ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូលពីអាមេរិក ក្រោមការព្រមព្រៀងថ្មី
មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីបានបញ្ជាក់កាលពីសប្ដាហ៍មុនថា ឥណ្ឌូណេស៊ីនឹងលុបចោលការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកស្ទើរតែគ្រប់មុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយរវាងឥណ្ឌូណេស៊ី និងអាមេរិក ពាក់ព័ន្ធនឹងពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លេខាធិការនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Susiwijono Moegiarso បាននិយាយថា ឥណ្ឌូណេស៊ីកំពុងបញ្ចប់ការបែងចែកផលិតផលអាមេរិក ដែលមិនរាប់បញ្ចូលក្នុងបញ្ជីលើកលែងពន្ធ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា៖ «មានប្រភេទផលិតផលជាច្រើនដែលយើងកំពុងពិនិត្យមើលឡើងវិញ ដែលនឹងរាប់បញ្ចូលក្នុងការលើកលែងពន្ធ» ខណៈផលិតផលដូចជាភេសជ្ជៈមានជាតិអាល់កុល និងសាច់ជ្រូក នឹងនៅតែត្រូវបង់ពន្ធ។
ក្នុងចំណោមទំនិញជាប់ពន្ធ ១១ ៥៥២ មុខ ក្នុងប្រព័ន្ធ Harmonized (HS) របស់ឥណ្ឌូណេស៊ី ទំនិញប្រមាណ ១១ ៤៧៤ មុខ ត្រូវបានលុបចោលពីការយកពន្ធ។ នោះមានន័យថា ៩៩ ភាគរយ នៃទំនិញអាមេរិក នឹងចូលមកឥណ្ឌូណេស៊ីដោយមិនជាប់ពន្ធ ខណៈ ១ ភាគរយ ទៀត ស្ថិតនៅក្រោមការពិចារណាសម្រាប់ការបន្តពន្ធ។

យ៉ាងណាមិញ លោក Susiwijono បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ មិនអនុវត្តតែសម្រាប់អាមេរិកនោះទេ វាក៏អនុវត្តជាមួយប្រទេសដៃគូផ្សេងទៀតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលឥណ្ឌូណេស៊ីជាភាគីផងដែរ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន (ATIGA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការព្រមព្រៀងលើកលែងពន្ធ ៩៩ ភាគរយ នៃទំនិញនាំចូលពីអាមេរិក ធ្វើឡើងក្រោយមានការចរចាពន្ធរវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងពន្ធខ្ពស់របស់ ត្រាំ ដែលទម្លាក់ពីអត្រា ៣២ ភាគរយ មកនៅត្រឹម ១៩ ភាគរយ កាលពីសប្ដាហ៍មុន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


