ព័ត៌មានអន្ដរជាតិ
សមាជិកសភាថៃរិះគន់រដ្ឋាភិបាលជុំវិញការផ្ដល់ជំនួយមិនស្មើគ្នារវាងជនរងគ្រោះភាគកណ្ដាល និងខាងត្បូង
សមាជិកសភាតំណាងរាស្រ្តខេត្តអយុធ្យា មកពីគណបក្សប្រជាជន លោក Tawiwong Totawiwong បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន ថាបានអនុវត្តស្តង់ដារ ២ សម្រាប់ការឆ្លើយតបគ្រោះទឹកជំនន់ ដោយខេត្តនានានៅតំបន់ភាគកណ្តាលដែលរងការលិចលង់អស់រយៈពេលជាច្រើនខែនោះ មិនទទួលបានជំនួយដូចគ្នាទៅនឹងប្រជាជនរងគ្រោះនៅខេត្តភាគខាងត្បូងនោះទេ។

លោក Tawiwong បានលើកឡើងថា មកទល់ពេលនេះ ខេត្តភាគខាងត្បូងថៃបានចូលដល់ដំណាក់កាលស្តារឡើងវិញរួចទៅហើយ ខណៈសហគមន៍ជាច្រើននៅខេត្តអយុធ្យា នៅតែបន្តលិចទឹកអស់រយៈពេល ៤-៥ ខែមកហើយ ហើយចំនួនមនុស្សស្លាប់ក៏មានរហូតដល់ទៅ ២០ នាក់។
សមាជិកសភាដដែលបាននិយាយថា ប្រជាពលរដ្ឋនៅភាគកណ្ដាលនៅតែបន្តប្រឈមមុខនឹងការលំបាកផ្សេងៗរយៈពេលយូរ រួមទាំងការរំខានដល់ជីវិតរស់នៅ កំណើនបំណុល ការខូចខាតលំនៅដ្ឋាន ការបិទសាលារៀន និងមជ្ឈមណ្ឌលសុខភាពសហគមន៍ជាដើម។
ប៉ុន្តែផ្ទុយទៅវិញ លោកបានធ្វើការប្រៀបធៀបថា បណ្ដាខេត្តរងគ្រោះនៅទឹកជំនន់នាភាគខាងត្បូងប្រទេស បានទទួលជំនួយរហ័ស និងទ្រង់់ទ្រាយធំ រួមទាំងកញ្ចប់ស្តារឡើងវិញចំនួន ៥៣០ លានបាតសម្រាប់ខេត្តហាតយ៉ៃ និងសំណងបុណ្យសពចំនួន ២ លានបាត/គ្រួសារ នៅខេត្តសុងក្លា។ នៅតំបន់ភាគកណ្តាលឯណោះវិញ ប្រជាពលរដ្ឋរហូតមកដល់ពេលនេះ បានទទួលតែជំនួយជាប្រាក់តែម្ដងគត់ ពេលទឹកជំនន់់ស្រកចុះ។

លោក Tawiwong បានរិះគន់ទៀតថា ទឹកជំនន់នៅអយុធ្យា បណ្ដាលមកពីការបរាជ័យយូរអង្វែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តដំណោះស្រាយគ្រប់គ្រងទឹកប្រកបដោយចីរភាព។ លោកបានអំពាវនាវសុំការកែតម្រូវជាបន្ទាន់ចំពោះក្របខ័ណ្ឌជំនួយសង្គ្រោះ ឱ្យបានដូចគ្នាទៅនឹងវិធានការ ដែលរដ្ឋាភិបាលផ្តល់ជូននៅខេត្តរងគ្រោះនៅភាគខាងត្បូង ដែលរួមបញ្ចូលទាំងការផ្អាកបំណុល និងការយកការប្រាក់ ការផ្ដល់កម្ចីគ្មានការប្រាក់ដល់គ្រួសារ និងអាជីវកម្ម ដើម្បីជួសជុលការខូចខាតឡើងវិញ និងមូលនិធិស្តារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងលំនៅដ្ឋានជាដើម។
លោក Tawiwong បានបន្តទៀតថា ប្រជាជននៅខេត្តអយុធ្យា និងខេត្តអាងថង ដែលនៅជិតខាង បានស៊ូទ្រាំនឹងទឹកជំនន់អស់រយៈពេលជាច្រើនខែមកហើយ ដូច្នេះ ពួកគេមិនគួរត្រូវអង្គុយរង់ចាំជំនួយពេញដៃនោះទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាលផ្តល់ជំនួយសង្គ្រោះដោយយុត្តិធម៌ និងទាន់ពេលវេលាដល់ខេត្តដែលរងផលប៉ះពាល់ទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


