បញ្ហាសេដ្ឋកិច្ចថៃ Archives - Kampuchea Thmey Daily

វិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
វិនិយោគិនបរទេសកំពុងដកខ្លួនចេញពីទីផ្សារហិរញ្ញវត្ថុថៃរួមទាំង​ភាគហ៊ុន និងមូលបត្របំណុល ចំពេលដែល​សង្រ្គាមនៅអ៊ីរ៉ង់បាន​ជំរុញឱ្យតម្លៃប្រេងសកលកើនឡើង ដោយ​បង្កើនក្ដីបារម្ភពាក់ព័ន្ធនឹង​កំណើនសេដ្ឋកិច្ចថៃ កំណើន​បំណុល និងជម្រើសគោលនយោបាយឆ្លើយតប​ដែលមានកម្រិត។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័របាន​រាយការណ៍ពីបញ្ហានេះ ដោយថា វិនិយោគិនកំពុងលក់ចេញនូវទ្រព្យសកម្មរបស់ខ្លួននៅថៃ ដោយសារតែជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យ​ប៉ះពាល់ដល់សុទិដ្ឋិនិយមអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មី លោក អានុទីន ឆានវីរៈគុណ។ ស្ថានភាពបច្ចុប្បន្ន ក៏បង្ហាញផងដែរពីភាពមិនកម្រិតនៃសមត្ថភាពរបស់​រដ្ឋាភិបាលក្រុងបាងកក​ក្នុងការឆ្លើយតបទៅនឹងវិបត្តិ។

ជម្លោះនៅមជ្ឈិមបូព៌ា​បានជំរុញឱ្យតម្លៃប្រេងហក់ឡើងដល់ ១០០ ដុល្លារ/បារ៉ែល ដោយបង្កផលប៉ះពាល់ខ្លាំង​ដល់បណ្ដាសេដ្ឋកិច្ចនៅអាស៊ី រួមទាំងថៃ។ ​ជាមួយគ្នានោះផងដែរ ថៃត្រូវបានចាត់ទុកថាជាប្រទេសមួយ​ដែលងាយរងគ្រោះបំផុតពីជម្លោះ​ ព្រោះ​ស្ទើរតែពាក់កណ្តាលនៃការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះ គឺបាន​មកពីមជ្ឈិមបូព៌ា។ នេះបើ​ផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Krungsri Research។

បញ្ហាប្រឈមសម្រាប់ថៃ គឺធ្ងន់ធ្ងរជាងប្រទេសដទៃទៀតក្នុងតំបន់។ បំណុលសាធារណៈរបស់ប្រទេសនេះ គឺជិតដល់ដែនកំណត់របស់រដ្ឋាភិបាល (៧០% នៃផលិតផលក្នុងស្រុកសរុប ឬ GDP) ខណៈដែលសេដ្ឋកិច្ចថៃ បានធ្លាក់ចូលទៅក្នុងបរិត្តផរណារួចទៅហើយ មុនពេលសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងនៅចុងខែកុម្ភៈ។

រ៉យទ័របានកត់សម្គាល់ថា ផលប៉ះពាល់ភ្លាមៗនៃជម្លោះ បានកើតឡើងនៅពេលដែលសេដ្ឋកិច្ចថៃចាប់ផ្តើមងើបជាថ្មី​ ហើយ​វិនិយោគិនបរទេសបានចាប់ផ្តើមវិលត្រឡប់មកទីផ្សារថៃវិញ ក្រោយដកមូលធន​ចេញអស់រយៈពេលជាច្រើនឆ្នាំ។

ទិន្នន័យពីក្រុមហ៊ុន LSEG បានបង្ហាញថា វិនិយោគិនបរទេសបានទិញភាគហ៊ុនថៃចំនួន ១,៧ ប៊ីលានដុល្លារនៅខែកុម្ភៈ។ ការឈ្នះឆ្នោតរបស់លោក អានុទីន នៅខែនោះ បាន​បង្កើនការរំពឹងទុកនៃស្ថិរភាពនយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចឡើវិញ ក្រោយមាន​ភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនឆ្នាំ។

