បេសកកម្មផ្សព្វផ្សាយសក្តានុពលខេត្តក្រចេះនិងមណ្ឌលគិរី Archives - Kampuchea Thmey Daily

​រោងចក្រ​​ផលិតសំបក​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​
​​ក្រុមហ៊ុន​ DoubleStar ​​បានបង្ហើបពី​​ផែនការក្នុងការ​កាត់​ចំណែក ១៥% នៃ​​ផលិតផលសំបកកង់​រថយន្ត​​ដែលផលិតចេញពីរោងចក្រនៅខេត្តក្រចេះ ដើម្បី​លក់​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ការលើកឡើង​នេះ ខណៈ​កាលពីពេលថ្មីៗកន្លងទៅ​នេះក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន ដឹកនាំដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ បាន​ចុះទៅទស្សនកិច្ច​នៅ​​រោងចក្រផលិត​សំបកកង់រថយន្ត​ DOUBLESTAR ដែលមានទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​ ខេត្តក្រចេះ។

​លោក Chen Gang ​នាយកប្រចាំរោងចក្រផលិត​សំបកកង់ DOUBLESTAR (រូបកណ្តាលពាក់អាវខ្មៅ)

លោក Chen Gang ​នាយកប្រចាំរោងចក្រផលិត​សំបកកង់ DOUBLESTAR បាន​បញ្ជាក់​​ថា សម្រាប់​ទិសដៅ​​បន្ទាប់​ ​​ក្រុមហ៊ុន​មាន​ផែនការក្នុង​ការកាត់ចំណែក​នៃផលិតផលសំបក​កង់​ចេញពី​រោងចក្រ​ ដើម្បី​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​មួយ​ខែៗ ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផលិត​សំបក​កង់​រថយន្ត​បាន​ប្រមាណ ៧ ទៅ ៨ ម៉ឺន​បម្រាស់ ​ដោយ​ផ្តោត​ទីផ្សារ​នាំ​ចេញទៅ​អឺរ៉ុប​និង​អាមេរិក ពាក់ព័ន្ធ​ការ​ប្តូរ​ទិសដៅយុទ្ធសាស្រ្តថ្មីនេះ លោក​ថា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបានប្រយោជន៍​ពី​ការ​ប្រើប្រាស់​សំបកកង់ដែលមានគុណភាព​ខ្ពស់​ ដែល​ជា​ស្តង់ដាសម្រាប់ប្រើប្រាស់​នៅបណ្តា​​​ប្រទេស​នៅអឺរ៉ុបនិងអាមេរិក។

នៅពេលអ្នកសារព័ត៌មាន​ចោទ​សួរ​ថា តើ​ផលិតផល​ដែល​​នឹងផលិតយកមក​​ផ្គត់ផ្គង់ទីផ្សារ​ក្នុង​ស្រុក​ មាន​គុណភាព​ស្តង់ដា​ដូច​ផលិតផល​នាំ​ចេញ​ឬទេ? លោកឆ្លើយតប​ថា​ ប្រាកដ​ហើយ និង​អាច​ប្រសើរជាង​ផលិតផល​នាំ​ចេញទៅ​ទៀត។ លោកក៏​បង្ហើប​ថា​ តម្លៃ​អាច​ទទួល​យក​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា​ បើ​ប្រៀប​ធៀប​តម្លៃ​កង់រថយន្ត​នាំ​ចូលក្នុងទីផ្សារ​បច្ចុប្បន្ន។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ ២ របស់រដ្ឋ​នៅក្នុងប្រទេសចិន។ វត្តមាននៅ​កម្ពុជា ជា​សាខា​រោងចក្រ​ទី ១១ នៅ​បរទេស​របស់ក្រុមហ៊ុន​ ក្រោយ​ក្រុមហ៊ុន​បាន​ចុះ​មក​សិក្សា​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ឆ្នាំ ២០២៤ បាន​ឈាន​ទៅ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអីស្នួល​ខេត្ត​ក្រចេះ ដោយ​​ចាយ​ទុន​វិនិយោគអស់​​ប្រមាណ ២០០ លាន​ដុល្លារ។

លោក​ Chen Gang បាន​បញ្ជាក់ថា ក្នុង​ដំណើរការ​ខ្សែ​សង្វាក់ផលិតកម្ម​ រោងចក្របាន​ប្រើប្រាស់​វត្ថុធាតុ​កៅស៊ូ​ក្នុង​ស្រុក​មួយ​ឆ្នាំ​ពី ៥ ទៅ ៦ ម៉ឺន​តោន​ហើយ​ភាគ​ច្រើន​ជា​កៅស៊ូ​ក្នុង​ខេត្ត​ក្រចេះ​ផ្ទាល់​​តែ​ម្តង។

លោក​ក៏​ជំរុញ​ដល់​ពលរដ្ឋ​បង្កើន​ផ្ទៃដី​ដាំដុះ​កៅស៊ូ​បន្ថែម ខណៈ​រោងចក្រ​មាន​ផែនការ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​ដំណាក់​កាល​ទី ២ ដែល​នឹង​ចាំបាច់​ត្រូវការ​ប្រភព​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​បំពេញ​ខ្សែ​សង្វាក់​ផលិតកម្ម។

បន្ថែមពីនេះ ក្រុមហ៊ុន​មាន​គោលការណ៍​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​​​ដល់​ពលរដ្ឋ​កម្ពុជាលើ​ជំនាញ​ផលិត​សំបក​កង់រថយន្ត​ ខណៈ​ដែល​ក្រុមហ៊ុន​ដាក់​ផែនការ​ពង្រីក​ផលិតកម្ម​បន្ថែម​​នៅដំណាក់​កាល​បន្ត​បន្ទាប់។

លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group ដែល​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល​ក្នុង​ខេត្ត​ក្រចេះបាន​ឲ្យ​ដឹ​ងថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​មូលដ្ឋាន​រោងចក្រ​បាន​ប្រមាណ ៣០០ លើ​ផ្ទៃដី​​​អភិវឌ្ឍ​ជាង ៨០០ ហិកតា។

លោក​ថា តំបន់​សេដ្ឋកិច្ច​ស្នួល​មាន​លក្ខណ​ពិសេស ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មក​បោះ​ទីតាំង​ផលិតកម្ម​ ដោយ​សារ​នៅ​តំបន់​នេះ មាន​អនុ​ស្ថានីយដែល​អាច​ផ្គត់ផ្គង់ថាមពល​​​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ដើម្បី​គាំទ្រ​ដល់​ខ្សែ​សង្វាក់​រោងចក្រ​ធំៗ ដែល​ត្រូវ​ការ​កម្លាំង​ថាមពល​ខ្លាំង​ដើម្បី​ជំរុញ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម។

បើតាម​លោក Zhang Lu Ze ក្នុង​ចំណោម​ក្រុមហ៊ុន​លេចធ្លោ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​ក្រុមហ៊ុន Doublestar ដែល​មាន​មុខ​សញ្ញា​វិនិយោគ​ផលិត​សំបក​កង់​គ្រប់​ប្រភេទ។ ក្រៅពីនេះ​​នៅ​​មាន​ក្រុមហ៊ុនផលិតសំបក​កង់រថយន្ត​ Firemax ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​អំឡុង​ខែ​ឧសភា រួមទាំង​ក្រុមហ៊ុន​ដំឡើង​បន្ទះសូឡា ​រោងចក្រ​ឧស្ម័ន និង​រោងចក្រកែច្នៃ​ឈើ​ជាដើម​៕

The post ​រោងចក្រ​​ផលិតសំបក​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​ appeared first on Kampuchea Thmey Daily.

លម្អិត ៣០ នាទី សម្ភាសន៍​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​មណ្ឌលគិរី
ខេត្ត​មណ្ឌលគិរី ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ពេញនិយម ហើយ​ទេសចរ​ភាគច្រើន​ស្គាល់​ខេត្ត​​ភូមិ​ភាគ​ឥសាន​នេះ​ ដោយសារ​ជា​ខេត្ត​ដែល​មាន​អាកាសធាតុ​ត្រជាក់​និង​មាន​ទេសភាព​ស្អាត។

សក្ដានុពល​ខេត្ត​មណ្ឌលគិរី​មាន​ច្រើនអនេក​ ហើយ​រដ្ឋាភិបាល​បាន​ដាក់​ផែនការមេអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់អន្តរជាតិឈរ​លើ​ស្ថានភាព​ប្រភព​ធនធាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ក្លិបអ្នក​កាសែត​កម្ពុជា​បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន​ចុះបេសកកម្ម​​ផ្សព្វផ្សាយ​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​មណ្ឌលគិរី។

