេះ ពួកគេ​​មិនគួរ​ត្រូវអង្គុយរង់ចាំជំនួយពេញដៃនោះទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាល​ផ្តល់ជំនួយសង្គ្រោះដោយយុត្តិធម៌ និងទាន់ពេលវេលាដល់ខេត្តដែលរងផលប៉ះពាល់ទាំងអស់៕

The post សមាជិកសភាថៃរិះគន់រដ្ឋាភិបាលជុំវិញការផ្ដល់ជំនួយមិនស្មើគ្នា​រវាងជនរងគ្រោះភាគកណ្ដាល និងខាងត្បូង appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលថៃ៖ ទឹកជំនន់ភាគខាងត្បូងប្រទេសបង្កការខាតបង់សេដ្ឋកិច្ចជាង ១៥ ប៊ីលាន​ដុល្លារ
ទឹកជំនន់ដ៏មហន្តរាយដែលវាយប្រហារភាគខាងត្បូងថៃនាពេលថ្មីនេះ បាន​បង្កការខាតបង់​គិតជាសេដ្ឋកិច្ចប្រមាណ ៥០០ ប៊ីលាន​បាត ឬប្រហែល ១៥,៦ ប៊ីលាន​ដុល្លារ។

​គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃរដ្ឋាភិបាលថៃ ​បាន​ឱ្យដឹង​ពីតួលេខប៉ាន់ប្រមាណដ៏ច្រើននេះ ក្នុងកិច្ចប្រជុំ​ស្ដីពីការឆ្លើយតប​វិបត្តិទឹកជំនន់ ដែល​​ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំ​ដែលរៀបចំឡើងកាលពីថ្ងៃចន្ទ ធ្វើឡើងក្រោយ​អ្នកជំនាញ និងវិស័យឯកជនថៃបាន​ព្រមាន​ពី​ផល​ប៉ះពាល់យ៉ាងដំណំនៃទឹកជំនន់លើសេដ្ឋកិច្ចថៃរហូតដល់ទៅរាប់ពាន់លានបាត ហើយទទូចឱ្យរដ្ឋាភិបាល​ថៃផ្ដល់ជំនួញផ្សេងៗសម្រាប់ប្រជាជន សហគមន៍ និងអាជីវកម្មនៅភាគខាងត្បូងប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានថ្លែងក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «ទឹកជំនន់នៅភាគខាងត្បូងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទ្រព្យសម្បត្តិ ដែលប៉ះពាល់ដល់មនុស្សជាង ២,៩ លាននាក់ និងបង្កការខាតបង់សេដ្ឋកិច្ចជាង ៥០០ ប៊ីលានបាត»។ លោក​បាន​សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់នៃវិធានការស្តារឡើងវិញឱ្យបាន​យ៉ាងឆាប់រហ័ស។

តាមរយៈនោះ គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចថៃបាន​ស្នើទៅគណៈរដ្ឋមន្រ្តីថៃលើគម្រោងចែកប្រាក់ដល់ពលរដ្ឋរងគ្រោះ ៩ ០០០ បាត/គ្រួសារ ផ្អាកការយកបំណុលដោយមិន​គិតការប្រាក់់សម្រាប់គ្រួសារ ​និងអាជីវកម្ម និងផ្ដល់កម្ចីការប្រាក់ទាបសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ក្នុងចំណោមវិធានការផ្សេងៗទៀត​។

គួររំឭកថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប៉ះពាល់ខេត្តចំនួន ១០ បានចាប់ផ្ដើមកាលពីជិត២សប្ដាហ៍មុន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជោគជាំឥតស្រាកស្រាន្តប៉ុន្មានថ្ងៃជាប់ៗគ្នា។ វាក្លាយជាគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើបថៃ ដោយសម្លាប់មនុស្សប្រមាណ ១៧៦ នាក់ គិតត្រឹមថ្ងៃចន្ទ។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីបក្សភឿថៃ លោក Pichai Naripthaphan ​បានព្រមានថា ទឹកជំនន់​ដដែល​ ​អាចបង្កហានិភ័យ​ដែលធ្វើឱ្យ​សេដ្ឋកិច្ចថៃធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ និងអាចរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុង «វិបត្តិសេដ្ឋកិច្ចតាមបច្ចេកទេស»។ លោកបាននិយាយថា គ្រោះមហន្តរាយនេះ ទំនង​ធ្វើឱ្យ GDP (ផលិតផលក្នុងស្រុកសរុប) នៅត្រីមាសទី៤ ធ្លាក់ចុះក្រោម ១% ខណៈកំណើនត្រីមាសទី៣មាន​ត្រឹមតែ១,២% ប៉ុណ្ណោះ៕