ប៉ុន្តែក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង និន្នាការវិនិយោគិនបាន​បញ្ច្រាសទិសទៅវិញ ដោយ​ក្នុងខែមីនា វិនិយោគិនបាន​លក់ភាគហ៊ុនថៃសុទ្ធចេញប្រមាណ ៨២៣ លាន​ដុល្លារអាមេរិក និងមូលបត្របំណុល ៧០៥ លានដុល្លារ។ បើបូកបញ្ចូលគ្នាទៅ វាជាលំហូរចេញនៃមូលធនពីក្នុងប្រទេសថៃដ៏ធំបំផុតរាប់តាំងពីខែតុលា ឆ្នាំ ២០២៤។

បទឈប់បាញ់ ២ សប្ដាហ៍រវាងអាមេរិក និងអ៊ីរ៉ង់នៅខែមេសានេះ បាន​ជំរុញទំនុកចិត្ត ដោយបង្កការស្ទុះងើបឡើងវិញនៃភាគហ៊ុន និងប្រាក់បាតថៃ។ ទោះបីបែបនេះក្ដី វិនិយោគិននៅតែមាន​ការប្រុងប្រយ័ត្ន ចំពេលដែលតម្លៃប្រេងអន្តរជាតិនៅតែបន្តខ្ពស់ត្រដែតធៀបនឹងតម្លៃមុនសង្រ្គាម។

អ្នកជំនាញបាន​ប្រាប់រ៉យទ័រថា តម្លៃប្រេងឥន្ធនៈខ្ពស់អាចកាត់បន្ថយការប្រើប្រាស់ និងរំខានដល់ការនាំចេញ និងទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ។ ពួកគេនៅតែប្រុងប្រយ័ត្នលើទីផ្សារ​ភាគហ៊ុនថៃ ដោយព្រមានថា វិបត្តិថាមពលថ្មីៗនេះ បានក្លាយជាហានិភ័យរយៈពេលខ្លី ទោះបីជាមានសុទិដ្ឋិនិយមពីភាពប្រសើរឡើងនៃស្ថិរភាពនយោបាយក៏ដោយ។

ទោះបីមាន​បទឈប់បាញ់នៅមជ្ឈិមបូព៌ាក្ដី ថៃនៅតែ​អាចប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយទៀត។ ភាពងាយរងគ្រោះរបស់ប្រទេសនេះគឺមាន​លើសពីតម្លៃប្រេង ដោយសារជាងពាក់កណ្ដាលនៃអគ្គិសនីរបស់ប្រទេសនេះ ត្រូវបាន​ផលិតចេញពីឧស្ម័នធម្មជាតិពង្រាវ ដែលថៃពឹងផ្អែកខ្លាំងលើការនាំចូល។

ក្រៅពីនោះ សន្ទុះសេដ្ឋកិច្ចថៃក៏នៅតែខ្សោយផងដែរ។ កំណើនសេដ្ឋកិច្ចថៃ​ មានត្រឹមតែ ២,៤% ប៉ុណ្ណោះកាលពីឆ្នាំមុន ពោលគឺយឺតយ៉ាវ​ជាងប្រទេសដទៃទៀតក្នុងតំបន់ ខណៈអតិផរណាបានធ្លាក់ចុះរយៈពេល ១២ ខែជាប់ៗគ្នា ដែលជំរុញឱ្យមានការកាត់បន្ថយអត្រាការប្រាក់មុនពេលជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង។

