ព័ត៌មានជាតិ
មន្ត្រីក្រសួងទេសចរណ៍៖ បណ្ដាញសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា
លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គម ការបង្កើតមាតិកាទេសចរណ៍ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា និងទាក់ទាញទេសចរឱ្យមកទស្សនា និងអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ។

ការលើកឡើងបែបនេះរបស់លោក ហ៊ុល សីលា បានធ្វើឡើងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល (Tourism Digital Content) និងបច្ចេកទេសថតរូបដោយប្រើទូរសព្ទដៃ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ជាង១០០នាក់ នៅក្នុងខេត្តសៀមរាប។
លោក បានបញ្ជាក់ថា សិក្ខាសាលា រយះពេល២ថ្ងៃនេះ មិនត្រឹមតែជួយលើកកម្ពស់ ដល់វិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ព្រមទាំងបង្កើនចំណេះដឹង ដល់សិក្ខាកាមឱ្យដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បណ្ដាញសង្គម ការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរសព្ទដៃ ឱ្យបានកាន់តែច្បាស់លាស់ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍។

លោកបានលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងស្នើសុំយោគយល់មិនផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលនាំឱ្យប៉ះពាល់ដល់ទេសចរណ៍ជាតិ ដើម្បីរួមគ្នាប្រែក្លាយទេសចរណ៍កម្ពុជា ជាទេសចរវ៉ៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន និងរួមគ្នាបន្តត្រូវអនុវត្តន៍យុទ្ធនាការ «រដូវកាលបៃតង (Green Season)» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ដោយ៖ គឿនវេត


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


