ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្មគ្រចិត្តខេត្តក្រចេះ ពិនិត្យព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត ១ ពាន់នាក់
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់សកម្មភាព នៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជិត មួយពាន់នាក់ រៀបចំឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ មកពីឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ការផ្តល់ការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃនេះបានធ្វើឡើងដោយមានការសម្របសម្រួលពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដែលមាន លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តក្រចេះ សរុប ៦០រូប។ ការពិនិត្យព្យាបាលនេះផ្តោតលើជំងឺទូទៅ ជំងឺកុមារ វះកាត់តូច ពិនិត្យមាត់ធ្មេញ ពិនិត្យភ្នែក និងចែកវ៉ែនតា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អាជ្ញាធរស្រុកឆ្លូង មន្ទីរសុខាភិបាលខេត្តក្រចេះ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសុខាភិបាលតាមរយៈការពិនិត្យ ប្រឹក្សា និងផ្តល់ការព្យាបាលបឋមដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