The post រដ្ឋាភិបាលថៃ៖ ទឹកជំនន់ភាគខាងត្បូងប្រទេសបង្កការខាតបង់សេដ្ឋកិច្ចជាង ១៥ ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ឧស្សាហកម្មកៅស៊ូថៃ អាច​ខាតបង់​ ១៤០ លានដុល្លារ ដោយសារទឹកជំនន់
អាជ្ញាធរកៅស៊ូថៃបាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ អាចកាត់បន្ថយផលិតកម្មកៅស៊ូ​រហូតដល់ ៩០ ០០០ តោន ​ដែល​គិតជាតម្លៃប្រមាណ ៤,៥ ប៊ីលាន​បាត ឬ ១៤០ លានដុល្លារ។ ​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ប្រធានអាជ្ញាធរកៅស៊ូថៃ លោក Perk Lertwangpong បាន​ឱ្យដឹងថា ​ទឹកជំនន់បានជន់លិចផ្ទៃដីដាំដុះកៅស៊ូចំនួន ៤,១ លានរ៉ៃ (៦៥៦​ ០០០ ហិកតា) ដែលប៉ះពាល់ដល់កសិករជាង ១៦០​ ០០០ នាក់។ ​

លោក Perk បាន​អះអាង​ថា ការផលិតកៅស៊ូប្រមាណ ៤០​ ០០០ តោន ត្រូវបានបាត់បង់រួចហើយ​ក្នុងខេត្តចំនួនប្រាំ ៩ នៅភាគខាងត្បូងថៃ។ លោកបន្តថា៖ «តំបន់ខ្លះរងផលប៉ះពាល់យ៉ាងខ្លាំង។ នៅពេល​ទឹកជំនន់ស្រកចុះ ហើយការផលិតអាចបន្តឡើងវិញ ការខាតបង់អាចនឹងកើនឡើងទ្វេដង» ​​​អាចឡើងដល់ ៩០​ ០០០ តោន។ ​

ជាប្រពៃណី រយៈពេលចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ពាក់កណ្តាលខែមករា គឺជារដូវកាលកំពូលសម្រាប់ការចៀរ​កៅស៊ូធម្មជាតិរបស់់ពិភពលោក។ ប្រទេសថៃបានផលិតប្រហែល ៤,៨ លានតោន ក្នុងរដូវកាលឆ្នាំ ២០២៤-២៥។ នេះបើយោងតាមការប៉ាន់ស្មានបឋម។

​ក្នុងឆ្នាំ ២០២៣ ផ្ទៃដីដាំដុះកៅស៊ូជាងពាក់កណ្តាលរបស់​ថៃ (ចំនួន ២៤ លានរ៉ៃ) ស្ថិតនៅតំបន់ភាគខាងត្បូង រួមទាំងខេត្តសុងក្លា ដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុតក្នុងមហន្តរាយទឹកជំនន់បច្ចុប្បន្ន។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Krungsri Research។

នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn លោក Burin Adulwattana បាន​ប៉ាន់ប្រមាណថា ផលប៉ះពាល់សេដ្ឋកិច្ច​សរុបពីទឹកជំនន់ នឹងអាចមានរហូតដល់ ២៥ ​ប៊ីលានបាត​។ លោកបានបន្ថែមថា ប្រសិនបើរោងចក្រមិនអាចដំណើរការបាន ហើយ​លំំហូរសាច់ប្រាក់ក៏ចុះខ្សោយ នោះផលប៉ះពាល់អាចកាន់តែធំជាងនេះ។

​គួររំឭកថា នៅឆ្នាំ ២០២៤ ​ទឹកជំនន់នៅភាគខាងត្បូងថៃ បាន​ធ្វើឱ្យ​ទិន្នផលកៅស៊ូថៃ​ធ្លាក់ចុះ ៣% មកត្រឹម ៥ លានតោន ​រួមទាំងការនាំចេញ ៣,៨៦ លានតោន។ នេះបើយោងតាមអាជ្ញាធរកៅស៊ូ៕

The post ឧស្សាហកម្មកៅស៊ូថៃ អាច​ខាតបង់​ ១៤០ លានដុល្លារ ដោយសារទឹកជំនន់ appeared first on Kampuchea Thmey Daily.

​​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​​កំពុង​បង្ក​​​ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ​នៅតំបន់​អាស៊ី​​អាគ្នេ​យ៍​​
​គ្រោះ​មហន្តរាយ​ធម្មជាតិ​​​កំពុង​វាយ​វាយ​ប្រហារ​តំបន់​អាស៊ី​​​​អាគ្នេយ៍​​យ៉ាងខ្លាំង​​​ ក្នុង​រយៈពេល​​១សប្តាហ៍ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ​​​ប្រឈម​​​វិបត្តិ​សង្គម ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​​​គ្រោះរញ្ជួយដី ​ខ្យល់​ព្យុះ ទឹកជំនន់​ បាន​វាយប្រហារ​​ជា​ហូរហែ​​​ចាប់​ពី​ដើមឆ្នាំ​២០២៥។ ​

​​ប្រទេស​យ៉ាង​ហោច​៣កំពុង​​ទទួល​​​រងគ្រោះ​​ធ្ងន់​ធ្ងរ​ ដោយសារ​​​​​ខ្យល់ព្យុះ ជំនន់​​ទឹកភ្លៀង បណ្តាល​ឲ្យ​មនុស្ស​រាប់រយនាក់​បាត់បង់​ជីវិត​ និង​រាប់​ម៉ឺន​​គ្រួសារ​ជម្លៀ​សចេញ បាត់បង់ផ្ទះសម្បែង​ ​បាត់បង់ទ្រព្យសម្បត្តិ​ និងមុខ​របរ​​​​។

ប្រទេស​វៀតណាម​៖ ប្រទេសវៀតណាមបានទទួលរងនូវគ្រោះមហន្តរាយជាបន្តបន្ទាប់ និងទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ​២០២៥ ដោយធ្វើឱ្យមានការខាតបង់យ៉ាងតិច ៨៥​ទ្រីលាន​ដុង (ជាង ៣,២ពាន់លានដុល្លារ) និងបង្ហាញពី​ការ​ចំណាយ​​​​លើ​​ការ​ការពារ​​​​​​អាកាសធាតុដ៏អាក្រក់របស់ប្រទេសនេះ ស្របពេលដែល​មាន​ការ​ព្យាករណ៍​ថា ព្យុះមួយទៀតបានធ្លាក់ចុះមកក្នុងតំបន់។ យោ​ង Bloomberg​។

​គ្រោះ​​ទឹកជំនន់​នៅវៀតណាម។​ VNA

​ប្រទេស​វៀតណាម​ដែល​​​បានរងគ្រោះដោយ​​គ្រោះធម្មជាតិ​ទឹកជំនន់ បាន​​បង្កើន​កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងខេត្តភាគកណ្តាលចំនួនប្រាំ ជាកន្លែងដែលទឹកជំនន់​វាយ​ប្រហារ​​ធ្ងន់ធ្ងរ និងការ​​បាក់ដី និង​​បាន​បណ្តាលឱ្យមនុស្សយ៉ាង​ហោចណាស់៩៨​នាក់បានស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងបណ្តាល​ឱ្យខូចខាតផ្នែកសេដ្ឋកិច្ចដែលប៉ាន់ស្មានថាមានច្រើនជាង​១៤​ពាន់ពាន់លានដុង (​ជាង​៥០០​លានដុល្លារ)​។ នេះបើយោងតាមរដ្ឋាភិបាល។

​ខ្យល់​ព្យុះ​និង​ទឹកជំនន់ បាន​ធ្វើ​ឲ្យ​​គ្រួសារ​​​ជាច្រើន​នៅវៀតណាម​បានបាត់បង់​​លំនៅឋាន និងរបរចិញ្ចឹមជីវិត រួច​ទៅ​ហើយ ​​​ដោយ​បន្ថែម​នូវ​ផល​លំបាក​ដែល​បាន​​​មក​ពីទឹកជំនន់​ដែល​​​អូសបន្លាយ​ពេលវេលា​យូរ ព្រម​ទាំង​មានសញ្ញា​ហានិភ័យ​នៃ​ព្យុះ​ថ្មី​ៗ​ទៀត​។

តាមការ​កត់សម្គាល់ ព្យុះធំៗចំនួន១៤​បានបោកបក់មកលើប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ និងមួយទៀតកំពុងធ្វើដំណើរ នោះបញ្ហាប្រឈមនឹងកាន់តែធ្ងន់ធ្ងរសម្រាប់​ប្រទេសវៀតណាម​ ដែលមានឆ្នេរសមុទ្រប្រវែង ៣២០០ គីឡូម៉ែត្រ ដែល​ធ្វើឱ្យវាងាយរងគ្រោះជាពិសេសចំពោះការកើនឡើងព្យុះ និងទឹកជំនន់។

ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះតែមួយបានបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ ៨៥ទ្រីលានដុង រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥​។ ក្នុងឆ្នាំ២០២៤ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិបានកើនឡើងដល់ ៩២​ទ្រីលានដុង (​ប្រមាណ​ ៣,៥​​​ពាន់​លានដុល្លារ) ជាមួយនឹងការស្លាប់ជិត៥០០​នាក់ បន្ទាប់ពីព្យុះទីហ្វុង Yagi។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មជ្ឈមណ្ឌលទេសចរណ៍នៅ​ខេត្ត​ Hoi An, Da Nang និង Nha Trang ត្រូវបានជន់​លិច ខណៈដែលទីក្រុងប្រវត្តិសាស្ត្រ Hue បានឃើញភ្លៀងធ្លាក់ជាង ១៧០០ មីលីម៉ែត្រក្នុងរយៈពេល២៤​ម៉ោងក្នុងខែតុលា ដែលជិតនឹងកំណត់ត្រាពិភពលោក។

​ប្រទេសថៃ​៖ ​​ភ្លៀង​ធ្លាក់​ខ្លាំង​​ចាប់ផ្តើម​តាំង​ពីចុងសប្តាហ៍​មុននិង​អូសបន្លាយ​ជា​ច្រើន​ថ្ងៃ បាន​ជន់​លិច​ក្រុង​ហាតយ៉ៃ (Hat Yai) ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​បំផុត​​មួយ​នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេសថៃ​​ ដោយ​កត់ត្រា​​កម្រិត​​ទឹកភ្លៀង៣៣៥មិល្លីម៉ែត្រ កាលពី​ថ្ងៃសុក្រសប្តាហ៍​មុន​ម៉្លេះ​។ កម្រិត​​​​ទឹកភ្លៀង​​ខ្ពស់នោះ ត្រូវ​បាន​កត់ត្រា​ថា មាន​កម្រិត​ខ្ពស់​បំផុត​​ក្នុង​​រយៈពេល​មួយ​ថ្ងៃ​​មិន​ធ្លាប់​មាន​​​​៣០០​ឆ្នាំ​មក​នេះ។

សមត្ថកិច្ច​ថៃ​​មើល​​​ការ​បាក់​ស្រុត​ផ្លូវ​រថ​ភ្លើង​​​​ក្នុងទឹកជំនន់​។ The Standard

គិត​ត្រឹមថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ​ទឹកជំនន់​​នៅ​ខាងត្បូ​ងថៃ​​ បាន​​​​សម្លាប់​មនុស្សយ៉ាងហោច​ណាស់​៣៣​នាក់ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​បំផុត​ដល់វិស័យសេដ្ឋកិច្ច ក្នុងនោះ​ ព្រលានយន្តហោះ​ត្រូវបាន​បិទ​ ផ្លូវរថភ្លើង​បាន​រងការ​ខូចខាត ផ្លូវគមនាគមន៍​​ដឹកជញ្ជូន​ផ្លូវគោក​ក៏ត្រូវផ្អាក និង វិបត្តិ​​​​​​ជាច្រើន​ទៀត​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ខេត្ត​​ភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ​។

ចេញ​ផ្សាយ​នា​​ថ្ងៃ​ទី២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ABC News បាន​រាយការណ៍​ថា តួ​​លេខ​អ្នក​ស្លាប់​នៅ​​ថៃ​បាន​កើន​ឡើងដោយ​​ជនរងគ្រោះ​ត្រូវ​បាន​ទឹក​ហូរ​គួច​យក​ទៅ បណ្ដាល​ឲ្យ​លង់ និង​ឆក់​ចរន្តអគ្គិសនី។

កងទ័ព​ថៃ​បាន​ដាក់​ពង្រាយ​ទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង និង​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់​របស់​ខ្លួន ដើម្បី​ដឹកជញ្ជូន​​សម្ភារៈ និង​ជម្លៀស​អ្នក​ជំងឺ ដោយសារ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​មនុស្ស២,៧លាន​នាក់ និង​ផ្ទះសម្បែង​ជិត១​លាន​​ខ្នង​​ទូទាំង​ប្រទេស។

ប្រទេស​ឥណ្ឌូណេស៊ី៖ មនុស្ស​យ៉ាងហោចណាស់២៣នាក់​បាន​ស្លាប់​នៅ​កោះ​ស៊ូម៉ាត្រា ហើយ​ជាង២០នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន បន្ទាប់ពី​ទឹកជំនន់​និង​​បំណាក់​ដី​​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​​តំបន់​ភ្នំ​នៅ​ភាគ​ខាងជើង​ស៊ូម៉ាត្រា។ កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ត្រូវ​បាន​រារាំង​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី ការ​ដាច់​ផ្លូវ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា។

ប្រទេសម៉ាឡេស៊ី​៖ យោង​ការ​ផ្សាយ​របស់​ iqair.com ទីភ្នាក់ងារសហព័ន្ធ និងរដ្ឋបានបើកមជ្ឈមណ្ឌលជម្លៀសជាច្រើន ដើម្បីផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ម៉ឺននាក់នៅទូទាំងរដ្ឋ ដូចជា Kelantan, Perak, Selangor, Kedah, Penang, Pahang និងផ្សេងទៀត។

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងសម្របសម្រួលជាមួយអាជ្ញាធរអាកាសធាតុ និងទន្លេ ដើម្បីចេញការព្រមានអំពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ ការជូនដំណឹងអំពីគ្រោះថ្នាក់ និងការណែនាំអំពីការជម្លៀស។ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានណែនាំដល់គ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងជាអតិបរមា ដោយសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគួរតែអនុវត្តតាមការបញ្ជាជម្លៀស នៅ​ឱ្យឆ្ងាយពីជំនន់ទឹកភ្លៀងតាមដែលអាចធ្វើទៅបាន៕​

រ៉ាន់ រើយ​​

នាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន  ពេលចុះ​ទៅ​​​​​​​តំបន់​ទឹកជំនន់​នៅ​ហាតយ៉ៃ​។

The post ​​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​​កំពុង​បង្ក​​​ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ​នៅតំបន់​អាស៊ី​​អាគ្នេ​យ៍​​ appeared first on Kampuchea Thmey Daily.

ក្រុមអ្នកជំនាញ និងវិស័យឯកជនថៃ បារម្ភ​ខ្លាំង​ពី​ផល​ប៉ះពាល់សេដ្ឋកិច្ចដោយសារទឹកជំនន់
ក្រុមអ្នកជំនាញ និងវិស័យឯកជនថៃ​បានព្រមានពី​ការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររាប់ពាន់លានបាត ដោយសារតែ​ទឹកជំនន់​ដ៏មហន្តរាយជាប្រវត្តិសាស្រ្ត ដែលកំពុងវាយប្រហារភាគខាងត្បូង​នៃប្រទេសថៃ ដោយ​សម្លាប់មនុស្សរាប់សិបនាក់នៅទីនោះ។  នេះបើតាមការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បាន​ប៉ាន់ប្រមាណថា ទឹកជំនន់ ប្រសិនបើអូសបន្លាយរយៈពេល ១ ខែ អាច​បង្កការខាតបង់ចំនួន ២៥ ​ប៊ីលានបាត ​ដោយសារការរំខានដល់សកម្មភាព​សេដ្ឋកិច្ច​ក្នុងវិស័យសេវាកម្ម រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន លក់រាយ និងដឹកជញ្ជូន ក៏ដូចជាវិស័យកសិកម្ម និងកែច្នៃអាហារ ជាដើម។

ចំំណែកឯប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai ឯណោះ បានប៉ាន់ប្រមាណថា ការខាតបង់អាចមាន​ចន្លោះពី ១-១,៥ ប៊ីលានបាត/ថ្ងៃ ដោយសារតែទឹកជំនន់​ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍នៅទូទាំងខេត្តភាគខាងត្បូងចំនួន ១០។ ប្រសិនបើទឹកជំនន់នៅតែបន្តរយៈពេលមួយខែ លោកបាននិយាយថា ការខាតបង់នឹងឡើងដល់ ១០-១៥ ​ប៊ីលានបាត។

​ជាមួយគ្នានោះ ប្រធានសភាពាណិជ្ជកម្មខេត្តសុងក្លា ដែលជាខេត្តរងនូវជំនន់ដ៏ដំណំជាងគេ បាន​និយាយថា ​ទឹកជំនន់​​នៅ​ហាត់យ៉ៃ ​​បានគ្របដណ្ដប់សន្លោះ ៨០-៩០% 80-90% នៃតំបន់ ខណៈវិស័យពាណិជ្ជកម្មរបស់​ក្រុងនេះ ត្រូវពឹងផ្អែកលើការលក់រាយ និងលក់ដុំ ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន។ លោកបាន​បន្តថា ខេត្តសុងក្លា ​មានផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ២៥០ ប៊ីលាន​បាត ដោយក្រុងហាត់យ៉ៃ រួមចំណែកប្រមាណ ៤០-៥០%។  ​

អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានសភាពាណិជ្ជកម្មតំបន់ភាគខាងត្បូង  លោក Salil Tohtubtiang បានមាន​លើកឡើងថា វាពិបាកក្នុងការវាយតម្លៃការខូចខាតសេដ្ឋកិច្ចពីទឹកជំនន់ ពីព្រោះវាកំពុងរីករាលដាលហួសពីក្រុងហាតយ៉ៃ និងខេត្តសុងក្លា រហូតដល់ខេត្តផាត់ថាឡុង សាទុន នគរស៊ីធម្មរ៉ាត ប៉ាតានី និងយ៉ាឡា។

ផលប៉ះពាល់សេដ្ឋកិច្ចគ្របដណ្តប់គ្រប់វិស័យ រួមទាំងវិស័យកសិកម្ម សេវាកម្ម សណ្ឋាគារ និងផលិតកម្ម។ រោងចក្រមួយចំនួនបានផ្អាកប្រតិបត្តិការ ដោយសារតែកម្មករមិនអាចធ្វើដំណើរបាន​​ ហើយការដឹកជញ្ជូនវត្ថុធាតុដើមទៅរោងចក្រត្រូវបានកាត់ផ្ដាច់។  ​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ ​គិតតែក្នុងខេត្តសុងក្លា​ រោងចក្រចំនួន ៧១៥ ត្រូវបានជន់លិច ដែលបណ្តាលឱ្យខូចខាតចំនួន ១,២៨ ប៊ីលានបាត ឬប្រមាណ ៣៩,៦ លានដុល្លារ ខណៈរោងចក្រដែលបន្តដំណើរការ កំពុងប្រឈមមុខនឹងកង្វះខាតវត្ថុធាតុដើម។

ប្រធានសមាគមភោជនីយដ្ឋានថៃ លោក Thaniwan Kulmongkol បាន​និយាយថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ ជាពិសេសនៅហាតយ៉ៃ បានជន់លិចភោជនីយដ្ឋានជាច្រើន ហើយការស្ដារឡើងវិញរំពឹងថានឹងចំណាយពេលច្រើនខែ។

ជាមួយគ្នានោះ ទឹកជំនន់បច្ចុប្បន្នបានកើតឡើងក្នុងរដូវខ្ពស់សម្រាប់វិស័យទេសចរណ៍​​ ដែលគំរាមកំហែងដល់ទំនុកចិត្តរបស់​ភ្ញៀវទេសចរ។ បើតាមអាជ្ញាធរទេសចរណ៍ថៃ​ វិស័យទេសរណ៍ក្នុងតំបន់ ជាពិសេសខេត្តសុងក្លា ​ពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរពីម៉ាឡេស៊ី ហើយទឹកជំនន់ បង្កឱ្យភ្ញៀវទេសចរពីម៉ាឡេស៊ីលុបចោលដំណើរកម្សាន្តរបស់ខ្លួនទាំងស្រុង។

ឥឡូវនេះ អ្នកជំំនាញ និងវិស័យឯកជនថៃ ​បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ជំនួយសង្គ្រោះសម្រាប់ទាំងប្រជាពលរដ្ឋ និងអាជីវកម្ម ​ដើម្បីឱ្យពួកគេស្ដារស្ថានភានសេដ្ឋកិច្ចឡើងវិញ៕

The post ក្រុមអ្នកជំនាញ និងវិស័យឯកជនថៃ បារម្ភ​ខ្លាំង​ពី​ផល​ប៉ះពាល់សេដ្ឋកិច្ចដោយសារទឹកជំនន់ appeared first on Kampuchea Thmey Daily.