ធនាគារព្រីនស៍ Archives - Kampuchea Thmey Daily

មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិពន្យល់ពីដំណើរការ​​ឈាន​ទៅ​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍
មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឆ្លើយតប​សំនួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ពី​​ដំណើរការ​ឈាន​ទៅ​​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍ ក្រោយ​ម្ចាស់​ស្ថាបនិករងការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស Online Scam។

នៅ​ក្នុង​វេទិកា​កិច្ច​ពិភាក្សា​របស់​អ្នក​សារព័ត៌មាន ​និង​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អ្នកស្រី ម៉ក់ រស្ម៊ី អគ្គនាយករង​បទប្បញ្ញត្តិ និង​បរិយាបន្ន​ហិរញ្ញវត្ថុ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​ពី​ដំណើរការ ​ក្នុង​ការ​ឈាន​ទៅ​ដក​អាជ្ញាប័ណ្ណ​របស់​ធនាគារ​ព្រីនស៍ ក្រោយ​​ស្ថាបនិក​ធនាគារ​ព្រីសន៍​ លោក ចេន ហ្ស៊ី ត្រូវបាន​ចាប់ខ្លួន​​ និងធ្វើ​​បត្យាប័នទៅប្រទេស​ចិន​​ដោយ​​រង​ការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​​បទ​ល្មើស Online Scam។

ក្នុង​ករណី​ធនាគារ​ព្រីសន៍ មន្រ្តីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​​ធ្វើការ​ពន្យល់ពីនីតិវិធីក្នុងការ​អនុវត្ត​ការ​ដក​ហូតអាជ្ញាបណ្ណ​សាជីវកម្ម​ធនគារ​​ ​ដោយ​យោង​តាម​ទិដ្ឋភាព​ច្បាប់​ក្រម​រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ជាធរមាន។

អ្នកស្រី ម៉ក់ រស្ម៊ី បាន​គូស​បញ្ជាក់ថា យោង​តាមច្បាប់​ត្រូវ​បែងចែក​រវាង​ទ្រព្យសម្បត្តិ​ធនាគារ និង​ទ្រព្យសម្បត្តិ​ឯកជន​របស់​ភាគទុនិក​ដាច់​ដោយឡែកពី​គ្នា​។ ករណី​ធនាគារ​ព្រីនស៍​ដែល​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ គឺ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង «ម្ចាស់​​​ធនាគារ» ជា​ភាគទុនិក មិនមែន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​ធនាគារ​ឡើយ។

ធនាគារ​នៅ​តែ​រក​ស៊ី​មាន​ចំណេញ និង​អនុវត្ត​ស្រប​តាម​ការ​ណែនាំ​គ្រប់យ៉ាង ព្រោះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដាច់​ដោយ​ឡែក។ ប៉ុន្តែ​នៅ​ពេល​ដែល​ម្ចាស់​ធនាគារ​មាន​បញ្ហាឬ​បាត់បង់ ធនាគារ​នោះ​ត្រូវតែ​បញ្ចូល​ទៅ​ក្នុង​នីតិវិធី​មួយ​ដែល​ហៅថា «ការជម្រះបញ្ជី​ដោយបង្ខំ»។

អ្នកស្រី ម៉ក់ រស្ម៊ី បានអះអាង​ថា ដោយសារ​តែ​ទ្រព្យសកម្ម​របស់​ធនាគារ​នៅ​មាន​គ្រប់គ្រាន់ អាជីវកម្ម​នៅ​ល្អ និង​អាច​បំប្លែង​ជា​សាច់​ប្រាក់​បាន ដូច្នេះ​ទើប​ធនាគារ​ជាតិ​អំពាវនាវ​ឱ្យ​អតិថិជន​ទៅ​ដក​ប្រាក់​របស់​ពួកគេ​វិញ​ក្នុង​នាម​ជា​ម្ចាស់​បំណុល​។

ពាក់ព័ន្ធ​នីតិវិធី​នៃការ​ត្រួតពិនិត្យនិង​ការដកអាជ្ញាប័ណ្ណ ​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​រូបនេះ​បាន​បញ្ជាក់ថា ធនាគារ​ជាតិ​មាន​នីតិវិធី​ត្រួត​ពិនិត្យ​ច្បាស់លាស់ មិន​មែន​នឹកឃើញដកតាមចិត្តនោះទេ។

ធនាគារ​ជាតិ​បាន​ធ្វើការ​ចម្រាញ់​យ៉ាង​ហ្មត់​ចត់​តាំង​ពី​ដំណាក់កាល​ស្នើ​សុំអាជ្ញាប័ណ្ណ ដើម្បី​ធានា​ថា​អ្នកស្នើ​សុំ​មាន​ភាព​សុចរិតភាព​ ទ្រព្យសម្បត្តិ និង​ប្រភព​ទុន​ដែល​យក​មក​វិនិយោគ​ជា​ប្រភព​ទុន​ស្អាតស្អំ ព្រម​ទាំង​ពិនិត្យ​លើ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​បុគ្គលិក។