អ្នកជំនាញបានបន្ថែមទៀតថា ថៃកំពុងស្ថិតក្នុងស្ថានភាពលំបាកខាងគោលនយោបាយ ដោយធនាគារកណ្ដាលត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការដំឡើងអត្រាការប្រាក់ដោយមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏មាន​ឱកាសតិចតួចក្នុងការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុ។ លើសពីនោះ រដ្ឋាភិបាលថៃបាន​ប៉ាន់ស្មានថា រាល់កំណើន ១ បាត នៃតម្លៃប្រេងឥន្ធនៈ អាច​ធ្វើឱ្យកំណើនថយចុះ ០,០២% ហើយរដ្ឋាភិបាលក៏​ត្រូវប្រុងប្រយ័ត្នលើការផ្ដល់ឧបត្ថម្ភធនប្រេងឥន្ធនៈ ចំពេលបំណុលសាធារណៈខ្ពស់រួចទៅហើយ។

អ្នកជំនាញយល់ថា ឥឡូវនេះ ប្រទេសថៃប្រឈមមុខនឹងស្ថានភាពពិបាកទប់លំនឹង។ រដ្ឋាភិបាលបានបញ្ចៀសការឧបត្ថម្ភធនប្រេងឥន្ធនៈ ប៉ុន្តែក៏ត្រូវជួយដោះបន្ទុកការចំណាយរបស់ប្រជាជនតាមរយៈការរក្សាស្ថិរភាពតម្លៃអគ្គិសនី។ ក្នុងពេលជាមួយគ្នានេះ បំណុលសាធារណៈបានកើនឡើងដល់ប្រហែល ៦៦% នៃ GDP ជិតដល់កម្រិតកំណត់ ៧០% ដែលបន្ថែមក្ដីព្រួយបារម្ភដល់វិនិយោគិនអំពីសម្ពាធសារពើពន្ធរបស់ប្រទេសនេះ៕

The post វិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

វិស័យលក់ដុំ និងរាយ​ថៃ​ សុំឱ្យរដ្ឋាភិបាលចេញជំនួយបន្ថែមលើសពី​ការចំណាយជាលុយ ជុំវិញបញ្ហាសេដ្ឋកិច្ច
ចំពេលដែលស្ថានភាពសេដ្ឋកិច្ចបន្តតានតឹង វិស័យលក់ដុំ និងលក់រាយថៃ​បាន​អំពាវនាវសុំជំនួយបន្ថែមពីរដ្ឋាភិបាល​ក្នុងលក្ខណៈជាគោលនយោបាយរយៈពេលវែង ជាជាងការចំណាយជាលក្ខណៈប្រាក់ជំនួយរយៈពេលខ្លី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារ (២៤ កុម្ភៈ)នេះ។

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងខណៈដែលគណបក្សភូមិចៃថៃ ដែលឈ្នះការបោះឆ្នោតកាលពីដើមខែ ត្រៀមខ្លួនសម្រាប់ការដឹកនាំគណបក្សចម្រុះថ្មី ជាមួយ​នឹងការសន្យា​​សេដ្ឋកិច្ច ដែលដាក់ឱ្យប្រើប្រាស់នូវគម្រោង «ខុន ឡា គ្រឿង ផ្លឺស» (Khon La Khrueng Plus) ឡើងវិញ។ គម្រោង ខុន ឡា គ្រឿង ផ្លឺស សំដៅលើគំនិតផ្តួចផ្ដើមដែលរដ្ឋាភិបាលថៃ​ជួញចេញប្រាក់ ៥០% សម្រាប់រាល់ការចំណាយលើទំនិញ និងសេវាកម្មរបស់ពលរដ្ឋ។

យ៉ាងណាមិញ អាជីវករខាងលក់ដុំ និងរាយថៃបាន​យល់ឃើញថា គម្រោងបែបនេះ គ្រាន់តែជាយុទ្ធសាស្រ្តដោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ចំពេលដែលសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ត្រូវការដំណោះស្រាយរយៈពេលវែងដើម្បីដោះស្រាយ។ ​

លោក Somchai Pornrattanacharoen ទីប្រឹក្សាកិត្តិយសនៃសមាគមពាណិជ្ជកម្មលក់ដុំ និងលក់រាយថៃ បានថ្លែងថា៖ «ខ្ញុំបាននិយាយច្រើនដងហើយថា គោលនយោបាយប្រភេទនេះមិនគួរ​ប្រើប្រាស់ញឹកញាប់ពេកទេ ព្រោះវាគ្រាន់តែជាថ្នាំបំបាត់ការឈឺចាប់មួយ​ពេលៗប៉ុណ្ណោះ»​។

