សេដ្ឋកិច្ច
អតិថិជនរបស់ធនាគារព្រីនស៍ នឹងទទួលបានប្រាក់សំណងសប្ដាហ៍ក្រោយ
ក្រុមហ៊ុនក្រុមម៉ូរីសុនកាក់ អិមខេអេ បានប្រកាសថា អតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ទាំងអស់ នឹងទទួលបានសំណងចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ តាមរយៈការផ្ទេរតាមគណនីធនាគារ និងនៅការិយាល័យរបស់ធនាគារមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការប្រកាសផ្ដល់សំណងដល់អតិថិជនធនាគារព្រីនស៍ គឺបានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) បានចាត់តាំងក្រុមហ៊ុនក្រុមម៉ូរីសុនកាក់ អិមខេអេ ចុះជម្រះបញ្ជីធនាគារព្រីនស៍ ក្រោយពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group ពាក់ព័ន្ធនឹង Online Scam កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃពុធ បានអំពាវនាវឱ្យអតិថិជនរបស់ធនាគារ PRINCE និងធនាគារ Panda យោគយល់ និងទុកពេលឱ្យក្រុមហ៊ុនជម្រះបញ្ជីធ្វើការពន្លឿននីតិវិធី ដោះស្រាយឱ្យបានប្រាក់បញ្ញើរបស់អតិថិជនវិញឆាប់រហ័ស។

លោកស្រី ជា សិរី បញ្ជាក់ថា៖ «ការជម្រះបញ្ជី ដំបូងឡើយជាទូទៅជាក្រុមហ៊ុនសវនកម្ម គាត់នឹងចុះទៅឃុំគ្រងប្រតិបត្តិការរបស់គ្រឹះស្ថាននោះ ការឃុំគ្រងបានន័យថា គាត់នឹងផ្អាកអាជីវកម្មរបស់គ្រឹះស្ថាន ដើម្បីគាត់វាយតម្លៃថា មានទ្រព្យសម្បត្តិអ្វីខ្លះដែលគាត់អាចយកមកបំប្លែងបានជាសាច់លុយ ដើម្បីបើកជូនទៅដល់អ្នកដែលធនាគារនោះជំពាក់»។
លោកស្រី ជា សិរី បន្ថែមថា ការវាយតម្លៃ និងបំប្លែងទ្រព្យសម្បត្តិទាំងអស់នោះគឺទាមទារពេលវេលា ប្រសិនបើវាយតម្លៃលឿនពេក គឺធ្វើឱ្យតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ទាប ហើយបើទ្រព្យសម្បត្តិធ្លាក់ទាប គាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅអ្នកដែលធនាគារជំពាក់ឱ្យបានពេញលេញ៕
ខ្លឹមសារទាំងស្រុងរបស់ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ ខាងក្រោម៖

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