ក្នុង​ដំណាក់កាល​ប្រតិបត្តិការ ក៏​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាប្រចាំ ខណៈ​បើ​មាន​ការ​សង្ស័យ ធនាគារ​ជាតិ​នឹង​ចាត់តាំង «អភិបាលបណ្តោះអាសន្ន» ដើម្បីគ្រប់គ្រងនិង​វាយតម្លៃបន្ថែម។

ការ​ឈាន​ដល់​ដំណាក់កាល​ដក​អាជ្ញាប័ណ្ណនិង​ជម្រះ​បញ្ជីគឺ​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់។ នេះបើការ​បញ្ជាក់​របស់អ្នកស្រី ម៉ក់ រស្ម៊ី។ គោលបំណង​ពិតប្រាកដ​របស់​ធនាគារជាតិ គឺ​ចង់​ផ្តល់​អាជ្ញាប័ណ្ណ​ដើម្បី​ឱ្យ​គ្រឹះស្ថាន​ទាំង​នោះ​ផ្តល់​សេវា​បម្រើ​ដល់​សេដ្ឋកិច្ច និង​សង្គម មិនមែន​ចង់​ដក​ហូតវិញ​ឡើយ។ អ្នកស្រី ម៉ក់ រស្ម៊ី បាន​បន្ថែម។

យ៉ាងណាមិញ ពាក់ព័ន្ធ​ហេតុ​ការណ៍ដែល​​កើនឡើង​ផ្ទួនៗ​ រហូត​​ឈាន​ទៅ​ដក​ហួត​អាជ្ញាបណ្ណ​គ្រឹះស្ថាន​ធនាគារ​ជាបន្ត​បន្ទាប់​ ដែលនាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភពីស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ ម៉ក់ រស្ម៊ី ​ទទួលស្គាល់​​ថា ពិត​ជា​អាច​ប៉ះពាល់លើ​សតិអារម្មណ៍​សាធារណ​ជន​មួយ​ចំនួន។

អ្នកស្រី​បាន​គូស​រំលេច​ថា ប្រព័ន្ធធនាគារ​អាចឈរ​ជើងទៅ​បាន​គឺ​អាស្រ័យ​ទាំងស្រុង​លើ​សតិអារម្មណ៍ និង​ទំនុក​ចិត្ត​របស់​អតិថិជន​។ បន្ទាប់ពី​មានករណីធនាគារ​មួយចំនួន​ចូលក្នុង​ដំណាក់កាល​ជម្រះ​បញ្ជី មាន​សាធារណជន​ខ្លះ​មាន​គំនិត​អវិជ្ជមាន​ដោយ​យល់ថាឱ្យ​តែ​​ធនាគារ​មានម្ចាស់​ជាជនជាតិចិនគឺ​សុទ្ធតែ​មាន​បញ្ហា។ ការគិតបែបនេះ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអាច​បង្កើត​ជាសតិ​អារម្មណ៍​ភ័យ​ខ្លាច នាំគ្នា​ទៅដកប្រាក់​ពីធនាគារ​ចិនផ្សេង​ទៀត ដែល​អាច​បង្កជា​ផល​ប៉ះពាល់​ខ្សែ​សង្វាក់​ដល់​សង្គម សេដ្ឋកិច្ច វិស័យធនាគារ​ទាំងមូល និងប៉ះពាល់ដល់អ្នកខ្ចីប្រាក់ផងដែរ។

ធនាគារជាតិនៃកម្ពុជា (NBC) បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ការ​ផ្អាកមិនឱ្យធនាគារព្រីនស៍ផ្តល់សេវាធនាគារថ្មី និងត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់ បន្ទាប់ពីស្ថាបនិក​ធនាគារ គឺលោក លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន។

ធនាគារជាតិនៃកម្ពុជា​ក៏​បាន​ចាត់តាំងក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ​ ​ចុះជម្រះបញ្ជីដើម្បី​ដោះស្រាយ​បំណុល​ទៅ​អតិថិជន៕

The post មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ជាតិពន្យល់ពីដំណើរការ​​ឈាន​ទៅ​ដក​អាជ្ញាបណ្ណ​ធនាគារ​ព្រីនស៍ appeared first on Kampuchea Thmey Daily.

