ទំនិញអាមេរិក Archives - Kampuchea Thmey Daily

វៀតណាមចាប់ផ្ដើមមើលឃើញពី «ជំនន់» ទំនិញអាមេរិក
វៀតណាម​ចាប់ផ្ដើមមើលឃើញពី «ជំនន់នៃទំនិញអាមេរិក» ជាបណ្ដើរៗនៅឆ្នាំនេះ ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បើកទីផ្សារខ្លួនសម្រាប់ទំនិញអាមេរិក ដើម្បីជាថ្នូរនឹងការបន្ថូរបន្ថយពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កាសែតវៀតណាម VnExpress បានចុះផ្សាយថា ការនាំចូលរបស់វៀតណាមពីសហរដ្ឋអាមេរិក បាន​កើនឡើង ២៣ ភាគរយ ដល់ ១០,៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ដោយលំហូរ​​ទំនិញពាក់កណ្ដាលសម្រេចសម្រាប់ផលិតកម្ម និង​ផលិតផលកសិកម្ម​កើនឡើងខ្លាំងជាងគេ។

កប្បាស​​ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយវៀតណាមបាននាំចូលវារហូតដល់ទៅ ​​៩៤០ លាន​ដុល្លារ ពោលគឺកើនឡើង ៥៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំនេះ។ នេះបើតាមទិន្នន័យពីគយវៀតណាម។ ​​ប្លាស្ទិកឆៅ ដែលសំដៅលើប្លាស្ទិកមិនទាន់កែច្នៃវិញ បាន​ឡើងឡើងជិត ៤៩ ភាគរយ ​ដល់ ៦៥៦ លានដុល្លារ។

ជាមួយគ្នានោះ ការ​នាំ​ចូល​សំណល់​ដែក​បាន​កើន​ឡើង​ទ្វេ​ដង​ដល់ ១២៥ លាន​ដុល្លារ ដែល​ឆ្លុះ​បញ្ចាំង​ពី​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​ដោយ​ឧស្សាហកម្ម​សំណង់។ ការ​នាំចូលបន្លែ និងផ្លែឈើវិញ បានកើនឡើង ៤៧ ភាគរយ​ ដល់ ៣៥៣ លានដុល្លារ ​​ហើយ​ការនាំចូលចំណីសត្វ បាន​កើនឡើង ២៧ ភាគរយ ដល់ ៤៤៧ លានដុល្លារ។ ការ​នាំ​ចូល​សណ្តែកសៀង​ បាន​កើន​ឡើង ៨ ភាគរយ​ ដល់ ២៤៨ លាន​ដុល្លារ។

​គេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលវៀតណាម​បាននិងកំពុងជំរុញធុរកិច្ចក្នុងស្រុក ឱ្យទិញផលិតផលអាមេរិកបន្ថែមទៀតដើម្បីធានាតុល្យភាពពាណិជ្ជកម្ម ។ វៀតណាម​ដែល​មានអតិរេកពាណិជ្ជកម្មជាង ១២៣,៥ ប៊ីលាន​ដុល្លារជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បាន​រងការដាក់ពន្ធខ្ពស់ ២០ ភាគរយ ពីលោក ត្រាំ ដែលនេះទាបជាងអត្រាចាស់ ៤៦ ភាគរយ។

ជាថ្នូរនឹង​ការបន្ថូរបន្ថយពន្ធកាលនោះ វៀតណាម​បាន​ព្រមព្រៀងបើកទីផ្សារឱ្យទំនិញអាមេរិក ដោយ​មិនយកពន្ធនាំចូល។ ​សហព័ន្ធនាំចេញសាច់របស់សហរដ្ឋអាមេរិកនៅ​វៀតណាម បាន​និយាយថា ប្រសិនបើពន្ធគយត្រូវបានកាត់បន្ថយមកត្រឹម ០ ភាគរយ នោះការនាំចូលពីអាមេរិក​ អាចកើនឡើងពី ២០-៣០ ភាគរយ ក្នុងរយៈពេល ៦ ខែ ដោយសារតម្លៃទំនិញអាមេរិកកាន់តែប្រកួតប្រជែងជាមួយទំនិញអូស្រ្តាលី និងកាណាដា៕

The post វៀតណាមចាប់ផ្ដើមមើលឃើញពី «ជំនន់» ទំនិញអាមេរិក appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី
មន្រ្តីជាន់ខ្ពស់​ឥណ្ឌូណេស៊ីបាន​បញ្ជាក់កាលពីសប្ដាហ៍មុន​ថា ឥណ្ឌូណេស៊ីនឹងលុបចោលការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកស្ទើរតែ​គ្រប់មុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយ​រវាងឥណ្ឌូណេស៊ី និងអាមេរិក ពាក់ព័ន្ធនឹង​ពន្ធខ្ពស់របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លេខាធិការនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី ​លោក Susiwijono Moegiarso បាន​និយាយថា ​ឥណ្ឌូណេស៊ីកំពុងបញ្ចប់ការ​បែងចែក​​ផលិតផលអាមេរិក ដែល​មិន​រាប់បញ្ចូលក្នុងបញ្ជីលើកលែង​ពន្ធ​។ ​លោក​បាន​ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា៖ «មានប្រភេទផលិតផលជាច្រើនដែលយើងកំពុងពិនិត្យមើលឡើងវិញ ដែលនឹង​រាប់បញ្ចូលក្នុងការលើកលែងពន្ធ» ​ខណៈ​ផលិតផល​ដូចជាភេសជ្ជៈមានជាតិអាល់កុល និងសាច់ជ្រូក នឹងនៅតែត្រូវបង់ពន្ធ។

ក្នុងចំណោម​ទំនិញជាប់ពន្ធ ១១ ៥៥២ មុខ ​ក្នុង​​ប្រព័ន្ធ Harmonized (HS) របស់ឥណ្ឌូណេស៊ី ទំនិញប្រមាណ ១១ ៤៧៤ មុខ ត្រូវបាន​លុបចោលពីការយកពន្ធ។ នោះមាន​ន័យថា  ៩៩ ភាគរយ នៃ​ទំនិញ​អាមេរិក នឹងចូល​មក​ឥណ្ឌូណេស៊ីដោយមិន​ជាប់​ពន្ធ ខណៈ ១ ភាគរយ ទៀត ​ស្ថិតនៅក្រោមការពិចារណា​សម្រាប់ការបន្តពន្ធ។

យ៉ាងណាមិញ លោក Susiwijono បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ មិនអនុវត្តតែសម្រាប់អាមេរិក​នោះទេ​ វាក៏អនុវត្តជាមួយ​ប្រទេសដៃគូផ្សេងទៀតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែល​ឥណ្ឌូណេ​ស៊ីជាភាគីផងដែរ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន (ATIGA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ជាដើម​។

ទោះបីជាយ៉ាងណាក៏ដោយ​ ការព្រមព្រៀងលើកលែងពន្ធ ៩៩ ភាគរយ នៃទំនិញ​នាំចូលពីអាមេរិក​ ធ្វើឡើងក្រោយមាន​ការចរចាពន្ធរវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង​ពន្ធខ្ពស់របស់ ត្រាំ ដែល​ទម្លាក់​ពីអត្រា ៣២ ភាគរយ មកនៅត្រឹម ១៩ ភាគរយ កាលពីសប្ដាហ៍មុន៕

The post ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី appeared first on Kampuchea Thmey Daily.

