ធនាគារប្រជាជនចិន (PBoC) Archives - Kampuchea Thmey Daily

ចិន​ប្រាប់​​ធនាគារឱ្យ​កាត់បន្ថយការកាន់កាប់មូលបត្របំណុល​អាមេរិក ដោយ​សារ​ហានិភ័យ​ទីផ្សារ
ចិនបានណែនាំដល់បណ្ដា​ធនាគារនានា ឱ្យកាត់បន្ថយ​ការកាន់កាប់មូលបត្របំណុលរបស់រដ្ឋាភិបាល​អាមេរិក​ ដោយ​សារ​តែក្ដីបារម្ភពីហានិភ័យនៃការ​ប្រែប្រួលទីផ្សារ ​ចំពេលការកាន់កាប់របស់​ចិន​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨​ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន​ Bloomberg កាលពីថ្ងៃចន្ទ។

Bloomberg បាន​ស្រង់សម្ដីប្រភព​មិនបញ្ចេញឈ្មោះ ដែល​បាន​អះអាងថា មន្ត្រី​និយ័តករ​ចិន​ បាន​ជំរុញ​ឱ្យ​​ធនាគារ​នានា​​កំណត់​ការទិញ​មូលបត្របំណុលពីក្រសួង​​រតនាគារ​អាមេរិក និង​បាន​ណែនាំ​ដល់ធនាគារណា​ដែលកាន់កាប់មូលបត្របំណុលច្រើនស្រាប់ ​ឱ្យ​ចាប់ផ្តើម​លក់​បន្តិចម្តងៗ។

មែនទែនទៅ ការណែនាំ​នេះ​អនុវត្ត​ចំពោះ​តែ​ផលប័ត្រ​វិនិយោគ​របស់​ធនាគារ​ប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​ដល់​មូលបត្រ​បំណុល​ដែល​​​រដ្ឋាភិបាល​ចិន​កាន់កាប់ដោយ​ផ្ទាល់​នោះទេ។

ការណែនាំនេះ ត្រូវបាន​បញ្ជូនទៅកាន់ធនាគារធំៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដែលវា​ឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នរបស់ចិន​ថា ការកាន់កាប់​មូលបត្របំណុលពី​រតនាគារអាមេរិកច្រើនពេក អាចធ្វើឱ្យធនាគារងាយរងគ្រោះដោយ​សារ​ការប្រែប្រួល​ទីផ្សារ។

កង្វល់ជុំវិញបញ្ហានេះ គឺជាផ្នែកមួយ​នៃការ​ជជែកវែកញែក​ជាសកល​ក្នុងចំណោមវិនិយោគិន ​ថាតើមូលបត្រ​អាមេរិក​​ និងប្រាក់ដុល្លារនៅតែមានសុវត្ថិភាព និងទាក់ទាញដូចពីមុនឬអត់។

យ៉ាងណាមិញ ប្រភព​បាន​ប្រាប់ Bloomberg ថា ​ការណែនាំរបស់និយ័តករចិន​មានគោលបំណងធ្វើពិពិធកម្ម​ហានិភ័យ​​ហិរញ្ញវត្ថុ ជាជាងការបង្ហាញពី​បញ្ហា​ភូមិសាស្ត្រនយោបាយ ឬការបាត់បង់ទំនុកចិត្តលើទីផ្សារ​អាមេរិក។ និយ័តករចិន​មិនបាន​ដាក់​គោលដៅលក់ជាក់លាក់ ឬកំណត់កាលវិភាគ​នោះ​ទេ។​ ខណៈ​ទំនាក់ទំនងរវាង​អាមេរិក និងចិននៅតែមានភាពតានតឹង ​ទីផ្សារហាក់មាន​ស្ថេរភាពជាងមុន ​ក្រោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បណ្ដោះអាសន្នចូលជាធរមាន​កាលពីឆ្នាំមុន។ ​