​អតិថិជន​របស់ធនាគារ​ព្រីនស៍​ នឹង​ទទួល​បានប្រាក់​សំណង​សប្ដាហ៍​ក្រោយ​
ក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ បានប្រកាសថា អតិថិជន​ដែល​បាន​ដាក់ប្រាក់​បញ្ញើនៅធនាគារ​ ​ព្រីនស៍​ទាំងអស់ ​នឹង​ទទួល​បាន​សំណង​ចាប់ពីថ្ងៃទី ២៣ ​ខែមីនា ​ឆ្នាំ ២០២៦ ​តាមរយៈការផ្ទេរតាមគណនីធនាគារ ​និង​នៅការិយាល័យ​របស់​ធនា​គារ​មានទីតាំង​ស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។​

​ការប្រកាស​ផ្ដល់សំណងដល់អតិថិជនធនាគារព្រីនស៍​ គឺ​បានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) បាន​ចាត់តាំងក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ​ ​ចុះជម្រះបញ្ជីធនាគារព្រីនស៍ ក្រោយ​ពីសមត្ថកិច្ចកម្ពុជាចាប់​ខ្លួន​លោក​ Chen Zhi ស្ថាបនិក ​និង​ជាប្រធានក្រុមហ៊ុន​ Prince Group​ ពាក់​ព័ន្ធ​នឹង​ Online Scam ​កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦។ ​

​លោកស្រី ​ជា ​សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីថ្ងៃពុធ ​បាន​អំពាវ​នាវ​ឱ្យ​អតិថិជន​របស់​ធនាគារ ​PRINCE ​និង​ធនាគារ​ Panda ​យោគយល់ ​និង​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ជម្រះបញ្ជី​ធ្វើការ​ពន្លឿន​នីតិវិធី ​​ដោះ​ស្រាយ​ឱ្យ​បាន​ប្រាក់​បញ្ញើ​របស់​អតិថិជន​វិញ​ឆាប់​រហ័ស​។​

​លោកស្រី ​ជា ​សិរី ​បញ្ជាក់ថា៖ «ការជម្រះបញ្ជី ​ដំបូងឡើយជាទូទៅជាក្រុមហ៊ុនសវនកម្ម គាត់នឹង​ចុះទៅឃុំគ្រងប្រតិបត្តិការរបស់គ្រឹះស្ថាននោះ ការឃុំគ្រងបានន័យថា គាត់នឹងផ្អាក​អាជីវកម្ម​របស់​គ្រឹះស្ថាន ដើម្បីគាត់វាយតម្លៃថា មានទ្រព្យសម្បត្តិអ្វីខ្លះដែលគាត់អាច​យកមកបំប្លែង​បាន​ជាសាច់​លុយ​ ដើម្បីបើកជូន​ទៅដល់អ្នកដែលធនាគារនោះជំពាក់»។​

​​​លោកស្រី ​ជា ​សិរី ​បន្ថែមថា ​ការវាយតម្លៃ ​និងបំប្លែងទ្រព្យសម្បត្តិទាំងអស់​នោះ​គឺទាមទារពេលវេលា ប្រសិនបើវាយតម្លៃ​លឿនពេក គឺធ្វើឱ្យតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ទាប ហើយបើទ្រព្យ​សម្បត្តិ​ធ្លាក់ទាប គាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅ​អ្នកដែលធនាគារជំពាក់​ឱ្យបាន​ពេញ​លេញ៕

ខ្លឹមសារទាំងស្រុងរបស់ក្រុមហ៊ុនម៉ូរី​សុនកាក់​ ​អិមខេអេ ខាងក្រោម៖

The post ​អតិថិជន​របស់ធនាគារ​ព្រីនស៍​ នឹង​ទទួល​បានប្រាក់​សំណង​សប្ដាហ៍​ក្រោយ​ appeared first on Kampuchea Thmey Daily.

​ធនាគារព្រីនស៍ ​ត្រូវបានដាក់ឱ្យជម្រះបញ្ជីទូទាត់ប្រាក់បញ្ញើ ​និងឥណទាន​ បន្ទាប់ពីចាប់ខ្លួនលោក Chen Zhi
ធនាគារជាតិនៃកម្ពុជា ​នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ ​​បានប្រកាសថា បានតែង​តាំង​ក្រុម​ហ៊ុនម៉ូរី​សុនកាក់ ​អិមខេអេ អរឌីត-ឌឹខោនធីង ​ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍​ស្របតាមច្បាប់​។ ​

ការជម្រះបញ្ជីធនាគាព្រីនស៍ ​បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group និងបក្ខពួកពីរនាក់ រួចបញ្ជូនទៅប្រទេសចិនកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦។

​ធនាគារជាតិ​បញ្ជាក់ថា​ ធនាគារព្រីនស៍ ​ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ​ រួម​ទាំង​ការ​ទទួលប្រាក់បញ្ញើ ​និងផ្តល់ឥណទាន ​ក្រុមហ៊ុនម៉ូរី​សុនកាក់ ​និងទទួលបាសិទ្ធិគ្រប់គ្រង ​និង​ចាត់​ចែងលើរាល់ប្រតិបត្តិការ​ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍​ចាប់ពីពេលនេះតទៅ។​

​ចំពោះអតិថិជនដែល​មានប្រាក់បញ្ញើនៅ​ធនាគារព្រីនស៍​ គឺអាចទៅដកប្រាក់បានធម្មតា​ ដោយ​ត្រូវ​រៀប​ចំឯកសារ​ដើម្បីដកប្រាក់បញ្ញើ ខណៈអ្នកខ្ចីប្រាក់ គឺត្រូវបំពេញកាតព្វកិច្ច​ដែលមាន​ជាប្រក្រតី​៕

The post ​ធនាគារព្រីនស៍ ​ត្រូវបានដាក់ឱ្យជម្រះបញ្ជីទូទាត់ប្រាក់បញ្ញើ ​និងឥណទាន​ បន្ទាប់ពីចាប់ខ្លួនលោក Chen Zhi appeared first on Kampuchea Thmey Daily.

ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី១០ របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu
ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់&ម៉ូន។

លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។

លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ សាន់&ម៉ូន។ ក្រៅពីការពិភាក្សាអំពីហុងស៊ុយដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានរង្វាន់ផ្សេងៗ ដូចជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតៗ និងកញ្ចប់ពិនិត្យសុខភាពកម្រិតព្រីមៀនជាដើម។

លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិធុរកិច្ចនៃធនាគារ ព្រីនស៍ បានថ្លែងថា៖ “នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនលើសពីដំណោះស្រាយហិរញ្ញវត្ថុ។​ យើងបង្កើតបទពិសោធន៍ធនាគារមួយ ដែលអាចជួយអតិថិជនរបស់យើងឲ្យទទួលភាពជោគជ័យគ្រប់ផ្នែកនៃជីវិត។ ការអញ្ជើញលោកគ្រូ លី ហ្សូ ឲ្យមកចូលរួមជាមួយយើង គឺពិតជាសមស្របទៅនឹងគោលការណ៍បេសកកម្មរបស់យើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមមួយ ដែលលើកកម្ពស់ទាំងសុខុមាលភាព និងភាពរីកចម្រើនរបស់អតិថិជនយើងផងដែរ។”

ដោយសារកន្លែងមានកំណត់ ធនាគារ ព្រីនស៍ សូមលើកទឹកចិត្តឲ្យអតិថិជនសេវាធនាគារអាទិភាពទាំងអស់ធ្វើការទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ វាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងកំឡុងខួ​ប10ឆ្នាំរបស់ធនាគារ ព្រីនស៍។

សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ប្រធានការិយាល័យរបស់យើង៖ កញ្ញា ហ៊ន ការ៉ូលីន (077 588 868) កញ្ញា មឿន ផល្លី (093 209 067) កញ្ញា នាង ម៉ូណែត (092 823 167)៕

The post ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី១០ របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu appeared first on Kampuchea Thmey Daily.

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយ ដែលទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងប្រគល់ដោយផ្ទាល់ដោយឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា។

ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបង្កើនអានុភាពដល់អាជីវកម្ម និងបុគ្គលផងដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ ព្រីនស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងកម្មវិធីឥណទានដែលមានការធានា។ កម្មវិធីទាំងនេះអាចឱ្យអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលបានឥណទានស្របទៅតាមតម្រូវការរបស់ពួកគេ។ តាំងពីចាប់ដៃគូសហការជាមួយគ្នាក្នុងឆ្នាំ2023 ភាគីទាំងពីរបានធ្វើការរួមគ្នាជាច្រើន ដើម្បីជំរុញដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចប្រកបដោយចីរភាពទូទាំងប្រទេសកម្ពុជា។

ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេស និងត្រូវជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ផងដែរ។ តាមរយៈការផ្តល់ឥណទានដល់អាជីវកម្ម ដែលមានទ្រព្យធានា ធនាគារ ព្រីនស៍ បានផ្តល់អានុភាពដល់សហគ្រិនក្នុងស្រុក ជាពិសេសសហគ្រិនស្ត្រី ដើម្បីអាចពង្រីកអាជីរកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កម្មវីធីធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា  បានអនុញ្ញាតឲ្យធនាគារជាដៃគូអាចពង្រីកលទ្ធភាពរបស់ខ្លួនបន្ថែម តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ និងជំរុញការរួមបញ្ចូលប្រកបដោយនិរន្តរភាព។

លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងការដឹងគុណចំពោះការទទួលស្គាល់នេះ ដែលបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះអតិថិជន និងដៃគូសហការរបស់ខ្លួន។ “យើងមានកិត្តិយសជាខ្លាំង ក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះពីសាជីវកម្មធានាឥណទានកម្ពុជា។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ពេញលេញមួយ ជាពិសេសចំពោះសហគ្រាសធុនតូច និងមធ្យម។ យើងមានមោទកភាពជាពិសេសទៅលើការខិតខំប្រឹងប្រែងរបស់យើង ក្នុងការគាំទ្រដល់សហគ្រិនស្ត្រី ដែលជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ ដែលចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា យើងពិតជាមានកិតិ្តយសក្នុងការទទួលបានពានរង្វាន់ដូចថ្ងៃនេះ ដែលត្រូវបានទទួលស្គាល់ជាអ្នកគាំទ្រដ៏មានសក្តានុភាពមួយ។

លោក Looi Kok Soon ក៏បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ ដែលជាតួអង្គដ៏សំខាន់ក្នុងការគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ លោកបានបន្ថែមផងដែរថា “យើងមានមោទកភាពក្នុងការចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ហើយយើងប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែមានឥទ្ធិពល។”

