ព័ត៌មានអន្ដរជាតិ
មកស្គាល់ បណ្ដាញសង្គមធំៗដែលប្រទេសមួយចំនួននៅ អាស៊ាន ពេញនិយមប្រើ
ទិន្នន័យគិតត្រឹមឆ្នាំ២០២៣ ពីគេហទំព័រទិន្នន័យ Digital Marketing For Asia បានបង្ហាញនូវព័ត៌មានមួយចំនួន ដែលបានស្រាវជ្រាវផ្តោតលើមុខងារ និងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ហើយនេះគឺជាបណ្តាញសង្គម និង Apps សម្រាប់ឆាតទំនាក់ទំនងពេញនិយមមួយចំនួន និងរបៀបប្រើសម្រាប់អ្នកនៅក្នុងតំបន់អាស៊ាន៖

១–ប្រទេសថៃ
ត្រឹមឆ្នាំ២០២៣ នៅថៃមានអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ៥២.២៥ លាននាក់ដែលស្មើនឹងប្រមាណ ៧២.៨ ភាគរយនៃចំនួនប្រជាជនសរុបនៃប្រទេសថៃ ។
Facebook ជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយ ដោយមានអ្នកប្រើប្រមាណ ៤៨.១ លាននាក់ ហើយ YouTube ជាអ្នកតាមពីក្រោយ ដោយមានអ្នកប្រើប្រាស់ប្រមាណ ៣៤.៩ លាននាក់ ។
ដោយឡែក LINE ជាបណ្តាញទំនាក់ទំនងសង្គមសម្រាប់ឆាតទាក់ទងដ៏ពេញនិយមជាងគេនៅប្រទេសថៃ ដោយអ្នកប្រើអ៊ីនធឺណិតនៅថៃ ៩៥ ភាគរយមាន App នេះនៅក្នុងទូរសព្ទ ។
ដោយផ្អែកតាមបញ្ញាសប្បនិម្មិត (AI) របស់ Facebook អ្នកប្រើ Facebook នៅថៃ ៨៦ ភាគរយប្រើប្រាស់ Facebook Stories ដើម្បីរកមើលផលិតផល ឬសេវាកម្មថ្មីៗ ខណៈអ្នកប្រើ៧៤ ភាគរយបានប្រើវាដើម្បីទិញផលិតផលតាមអនឡាញ ពោលគឺតាមរយៈ Facebook Stories ហើយនេះសបញ្ជាក់ថា ប្រជាពលរដ្ឋថៃជាច្រើនប្រើ Facebook ដើម្បីទទួលបានព័ត៌មាន និងទិញអីវ៉ាន់ថ្មីៗ ។
២– ប្រទេសឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ីមានអ្នកប្រើប្រាស់បណ្តាញសង្គមជាង ១៦៧ លាននាក់ ដែលស្មើនឹង ៦០.៤ ភាគរយនៃចំនួនប្រជាជនសរុប។ បណ្តាញសង្គមដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសដែលមានផ្ទៃដីធំជាងគេក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានមួយនេះ គឺមាន Youtube, WhatsApp, Instagram និង Facebook។ ភាគច្រើនអ្នកនៅឥណ្ឌូណេស៊ី ប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងទៅមិត្តភក្តិ គ្រួសារ ក៏ដូចទំនាក់ទំនងលើដីកោះទូទាំងប្រទេស ។
ដោយផ្អែកតាមទិន្ន័យព័ត៌មានពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Meta បណ្តាញសង្គម Facebook ធ្លាប់បាន Boasted អ្នកប្រើប្រាស់ប្រមាណ ១១៩.៩ នាក់នៅឥណ្ឌូណេស៊ីកាលពីដើមឆ្នាំ ២០២៣ ។ បើទោះបីជាមានប្រជាពលរដ្ឋនៅឥណ្ឌូណេស៊ីប្រើច្រើន ការផ្សាយពាណិជ្ជកម្មរបស់ Meta នៅប្រទេសនេះធ្លាក់ចុះពី ៧.៧៧ ភាគរយនាឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុនៗ ។
Youtube ជាប្រព័ន្ធបណ្តាញសង្គមដែលនៅឋិតថេរ ពេញនិយមពីសំណាក់ប្រជាជនឥណ្ឌូណេស៊ីជាងគេ ។ មានអ្នកប្រើ Youtube នៅឥណ្ឌូណេស៊ីប្រមាណជាង ១៣៩ លាននាក់ ហើយការផ្សាយពាណិជ្ជកម្មតាម Youtube នៅឥណ្ឌូណេស៊ីក៏បានដល់ចំនួនប្រមាណ ៦៥.៣ ភាគរយនៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់នៅឥណ្ឌូណេស៊ី ។
៣–ប្រទេសហ្វីលីពីន
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅហ្វីលីពីនចំណាយពេលជាមធ្យម ៣ ម៉ោង និង៣៨ នាទី ទៅលើការអេក្រង់ទូរសព្ទសម្រាប់ការមើល និងប្រើបណ្តាញសង្គម ។ Youtube, Facebook , Instagram និង X (ពីមុន Twitter) ជាបណ្តាញសង្គមដ៏ពេញនិយមក្នុងប្រទេសមួយនេះ ។ នៅដើមឆ្នាំ ២០២៣ សារជីវកម្ម Meta បានផ្សាយពាណិជ្ជកម្មដល់អ្នកលេង Facebook បានប្រមាណ ៨០.៣០ លាននាក់ ។
៤–ប្រទេសវៀតណាម
នៅវៀតណាម គេសម្គាល់ឃើញ App ឈ្មោះថា Zalo សម្រាប់ឆាតទំនាក់ទំនងមានភាពពេញនិយមជាងគេ ក្នុងប្រទេសនេះ ដោយសារក្រុមហ៊ុននៅវៀតណាមជាអ្នកបង្កើតផ្ទាល់ក្នុងបរិបទបច្ចេកវិទ្យាបណ្តាញសង្គមនេះ ដែលមានអ្នកប្រើប្រាស់ប្រមាណ ៨៧ ភាគរយគិតត្រឹមឆ្នាំ ២០២២ ហើយតាមពីក្រោយដោយបណ្តាញសង្គម Facebook មានអ្នកប្រើ ៧២ ភាគរយ និង Facebook Messenger អ្នកប្រើប្រមាណ ៥៨ ភាគរយ ៕

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?