​ផ្តល់​បទ​សម្ភាសន៍​ជាង ៣០ នាទី ជាមួយអ្នកសារព័ត៌មាន ​លោក ងិន សុវិមាន អភិបាល​រង​ខេត្ត​បាន​បង្ហាញ​ពីភូមិសាស្រ្ត​និង​​សក្ដានុពល​នៃ​ខេត្ត​មណ្ឌលគិរី ដែល​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ច្រើនពី​​វិនិយោ​គិន​​ក្នុងការ​វិនិយោគលើវិស័យផ្សេងៗ ខណៈ​កន្លងទៅនេះ​ក៏​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំមួយ​ បាន​បោះទុន​វិនិយោគ​​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​ដែល​រក​ចំណូល​ចូល​ជាតិ​រាប់​សិប​លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ។

The post លម្អិត ៣០ នាទី សម្ភាសន៍​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​មណ្ឌលគិរី appeared first on Kampuchea Thmey Daily.

ស្រាពាងជនជាតិភាគតិច ពង្រឹងគុណភាពសុវត្ថិភាព គ្រោងចុះបញ្ជីភូមិមួយផលិតផលមួយ
ស្រាពាងរបស់ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន កំពុង​ត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសុវត្ថិភាព ខណៈអាជ្ញាធរខេត្តមណ្ឌលគិរីក៏គ្រោងចុះបញ្ជីទៅក្នុងផលិតផល​ភូមិមួយផលិតផលមួយ ដើម្បី​ថែរក្សា​ការពារ​​ថែម​ទៀត។

លោក ងិន សុវិមាន អភិបាល​រង​ខេត្ត​មណ្ឌលគិរី​បាន​គូស​បញ្ជាក់​ថា ស្រា​ពាង​ត្រូវ​បាន​ផលិត​ត​​ពី​មួយ​ជំនាន់ទៅមួយ​ជំនាន់​ ក្លាយជា​ស្រាប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិចក្នុង​ខេត្ត​ភូមិភាគ​ឦសាន​​។​ ​បច្ចុប្បន្ន​ដោយសារការ​វិវឌ្ឍ​ ការ​​​ផលិតកាន់តែ​ល្អ​ប្រសើរ​​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ ដោយ​គិតគូរ​សុវត្ថិភាព​និង​អនាម័យ​ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន។

ដោយសារ​មើលឃើញ​ពី​គុណតម្លៃ​នៃស្រាប្រពៃណីមាន​ប្រវត្តិយូរលង់នេះ បើ​តាមលោក ងិន សុវិមាន អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ក៏​គ្រោង​ចុះ​​បញ្ជី​ស្រាពាង​ ចូលទៅក្នុង​​បញ្ជី​ភូមិ​មួយ​ផលិតផល​មួយ​របស់​ខេត្ត​មណ្ឌលគិរី ដើម្បី​ថែរក្សា​កេរ្តិ៍ឈ្មោះ​​បន្ត​ទៅមុខទៀត៕

The post ស្រាពាងជនជាតិភាគតិច ពង្រឹងគុណភាពសុវត្ថិភាព គ្រោងចុះបញ្ជីភូមិមួយផលិតផលមួយ appeared first on Kampuchea Thmey Daily.

សម្ភាសន៍​ពិសេស ​ពី​​អាជីវកម្ម​រ៉ែ​ថ្ម​អារនៅ​កម្ពុជា ឆ្នាំ ២០២៤ រក​ចំណូល​​​​​សួយសារ​បាន​ប្រមាណ ៩០ លាន​ដុល្លារ​
វិស័យរ៉ែ​ថ្មអារបានរួមចំណែក​ជា​ប្រភព​ចំណូល​មិន​មែន​សារពើពន្ធ​​ (សួយសារ) បានប្រមាណ ៩០ លានដុល្លារ ចូល​ក្នុង​ថវិកាជាតិនៅ​ឆ្នាំ​២០២៤​ ខណៈ​ធនធានដ៏​មានសក្តានុពល​របស់​កម្ពុជា​នេះ​​ ​​មាន​លទ្ធភាព​ពង្រីក​ទីផ្សារ​នាំចេញទៅ​ក្រៅ​ប្រទេស​ទាំង​នៅ​តំបន់​​អាស៊ី​ និង​តំបន់​អឺរ៉ុប​​រួម​រួមទាំងនៅទ្វីប​​អាមេរិក។