ពានរង្វាន់នេះគឺជា សមិទ្ធិផលដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងតួនាទីជំរុញវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាម្ចាស់ជ័យលាភីឆ្នើមនិងមានសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ។ នេះគឺជាពានរង្វាន់ថ្មីមួយ ដែលបានបន្ថែមពីលើពានរង្វាន់ផ្សេងៗ ដែលធនាគារ ព្រីនស៍ ទទួលបាននាពេលកន្លងមក មានដូចជា ពានរង្វាន់ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពីស្ថាប័ន Euromoney ក្នុងឆ្នាំ2024  និងស្ថាប័ន Asiamoney ក្នុងឆ្នាំ2023។

ជាមួយនឹងការប្រារព្ធខួបលើកទី10 នៃប្រតិបត្តិការរបស់ធនាគារ ព្រីនស៍ យើងប្តេជ្ញាក្នុងការបន្តពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជនទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីអាជីវកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬសាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ នឹងបំពេញតម្រូវការរបស់បុគ្គល សហគ្រាសធុនតូច និងមធ្យម (SMEs) និងសាជីវកម្មធំ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអភិបាលកិច្ចសាជីវកម្ម ការច្នៃប្រឌិត និងសុខុមាលភាពសហគមន៍ ធនាគារ ព្រីនស៍ ម.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ 46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន36 ដែលស្ថិតនៅតាមបណ្តាខេត្តនិងក្រុងនិងទូអេធីអ៊ឹមចំនួន 83ទីតាំងនៅទូទាំងប្រទេស។

អត្ថបទពាណិជ្ជកម្ម

The post ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) appeared first on Kampuchea Thmey Daily.

ធនាគារ ព្រីនស៍ និងក្រុមហ៊ុន ហ្វតតេ ចុះ MOU ជាមួយគ្នាដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងនៅកម្ពុជា
ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។

ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។

លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ ព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងទូទៅជាទីជឿទុកចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ  នេះជាការត្រួសត្រាយផ្លូវសម្រាប់អនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។”

ស្រមៃទៅដល់អនាគតហិរញ្ញវត្ថុដែលអ្នកអាចទៅដល់ ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់តែអ្នក។ ដូចជា “គម្រោងសន្សំឆ្លាត” និង “គម្រោងសន្សំឆ្លាត បៀលដឺ” របស់យើង ផ្តល់ជូនអតិថិជននូវជម្រើសនៃការសន្សំផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគត និងសន្តិភាពផ្លូវចិត្តរបស់អ្នក ជាមួយកញ្ចប់ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដ៏ទូលំទូលាយ ពីដៃគូធានារ៉ាប់រង ហ្វតតេ របស់យើង។ មិនថា ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គណនីបុគ្គល ឬគណនីអាជីវកម្មនោះទេ សុទ្ធតែបានរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងទាំងការការពារផ្នែកវេជ្ជសាស្ត្រ​ ដែលបានបង្កើនប្រណីតភាព និងភាពល្អប្រសើរថែមទៀតទៅលើផលិតផលទាំងនេះ។ ជាមួយធនាគារ ព្រីនស៍ អ្នកមិនត្រឹមតែទទួលបានសេវាធនាគារប៉ុណ្ណោះទេ – ប៉ុន្តែក៏កំពុងកសាងអនាគតដ៏មានសុវត្ថិភាពជាងមុន។

សេវាធានារ៉ាប់រងទូទៅដែលយើងបានបន្ថែមថ្មីទៅក្នុងកម្រងផលិតផលរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូនអតិថិជននូវភាពសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទាំងទ្រព្យសម្បត្តិ ទាំងសុខភាព និងអាយុជីវិត ដោយដឹងថា ពួកគាត់ត្រូវបានការពារគ្រប់ស្ថានភាពក្នុងជីវិត។ យុទ្ធសាស្ត្រភាពជាដៃគូនេះ មានគោលបំណងក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល និងអតិថិជនអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយគាំទ្រដល់សុខុមាលភាពយូរអង្វែងសម្រាប់ពួកគាត់។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា “ការចុះហត្ថលេខាជាផ្លូវការជាមួយធនាគារ ព្រីនស៍ បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការនាំយកផលិតផលធានារ៉ាប់រងដ៏មានគុណភាពខ្ពស់ និងច្រើនប្រភេទទៅក្នុងទីផ្សារកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីបញ្ជ្រៀតសេវាធានារ៉ាប់រងសំខាន់ៗ និងងាយស្រួលប្រើប្រាស់ ទៅដល់ប្រជាជនកម្ពុជាទាំងអស់ ដោយជួយឲ្យពួកគាត់ក្នុងការការពារគ្រួសារ ទ្រព្យសម្បត្តិ និងអនាគតជាមួយនឹងការធានារ៉ាប់រងដ៏ល្អបំផុត។”

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ  ដោយផ្តល់ជូននូវការសហការយ៉ាងរលូនរវាងសេវាធនាគារ និងសេវាធានារ៉ាប់រង តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)៕

The post ធនាគារ ព្រីនស៍ និងក្រុមហ៊ុន ហ្វតតេ ចុះ MOU ជាមួយគ្នាដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី
ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។

លោក ហ៊ន់ សុរចនា ប្រធាន​ក្រុមប្រឹក្សាភិបាលថ្មី​នៃ​ធនាគារ ព្រីនស៍ ម.ក

លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក  បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ 2015។ ក្នុងតំណែងនិងតួនាទីថ្មីរបស់លោក ហ៊ន់ សុរចនា លោកនឹងផ្តោតលើការដឹកនាំទិសដៅយុទ្ធសាស្ត្រផ្សេងៗនៃធនាគារ ព្រីនស៍ ម.ក និងការពង្រឹងក្របខណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរីកចម្រើន។

លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការបន្តដំណើររបស់ខ្ញុំជាមួយធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីថ្មីនេះស្របពេលដែលយើងប្រារព្ធខួបលើកទី 10 របស់យើង ហើយខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការចូលរួមកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាល និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។ យើងទាំងអស់គ្នាមានគោលបំណងរក្សានូវកេរ្តិ៍ដំណែលនៃភាពច្នៃប្រឌិត​របស់យើង និងផ្តល់នូវតម្លៃដ៏ល្អដល់អតិថិជន និងម្ចាស់ភាគហ៊ុនរបស់យើង” ។

លោក ហ៊ន់ សុរចនា នឹងចូលមកជំនួសអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលអ្នកឧកញ៉ានឹងលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2024នេះតទៅ។ អ្នកឧកញ៉ា ចេន ហ្ស៊ី នឹងនៅតែបន្តដើរតួយ៉ាងសំខាន់សម្រាប់ធនាគារ ព្រីនស៍ ម.ក ស្របពេលដែលអ្នកឧកញ៉ាត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញកំណើនអាជីវកម្មទាំងអស់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបទាំងមូល។

លោក ហ៊ន់ សុរចនា បានបន្ថែមថា “ធនាគារ ព្រីនស៍ ម.ក មានមោទកភាពយ៉ាងខ្លាំងក្លាក្នុងការរក្សាបាននូវស្តង់ដារខ្ពស់បំផុតក្នុងអភិបាលកិច្ចសាជីវកម្ម តាមរយៈពានរង្វាន់ដែលយើងទទួលបានទាំងអស់។ នេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់យើង ដែលត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើន ដូចជា International Finance Magazine, World Economic Magazine និង International Finance Magazine សម្រាប់ពានរង្វាន់ ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតក្នុងឆ្នាំ 2023។ បន្ថែមជាមួយពានរង្វាន់ដែលធនាគារយើងទទួលបានពីស្ថាប័ន AsiaMoney និង International Banker គឺជាការទទួលស្គាល់នូវការអនុវត្តអភិបាលកិច្ចសាជីវកម្មដ៏ឆ្នើមរបស់យើង និងធនាគារទាំងមូលក្នុងរយៈពេល10ឆ្នាំកន្លងមកនេះ។

លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិថ្មីនៃធនាគារ ព្រីនស៍ ម.ក

ទន្ទឹមនឹងនេះ លោក Looi Kok Soon ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងមានជំនាញយ៉ាងច្បាស់លាស់  ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ លោកនឹងត្រូវបានតែងតាំងក្នុងតួនាទីថ្មី ជាប្រធាននាយកប្រតិបត្តិ ដើម្បីដឹកនាំធនាគារ ព្រីនស៍ ម.ក ឆ្ពោះទៅកាន់ជំហានបន្ទាប់។ លោកធ្លាប់បានកាន់មុខតំណែងជាអ្នកដឹកនាំក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារជាច្រើននៅក្រៅប្រទេស ដូចជា OCBC Bank Malaysia, EON Bank Malaysia, និង Standard Chartered Bank នៅអាស៊ីអាគ្នេយ៍ មុនពេលលោកចូលដឹកនាំអាជីវកម្មថាមពលកកើតឡើងវិញ ដែលជាអាជីវកម្មផ្ទាល់ខ្លួនរបស់លោក។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិថ្មី លោកនឹងទទួលខុសត្រូវលើកិច្ចការលើកកម្ពស់បទពិសោធន៍អតិថិជនរបស់ធនាគារ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួល ជាពិសេសជំរុញការរីកចម្រើនរបស់ធនាគារ ព្រីនស៍ ម.ក ទាំងមូល ដើម្បីក្លាយជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា។

លោក Looi Kok Soon បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា “នេះគឺជាឱកាសដ៏រំភើបរីករាយមួយក្នុងការដឹកនាំធនាគារ ព្រីនស៍ ម.ក នៅពេលដែលយើងបន្តជំហាន និងពង្រឹងជំហររបស់យើងជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ខ្ញុំប្តេជ្ញាចិត្ត នឹងផ្តល់អានុភាពដល់ក្រុមការងាររបស់យើង និងបណ្ដុះវប្បធម៌ការងារដ៏ល្អឥតខ្ចោះ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តគោលដៅរួមរបស់យើង”។

ការតែងតាំងលោក ហ៊ន់ សុរចនា និងលោក Looi Kok Soon បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ម.ក ចំពោះសសរគ្រឹះដឹកនាំដ៏រឹងមាំ ការច្នៃប្រឌិត និងការរីកចម្រើនប្រកបដោយនិរន្តរភាព។ ការរីកចម្រើននេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ម.ក ដែលបានក្លាយជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមប្រឹក្សាឯករាជ្យមិនប្រតិបត្តិ ដែលរួមមានលោក Tan Sri Muhammad Bin Ibrahim អតីតទេសាភិបាលរងនៃធនាគារ Bank Negara Malaysia ដែលជាធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីផងដែរ។

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 មានសេចក្ដីសោមនស្សរីករាយក្នុងការប្រារព្ធខួបលើកទី10ឆ្នាំរបស់ខ្លួន ជាការអបអរសាទរនៃទំនុកចិត្ត ភាពរីកចម្រើន និងឧត្តមភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងរយៈពេល10ឆ្នាំកន្លងមកនេះ ធនាគារ ព្រីនស៍ ម.ក បានប្តេជ្ញាចិត្តក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជឿទុកចិត្តជាមួយអតិថិជនរបស់ខ្លួន ការជំរុញអភិបាលកិច្ចល្អ ការច្នៃប្រឌិត និងការផ្តល់នូវដំណោះស្រាយធនាគារពិសេសស្របតាមតម្រូវការរបស់សហគមន៍៕

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់សេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការរបស់បុគ្គល សហគ្រាសធុនតូចនិងមធ្យម (SMEs) និងអាជីវកម្មខ្នាតធំ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអភិបាលកិច្ចសាជីវកម្ម ការច្នៃប្រឌិត និងសុខុមាលភាពសហគមន៍ ធនាគារ ព្រីនស៍ ម.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន ៣៦ ដែលស្ថិតនៅតាមបណ្តាខេត្ត-ក្រុង និងមានទូរអេធីអ៊ឹមចំនួន ៨៣ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។

The post ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី appeared first on Kampuchea Thmey Daily.

ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ International Banker ៥ ឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ខ្លួនឆ្ពោះទៅរកភាពល្អឥតខ្ចោះ និងសមិទ្ធិផលក្នុងឧស្សាហកម្មធនាគារ
ធនាគារ ព្រីនស៍ គឺជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ហើយបានបង្កើតឡើងយ៉ាងរឹងមាំក្នុងនាមជាអ្នកត្រួសត្រាយផ្លូវឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ការអនុវត្ត និងការបង្កើតថ្មីដ៏ពិសេសរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានសម្រេចនូវព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយតាមរយៈការឈ្នះពានរង្វាន់ International Banker ជាលើកទី ៥។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ព្រីនស៍ ចំពោះឧត្តមភាព ភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតក្នុងវិស័យធនាគារ។

ពានរង្វាន់ International Banker គឺជាកិត្តិយសដ៏គួរឱ្យចង់បាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុសកល ដែលទទួលស្គាល់ជាស្ថាប័នដែលបង្ហាញពីដំណើរការល្អ យុទ្ធសាស្ត្រនៃការគិតឆ្ពោះទៅមុខ និងសេវាកម្មអតិថិជនដ៏ល្អប្រសើរ។ ភាពជោគជ័យម្តងហើយម្តងទៀតរបស់ធនាគារ ព្រីនស៍ ក្នុងការទទួលបានពានរង្វាន់នេះ បញ្ជាក់ពីសមត្ថភាពជាប់លាប់របស់ខ្លួនក្នុងការកំណត់ស្តង់ដារសម្រាប់ឧត្តមភាព និងជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យធនាគារ។ ជ័យលាភីនីមួយៗតំណាងឱ្យរយៈពេលមួយឆ្នាំពេញនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម ចក្ខុវិស័យជាយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងបទពិសោធន៍ធនាគារសម្រាប់អតិថិជនរបស់ខ្លួន។

ដំណើររបស់ធនាគារ ព្រីនស៍ ក្នុងការឈ្នះពានរង្វាន់ International Banker ចំនួន ៥ ដងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ គឺជាខ្សែរឿងនៃភាពអត់ធ្មត់ និងការព្យាករណ៍ជាយុទ្ធសាស្ត្រ។ ធនាគារបានបន្តសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល និងក្នុងស្រុក ដោយទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យា និងការអនុវត្តដំណោះស្រាយទំនើបៗ ដើម្បីបំពេញតម្រូវការទូទៅរបស់អតិថិជនខ្លួន។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា ធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត ធនាគារ ព្រីនស៍ បានផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ធ្វើឱ្យធនាគារកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។ វេទិកាឌីជីថលដ៏រឹងមាំរបស់ធនាគារមិនត្រឹមតែជួយសម្រួលប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ធនាគារប្រកបដោយភាពរលូន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារចំពោះឧត្តមភាពផ្នែកបច្ចេកវិទ្យា និងការពេញចិត្តរបស់អតិថិជន។ ធនាគារ ព្រីនស៍ ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទដូចជា ឥណទានអាជីវកម្មពិសេសផ្ដល់ជូនជាពិសេសសម្រាប់សហគ្រិនស្រ្តី ឥណទានរថយន្ត ឥណទានទិញផ្ទះ គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីសន្សំឆ្លាតបៀលដឺ គណនីសន្សំឆ្លាត គណនីទ្វេទ្រព្យ និងគណនីអាជីវករឆ្លាត ដែលធានានូវសេវាកម្ម និងផលិតផលល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងនាយកគ្រប់គ្រង នៃធនាគារ ព្រីនស៍ ម.ក

សមិទ្ធិផលរបស់ធនាគារ ព្រីនស៍ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីភាពខ្លាំងខាងក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសមត្ថភាពក្នុងការសម្របខ្លួន និងប្រមើលនិន្នាការទីផ្សារផងដែរ។ វិធីសាស្រ្តយុទ្ធសាស្រ្តរបស់ធនាគារក្នុងការកំណត់អត្តសញ្ញាណ និងការផ្តល់ទុនលើឱកាសដែលកំពុងរីកចម្រើនបានអនុញ្ញាតឱ្យវាបន្តឆ្ពោះទៅមុខក្នុងការប្រកួតប្រជែង។ ជំហរសកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមទីផ្សារ និងការចាប់យកឱកាសរីកចម្រើនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលស្គាល់ម្តងហើយម្តងទៀតដោយពានរង្វាន់ International Banker។

ការឈ្នះពានរង្វាន់ International Banker ចំនួន ៥ ដងក៏បង្ហាញពីសមត្ថភាពរបស់ធនាគារក្នុងការផ្តល់នូវលទ្ធផលដ៏ពិសេសជាប់លាប់លើផ្នែកផ្សេងៗនៃប្រតិបត្តិការរបស់ខ្លួន។ មិនថាតាមរយៈការអនុវត្តហិរញ្ញវត្ថុ សេវាកម្មអតិថិជន ការច្នៃប្រឌិត ឬអភិបាលកិច្ចសាជីវកម្មទេ ធនាគារ ព្រីនស៍ បានបង្ហាញនូវវិធីសាស្រ្តដ៏ទូលំទូលាយ និងវិធីសាស្រ្តរួមឆ្ពោះទៅកម្រិតឧត្តមភាព។ សមិទ្ធិផលនេះគឺជាសូចនាករច្បាស់លាស់នៃភាពរឹងមាំរបស់ធនាគារ និងសមត្ថភាពរបស់ខ្លួនក្នុងការរក្សាបាននូវស្តង់ដារខ្ពស់នៃការអនុវត្តតាមពេលវេលា។

ជាចុងក្រោយ សមិទ្ធផលនៃភាពជោគជ័យម្តងហើយម្តងទៀតរបស់ធនាគារ ព្រីនស៍ ក្នុងកម្មវិធីពានរង្វាន់ International Banker គឺជាសក្ខីភាពមួយចំពោះការអនុវត្តដ៏ពិសេសរបស់ខ្លួន ស្មារតីច្នៃប្រឌិត និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះឧត្ដមភាពរបស់ខ្លួន។ សមិទ្ធិផលរបស់ធនាគារឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំ និងរៀបចំអនាគតនៃធនាគារ ដែលជំរុញដោយមូលដ្ឋានគ្រឹះដ៏រឹងមាំនៃបច្ចេកវិទ្យា ការអនុវត្តប្រកបដោយក្រមសីលធម៌ និងផ្តោតលើតម្រូវការអតិថិជន។ ជាមួយគ្នានេះ ធនាគារ ព្រីនស៍ ក៏បានបន្តកំណត់ស្តង់ដារថ្មីនៅក្នុងឧស្សាហកម្ម ការឈ្នះពានរង្វាន់ International Banker ចំនួន ៥ ឆ្នាំជាប់ៗគ្នា របស់ខ្លួនជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរនៃភាពជោគជ័យរបស់ខ្លួន និងជាសញ្ញាបង្ហាញនៃភាពជាអ្នកដឹកនាំដ៏យូរអង្វែងរបស់ខ្លួននៅលើឆាកហិរញ្ញវត្ថុពិភពលោក៕

The post ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ International Banker ៥ ឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ខ្លួនឆ្ពោះទៅរកភាពល្អឥតខ្ចោះ និងសមិទ្ធិផលក្នុងឧស្សាហកម្មធនាគារ appeared first on Kampuchea Thmey Daily.