ចិនបន្ថយការទិញ​ទំនិញ​ពីអាមេរិក ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម
ប្រទេសចិនបានកាត់បន្ថយការនាំចូលទំនិញ​ពីសហរដ្ឋអាមេរិកយ៉ាង​សណ្ធឹកសន្ធាប់​កាលពីខែមុន ​ដោយ​មុខទំនិញខ្លះធ្លាក់ចុះដល់សូន្យផងក៏មាន​ ចំពេល​ដែល​សង្គ្រាមពាណិជ្ជកម្មរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២ កាន់តែតានតឹង​ទៅៗ​។ នេះបើតាម​ការរាយការណ៍របស់​សារព័ត៌មាន​ Bloomberg។

​​ឧស្ម័នធម្មជាតិពង្រាវ និងស្រូវសាលី ​គឺជា​មុខទំនិញរង​ផលប៉ះពាល់ខ្លាំង​បំផុត ដោយ​ចិន​មិន​បាន​ទិញ​មុខទំនិញ​ទាំង​២​នេះសោះ ​កាលពីខែមីនា​។ នេះបើយោងតាមទិន្នន័យគយ​ចិន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ កាលពីឆ្នាំមុន ចិន​នាំចូល​ស្រូវសាលី ១៧ ភាគរយ និងឧស្ម័នធម្មជាតិពង្រាវ ៥ ភាគរយ ពីសហរដ្ឋអាមេរិក​។ ​

​នៅខែកុម្ភៈ និងខែមីនា​ ចិនបានដាក់ពន្ធសងសឹកពីចន្លោះពី ១០-១៥ ភាគរយ លើ​ផលិតផលថាមពល និងទំនិញកសិកម្ម​របស់សហរដ្ឋអាមេរិក​។ យ៉ាងណា​មិញ បច្ចុប្បន្ននេះ គេរំពឹង​ថា​ ការទិញរបស់​ចិន​នឹង​បន្តធ្លាក់ចុះ​កាន់តែខ្លាំង​បន្ថែមទៀត ក្រោយ​ចិន​ប្រកាសពន្ធ ១២៥ ភាគរយ លើទំនិញ​អាមេរិក ដើម្បីជាការឆ្លើយតបទៅនឹង​គោលនយោបាយការពារនិយម​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញ​នាំចូលពីចិន។ ​

ការទិញ​របស់​ចិន​លើ​ផលិតផលកសិកម្មអាមេរិក​ផ្សេងទៀត​ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនៅក្នុងខែមីនា។ ​ការទិញកប្បាស​អាមេរិក បានធ្លាក់ចុះ ៩០ ភាគរយ ​មកត្រឹមតែជាង ១៤ ០០០ តោន។ ការ​​ទិញ​ពោត​វិញ ​បាន​ធ្លាក់​ចុះ​មក​នៅ​តិច​ជាង ៨០០​ តោន ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។

យ៉ាងណា​មិញ ការ​ទិញ​សណ្តែកសៀងបានកើនឡើង ១២ ភាគរយ ដល់ ២,៤៤ លាន​តោន​ នៅខែមីនា ​ដោយ​បន្តពីកំណើនខ្ពស់​នៅ ២ ខែ​ដើម​ឆ្នាំ។ ​ ​ចិន ដែលជាប្រទេសនាំចូលសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក ជាធម្មតាពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ​រហូតទាល់តែរដូវប្រមូលផល​សណ្ដែកសៀងនៅអាមេរិកខាងត្បូងចូលមកដល់។ ​ការនាំចូលប្រេងឆៅវិញ​ ក៏បានកើនឡើង ២៥ ភាគរយ ដល់ ៥៤២ ០០០ តោន ផងដែរ។

ជាមួយគ្នានោះ ការ​​ទិញ​​​ LP ហ្គាស របស់​ចិន​​ពី​អាមេរិក ​បាន​ធ្លាក់​ចុះ ៣៦ ភាគរយ​ មក​នៅ​ត្រឹម ១,០២ លាន​តោន ហើយ​ធ្យូងថ្ម​សម្រាប់​ផលិតកម្ម​ដែកថែប ​បាន​ធ្លាក់​ចុះ ៦២ ភាគរយ​ មក​នៅ​ត្រឹម ២០៨ ០០០ តោន​៕

The post ចិនបន្ថយការទិញ​ទំនិញ​ពីអាមេរិក ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.