អ្នក​ស្រី ឡេង ដាវី អនុប្រធាន​សមាគមថ្មអារ​កម្ពុជា​បានឲ្យ​ដឹង​ថា ចំណូលសួយសារ​ពី​វិស័យរ៉ែថ្ម​អារ​នៅ​ឆ្នាំ ២០២៤ កើនឡើង​គុណ​ជា ៤ បើ​ធៀប​ឆ្នាំ២០២៣។

ខណៈ​ដែល​វិស័យរ៉ែ​ថ្មអារបានរួមចំណែកសម្រាប់ទ្រទ្រង់​ចំណូល​ថវិកាជាតិប្រមាណ ៩០ លានដុល្លារនៅ​ឆ្នាំ ២០២៤ បើតាម​អ្នក​ស្រី ឡេង ដាវី ថ្ម​អារ​ដែល​​​កែច្នៃ​រួច​នៅ​កម្ពុជាប្រមាណ ៩០% ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ខណៈ ១០% ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្មរ៉ែថ្មអារ​នៅក្នុងប្រទេសកម្ពុជាប្រមាណ ៦៨ ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ១១ ក្នុងនោះមានដូចជា ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី ខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងសៀមរាប។

ខេត្តក្រចេះ​ជាទីតាំង​យុទ្ធសាស្រ្ត​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​អារ។ បើ​តាម​សមាគមថ្មអារកម្ពុជា គ្រាន់តែ​ខេត្ត​ក្រចេះ​មួយ​មាន​ក្រុមហ៊ុនធ្វើ​អាជីវកម្ម​រ៉ែ​ថ្មអារ​ជាង ៣០ រោងចក្រ ដែល​ធ្វើការកែច្នៃ​នាំចេញទៅក្រៅប្រទេស។

ពាក់ព័ន្ធ​អាជីវកម្មរ៉ែ​ថ្មអារ​នេះ អ្នក​ស្រី ឡេង ដាវី បានផ្តល់​បទ​​សម្ភាសន៍​ពិសេស​​ដល់ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​​ជាង ២០ ស្ថាប័ន ​ខណៈ​កាលពីពេលថ្មីៗ​នេះ​បាន​ចុះ​​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​និង​ការ​អភិវឌ្ឍន៍​​ធនធាន​រ៉ែនៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ៕

The post សម្ភាសន៍​ពិសេស ​ពី​​អាជីវកម្ម​រ៉ែ​ថ្ម​អារនៅ​កម្ពុជា ឆ្នាំ ២០២៤ រក​ចំណូល​​​​​សួយសារ​បាន​ប្រមាណ ៩០ លាន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​រោងចក្រ​តូច​ធំ ៣០០ បោះ​ទីតាំង​វិនិយោគ​​ ​
តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​មូលដ្ឋាន​រោងចក្រ​ផលិតកម្ម​បាន​ប្រមាណ ៣០០ លើ​ផ្ទៃដី​​កំពុង​អភិវឌ្ឍ​ជាង ៨០០ ហិកតា។

ក្នុង​ឱកាស​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន​ ចុះ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល ​ដឹកនាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group ដែល​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល​ក្នុង​ខេត្ត​ក្រចេះ បាន​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​និង​សកម្មភាព​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល។

​លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group (អាវស)

លោក​ Zhang Lu Ze បាន​គូស​បញ្ជាក់​​ថា នៅលើផ្ទៃដី​អភិវឌ្ឍ​ប្រមាណ ៨១៨ ហិកតា ​ដែលក្រុមហ៊ុន​ទទួល​ការ​អនុញ្ញាតិ​វិនិយោគ​ពី​រដ្ឋាភិបាល​ តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​​លទ្ធភាព​អាច​ទទួល​​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​ទីតាំង​វិនិយោគ​បង្កើតរោងចក្រ​​បាន​ប្រមាណ ៣០០ ​ក្រុមហ៊ុន។