​ទិន្នន័យថ្មីៗបង្ហាញថា ធនាគារចិននានា​កាន់កាប់ទ្រព្យសកម្មប្រហែល ២៩៨ ប៊ីលានដុល្លារអាមេរិក ប៉ុន្តែ​គេ​មិនច្បាស់ថា ក្នុងចំណោមនោះ មាន​ប៉ុន្មាន​បាន​មក​ពីការ​វិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកនោះទេ។ ​ធនាគារកណ្តាលចិន ក៏​មិនទាន់បានធ្វើអត្ថាធិប្បាយ​យ៉ាងណាដែរលើបញ្ហានេះ។

តួលេខផ្លូវការ​ពីរដ្ឋាភិបាលអាមេរិកឯណោះវិញ បាន​បង្ហាញថា​ ការកាន់កាប់មូលបត្របំណុល​​រដ្ឋាភិបាលអាមេរិក​របស់​បរទេស បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ៩,៤ ​ទ្រី​លានដុល្លារ ក្នុងខែវិច្ឆិកា ដែលខ្ពស់ជាងមួយឆ្នាំមុនដល់ទៅជាង ៥០០ ​ប៊ីលានដុល្លារ​។

ក្តីបារម្ភរបស់​ចិនកើតឡើងនៅពេលដែលវិនិយោគិនសកល​ បាន​ចោទសួរកាន់តែច្រើន​អំពីសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចប៉ះពាល់ដល់ប្រាក់ដុល្លារអាមេរិក និងឯករាជ្យភាពរបស់ធនាគារកណ្តាល​សហព័ន្ធអាមេរិក។ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ​ចិនបានកាត់បន្ថយការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាល​អាមេរិកជាលំដាប់ ដែលធ្វើឱ្យជប៉ុន និងចក្រភពអង់គ្លេសវ៉ាដាច់លើការកាន់កាប់​។ ការកាន់កាប់របស់​ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨ ស្ទើរតែជិតពាក់កណ្តាលនៃកម្រិតកំពូល​នៃការកាន់កាប់នៅឆ្នាំ ២០១៣។

ក្រៅពីចិន​ អ្នកវិភាគនៅធនាគារ Deutsche Bank ឯណោះវិញ បានព្រមានថា វិនិយោគិនអឺរ៉ុបអាចកាត់បន្ថយការវិនិយោគរបស់​ខ្លួន​នៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់ពី​ពន្ធរបស់ ត្រាំ​។​ ​ទោះបែបនេះក្ដី លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ទីផ្សារមូលបត្របំណុល​អាមេរិកបានបង្ហាញលទ្ធផលល្អបំផុត​ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានឃើញតម្រូវការបរទេសខ្ពស់បំផុត ជាពិសេសនៅពេលដែលធនាគារកណ្តាល​ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់​៕

The post ចិន​ប្រាប់​​ធនាគារឱ្យ​កាត់បន្ថយការកាន់កាប់មូលបត្របំណុល​អាមេរិក ដោយ​សារ​ហានិភ័យ​ទីផ្សារ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា
ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសនេះ បាន​ឱ្យដឹងថា ​ខ្លួន​បានបន្តការទិញមាសចូល ១៥ ខែជាប់ៗគ្នានៅខែមករា ដែលវា​បង្ហាញពីតម្រូវការរឹងមាំ​លើទ្រព្យសម្បត្តិសុវត្ថិភាព។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទិន្នន័យរបស់ PBoC ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ (៧ កុម្ភៈ) បាន​បង្ហាញថា ស្ដុកមាសរបស់ចិន បាន​កើនដល់ ៧៤,១៩ លាន​អោន គិតត្រឹមចុងខែមករា ដោយ​កើនឡើងពី ៧៤,១៥ លាន​អោន គិតត្រឹមខែធ្នូ ចុងឆ្នាំមុន។ ​

តម្លៃ​ទុនបម្រុងមាសរបស់ចិន បានកើនឡើងដល់ ៣៦៩,៥៨ ប៊ីលានដុល្លារនៅចុងខែមករា ពី ៣១៩,៤៥ ប៊ីលានដុល្លារ​ នៅខែធ្នូ។

តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពក្នុងគ្រាមិនប្រាកដប្រជា ឬហានិភ័យនយោបាយ ឬសេដ្ឋកិច្ច បាន​កើនឡើងខ្លាំងនៅដើមឆ្នាំនេះ ដោយ​ហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរហូតដល់ជិត ៥ ៦០០ ដុល្លារ/អោន។ យ៉ាងណាមិញ តម្លៃនេះបាន​ថយចុះមកវិញ ក្រោយ​ភាពតានតាងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មបាន​ស្រាកស្រាន្ត។ ​

គួរកត់សម្គាល់ថា​​ ​ខណៈធនាគារកណ្ដាលចិន​បន្តទិកមាសស្តុក ការប្រើប្រាស់មាសរបស់ចិន​បាន​បន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ដែលជាការ​ធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា​ ក្នុងអត្រាប្រមាណ ៣,៧៥% មកត្រឹម ៩៥០ តោន។ នេះបើតាមសមាគមមាសចិន​។

នៅខែឧសភា​ ឆ្នាំ ២០២៤ ចិន​បានផ្អាកការទិញមាស ក្រោយ​ពីបាន​ទិញ ១៨ ខែ ជាប់ៗគ្នា។ យ៉ាងណាមិញ ៦ ខែក្រោយមក ចិន​បាន​បើកការទិញមាសចូលជាថ្មី៕ ​

The post ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលចិន​ចាក់បញ្ចូលប្រាក់ ៨០ ប៊ីលានដុល្លារ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីជំរុញសេដ្ឋកិច្ច
​​ចិន​បាន​បង្កើន​ការ​គាំទ្រ​សាច់ប្រាក់​រយៈពេល​វែង​របស់​ខ្លួន​ ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​មូលបត្របំណុល និង​ជួយ​ជំរុញសេដ្ឋកិច្ច​ដែល​កំពុង​បន្តប្រឈមមុខនឹង​ភាពស្រពិចស្រពិលរបស់ខ្លួន។

ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្តាល ចិន បានចាក់បញ្ចូលទឹកប្រាក់ចំនួន ៦០០ ប៊ីលានយន់ (៨៤ ​ប៊ីលានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងខែសីហានេះ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីខែមករា  តាមរយៈយន្តការផ្សេងៗ រួមទាំងយន្តការកម្ចីរយៈពេលខ្លី និងមធ្យម។ ​ក្រោមជំហានទាំងនេះ អត្រាការប្រាក់រយៈពេលខ្លីត្រូវបាន​កាត់បន្ថយ ហើយតម្លៃ​មូលបត្របំណុល (សញ្ញាប័ណ្ណ) បានកើនឡើង។

នេះបង្ហាញថា ចិន​ចង់រក្សាស្ថិរភាពនៃលំហូរហិរញ្ញវត្ថុ និងគាំទ្រដល់ការខ្ចីប្រាក់របស់រដ្ឋាភិបាល។ វាក៏អាចបន្ធូរបន្ថយសម្ពាធលើមូលបត្រ​បំណុល និង​ទប់ស្កាត់ការខាតបង់​ធ្ងន់ធ្ងរ ​ខណៈវិនិយោគិនប្តូរទៅភាគហ៊ុន។

សេដ្ឋវិទូ លោក​ Wang Qing បាន​និយាយថា PBOC នឹងបន្តបន្ថែមសាច់ប្រាក់រយៈពេលវែងដើម្បីជួយដល់ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល និងជំរុញការផ្តល់ប្រាក់កម្ចីពីធនាគារ ដែលជាសញ្ញាបង្ហាញពីការគាំទ្ររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច៕

The post ធនាគារកណ្ដាលចិន​ចាក់បញ្ចូលប្រាក់ ៨០ ប៊ីលានដុល្លារ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីជំរុញសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.