លោក​​បន្តថា រដ្ឋាភិបាល​ថ្មី​ទំនង​ជា​នឹង​​មនុស្សដដែលៗឱ្យធ្វើការថ្នាក់រដ្ឋមន្រ្តី​ ដែល​ធ្វើ​​ឱ្យ​លោកសង្ឃឹមតិច ថានឹង​មាន​​គោលនយោបាយ​ថ្មី​ណាមួយ ឬ​​​មាន​ការ​លម្អ​សេដ្ឋកិច្ច​គួរ​​ឱ្យ​កត់​សម្គាល់។ ជាជាង​ផ្តោត​លើ​គម្រោង​ជួយចេញប្រាក់ លោក​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​គោលនយោបាយ​គោលដៅសំខាន់ៗ ​ដើម្បី​គាំទ្រ​ប្រតិបត្តិករ​អាជីវកម្ម​ខ្នាត​តូច និង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ពួកគេ​ប្រឆាំង​នឹង​​ក្រុមហ៊ុន​ពហុជាតិ​ធំៗ។

លោក Somchai បាន​ស្នើថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​វិធានការ​ពន្ធ​ដើម្បី​ការពារ​អាជីវកម្ម​ក្នុង​ស្រុក ​ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ​លើស​ពី​ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅ​តំបន់​ជាយក្រុង និង​ជនបទ។

ក្រៅពីនេះ លោក​បន្តថា អ្នក​លក់រាយ​តូចៗ​ដែល​លក់​តាម​អ៊ិនធឺណិត​ប្រឈម​​នឹង​ការចំណាយច្រើន​។ លោក​បាន​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​បន្ថយ​ការចំណាយ​ប្រតិបត្តិការ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ដូចជា​​ការ​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ថោក​ជាង ឬ​ផ្តល់​កន្លែង​ជួល​ដោយ​មិន​គិត​ថ្លៃ​ពិតប្រាកដ​ ដើម្បី​លក់​ផលិតផល។

ដោយឡែក លោក Milin Veraratanaroj ប្រធាន​ហាង Tang Ngee Soon Superstore ក្នុង​ខេត្ត អូប៊ុនថានី វិញ បាន​និយាយថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នឹង​ត្រូវការ​ពេល​យូរ​ដើម្បី​ស្តារ​ឡើង​វិញ។ លោក​ជឿជាក់​ថា គម្រោង ខុន ឡា គ្រឿង ផ្លឺស នឹង​ជួយ​​ជំរុញ និង​ធ្វើ​​ឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ។

យ៉ាងណាមិញ ដើម្បីជួយសេដ្ឋកិច្ចឱ្យឈប់ដើរអូសជើង លោក​​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នក​ស្រាវជ្រាវ​ទាំងអស់​ដើម្បី​កែលម្អ​ការ​លក់រាយ និង​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​។  ក្នុង​វិស័យ​ទេសចរណ៍ លោក​បាន​អំពាវនាវ​​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​ធានា​បាន​នូវ​បទពិសោធន៍​​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព និង​រលូន​នៅ​ក្នុង​ប្រទេស​​​៕

The post វិស័យលក់ដុំ និងរាយ​ថៃ​ សុំឱ្យរដ្ឋាភិបាលចេញជំនួយបន្ថែមលើសពី​ការចំណាយជាលុយ ជុំវិញបញ្ហាសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចថៃកើនត្រឹម ២,៤% ឆ្នាំមុន ខ្សោយខ្លាំងធៀបនឹង​គូប្រជែង​អាស៊ាន
កំណើនសេដ្ឋកិច្ចថៃនៅតែបន្តដើរអូសជើងនៅឆ្នាំ ២០២៥ ដោយ​ផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំ បាន​កើនឡើងត្រឹម ២,៤% ប៉ុណ្ណោះ ដែលខ្សោយខ្លាំងធៀបនឹង​គូប្រជែងនៅអាស៊ីអាគ្នេយ៍។

​តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានបង្ហាញថា កំណើន ២,៥% នៅត្រីមាសទី៤ រួមចំណែកដល់កំណើនពេញមួយឆ្នាំ ​ធៀបនឹង​កំណើន ១,២% នៅត្រីមាសទី៣។ ទោះបីជា​ ២,៤% ខ្ពស់ជាងការរំពឹងទុក​ក្ដី ប៉ុន្តែវានៅតែឆ្លុះបញ្ចាំងពីកត្តាជំរុញរយៈពេលខ្លី ជាជាងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូលប្រកបដោយនិរន្តរភាព។  នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ (១៦ កុម្ភៈ)។

​ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ៣,៣% ក្នុងត្រីមាសចុងក្រោយ នៅពេលប្រជាជន​ប្រញាប់​​ទិញរថយន្តអគ្គិសនី (EV) មុនពេល​គោលនយោបាយឧបត្ថម្ភធនសម្រាប់ការទិញ EV ផុតកំណត់។​ ការចំណាយ​លើទំនិញប្រើប្រាស់ បាន​កើនឡើង ១២,២% ​ក្នុងរូបភាពជា «កំណើនម្ដងម្កាល» ដែលបង្កក្ដីបារម្ភថា វានឹង​ចុះខ្សោយទៅវិញនៅឆ្នាំ ២០២៦ នេះ។

កត្តាជំរុញសេដ្ឋកិច្ចរយៈពេលខ្លីមួយទៀត គឺ​កំណើននៃការវិនិយោគ ដែលបាន​ហក់ឡើងរហូតដល់ ៨,១% ពោលគឺខ្ពស់បំផុតក្នុងរយៈពេលជិត ១ ទសវត្សរ៍ ដែលជំរុញដោយ​​ការទិញគ្រឿងចក្រឧស្សាហកម្ម និងឧបករណ៍ការិយាល័យ​ក្នុងវិស័យឯកជន។ អ្នកសេដ្ឋកិច្ចព្រមានថា ការចំណាយទុន​បែបនេះ មិនអាចជំរុញឱ្យសេដ្ឋកិច្ចកើនឡើងរយៈពេលយូរបាន​ទេ ព្រោះវាមិនមែនជា​កំណែទម្រង់រចនាសម្ព័ន្ធ​សេដ្ឋកិច្ចទាំងមូល។

ពាណិជ្ជកម្មខាងក្រៅ​ក៏ខ្សោយផងដែរ។ ខណៈ​ការនាំចេញឧបករណ៍ទូរគមនាគមន៍ និងកុំព្យូទ័របានកើនឡើង ​ការនាំចេញទំនិញសំខាន់ៗជាប្រពៃណីដូចជាអង្ករ និងកៅស៊ូបានបាត់បង់ទីផ្សារ ដោយសារការប្រកួតប្រជែងសកលកាន់តែតានតឹង។ ការនាំចេញរថយន្តដឹកអ្នកដំណើរវិញ បានធ្លាក់ចុះជាង ៣៦​% ដែលបង្ហាញពីភាពផុយស្រួយនៃវិស័យ​ផលិតកម្មរថយន្តថៃ។ ថៃកត់ត្រាអតិរេកពាណិជ្ជកម្មប្រមាណ ២៣,៣ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន។ ​

ដោយឡែកសម្រាប់ឆ្នាំ ២០២៦ នេះ NESDC បាន​ព្យាករកំណើនប្រហែល ២% ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមនឹង​ភាពមិនច្បាស់លាស់ជាច្រើន ​រួមទាំងការបន្តនៃបំណុលគ្រួសារខ្ពស់​ ដែលប៉ះពាល់ដល់ការចំណាយ និងវិនិយោគ ទោះបីជាបញ្ហានយោបាយក្នុងស្រុក ដែលជះឥទ្ធិពលលើវិនិយោគិន រំពឹងនឹង​ស្រាកស្រាន្តក្រោយ​ការបោះឆ្នោត​កាលពី​ដើមខែកុម្ភៈនេះក្ដី។

​កំណើនសេដ្ឋកិច្ចឆ្នាំនេះ ភាគច្រើនរំពឹងថានឹង​អាស្រ័យលើវិស័យទេសចរណ៍ និងការចំណាយរបស់រដ្ឋាភិបាល ដែលធ្វើឱ្យ​​សេដ្ឋកិច្ចថៃប្រឈមនឹង​ហានិភ័យពីការប្រែប្រួល​ខាងក្រៅ និងការថយចុះនៃគោលនយោបាយជំរុញរបស់រដ្ឋាភិបាល។

​គួរគូសបញ្ជាក់ថា កំណើន​ ២,៤% បង្ហាញថា សេដ្ឋកិច្ចថៃ​​កំពុង​ដើរខាងក្រោយបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដូចជាវៀតណាម ដែលកត់ត្រាកំណើន ៨,០២% នៅឆ្នាំ ២០២៥ ម៉ាឡេស៊ី (៥,២%) ឥណ្ឌូណេស៊ី (៥,១១%) សិង្ហបុរី (៥%) កម្ពុជា (៥%) និងហ្វីលីពីន (៤,៤%)៕

The post សេដ្ឋកិច្ចថៃកើនត្រឹម ២,៤% ឆ្នាំមុន ខ្សោយខ្លាំងធៀបនឹង​គូប្រជែង​អាស៊ាន appeared first on Kampuchea Thmey Daily.

វិស័យឯងជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់
វិស័យឯកជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ ដើម្បីកុំឱ្យវាធ្លាក់ចូលហានិភ័យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណៈលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) បង្ហាញថា គណបក្សរបស់លោកនាយករដ្ឋមន្រ្តីចាំផ្ទះ អានុទីន ឆានវីរៈគុណ (Anutin Charnvirakul) នាំមុខគេ និងមាន​សិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក អានុទីន ឆានវីរៈគុន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ

លទ្ធផលបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ​ គិតត្រឹមព្រឹកថ្ងៃចន្ទ បាន​បង្ហាញថា ការិយាល័យបោះឆ្នោតជិត ៩៥% បានរាយការណ៍ ហើយក្នុងនោះ គណបក្សភូមិចៃថៃរបស់លោក អានុទីន បាន​ឈ្នះប្រហែល ១៩២ អាសនៈ គណបក្សប្រជាជន ​១១៧ អាសនៈ និងគណបក្សភឿថៃ ៧៤ អាសនៈ​។

អ្នកវិភាគសេដ្ឋកិច្ចខ្លះបង្ហាញទំនុកចិត្តថា លទ្ធផលបោះឆ្នោតថ្មីអាចឱ្យថៃ​មាន​ស្ថិរភាពនយោបាយជាងមុន ដែលនឹង​ស្ដារឡើងវិញ​នូវទំនុកចិត្តសម្រាប់វិនិយោគិន និងសេដ្ឋកិច្ច ដែលកំពុងដើរអូសជើងអស់រយៈពេលជាច្រើនឆ្នាំហើយ។ យ៉ាងណាមិញ​ គ្រប់ភាគីពាក់ព័ន្ធថៃ ជាពិសេសវិស័យឯកជន បាន​អំពាវនាវទាមទារឱ្យរដ្ឋាភិបាលថ្មីដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចផ្សេងៗជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសបាន​ធ្លាក់ចុះទៅក្នុងគំហុកនៃ​ហានិភ័យជាច្រើន រាប់ទាំងក្នុង និងក្រៅប្រទេស។

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាន​ថ្លែង​ថា ក្នុងរយៈពេល ៣ ខែដំបូងនៃការកាន់តំណែង រដ្ឋាភិបាលថ្មីគួរតែបង្កើតដំណោះស្រាយជាបន្ទាន់សម្រាប់បញ្ហាសេដ្ឋកិច្ចសង្គមយ៉ាងហោចណាស់ ៣ ចំណុច ដែលបានធ្វើឱ្យប្រទេសថៃក្លាយជា ​«មនុស្សឈឺប្រចាំទ្វីបអាស៊ី»។

