នេត្រ ភក្រ្តា Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប
រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលោក នេត្រ ភក្ត្រា បានលើកឡើងថាគ្រប់ខេត្តរាជធានីទាំងអស់អាចផ្សាយគ្រឿងស្រវឹងបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃផ្ទាំងប៉ាណូសរុបដែលមានក្នុងដែនដីរបស់ខ្លួន។ លោកលើកឡើងបែបនេះក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យមានកិច្ចសហការរវាងក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានដើម្បីឱ្យការអនុវត្តន៍គោលការណ៍នេះទទួលបានប្រសិទ្ធភាព និងលទ្ធផល​ល្អ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឫភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅតាមបណ្តារាជធានី-ខេត្ត ហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឫអំពីសក្តានុពល ឬសមិទ្ធផលរបស់ខេត្ត/រដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឫម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់»។

គួររម្លឹកផងដែរថា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីព័ត៌មាន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ
រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ ដែលបានផ្លាស់ប្ដូរពីស្ថានភាពលំបាកមកជាស្ថានភាពល្អប្រសើរ ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានទេក្នុងការថែរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះលោក នេត្រ ភក្ត្រា បានលើកឡើងថាក្នុងរយៈកាលនៃសន្ដិភាព២៦ឆ្នាំមក កម្ពុជាបានថែរក្សានូវអធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្មានគណបក្សណាអាចជំនួសបាន។ លោកបន្ថែមទៀតថា បច្ចុប្បន្នប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុម គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនា និងទំនៀមទម្លាបប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

លោកថា៖ «មកដល់ពេលនេះ គ្មានអ្វីត្រូវស្រពិចស្រពិលទៀតឡើយ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និង ជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាក មកជាស្ថានភាពល្អប្រសើរ និងសូមជឿទុកចិត្តលើការផ្លាស់ប្តូរក្នុងភាពរីកចម្រើន និងសន្តិភាព»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រីព័ត៌មាន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ appeared first on Kampuchea Thmey Daily.

ក្រុមគ្រូពេទ្យស្មគ្រចិត្តខេត្តក្រចេះ ពិនិត្យព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត ១ ពាន់នាក់
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាព នៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត មួយពាន់នាក់ រៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ មកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដែលមាន លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តក្រចេះ សរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែក និងចែកវ៉ែនតា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សា និងផ្តល់ការព្យាបាលបឋមដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព៕

The post ក្រុមគ្រូពេទ្យស្មគ្រចិត្តខេត្តក្រចេះ ពិនិត្យព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត ១ ពាន់នាក់ appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្រ្តា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា​(Airavata)
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការជ្រើសតាំងនេះ ត្រូវបានបាន ប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកា ដើម្បីភ្ជាប់និស្ស័យជាមួយសមាគមអោយមានលទ្ធភាពពង្រឹង និងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជអោយបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស ។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។

លោក នេត្រ ភក្រ្តា អំពាវនាវឱ្យមានការចូលរួមជាថវិកានេះ គឺដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកបានគូសបញ្ជាក់ថា ដើម្បីឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តនិរន្តរភាព បានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុង១ឆ្នាំម្តង សមាគមគួរបង្កើតឱ្យមានជាសមាជិករបស់សមាគម Airavata តែម្តង ដែលរួមមាន សមាជិកកាតមាស សមាជិកកាតប្រាក់ និងសមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំ ដើម្បីការអភិរក្សសត្វដំរីស្រុកឱ្យបានគង់វង្ស ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជា គឺមានចំនួនកាន់តែច្រើនឡើង។

ដោយឡែក លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានលើកឡើងពីប្រវត្តិនៃការស្រឡាញ់ និងចិញ្ចឹមសត្វដំរី នៅក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះ មានដំរីចំនួន៤ក្បាល ឈ្មោល២ ញី១ និងកូនដំរីញី១ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ៕

The post លោក នេត្រ ភក្រ្តា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា​(Airavata) appeared first on Kampuchea Thmey Daily.

ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍គាំពារសង្គម
អ្នកសារព័ត៌មានដែលជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងអំណាចតុលាការ គឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ខណៈស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានបើកកិច្ចពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ ឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។​ លោកបានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”

លោក នេត្រ ភក្ត្រា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុងវិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។
លោកបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូតមកដល់ថ្ងៃនេះ ក្រសួងបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន៕

The post ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍គាំពារសង្គម appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មាន​កាន់តែរីកចម្រើន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងទៅកាន់តួនាទីថ្មីនៅរដ្ឋសភាជាតិ ក្នុងអាណត្តិទី៧នេះ។ ចំណែក​រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់លោក ខៀវ កាញារីទ្ធ នោះគឺ លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិ​ការក្រសួងបរិស្ថាន។

លោក ខៀវ កាញារីទ្ធ បានលើកឡើងជុំវិញសមាសភាពរដ្ឋមន្រ្តីថ្មីថា លោក នេត្រ ភក្រ្តា គឺជាអតីតអ្នកសារព័ត៌មាន ដូច្នេះ ការមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅអាណត្តិនេះ ត្រូវនឹងជំនាញរបស់លោក។ បើតាមលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី ១៦ សីហានេះ លោកមានជំនួបជាមួយលោក នេត្រ ភក្រ្តា ដើម្បីបង្ហាញការងារ​មួយចំនួន និងណែនាំមន្ត្រីអគ្គនាយកទាំងអស់ឱ្យស្គាល់គ្នាជាមុន។

លោកបានគូសបញ្ជាក់ថា លោក នេត្រ ភក្រ្តា គឺជាបុគ្គលដែលមានសមត្ថភាព និងពូកែ។ លោក នេត្រ ភក្ត្រា មានបទ​ពិសោធន៍ច្រើន ក្នុងវិស័យសារព័ត៌មាន មានជំនាញជាអ្នកនាំពាក្យ និងជាអ្នកផ្តល់ចំណេះដឹងដ៏ចំណានផងដែរ។

លោក ខៀវ កាញារីទ្ធ សង្ឃឹមថា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី នឹងមានការកែទម្រង់របៀបដឹកនាំថ្មី ដើម្បីឱ្យស្ថាបនមួយនេះ រីកចម្រើនបន្ថែមទៀត។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយក្រុមការ​ងារសារព័ត៌មាន​កម្ពុជាថ្មី កាលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣។

សូមរម្លឹកថា ក្រោយ​បែក​របប​ប៉ុលពត នៅ​ឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ចាប់ផ្តើមអាជីពការងារ​ជានិពន្ធ​នាយកកាសែត។ ​ជាច្រើន​ឆ្នាំក្រោយមក​ លោកបាន​​ក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី មន្រ្តីក្រសួងព័ត៌មាន និង​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាននៅ​ឆ្នាំ ២០០៤។

ជា​រដ្ឋមន្រ្តី​ដ៏​លេចធ្លោ​មួយ​រូប ក្រៅ​ពី​ក្នុងឆាកនយោយបាយ លោកក៏ជា​រដ្ឋមន្រ្តី​សកម្មនៅលើ​បណ្តាញ​សង្គម​ ​​ដែល​លោក​តែងតែ​ចែករំលែក​ព័ត៌មាន​ពី​សង្គម និង​ការ​កម្សាន្តផ្សេងៗ៕

The post លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មាន​កាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.