បណ្តាញសង្គម Archives - Kampuchea Thmey Daily

ស្ថាប័នជំនាញ ប្រាប់ពីវិធីសាស្ត្រសំខាន់ៗ៣ ដើម្បីការពារកុមារពីមាតិកាមិនល្អលើបណ្តាញអ៊ីនធឺណិត
បច្ចុប្បន្ននេះ ការវិវត្តជឿនលឿននៃបច្ចេកវិទ្យាបានជះឥទ្ធិពលទៅលើទម្លាប់នៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារគ្រប់ៗរូប។ កុមារភាគច្រើនបានជួបប្រទះមាតិកាបំពុល ដែលឆ្លុះបញ្ចាំងអំពីអំពើហិង្សា រូបភាពអាសអាភាស និងការគំរាមកំហែងនៅលើប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកវិធីសាស្រ្តសំខាន់ៗចំនួន៣ ដល់មាតាបិតា និងអាណាព្យាបាលសម្រាប់អនុវត្ត ដើម្បីការការពារកុមារពីមាតិកាមិនសមរម្យនៅលើបណ្តាញអ៊ីនធឺណិត ឬបណ្តាញសង្គម។

១. ការកត់សម្គាល់លើការរិះគន់រំលោភបំពានតាមបណ្តាញអ៊ីនធឺណិត (Cyberbullying)

កូនរបស់លោកអ្នកអាចជាជនរងគ្រោះនៃ Cyberbullying ដោយលោកអ្នកអាចកត់សម្គាល់អាកប្បកិរិយារបស់កូន ដូចជាការមួម៉ៅ ស្ងៀមស្ងាត់ ឬការលាក់បាំងក្រោយពេលប្រើប្រាស់អ៊ីនធឺណិត។ ក្នុងករណីមានការរំលោភបំពាន អាណាព្យាបាលគប្បីធ្វើការថតទុកជាភស្តុតាង ដើម្បីស្នើសុំឱ្យមានការដោះស្រាយសមស្រប។

២. ការកំណត់វិន័យនៃការប្រើប្រាស់ (Setting Boundaries)

កំណត់ទីតាំងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅបរិវេណចំហ ចៀសវាងការប្រើប្រាស់ដាច់ដោយឡែកម្នាក់ឯងក្នុងបន្ទប់ និងកំណត់កាលវិភាគប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

៣. ការគ្រប់គ្រងលើរបបប្រើប្រាស់ (Parental Controls)

• ប្រើកម្មវិធីដូចជា Google Family Link ឬមុខងារផ្សេងៗទៀតដើម្បីកំណត់ពេលវេលាប្រើប្រាស់ និងការដំឡើងកម្មវិធី (App Setting)។

• បើកមុខងារ SafeSearch នៅលើបណ្តាញអ៊ីនធឺណិតដើម្បីច្រោះចេញនូវមាតិកាមិនសមរម្យ ឬប្រើប្រាស់កម្មវិធីសម្រាប់កុមារដូចជា YouTube Kids៕

The post ស្ថាប័នជំនាញ ប្រាប់ពីវិធីសាស្ត្រសំខាន់ៗ៣ ដើម្បីការពារកុមារពីមាតិកាមិនល្អលើបណ្តាញអ៊ីនធឺណិត appeared first on Kampuchea Thmey Daily.

ឈ្វេងយល់អំពីការក្លែងបន្លំតាមបណ្តាញសង្គម និងវិធីការពារ
ក្នុងយុគសម័យឌីជីថល ការបោកប្រាស់តាមបណ្តាញសង្គម បានក្លាយជាបញ្ហាប្រឈមដ៏ធំជាសកល។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាតែងតែប្រើប្រាស់រូបភាព និងវិធីសាស្ត្រថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីទំនុកចិត្តរបស់ជនរងគ្រោះ។ បច្ចេកវិទ្យាកាន់តែជឿនលឿន ការក្លែងបន្លំតាមបណ្ដាញសង្គមកាន់តែមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានា ដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត។ តើអ្វីជាការក្លែងបន្លំតាមបណ្តាញសង្គម?

