ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប
រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលោក នេត្រ ភក្ត្រា បានលើកឡើងថាគ្រប់ខេត្តរាជធានីទាំងអស់អាចផ្សាយគ្រឿងស្រវឹងបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃផ្ទាំងប៉ាណូសរុបដែលមានក្នុងដែនដីរបស់ខ្លួន។ លោកលើកឡើងបែបនេះក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យមានកិច្ចសហការរវាងក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានដើម្បីឱ្យការអនុវត្តន៍គោលការណ៍នេះទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឫភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅតាមបណ្តារាជធានី-ខេត្ត ហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឫអំពីសក្តានុពល ឬសមិទ្ធផលរបស់ខេត្ត/រដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឫម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់»។

គួររម្លឹកផងដែរថា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


