បច្ចេកវិទ្យា
ឈ្វេងយល់អំពីការក្លែងបន្លំតាមបណ្តាញសង្គម និងវិធីការពារ
ក្នុងយុគសម័យឌីជីថល ការបោកប្រាស់តាមបណ្តាញសង្គម បានក្លាយជាបញ្ហាប្រឈមដ៏ធំជាសកល។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាតែងតែប្រើប្រាស់រូបភាព និងវិធីសាស្ត្រថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីទំនុកចិត្តរបស់ជនរងគ្រោះ។ បច្ចេកវិទ្យាកាន់តែជឿនលឿន ការក្លែងបន្លំតាមបណ្ដាញសង្គមកាន់តែមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានា ដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត។ តើអ្វីជាការក្លែងបន្លំតាមបណ្តាញសង្គម?

ការក្លែងបន្លំតាមបណ្តាញសង្គម (Social Media Fraud) គឺជាការវាយប្រហារទៅលើគណនីបណ្តាញសង្គម ដូចជា Facebook Instagram Tiktok Linkedin ជាដើម ក្នុងគោលបំណងលួចព័ត៌មានផ្ទាល់ខ្លួន ឬគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកប្រើប្រាស់។ ជនឆបោកបានប្រើប្រាស់ប្រវត្តិរូប ឬតំណភ្ជាប់ក្លែងក្លាយ វិធីសាស្ត្របោកប្រាស់ផ្សេងៗ ដើម្បីក្លែងបន្លំជាមិត្តភក្កិ ឬបុគ្គលដែលគួរឱ្យទុកចិត្តបាន រួចផ្ញើសារមកដាក់សម្ពាធលើអ្នកឱ្យធ្វើសកម្មភាពអ្វីមួយឱ្យបានឆាប់រហ័ស។
តើគួរធ្វើដូចម្តេចដើម្បីចៀសវាងការក្លែងបន្លំតាមបណ្តាញសង្គម?
ដើម្បីជៀសវាងការក្លែងបន្លំតាមបណ្តាញសង្គម ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ តាមរយៈ Telegram កម្ពុជាឆ្ពោះទៅឌីជីថល បានណែនាំដូចខាងក្រោម៖
- មិនគួរយល់ព្រមតាមសំណើស្នើសុំជាមិត្តពីអ្នកមិនស្គាល់ក្នុងបណ្តាញសង្គម។
- គួរស្រាវជ្រាវប្រភពឱ្យបានច្បាស់លាស់មុននឹងចុចលើតំណភ្ជាប់ណាមួយ។
- គួរផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបន្លំអត្តសញ្ញាណ។
- គួរប្រើពាក្យសម្ងាត់ខុសៗគ្នាចំពោះគណនីបណ្តាញសង្គមផ្សេងៗគ្នា។
- គួរបើកមុខងារផ្ទៀងផ្ទាត់ពហុកត្តា (MFA) សម្រាប់គណនីបណ្តាញសង្គមអ្នក។
- គួរកំណត់ឯកជនភាពដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញព័ត៌មានរបស់អ្នក។
- គួរធ្វើបច្ចុប្បន្នភាពគណនីបណ្តាញរបស់អ្នកជាប្រចាំ។
- ស្វែងយល់ និងរៀនអំពីវិធីសាស្ត្រក្លែងបន្លំថ្មីៗដែលគេបានផ្សព្វផ្សាយតាមបណ្តា្ញសង្គមអំពីវិធីការពារខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