ការក្លែងបន្លំតាមបណ្តាញសង្គម (Social Media Fraud) គឺជាការវាយប្រហារទៅលើគណនីបណ្តាញសង្គម ដូចជា Facebook Instagram Tiktok Linkedin ជាដើម ក្នុងគោលបំណងលួចព័ត៌មានផ្ទាល់ខ្លួន ឬគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកប្រើប្រាស់។ ជនឆបោកបានប្រើប្រាស់ប្រវត្តិរូប ឬតំណភ្ជាប់ក្លែងក្លាយ វិធីសាស្ត្របោកប្រាស់ផ្សេងៗ ដើម្បីក្លែងបន្លំជាមិត្តភក្កិ ឬបុគ្គលដែលគួរឱ្យទុកចិត្តបាន រួចផ្ញើសារមកដាក់សម្ពាធលើអ្នកឱ្យធ្វើសកម្មភាពអ្វីមួយឱ្យបានឆាប់រហ័ស។

តើគួរធ្វើដូចម្តេចដើម្បីចៀសវាងការក្លែងបន្លំតាមបណ្តាញសង្គម?

ដើម្បីជៀសវាងការក្លែងបន្លំតាមបណ្តាញសង្គម ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ តាមរយៈ Telegram កម្ពុជាឆ្ពោះទៅឌីជីថល បានណែនាំដូចខាងក្រោម៖

មិនគួរយល់ព្រមតាមសំណើស្នើសុំជាមិត្តពីអ្នកមិនស្គាល់ក្នុងបណ្តាញសង្គម។

គួរស្រាវជ្រាវប្រភពឱ្យបានច្បាស់លាស់មុននឹងចុចលើតំណភ្ជាប់ណាមួយ។

គួរផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបន្លំអត្តសញ្ញាណ។

គួរប្រើពាក្យសម្ងាត់ខុសៗគ្នាចំពោះគណនីបណ្តាញសង្គមផ្សេងៗគ្នា។

គួរបើកមុខងារផ្ទៀងផ្ទាត់ពហុកត្តា (MFA) សម្រាប់គណនីបណ្តាញសង្គមអ្នក។

គួរកំណត់ឯកជនភាពដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញព័ត៌មានរបស់អ្នក។

គួរធ្វើបច្ចុប្បន្នភាពគណនីបណ្តាញរបស់អ្នកជាប្រចាំ។

ស្វែងយល់ និងរៀនអំពីវិធីសាស្ត្រក្លែងបន្លំថ្មីៗដែលគេបានផ្សព្វផ្សាយតាមបណ្តា្ញសង្គមអំពីវិធីការពារខ្លួន៕

The post ឈ្វេងយល់អំពីការក្លែងបន្លំតាមបណ្តាញសង្គម និងវិធីការពារ appeared first on Kampuchea Thmey Daily.

បណ្ឌិត ឈត ប៊ុនថង ផ្តាំ​ពលរដ្ឋខ្មែររក្សាភាពថ្លៃថ្នូរលើបណ្តាញសង្គម ត្រូវតបតដោយហេតុផល កុំធ្វើដូចជនជាតិថៃ
ក្នុងស្ថានភាពប្រទេសបច្ចុប្បន្ន បណ្តាញសង្គមសំខាន់ណាស់ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៅរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំទៅប្រជាជនកម្ពុជា រក្សាភាពថ្លៃថ្នូរលើបណ្តាញសង្គម កុំតបតជាមួយជនជាតិថៃដោយការតិះដៀល ជេរប្រទេចដូចដែលថៃធ្វើមកលើកម្ពុជា នោះនឹងធ្វើឱ្យបាត់បង់តម្លៃ ហើយបង្ហាញពីចរិតអសីលធម៌ល្អ មិនខុសពីថៃឡើយ ហេតុនេះ ពលរដ្ឋខ្មែរត្រូវតបតដោយហេតុផល ដែលកម្ពុជាគឺជាជនរងគ្រោះពិតប្រាកដ។

