ព័ត៌មានអន្ដរជាតិ
កូនព្យុះថ្មីអាចកកើត ហើយរំកិលខ្លួនទៅភាគខាងត្បូងថៃ ដែលទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ
កូនព្យុះត្រូពិកថ្មី ដែលអាចពង្រឹងឥទ្ធិពលដោយសារតែខ្យល់មូសុងឦសាន អាចនឹងកកើតឡើងក្នុងសមុទ្រចិនខាងត្បូង ចន្លោះប្រទេសហ្វីលីពីន និងវៀតណាម ហើយបន្តរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលកំពុងស្ដារឡើងវិញពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗ។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បានឱ្យដឹងក្នុងការព្រមានមួយនៅព្រឹកថ្ងៃអង្គារនេះថា គិតត្រឹមម៉ោង ៨:០០ ព្រឹកថ្ងៃនេះ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ «តំបន់សម្ពាធទាប 12b» ស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ហ្វីលីពីន (PAR) ហើយមានភាគរយ «មធ្យម» ក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិក ក្នុងរយៈពេល ២៤ ម៉ោង ខាងមុខ។
បច្ចុប្បន្ន តំបន់សម្ពាធទាប 12b ស្ថិតនៅក្នុងលំហសមុទ្រចិនខាងត្បូង ចន្លោះប្រទេសវៀតណាម និងហ្វីលីពិន។ មែនទែនទៅ 12b គឺកើតចេញពីប្រព័ន្ធកូនព្យុះដែលហ្វីលីពីនឱ្យឈ្មោះថា វីលម៉ា (Wilma) ដែលទើបរំកិលខ្លួនកាត់ប្រជុំកោះភាគកណ្ដាលប្រទេសនេះ។ អាជ្ញាធរឧត្តុនិយមវៀតណាមមិនរំពឹងថា ប្រព័ន្ធសម្ពាធទាបដដែលប៉ះពាល់ខ្លាំងដល់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែខ្យល់ត្រជាក់នៃមូសុងឦសាន ប៉ុន្តែនៅតែតាមដានយ៉ាងជិតស្និត។
យ៉ាងណាមិញ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ខ្យល់ត្រជាក់នៃប្រព័ន្ធសម្ពាធខ្ពស់ពីភាគខាងជើង នឹងរុញច្រាន 12b ទៅភាគនិរតី ដែលមានន័យថា វាចូលទៅភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងកាន់តែជ្រៅ។

ម៉ូឌែលព្យាករអាកាសធាតុធំៗ ដូចជា ICON របស់អាល្លឺម៉ង់ និង GFS របស់សហរដ្ឋអាមេរិក បានព្យាករថា ប្រព័ន្ធសម្ពាធទាប 12b អាចនឹងរំកិលខ្លួនទៅដល់ ឬក្បែរភាគខាងត្បូងនៃប្រទេសថៃ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ដែលនេះបង្កការឃ្លាំមើលពីអាជ្ញាធរឧត្តុនិយមថៃ។
គួរគូសបញ្ជាក់ថា មិនថាស្ថិតនៅកម្រិតណាក៏ដោយ ប្រព័ន្ធព្យុះត្រូពិកតែងតែងនាំមកនូវមហន្តរាយផ្សេងៗ ជាពិសេសភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកជំនន់ទន្លេ តាមតំបន់ទំនាបពីជំរាលខ្ពង់រាប និងការរអិលបាក់ដីតំបន់ភ្នំជាដើម។
តួយ៉ាង វិសម្ពាធ 34W (Tropical Depression 34W) ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែវិច្ឆិកា បានបង្កភ្លៀងធ្លាក់ខ្លាំងជោគជាំរួចហើយ មុនពេលប្រព័ន្ធដដែលវិវត្តក្លាយជាព្យុះត្រូពិកដ៏កម្រឈ្មោះ Senyar ក្នុងច្រកសមុទ្រម៉ាឡាកា ដែលបង្កើនមហន្តរាយកាន់តែដំណំសម្រាប់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងភាគខាងត្បូងថៃ។ មនុស្សលើសពី ១ ០០០ នាក់ ត្រូវសម្លាប់សរុបរួមគ្នាទូទាំងប្រទេសទាំង៣។
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


