ព័ត៌មានអន្ដរជាតិ
សត្វខ្លាឈីតានៅ ឥណ្ឌា ដែលនាំចូលពីអាហ្វ្រិក ងាប់ដោយគ្មានមូលហេតុ
សត្វខ្លាឈីតាមួយក្បាលងាប់នៅឧទ្យានជាតិ Kuno រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ដោយគ្មានមូលហេតុគឺជាសត្វខ្លាមួយក្នុងចំណោមខ្លា ១២ ក្បាលដែលត្រូវបានគេនាំមកប្រទេសឥណ្ឌាពីអាហ្វ្រិកខាងត្បូងក្នុងខែកុម្ភៈ ។

តាមពិតទៅករណីសត្វខ្លាឈីតាងាប់ខាងលើជាលើកទីពីរទេ ព្រោះក្នុងថ្ងៃទី ២៧ ខែមីនា មានសត្វខ្លាឈីតាញីមួយក្បាលបានងាប់ដូចគ្នាដោយសារជំងឺតម្រងនោម ទន្ទឹមនេះប្រទេសឥណ្ឌាក៏បានស្វាគមន៍កូនខ្លាឈីតា ៤ ក្បាល កាលពីថ្ងៃទី ២៩ ខែ មីនា ផងដែរ ។
គួរបន្ថែមថា សត្វខ្លាឈីតាគឺជានិមិត្តសញ្ញាដ៏អស្ចារ្យនៅក្នុងប្រទេសឥណ្ឌាព្រោះវាជាផ្នែកមួយនៃរឿងនិទានប្រជាប្រិយជាច្រើន និងជាថនិកសត្វតែមួយគត់ដែលបានផុតពូជតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ ។

ពាក់ព័ន្ធនឹងបញ្ហាដាច់ពូជរបស់ខ្លាឈីតានៃប្រទេសឥណ្ឌា អ្នកជំនាញខាងសត្វព្រៃបានឲ្យដឹងថាបណ្ដាលមកពីការបរបាញ់ បាត់បង់ទីជម្រក និងគ្មានសត្វព្រៃជាចំណីគ្រប់គ្រាន់ ដូច្នេះប្រជាជនឥណ្ឌាត្រូវរួមគ្នាការពារទើបមិនដាច់ពូជម្ដងទៀត ៕
ចុចអាន ៖ រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