បណ្ឌិត ឈត ប៊ុនថង ប្រាប់ កម្ពុជាថ្មី ថាក្នុងស្ថានភាពបច្ចុប្បន្នដែលថៃឈ្លានពានកម្ពុជា និងប្រឌិតព័ត៌មានមិនពិតទៅកាន់ពិភពលោក ​ធ្វើឱ្យប្រជាជនខ្មែរឈឺចាប់ខ្លាំងណាស់។ ជាមួយគ្នានេះ លោកក៏ឃើញជនជាតិថៃមួយចំនួន បានជេរប្រមាថប្រជាជនកម្ពុជា មន្ត្រីរាជការ ទាហាន រហូតដល់ការប្រមាថថ្នាក់ដឹកនាំកម្ពុជា លើបណ្តាញសង្គមទៀត ដែលជាទង្វើមួយអសីលធម៌បំផុត។ ចំណែកប្រជាពលរដ្ឋខ្មែរក៏មួយចំនួនបានតបតទៅវិញប្រហាក់ប្រហែលគ្នាដែរ ហេតុនេះដើម្បីរក្សានូវភាពថ្លៃថ្នូរ លោកថា ទុកឱ្យថៃឈ្នះលើការជេរប្រទេចនេះចុះ កម្ពុជាត្រូវតែរក្សាតម្លៃ និងភាពជាជនរងគ្រោះ។ ត្រង់ចំណុចនេះ លោកបណ្ឌិតមិនមែនឱ្យពលរដ្ឋឈប់តបតឡើយ ប៉ុន្តែ កម្ពុជា ត្រូវចូលរួមឆ្លើយតបទៅវិញដោយហេតុផល ទាំងខាងផ្លូវច្បាប់ សីលធម៌ និងប្រវត្តិសាស្ត្រប្រសើរជាងការជេរប្រទេច។

លោកនិយាយថា៖ “ខ្ញុំគិតថាបងប្អូនយើងបន្តលើកហេតុ លើកផល ឆ្លើយតបទៅនឹងការចោទប្រកាន់ការបំភ្លៃផ្សេងៗ ប៉ុន្តែ មិនគួរប្រើពាក្យអសុរោះជេរប្រទេច ដែលនាំឱ្យយើងក្លាយទៅជាក្រុមជាតិនិយម ទៅជាមនុស្សដែលបាត់តម្លៃដូចប្រជាពលរដ្ឋថៃជ្រុលនិយមដែលកំពុងជេរប្រមាថមកលើយើងដូច្នោះដែរ គួរចៀសវាង”។

អ្នកជំនាញរូបនេះ សំណូមពរឱ្យកូនខ្មែរប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយលោកស្នើឱ្យអត់ធ្មត់ និយាយហេតុផល ព្រោះថា ប្រសិនជាថៃប្រើប្រាស់ហិង្សា ជេរប្រទេចលើកម្ពុជា ហើយប្រជាជនខ្មែរតបតទៅវិញបែបនោះ ក៏បង្ហាញថា កម្ពុជាមិនខុសពីថៃឡើយ។ ហេតុនេះ លោករម្លឹកម្តងហើយម្តងទៀត ត្រូវចៀសវាងសកម្មភាពទាំងអស់នេះឱ្យបាន ត្រូវរក្សាភាពជាជនរងគ្រោះ និងជាអ្នករងការប្រមាថពីថៃ និងប្រកាន់យកសីលធម៌ ភាពត្រឹមត្រូវ និងច្បាប់អន្តរជាតិ៕

The post បណ្ឌិត ឈត ប៊ុនថង ផ្តាំ​ពលរដ្ឋខ្មែររក្សាភាពថ្លៃថ្នូរលើបណ្តាញសង្គម ត្រូវតបតដោយហេតុផល កុំធ្វើដូចជនជាតិថៃ appeared first on Kampuchea Thmey Daily.

មន្ត្រីក្រសួងទេសចរណ៍៖ បណ្ដាញសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា
លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គម ការបង្កើតមាតិកាទេសចរណ៍ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា និងទាក់ទាញទេសចរឱ្យមកទស្សនា និងអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ។

ការលើកឡើងបែបនេះរបស់លោក ហ៊ុល សីលា បានធ្វើឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល (Tourism Digital Content) និងបច្ចេកទេសថតរូបដោយប្រើទូរសព្ទដៃ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ជាង១០០នាក់ នៅក្នុងខេត្តសៀមរាប។

លោក បានបញ្ជាក់ថា សិក្ខាសាលា រយះពេល២ថ្ងៃនេះ មិនត្រឹមតែជួយលើកកម្ពស់ ដល់វិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ព្រមទាំងបង្កើនចំណេះដឹង ដល់សិក្ខាកាមឱ្យដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បណ្ដាញសង្គម  ការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរសព្ទដៃ ឱ្យបានកាន់តែច្បាស់លាស់ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍។

លោកបានលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងស្នើសុំយោគយល់មិនផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលនាំឱ្យប៉ះពាល់ដល់ទេសចរណ៍ជាតិ ដើម្បីរួមគ្នាប្រែក្លាយទេសចរណ៍កម្ពុជា ជាទេសចរវ៉ៃឆ្លាត បៃតង  ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន  និងរួមគ្នាបន្តត្រូវអនុវត្តន៍យុទ្ធនាការ «រដូវកាលបៃតង (Green Season)» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ដោយ៖ គឿនវេត

The post មន្ត្រីក្រសួងទេសចរណ៍៖ បណ្ដាញសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

មកស្គាល់ បណ្ដាញសង្គមធំៗដែលប្រទេសមួយចំនួននៅ អាស៊ាន ពេញនិយមប្រើ
ទិន្នន័យ​គិត​ត្រឹម​ឆ្នាំ​២០២៣ ពី​គេហទំព័រ​ទិន្នន័យ Digital Marketing For Asia បាន​បង្ហាញ​នូវ​ព័ត៌មាន​​​មួយ​ចំនួន​ ដែល​បាន​ស្រាវជ្រាវ​​​ផ្តោត​លើ​​មុខ​ងារ​ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម ហើយនេះគឺជា​បណ្តាញ​សង្គម និង​ Apps សម្រាប់​ឆាត​ទំនាក់​ទំនង​ពេញ​និយម​មួយ​ចំនួន​ និង​របៀប​ប្រើ​សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​អាស៊ាន​៖ ​

១–ប្រទេស​ថៃ

ត្រឹម​ឆ្នាំ​២០២៣ នៅ​ថៃ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ប្រមាណ​ ៥២.២៥​ លាន​នាក់ដែល​ស្មើ​នឹង​ប្រមាណ ​៧២.៨​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​​នៃ​ប្រទេស​ថៃ ​។

Facebook ​ជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​​ដ៏​​ពេញ​និយម​មួយ​ ដោយ​មាន​អ្នក​ប្រើ​ប្រមាណ ​៤៨.១​​ លាន​នាក់ ហើយ​ YouTube ​ជា​អ្នក​តាម​ពី​ក្រោយ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ​៣៤.៩​ លាន​នាក់ ​។

ដោយ​ឡែក​ LINE ​ជា​​បណ្តាញ​ទំនាក់​ទំនង​សង្គម​សម្រាប់​ឆាត​ទាក់​ទង​ដ៏​ពេញ​និយម​ជា​ង​គេ​នៅ​ប្រទេស​ថៃ ដោយ​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​ថៃ ​៩៥ ភាគរយមាន​ App នេះ​នៅ​ក្នុង​ទូរសព្ទ​ ។

ដោយ​ផ្អែក​តាម​​បញ្ញា​សប្បនិម្មិត (AI) ​របស់​ Facebook ​អ្នក​ប្រើ​ Facebook នៅ​ថៃ​​ ៨៦ ភាគរយប្រើ​ប្រាស់​ Facebook Stories ​ដើម្បី​រក​មើល​ផលិត​ផល​ ឬ​សេវា​កម្ម​ថ្មីៗ​ ខណៈ​​​អ្នក​ប្រើ​៧៤ ភាគរយបាន​ប្រើ​វា​ដើម្បី​ទិញ​ផលិត​ផល​តាម​អនឡាញ​ ពោល​គឺ​តាម​រយៈ​ Facebook Stories ហើយនេះ​ស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ថៃ​​ជា​ច្រើន​ប្រើ​ Facebook ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ និង​ទិញ​អីវ៉ាន់​ថ្មីៗ​ ។

២– ប្រទេស​ឥណ្ឌូណេស៊ី​

ប្រទេស​​ឥណ្ឌូណេស៊ី​​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​ជាង​ ១៦៧ ​លាន​នាក់ ដែល​ស្មើ​នឹង​ ៦០.៤ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។​ បណ្តាញ​សង្គម​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​​​នៅ​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ គឺ​មាន​ Youtube, WhatsApp, Instagram និង​ Facebook។ ភាគ​ច្រើន​អ្នក​នៅ​ឥណ្ឌូណេស៊ី​ ​ប្រើ​បណ្តាញ​សង្គម​ដើម្បី​ទំនាក់​ទំនង​​ទៅ​មិត្តភក្តិ​ គ្រួសារ​ ក៏​ដូច​ទំនាក់​ទំនង​​លើ​ដី​កោះ​ទូ​ទាំង​ប្រទេស​ ។

ដោយ​ផ្អែក​តាម​ទិន្ន័យ​ព័ត៌មាន​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ Meta បណ្តាញ​សង្គម Facebook ធ្លាប់​បាន​ Boasted អ្នក​ប្រើ​ប្រាស់​ប្រមាណ ​១១៩.៩ ​នាក់​នៅ​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​ឆ្នាំ​ ២០២៣ ។ បើ​ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​នៅ​ឥណ្ឌូណេស៊ី​ប្រើ​ច្រើន ការ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​ Meta នៅ​ប្រទេស​នេះ​ធ្លាក់​ចុះ​ពី ​៧.៧៧ ភាគរយនា​ឆ្នាំ​២០២៣ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ ។

Youtube ​ជា​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​នៅ​ឋិត​ថេរ​ ពេញ​និយម​ពី​សំណាក់​ប្រជាជន​ឥណ្ឌូណេស៊ី​ជាង​គេ ​។ មាន​អ្នក​ប្រើ​ Youtube នៅ​ឥណ្ឌូណេស៊ី​ប្រមាណ​ជាង​ ១៣៩ ​លាន​នាក់​ ហើយ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ Youtube ​នៅ​ឥណ្ឌូណេស៊ី​ក៏​បាន​ដល់​ចំនួន​ប្រមាណ ​៦៥.៣ ភាគរយនៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ទាំង​អស់​នៅ​ឥណ្ឌូណេស៊ី​ ។

៣–ប្រទេស​ហ្វីលីពីន

ត្រឹម​រយៈ​ពេល​​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិតនៅ​ហ្វីលីពីន​​ចំណាយ​ពេល​​​​ជា​មធ្យម​ ៣​ ម៉ោង និង​៣៨ ​នាទី ទៅ​លើ​ការ​​អេក្រង់​ទូរសព្ទ​សម្រាប់​ការ​មើល​ និង​ប្រើ​បណ្តាញ​សង្គម ​។ Youtube, Facebook , Instagram និង​​ X (ពី​មុន Twitter) ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​មួយ​នេះ​ ។ នៅ​ដើម​ឆ្នាំ​ ២០២៣ សារជីវកម្ម Meta បាន​ផ្សាយ​ពាណិជ្ជកម្ម​​ដល់​អ្នក​លេង​ Facebook បាន​ប្រមាណ​ ៨០.៣០ ​លាន​នាក់ ។

៤–ប្រទេស​វៀតណាម

នៅ​វៀត​ណាម​ គេ​សម្គាល់​ឃើញ​ App ឈ្មោះ​ថា Zalo សម្រាប់​ឆាត​ទំនាក់​ទំនង​មាន​ភាព​ពេញ​និយម​ជាង​គេ​ ក្នុង​ប្រទេស​នេះ ដោយ​សារ​​ក្រុមហ៊ុន​នៅ​វៀតណាម​ជា​អ្នក​បង្កើត​ផ្ទាល់​ក្នុង​​បរិបទ​បច្ចេកវិទ្យា​បណ្តាញ​សង្គម​នេះ​ ដែល​មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ​៨៧ ភាគរយគិត​ត្រឹម​ឆ្នាំ​ ២០២២ ហើយ​តាម​ពី​ក្រោយ​ដោយ​បណ្តាញ​សង្គម​ Facebook មាន​អ្នក​ប្រើ ​៧២ ភាគរយ និង​ Facebook Messenger ​អ្នក​ប្រើ​ប្រមាណ​ ៥៨ ភាគរយ ៕

ដោយ​៖ មាន រតនា

The post មកស្គាល់ បណ្ដាញសង្គមធំៗដែលប្រទេសមួយចំនួននៅ អាស៊ាន ពេញនិយមប្រើ appeared first on Kampuchea Thmey Daily.

លោក កៅ សីហា ចេញមុខពន្លះយ៉ាងចាស់ដៃអ្នកនិយាយពាក្យ”បងអូន” និង “បែបថៃ”
បន្ទាប់​ពី​មួយ​រយៈ​នេះ គេសង្កេត​ឃើញ​ថា ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​នឹង​កំពុង​ពេញ​និយម​ជំងឺ​ឆ្កួត​និយម​លើ​ការ​ប្រើប្រាស់​ពាក្យ “បែប​ថៃ” ហើយ​នឹង​ពាក្យ “បង​អូន” យ៉ាង​ផុលផុស​នោះ ស្រាប់​តែអ្នក​ដឹកនាំ​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប លោក កៅ សីហា បាន​ចេញ​មុខ​មក​ពន្លះ​យ៉ាង​ចាស់​ដៃ ​ជុំវិញ​ករណី​នេះ។

យោង​តាម​ខ្លឹម​សារ​របស់​លោក កៅ សីហា បាន​លើក​ឡើង​ថា​ «ខណៈ​នេះ កាំ​ជា ( កម្ពុជា ) កំពុង​ពេញ​និយម​ជំងឺ​ឆ្កួត និយម​លើ​ពាក្យ “បែប​ថៃ”  ហើយ​នឹង​ពាក្យ “បង​អូន”… ហើយ​បើ​និយាយ​បង​ប្អូន ទៅ​វា​ថី​? យូរ​ៗទៅ ចង់​ធ្វើ​បដិវត្ត​ពាក្យ​ខ្មែរ​ដោយ​ឯកឯង​ សេរី​ទំនើង​ខុស​បែប ខុស​វេយ្យាករណ៍ ​សូម្បី​ការ​ប្រើ​ពាក្យ​ពេចន៍​ឲ្យ​ត្រូវ​តាម​បែប​ផែន​របស់​ជាតិ​សាសន៍​ខ្លួន​ឯង»។

លោក កៅ សីហា ​បានគូសបញ្ជាក់ថា ពាក្យ “បង​អូន” ជា​សំនៀង​របស់ជនបរទេស (យួន) ដែល​ចេះ​និយាយ​ភាសាខ្មែរ ហើយ​អណ្ដាត​គ្រលាស់​មិន​បាន​នូវ​តួអក្សរ​ដែល​មាន​ពាក្យ​ព្យញ្ជនៈ​ត្រួត​ជើង មិន​បាន​ដូច​ម្ចាស់​ដើម​ ទើប​ជន​ចំណាក​ស្រុក​ដែល​ជា​ជាតិសាសន៍​ ភូមិ​ផង​របង​ក្បែរ​ខាង​និយាយ “បង​អូន​ៗ” ឲ្យ​ស្រួល និង​រត់​មាត់​របស់​ពួកគេ​ក្នុង​ការ​សន្ទនា​ជា​មួយ​ម្ចាស់​ស្រុក។

