Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបន្ថយការទិញ​ទំនិញ​ពីអាមេរិក ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម

បានផុស

នៅ

ប្រទេសចិនបានកាត់បន្ថយការនាំចូលទំនិញ​ពីសហរដ្ឋអាមេរិកយ៉ាង​សណ្ធឹកសន្ធាប់​កាលពីខែមុន ​ដោយ​មុខទំនិញខ្លះធ្លាក់ចុះដល់សូន្យផងក៏មាន​ ចំពេល​ដែល​សង្គ្រាមពាណិជ្ជកម្មរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២ កាន់តែតានតឹង​ទៅៗ​។ នេះបើតាម​ការរាយការណ៍របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឧស្ម័នធម្មជាតិពង្រាវ និងស្រូវសាលី ​គឺជា​មុខទំនិញរង​ផលប៉ះពាល់ខ្លាំង​បំផុត ដោយ​ចិន​មិន​បាន​ទិញ​មុខទំនិញ​ទាំង​២​នេះសោះ ​កាលពីខែមីនា​។ នេះបើយោងតាមទិន្នន័យគយ​ចិន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ កាលពីឆ្នាំមុន ចិន​នាំចូល​ស្រូវសាលី ១៧ ភាគរយ និងឧស្ម័នធម្មជាតិពង្រាវ ៥ ភាគរយ ពីសហរដ្ឋអាមេរិក​។ ​

​នៅខែកុម្ភៈ និងខែមីនា​ ចិនបានដាក់ពន្ធសងសឹកពីចន្លោះពី ១០-១៥ ភាគរយ លើ​ផលិតផលថាមពល និងទំនិញកសិកម្ម​របស់សហរដ្ឋអាមេរិក​។ យ៉ាងណា​មិញ បច្ចុប្បន្ននេះ គេរំពឹង​ថា​ ការទិញរបស់​ចិន​នឹង​បន្តធ្លាក់ចុះ​កាន់តែខ្លាំង​បន្ថែមទៀត ក្រោយ​ចិន​ប្រកាសពន្ធ ១២៥ ភាគរយ លើទំនិញ​អាមេរិក ដើម្បីជាការឆ្លើយតបទៅនឹង​គោលនយោបាយការពារនិយម​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញ​នាំចូលពីចិន។ ​

ការទិញ​របស់​ចិន​លើ​ផលិតផលកសិកម្មអាមេរិក​ផ្សេងទៀត​ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនៅក្នុងខែមីនា។ ​ការទិញកប្បាស​អាមេរិក បានធ្លាក់ចុះ ៩០ ភាគរយ ​មកត្រឹមតែជាង ១៤ ០០០ តោន។ ការ​​ទិញ​ពោត​វិញ ​បាន​ធ្លាក់​ចុះ​មក​នៅ​តិច​ជាង ៨០០​ តោន ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។

យ៉ាងណា​មិញ ការ​ទិញ​សណ្តែកសៀងបានកើនឡើង ១២ ភាគរយ ដល់ ២,៤៤ លាន​តោន​ នៅខែមីនា ​ដោយ​បន្តពីកំណើនខ្ពស់​នៅ ២ ខែ​ដើម​ឆ្នាំ។ ​ ​ចិន ដែលជាប្រទេសនាំចូលសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក ជាធម្មតាពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ​រហូតទាល់តែរដូវប្រមូលផល​សណ្ដែកសៀងនៅអាមេរិកខាងត្បូងចូលមកដល់។ ​ការនាំចូលប្រេងឆៅវិញ​ ក៏បានកើនឡើង ២៥ ភាគរយ ដល់ ៥៤២ ០០០ តោន ផងដែរ។

ជាមួយគ្នានោះ ការ​​ទិញ​​​ LP ហ្គាស របស់​ចិន​​ពី​អាមេរិក ​បាន​ធ្លាក់​ចុះ ៣៦ ភាគរយ​ មក​នៅ​ត្រឹម ១,០២ លាន​តោន ហើយ​ធ្យូងថ្ម​សម្រាប់​ផលិតកម្ម​ដែកថែប ​បាន​ធ្លាក់​ចុះ ៦២ ភាគរយ​ មក​នៅ​ត្រឹម ២០៨ ០០០ តោន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម