Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលចិន​ចាក់បញ្ចូលប្រាក់ ៨០ ប៊ីលានដុល្លារ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីជំរុញសេដ្ឋកិច្ច

បានផុស

នៅ

​​ចិន​បាន​បង្កើន​ការ​គាំទ្រ​សាច់ប្រាក់​រយៈពេល​វែង​របស់​ខ្លួន​ ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​មូលបត្របំណុល និង​ជួយ​ជំរុញសេដ្ឋកិច្ច​ដែល​កំពុង​បន្តប្រឈមមុខនឹង​ភាពស្រពិចស្រពិលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្តាល ចិន បានចាក់បញ្ចូលទឹកប្រាក់ចំនួន ៦០០ ប៊ីលានយន់ (៨៤ ​ប៊ីលានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងខែសីហានេះ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីខែមករា តាមរយៈយន្តការផ្សេងៗ រួមទាំងយន្តការកម្ចីរយៈពេលខ្លី និងមធ្យម។ ​ក្រោមជំហានទាំងនេះ អត្រាការប្រាក់រយៈពេលខ្លីត្រូវបាន​កាត់បន្ថយ ហើយតម្លៃ​មូលបត្របំណុល (សញ្ញាប័ណ្ណ) បានកើនឡើង។

នេះបង្ហាញថា ចិន​ចង់រក្សាស្ថិរភាពនៃលំហូរហិរញ្ញវត្ថុ និងគាំទ្រដល់ការខ្ចីប្រាក់របស់រដ្ឋាភិបាល។ វាក៏អាចបន្ធូរបន្ថយសម្ពាធលើមូលបត្រ​បំណុល និង​ទប់ស្កាត់ការខាតបង់​ធ្ងន់ធ្ងរ ​ខណៈវិនិយោគិនប្តូរទៅភាគហ៊ុន។

សេដ្ឋវិទូ លោក​ Wang Qing បាន​និយាយថា PBOC នឹងបន្តបន្ថែមសាច់ប្រាក់រយៈពេលវែងដើម្បីជួយដល់ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល និងជំរុញការផ្តល់ប្រាក់កម្ចីពីធនាគារ ដែលជាសញ្ញាបង្ហាញពីការគាំទ្ររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម