Connect with us

ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ និងក្រុមហ៊ុន ហ្វតតេ ចុះ MOU ជាមួយគ្នាដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងនៅកម្ពុជា

បានផុស

នៅ

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។

លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ ព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងទូទៅជាទីជឿទុកចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ  នេះជាការត្រួសត្រាយផ្លូវសម្រាប់អនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។”

ស្រមៃទៅដល់អនាគតហិរញ្ញវត្ថុដែលអ្នកអាចទៅដល់ ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់តែអ្នក។ ដូចជា “គម្រោងសន្សំឆ្លាត” និង “គម្រោងសន្សំឆ្លាត បៀលដឺ” របស់យើង ផ្តល់ជូនអតិថិជននូវជម្រើសនៃការសន្សំផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគត និងសន្តិភាពផ្លូវចិត្តរបស់អ្នក ជាមួយកញ្ចប់ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដ៏ទូលំទូលាយ ពីដៃគូធានារ៉ាប់រង ហ្វតតេ របស់យើង។ មិនថា ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គណនីបុគ្គល ឬគណនីអាជីវកម្មនោះទេ សុទ្ធតែបានរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងទាំងការការពារផ្នែកវេជ្ជសាស្ត្រ​ ដែលបានបង្កើនប្រណីតភាព និងភាពល្អប្រសើរថែមទៀតទៅលើផលិតផលទាំងនេះ។ ជាមួយធនាគារ ព្រីនស៍ អ្នកមិនត្រឹមតែទទួលបានសេវាធនាគារប៉ុណ្ណោះទេ – ប៉ុន្តែក៏កំពុងកសាងអនាគតដ៏មានសុវត្ថិភាពជាងមុន។

សេវាធានារ៉ាប់រងទូទៅដែលយើងបានបន្ថែមថ្មីទៅក្នុងកម្រងផលិតផលរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូនអតិថិជននូវភាពសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទាំងទ្រព្យសម្បត្តិ ទាំងសុខភាព និងអាយុជីវិត ដោយដឹងថា ពួកគាត់ត្រូវបានការពារគ្រប់ស្ថានភាពក្នុងជីវិត។ យុទ្ធសាស្ត្រភាពជាដៃគូនេះ មានគោលបំណងក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល និងអតិថិជនអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយគាំទ្រដល់សុខុមាលភាពយូរអង្វែងសម្រាប់ពួកគាត់។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា “ការចុះហត្ថលេខាជាផ្លូវការជាមួយធនាគារ ព្រីនស៍ បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការនាំយកផលិតផលធានារ៉ាប់រងដ៏មានគុណភាពខ្ពស់ និងច្រើនប្រភេទទៅក្នុងទីផ្សារកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីបញ្ជ្រៀតសេវាធានារ៉ាប់រងសំខាន់ៗ និងងាយស្រួលប្រើប្រាស់ ទៅដល់ប្រជាជនកម្ពុជាទាំងអស់ ដោយជួយឲ្យពួកគាត់ក្នុងការការពារគ្រួសារ ទ្រព្យសម្បត្តិ និងអនាគតជាមួយនឹងការធានារ៉ាប់រងដ៏ល្អបំផុត។”

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ  ដោយផ្តល់ជូននូវការសហការយ៉ាងរលូនរវាងសេវាធនាគារ និងសេវាធានារ៉ាប់រង តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មិថុនា

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

ម៉ៅ សុផាន់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម