ទ្វីបអាហ្រ្វិក Archives - Kampuchea Thmey Daily

សត្វខ្លាឈីតានៅ ឥណ្ឌា ដែលនាំចូលពីអាហ្វ្រិក ងាប់ដោយគ្មានមូលហេតុ
សត្វខ្លាឈីតាមួយក្បាលងាប់នៅឧទ្យានជាតិ Kuno រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ដោយគ្មានមូលហេតុគឺជាសត្វខ្លាមួយក្នុងចំណោមខ្លា ១២ ក្បាលដែល​ត្រូវ​បាន​គេ​នាំ​មក​ប្រទេស​ឥណ្ឌា​ពី​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ខែ​កុម្ភៈ ។

តាមពិតទៅករណីសត្វខ្លាឈីតាងាប់ខាងលើជាលើកទីពីរទេ ព្រោះក្នុងថ្ងៃទី ២៧ ខែមីនា មានសត្វខ្លាឈីតាញីមួយក្បាលបានងាប់ដូចគ្នាដោយសារជំងឺតម្រងនោម ទន្ទឹមនេះប្រទេសឥណ្ឌាក៏បានស្វាគមន៍កូនខ្លាឈីតា ៤ ក្បាល កាលពីថ្ងៃទី ២៩ ខែ មីនា ផងដែរ ។

គួរបន្ថែមថា សត្វខ្លាឈីតាគឺជានិមិត្តសញ្ញាដ៏អស្ចារ្យនៅក្នុងប្រទេសឥណ្ឌាព្រោះវាជាផ្នែកមួយនៃរឿងនិទានប្រជាប្រិយជាច្រើន និង​ជា​ថនិកសត្វ​​តែ​មួយ​គត់​ដែល​បាន​ផុត​ពូជ​តាំងពី​​ឆ្នាំ ១៩៤៧ មកម្ល៉េះ ។

ពាក់ព័ន្ធនឹងបញ្ហាដាច់ពូជរបស់ខ្លាឈីតានៃប្រទេសឥណ្ឌា អ្នកជំនាញខាងសត្វព្រៃបានឲ្យដឹងថាបណ្ដាលមកពីការបរបាញ់ បាត់បង់ទីជម្រក និងគ្មានសត្វព្រៃជាចំណីគ្រប់គ្រាន់ ដូច្នេះប្រជាជនឥណ្ឌាត្រូវរួមគ្នាការពារទើបមិនដាច់ពូជម្ដងទៀត ៕

ប្រែសម្រួល ៖ BBC

ចុចអាន ៖ រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក

The post សត្វខ្លាឈីតានៅ ឥណ្ឌា ដែលនាំចូលពីអាហ្វ្រិក ងាប់ដោយគ្មានមូលហេតុ appeared first on Kampuchea Thmey Daily.

លោកខាងលិចគំរាមបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យថ្កោលទោស រុស្ស៊ី (មានវីដេអូ)
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសអង់ហ្គោឡាលោក Vladimir Tararov បានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើបណ្ដារដ្ឋនៅទ្វីបអាហ្រ្វិកឲ្យថ្កោលទោសសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។

លោក Tararov បាននិយាយថា “ខ្ញុំដឹងថាប្រទេសអង់ហ្គោឡាស្ថិតនៅក្រោមសម្ពាធខ្លាំងពីបណ្តាប្រទេសលោកខាងលិច ដែលអំពាវនាវឲ្យពួកគេថ្កោលទោសលើរុស្ស៊ី ។ ប៉ុន្តែអង់ហ្គោឡាបានបង្ហាញអាកប្បកិរិយាដ៏ល្អរបស់ពួកគេពីការរួមចំណែកដល់ការបង្កើតសន្តិភាព ក៏ដូចជារួមចំណែកអស់ពីកម្លាំងកាយរបស់ពួកគេលើបញ្ហាទាំងនេះ ។

លោក Tararov បញ្ជាក់ថា បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិកស្ទើរតែ​មិន​អាច​ទប់ទល់ពីការគំរាកំហែង​នេះបាន​ឡើយ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលមហាសន្និបាតបោះឆ្នោតដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃទី៧ ខែមេសា, ប្រទេសអាហ្វ្រិកជាច្រើនបានបោះឆ្នោតដោយអព្យាក្រឹត ពោលគឺពួកគេបោះឆ្នោតអនុប្បវាទ” ។

លោកបានពន្យល់ថា “តាមពិតពួកគេមិនគាំទ្រដំណោះស្រាយនេះនោះទេ ប៉ុន្តែពួកគេមិនហ៊ានបោះឆ្នោតប្រឆាំង ព្រោះតែមានសម្ពាធពីលោកខាងលិចខ្លាំងពេក” ។

គួររម្លឹកថា នៅថ្ងៃទី ៧ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយផ្អាកការងាររបស់រុស្ស៊ីនៅក្នុង UNHRC ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយក្នុងនោះរដ្ឋចំនួន ៩៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល ២៤ បានបោះឆ្នោតប្រឆាំង និង ៥៨ បោះឆ្នោតអនុប្បវាទ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា ណាតូលែងស័ក្តិសមនឹងអាមេរិកហើយ ដោយសារស្ថានការណ៍នៅ អ៊ុយក្រែន

The post លោកខាងលិចគំរាមបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យថ្កោលទោស រុស្ស៊ី (មានវីដេអូ) appeared first on Kampuchea Thmey Daily.

