ព័ត៌មានអន្ដរជាតិ
លោកខាងលិចគំរាមបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យថ្កោលទោស រុស្ស៊ី (មានវីដេអូ)
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសអង់ហ្គោឡាលោក Vladimir Tararov បានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើបណ្ដារដ្ឋនៅទ្វីបអាហ្រ្វិកឲ្យថ្កោលទោសសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។

លោក Tararov បាននិយាយថា “ខ្ញុំដឹងថាប្រទេសអង់ហ្គោឡាស្ថិតនៅក្រោមសម្ពាធខ្លាំងពីបណ្តាប្រទេសលោកខាងលិច ដែលអំពាវនាវឲ្យពួកគេថ្កោលទោសលើរុស្ស៊ី ។ ប៉ុន្តែអង់ហ្គោឡាបានបង្ហាញអាកប្បកិរិយាដ៏ល្អរបស់ពួកគេពីការរួមចំណែកដល់ការបង្កើតសន្តិភាព ក៏ដូចជារួមចំណែកអស់ពីកម្លាំងកាយរបស់ពួកគេលើបញ្ហាទាំងនេះ ។
លោក Tararov បញ្ជាក់ថា បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកស្ទើរតែមិនអាចទប់ទល់ពីការគំរាកំហែងនេះបានឡើយ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលមហាសន្និបាតបោះឆ្នោតដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃទី៧ ខែមេសា, ប្រទេសអាហ្វ្រិកជាច្រើនបានបោះឆ្នោតដោយអព្យាក្រឹត ពោលគឺពួកគេបោះឆ្នោតអនុប្បវាទ” ។

លោកបានពន្យល់ថា “តាមពិតពួកគេមិនគាំទ្រដំណោះស្រាយនេះនោះទេ ប៉ុន្តែពួកគេមិនហ៊ានបោះឆ្នោតប្រឆាំង ព្រោះតែមានសម្ពាធពីលោកខាងលិចខ្លាំងពេក” ។
គួររម្លឹកថា នៅថ្ងៃទី ៧ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយផ្អាកការងាររបស់រុស្ស៊ីនៅក្នុង UNHRC ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយក្នុងនោះរដ្ឋចំនួន ៩៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល ២៤ បានបោះឆ្នោតប្រឆាំង និង ៥៨ បោះឆ្នោតអនុប្បវាទ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា ណាតូលែងស័ក្តិសមនឹងអាមេរិកហើយ ដោយសារស្ថានការណ៍នៅ អ៊ុយក្រែន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន