ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលចិនទិញមាសចូល ១៥ ខែ ជាប់ៗគ្នា
ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលរបស់ប្រទេសនេះ បានឱ្យដឹងថា ខ្លួនបានបន្តការទិញមាសចូល ១៥ ខែជាប់ៗគ្នានៅខែមករា ដែលវាបង្ហាញពីតម្រូវការរឹងមាំលើទ្រព្យសម្បត្តិសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យរបស់ PBoC ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ (៧ កុម្ភៈ) បានបង្ហាញថា ស្ដុកមាសរបស់ចិន បានកើនដល់ ៧៤,១៩ លានអោន គិតត្រឹមចុងខែមករា ដោយកើនឡើងពី ៧៤,១៥ លានអោន គិតត្រឹមខែធ្នូ ចុងឆ្នាំមុន។
តម្លៃទុនបម្រុងមាសរបស់ចិន បានកើនឡើងដល់ ៣៦៩,៥៨ ប៊ីលានដុល្លារនៅចុងខែមករា ពី ៣១៩,៤៥ ប៊ីលានដុល្លារ នៅខែធ្នូ។
តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពក្នុងគ្រាមិនប្រាកដប្រជា ឬហានិភ័យនយោបាយ ឬសេដ្ឋកិច្ច បានកើនឡើងខ្លាំងនៅដើមឆ្នាំនេះ ដោយហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរហូតដល់ជិត ៥ ៦០០ ដុល្លារ/អោន។ យ៉ាងណាមិញ តម្លៃនេះបានថយចុះមកវិញ ក្រោយភាពតានតាងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មបានស្រាកស្រាន្ត។
គួរកត់សម្គាល់ថា ខណៈធនាគារកណ្ដាលចិនបន្តទិកមាសស្តុក ការប្រើប្រាស់មាសរបស់ចិនបានបន្តធ្លាក់ចុះក្នុងឆ្នាំ ២០២៥ ដែលជាការធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា ក្នុងអត្រាប្រមាណ ៣,៧៥% មកត្រឹម ៩៥០ តោន។ នេះបើតាមសមាគមមាសចិន។
នៅខែឧសភា ឆ្នាំ ២០២៤ ចិនបានផ្អាកការទិញមាស ក្រោយពីបានទិញ ១៨ ខែ ជាប់ៗគ្នា។ យ៉ាងណាមិញ ៦ ខែក្រោយមក ចិនបានបើកការទិញមាសចូលជាថ្មី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