Breaking News៖ ប្រធានា​ធិបតី​​ឆាដ​ Déby​ ស្លាប់​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយក្រុមឧទ្ទាម
សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​យោធា​បាន​និយាយ​ថា ប្រធានា​ធិបតី​​ប្រទេស​ឆាដលោក​​ Idriss Déby​ អាយុ​៦៨​ឆ្នាំ​ដែល​កាន់​​អំណាច​៣០​ឆ្នាំ​​ត្រូវ​បាន​សម្លាប់​នៅ​សមរភូមិ​ប្រយុទ្ធ បន្ទាប់​ពី​លោក​បាន​របួស​​ពី​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​ឧទ្ទាម​។

លោក Déby កាល​ពី​សប្តាហ៍មុន​​ទើប​តែ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​​អាណត្តិ​ទី​៦។ ការ​​បោះឆ្នោត​​នោះ​​បាន​ជំរុញ​​ឲ្យ​មាន​ការ​ឈ្លាន​ពាន​​ដោយ​ក្រុម​ឧទ្ទាម​ដែល​មាន​មូលដ្ឋាន​នៅលីប៊ី​ឈ្មោះ «កម្លាំង​ដើម្បី​ការ​ផ្លាស់​ប្តូរ​និង​សាមគ្គី​»​នៅឆាដ​ ដែល​មន្ត្រី​យោធា​បាន​និយាយ​ថា ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។<gwmw style="display:none;">

<gwmw style="display:none;">

មន្ត្រី​​បាន​និយាយ​ថា អ្នក​នយោបាយ​ជើង​​ចាស់​មិនទាន់​បាន​ថ្លែង​សុន្ទរកថា​ពី​ជ័យជម្នះរបស់​ខ្លួន​ឡើយ​​។ បន្ទាប់​ពី​បោះ​ឆ្នោត​រួច លោកក៏​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្សែ​ត្រៀម​ជួរ​មុខ​ដើម្បី​បញ្ជា​ប្រតិបត្តិការ​យោធា។

អតីត​ឧទ្ទាម និង​ជា​ទី​ប្រឹក​ប្រធានាធិបតី​លោក Abderrahman Koulamallah បាន​ប្រាប់​បណ្តាញ​​វិទ្យុបារាំង RFI ថា ៖«លោកបាន​ស្លាប់​​  នៅ​ពេលលោក​មាន​រស់​នៅ​ជា​បុរស​មាន​សេរីភាព​​ដែល​មាន​អាវុធ​នៅ​លើ​ដៃ»។

របាយការណ៍​ពីរដ្ឋធានី​ N’Djamena បាន​និយាយ​​ថា បន្ទាប់​ពី​ការ​ស្លាប់​របស់លោក Déby រដ្ឋសភា​ត្រូវ​បាន​រំលាយ​ ហើយ​រដ្ឋាភិបាល​ត្រូវ​បាន​ជំនួស​ដោយ​ក្រុម​ប្រឹក្សាយោធា​អន្តរកាល​ដែ​ល​ដឹក​នាំ​ដោយ​កូនប្រុស​របស់​លោក Déby អាយុ​៣៧​ឆ្នាំ​គឺលោក​ Mahamat Idriss Déby Itno ដែល​ជា​អគ្គមេ​បញ្ជាការ​យោធា។<gwmw style="display:none;">

សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ អ្នក​នាំ​ពាក្យ​លោក Azem Bermendao Agouna បាន​ចេញការ​អំពាវ​នាវ​មួយ​ឲ្យ​មាន​កិច្ច​ពិភាក្សា និង​សន្តិភាព​ ដល់​ប្រជា​ជន​ឆាដ​ទាំង​អស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បន្តរួម​គ្នា​កសាង​ប្រទេស​ឆាដ​។

លោក​បាន​និយាយ​​ទាំង​មាន​មន្ត្រី​ជុំ​វិញ​ខ្លួន​ថា ៖«ក្រុមប្រឹក្សា​ជាតិ​នៃ​ការ​ផ្លាស់​ប្តូរ​ត្រូវ​ធានា​ប្រជា​ជន​ឆាដ​ថា ត្រូវ​តែ​ប្រើ​គ្រប់​វិធាន​ការ​​​​ដើម្បី​ធានា​បាន​នូវ​សន្តិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈ»។

លោក​ប្រធានាធិបតី Déby បាន​គ្រប់​គ្រង​ប្រទេស​ឆាដ​​​​ស្ថិត​ក្នុង​ការ​បះ​បោរដោយ​អាវុធ​តាំង​ពី​ឆ្នាំ​១៩៩១។ លោក​ជា​មេ​ដឹក​នាំ​កាន់​អំណាច​បាន​យូរ​បំផុត​ម្នាក់​នៅ​អាហ្វ្រិក និង​ជា​​សម្ព័ន្ធ​ភាព​ជិត​ស្និទ្ធ​​នៃ​មហា​អំណាច​លោក​ខាង​លិច​ដែល​ប្រយុទ្ធ​ជា​មួយ​សកម្មជន​អ៊ិស្លាម​​នៅ​ភាគ​ខាង​លិច និង​អាហ្វ្រិក​កណ្តាល៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian<gwmw style="display:none;">

<gwmw style="display:none;">

The post Breaking News៖ ប្រធានា​ធិបតី​​ឆាដ​ Déby​ ស្លាប់​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយក្រុមឧទ្ទាម appeared first on Kampuchea Thmey Daily.