លោកថ្លែងបែបនេះ ដោយសំដៅលើការចុះផ្សាយរបស់ Financial Times ដែល​ជា​កាសែតអន្តរជាតិដ៏ល្បីល្បាញ ដែលចាត់ទុកប្រទេសថៃថាជា «មនុស្សឈឺប្រចាំទ្វីបអាស៊ី» ដោយសារតែភាពដុនដាបនៃបញ្ហាសេដ្ឋកិច្ចផ្សេងៗ រាប់តាំងពីបំណុលគ្រួសារខ្ពស់ រហូតដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលធ្វើឱ្យថៃប្រឈមនឹង​កំណើនយឺតយ៉ាវខ្លាំង បើធៀបនឹង​ប្រទេសដៃគូប្រជែងក្នុងតំបន់។ ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB)​ របស់ថៃ ថ្មីៗនេះ បាន​ព្យាករថា សេដ្ឋកិច្ចរបស់ថៃ នឹ​ងកើនឡើងចន្លោះត្រឹមតែ ១,៦-២% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ដោយមិនរាប់បញ្ជូលនៅអំឡុងពេលវិបត្តិសកលធំៗ ដូចជាកូវីដ-១៩ ជាដើម។ ក្នុងនោះ ការនាំចេញ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់កំណើន រំពឹងថានឹងធ្លាក់ចុះដល់ ០,៥-១,៥% នៅឆ្នាំនេះដូចគ្នា ដោយ​សារ​តែកំណើនតម្លៃប្រាក់បាត និង​​កម្សោយតម្រូវការពីខាងក្រៅ ដែលបណ្ដាលមកពីពន្ធគយរបស់អាមេរិក និងភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល។

លោក គ្រៀងក្រៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីធ្វើការជាមួយបណ្ដាធនាគារថៃ ដើម្បីដោះស្រាយបញ្ហាប្រាក់បាតឡើងថ្លៃ និងរក្សាតម្លៃរបស់វាឱ្យនៅកម្រិតសមស្រប។ ការឡើងថ្លៃប្រាក់បាត ទំនិញថៃឡើងថ្លៃ និងចុះខ្សោយផ្នែកប្រកួតប្រជែងលើទីផ្សារពិភព​លោក​។

​លោក​បន្តយ៉ាងដូច្នេះថា៖ «យើងមិនទាន់បានឃើញការបញ្ជាទិញច្រើនពីបរទេសទេ ដែលនេះ​នឹងប៉ះពាល់ដល់ការនាំចេញរបស់យើងនៅក្នុងត្រីមាសទី១»។

ក្នុង​បញ្ហាមួយដ៏ធំចាក់ស្រែះនោះ អ្នកជំនាញដដែលស្នើឱ្យ​រដ្ឋាភិបាលថ្មីស្វែងរកមធ្យោបាយ​ដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ រហូតដល់ធនាគារពាណិជ្ជកម្មរឹតបន្តឹង​ការផ្តល់ប្រាក់កម្ចី ​ហើយប៉ះពាល់ដល់តម្រូវការក្នុងស្រុក ដោយសារតែកម្សោយនៃការចំណាយរបស់ប្រជាជន។ លោកបន្តថា​ បំណុលគ្រួសារក្រៅផ្លូវការក៏ជាបញ្ហាផងដែរ។ កម្រិតបំណុលគ្រួសារគិតត្រឹមត្រីមាសទី២នៃឆ្នាំ ២០២៥ មាន​ប្រមាណ ៨៦,៨% ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ហើយបើរាប់ទាំងបំណុលក្រៅផ្លូវការទៀត សមាមាត្រនេះឡើងរហូតដល់ទៅ ១០៤% នៃ GDP។ ​

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul)

ទន្ទឹមនឹងនោះ លោក គ្រៀងក្រៃ បាន​សុំឱ្យរដ្ឋាភិបាលថ្មី​ចាត់វិធានការធ្ងន់ធ្ងរជាងមុន ដើម្បីដោះស្រាយបញ្ហាកំណើន​ «មូលធនប្រផេះ» ដែលគេសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រង​ច្បាស់លាស់ត្រឹមត្រូវ ដែលអាចមាន​ទំនាក់ទំនងជាមួយនឹង​ក្រុមរៀបចំឧក្រិដ្ឋកម្ម ឬលាងលុយកង្វក់ជាដើម។ លោកថា វា​មិនត្រឹមតែប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ​របស់ថៃក្នុង​សហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរផងដែរ»។

ក្រៅពីលោក គ្រៀងក្រៃ ថ្នាក់ដឹកនាំធុរកិច្ចថៃភាគច្រើនយល់ស្របថា ​គោលនយោបាយ​ជំរុញសេដ្ឋកិច្ចនៅតែសំខាន់ ប៉ុន្តែត្រូវតែកំណត់គោលដៅ និងភ្ជាប់ទៅនឹងការប្រកួតប្រជែងរយៈពេលវែង។ លោក Payong Srivanich មកពីសមាគមធនាគារិកថៃ និងលោក​ Win Phromphaet មកពីក្រុមហ៊ុន Kasikorn Asset Management បានព្រមានប្រឆាំងនឹងវិធានការប្រជានិយមរយៈពេលខ្លី ​ដោយសារតែរដ្ឋាភិបាលថៃត្រូវមាន​កំណត់លើការចំណាយ និងលទ្ធភាពខ្ចីប្រាក់បន្ថែម ខណៈ​ត្រូវប្រឈមនឹង​អំពើពុករលួយ ក៏ដូចជាបំណុលគ្រួសារខ្ពស់ នៅតែជាបន្ទុក។

អ្នកជំនាញផ្សេងៗទៀត បាន​លើកឡើងឱ្យរដ្ឋាភិបាលថ្មីស្ដារលើទំនុកចិត្ត ​អភិបាលកិច្ចល្អ និងភាពច្បាស់លាស់នៃគោលនយោបាយ​។ ពួកគេ​បាន​សង្កត់ធ្ងន់លើតម្រូវការសម្រាប់យុទ្ធសាស្ត្រជាតិដែលច្បាស់លាស់ និងស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានខែដំបូង ភាពជាអ្នកដឹកនាំប្រកបដោយវិជ្ជាជីវៈ និង​ចំណាត់ការ​លើអំពើពុករលួយ ហានិភ័យអាកាសធាតុ និងការបោកប្រាស់​អនឡាញ​ បើមិនដូច្នោះទេ ថៃនឹង​ដើរក្រោយប្រទេសក្នុងតំបន់ដូចជាវៀតណាម។​

ដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចសម្រាប់​គ្រួសារ និង​ជំរុញ​តម្រូវការ ​វិស័យឯកជនថៃ​អំពាវនាវឱ្យមានការបន្ថយថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងលើកកម្ពស់គុណភាពជីវិតក្នុងទីក្រុងរបស់ប្រជាជន ខណៈ​ការស្តារទំនុកចិត្តរបស់អ្នកទេសចរ ​និង​ការលើកទឹកចិត្ត​ឱ្យ​ធ្វើដំណើរ​ ក៏សំខាន់ផងដែរ។

ដោយឡែកសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញថៃបាន​ទាមទារ​ឱ្យ​​មាន​កំណែ​ទម្រង់បទប្បញ្ញត្តិ ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ឩស្សាហកម្មថ្មីៗ ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ថៃ។ អ្នកជំនាញខ្លះ បាន​ស្នើឱ្យ​​គោលនយោបាយ​លើកទឹកចិត្តផ្សេងៗ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាវិស័យជំរុញកំណើនដ៏សំខាន់៕

The post វិស័យឯងជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ appeared first on Kampuchea Thmey Daily.