ដោយ​ឡែក បែរ​មក​មើល​​សម័យបច្ចុប្បន្ន ខ្លួន​ដែល​ជា​ម្ចាស់​ស្រុក ម្ចាស់​ភាសា បែរ​ជា​ព្រម​ទទួល​យក​នូវ​ការ​ជះ​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ភាសា​របស់​ខ្លួន​ពី​ជន​បរទេស​បែប​នេះ​ទៅ​វិញ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ បាន​បន្ត​​ថា «អូស​ឃ្លីប​របស់​អ្នក​ល្បីៗ​ក្នុង​របរ​អនឡាញ ស្រុក​ខ្មែរ​មក ចេញ​តែ​ក្បាល​វីដេអូ ឮ​ពាក្យ​ថា សួ​ស្ដី បង​អូន…. ចង់​តែ​សំពង​ឲ្យ​បែក​មាត់ ថា ខ្នាញ់ នុះខ្នាញ់ ហើយ​ប្រឹង​ជោរ​តាម​គ្នា​អស់ ហើយ​ជោរ​អស់​ទាំង​មិន​ដឹង​ថា ខ្លួន​កំពុង​អូសទាញ​ឱ្យ​អ្នក​ទស្សនា​ចូល​រួម​ធ្វើ​បដិវត្ត​ពាក្យ​របស់​ខ្មែរ​ខ្លួនឯង​យ៉ាង​គឃ្លើន និង​ត្រេក​ត្រអាល​ថា​ខ្លួន​ស៊ីវិល័យ​ឈាន​មុខ ក្នុង​ការ​ប្រើ​ពាក្យ​ខុស​ទាំង​នេះ។ សុំ​ទៅ​ចុះ​​ឈប់​បាន ឈប់​ទៅ​ទាំង​អ្នក​ល្បី សេដ្ឋី ​វ៉ាល់ លាន​អី​ក៏​​ដោយ ឈប់​នាំ​​គ្នា​និយាយ​ថា សួស្ដី​បង​​អូន ​នឹង​​ទៅ​ណា​​ ចូលរួម​ការ​ពារ លើក​ស្ទួយ​​អក្សរសាស្ត្រ​ជាតិ​យើងឱ្យ​គង់​វង្ស»។

ជា​មួយ​គ្នា​នេះ លោក កៅ សីហា ក៏​បាន​សំណូមពរ​ ដល់​រាជបណ្ឌិត​សភា​កម្ពុជា មេត្តា បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន​មក​សាយ​ភាយ​គ្រប​ដណ្ដប់ ក្រុម​អ្នក​អធិប្បាយ voice over លើ​វីដេអូ​របស់​អ្នកonlineទាំងនោះ បើ​នៅ​តែ​បន្ត សោកនាដកម្ម​នៃ​ការ​ប្រើប្រាស់​ភាសាខ្មែរ​អាច​នឹង​កើត​ឡើង។ ហើយតាម​រយៈ​នេះ​ ក៏​មាន​អ្នក​គាំ​​ទ្រ​មួយ​​ចំនួន​បាន​បញ្ចេញមតិ​គាំ​ទ្រ​​ ការ​លើក​ឡើង​របស់​លោក កៅ សីហា ផង​ដែរ៕

អត្ថបទ៖ ចាន់រ៉ា

The post លោក កៅ សីហា ចេញមុខពន្លះយ៉ាងចាស់ដៃអ្នកនិយាយពាក្យ”បងអូន” និង “បែបថៃ” appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីការងារ៖ បណ្តាញសង្គមព័ត៌មានក្លែងក្លាយមួយចំនួនកំពុងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា បច្ចុប្បន្ននៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួនកំពុងបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម FACEBOOK នៅព្រឹកថ្ងៃទី២៥ ធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោករដ្ឋមន្ត្រីបានបន្តថា ក្នុងន័យនេះស្នើឱ្យអ្នកលេងបណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុង និងក្រៅប្រទេស បានយល់ដឹង និងចូលរួមចំណែកក្នុងការការពារសមិទ្ធផលអស់ទាំងនេះ ឱ្យស្ថិតស្ថេរគង់វង្ស។ លោករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេស យុវជនទាំងអស់ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយ គុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលនិងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីសង្ឃឹមថាបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននិង សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីបានណែនាំដល់សិក្ខាកាមក៏ត្រូវចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណៈមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និងបណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យសិក្ខាកាមបានយល់ដឹងអំពី បច្ចេកទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់ត រូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktok ។ ក្រៅពីនេះ ក៏ដើម្បីយល់ដឹងពីការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ, ការចុះបដិសេដ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និងសាធារណជន, ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិនគួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ សំអឿន

The post រដ្ឋមន្រ្តីការងារ៖ បណ្តាញសង្គមព័ត៌មានក្លែងក្លាយមួយចំនួនកំពុងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.