ក្រុមហ៊ុន​ខ្នាត​ធំៗ​​អាច​វិនិយោគ​​ចាប់ពីទំហំ​ផ្ទៃដី​​​​​ ២០ ហិកតា ដល់ ៤០ ហិកតា និង​ក្រុមហ៊ុន​តូច​ៗ​អាច​វិនិយោគ​ក្រោម​ទំហំ​ ២ ហិកតា​ជាមួយ​ទុន​វិនិយោគ​ក្រោម ១០ លាន​ដុល្លារ។ ​ក្រុមហ៊ុន Doublestar ដែ​ល​បានចាយ​​ទុន​ជាង ២០០ លាន​ដុល្លារ សាងសង់​រោងចក្រ​ផលិតសំបក​កង់​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​នាំ​ចេញទៅក្រៅប្រទេស​​លើផ្ទៃដីទំហំ​​ជាង ៤០ ហិកតា។

លោក​ Zhang Lu Ze បាន​បញ្ជាក់ថា «បើ​មាន​ក្រុមហ៊ុនខ្នាត​ធំ​ដូចជា DoubleStar ដែលត្រូវការ​​ផ្ទៃដី​​ធំ​ទូលាយ​ដើម្បី​បង្កើត​រោងចក្រ​ ​តំបន់​សេដ្ឋកិច្ច​ពិសេសស្នួល​អាច​ទទួល​បាន ៦០ ក្រុមហ៊ុន តែ​បើ​ក្រុមហ៊ុន​តូចៗ​ទេ​អាច​បាន​ដល់ ៣០០ ក្រុមហ៊ុន»​។

តំបន់​សេដ្ឋកិច្ច​ស្នួល​មាន​លក្ខណ​ពិសេស ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មក​បោះ​ទីតាំង​ផលិតកម្ម​ ដោយសារ​នៅ​តំបន់​នេះ មាន​អនុ​ស្ថានីយដែល​អាច​ផ្គត់ផ្គង់ថាមពល​​​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ដើម្បី​គាំទ្រ​ដល់​ខ្សែ​សង្វាក់​រោងចក្រ​ធំៗ ដែល​ត្រូវ​ការ​កម្លាំង​ថាមពល​ខ្លាំង​ដើម្បី​ជំរុញ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម។

ជាមួយគ្នានេះ ​ក្រុមហ៊ុនក៏​បាន​វិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មាន​ដូចជា​ផ្លូវ ​ទឹក​ ភ្លើង​ និង​​កន្លែង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ សរុប​អស់ទឹកប្រាក់​​ប្រមាណ ១៥០ លាន​ដុល្លារ។

លោក​ Zhang Lu Ze បាន​បន្ត​ទៀត​ថា តំបន់​សេដ្ឋកិច្ច​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន ៤ ខណៈ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​គ្រោង​បង្កើត​ក្រុមហ៊ុនធំ​មួយ​សម្រាប់​បម្រើ​​ការ​​ដឹកជញ្ជូននៅ​ក្នុង​តំបន់ រួម​ទាំង​​ឃ្លាំង​សម្ភារៈ​សម្រាប់​សម្រួល​​ដល់​ការងារ​សាងសង់​សំណង់​ផ្សេងៗ​ដល់​ក្រុមហ៊ុន ​ដែល​បោះ​មូលដ្ឋានវិនិយោគ​បង្កើត​​រោងចក្រ​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​។

បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល មាន​ក្រុមហ៊ុន​ចំនួន ១៤ កំពុង​ដំណើរការ ដោយ​បាន​រួម​ចំណែក​ទុន​វិនិយោគ​សរុប​ប្រមាណ ១ ២០០ លាន​ដុល្លារ។

បើតាម​លោក Zhang Lu Ze ក្នុង​ចំណោម​ក្រុមហ៊ុន​លេចធ្លោ​ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​ក្រុមហ៊ុន Doublestar ដែល​មាន​មុខ​សញ្ញា​វិនិយោគ​ផលិត​សំបក​កង់​គ្រប់​ប្រភេទ​ដែលចាប់ផ្តើម​ខ្សែ​សង្វាក់​ផលិតកម្ម​តាំង​ពី​ឆ្នាំ ២០២៤ ដែល​ចំណាយ​ទុន​វិនិយោគ​អស់​ប្រមាណ ១៣៨ លាន​ដុល្លារ។

ក្រៅពីនេះ​​នៅ​​មាន​ក្រុមហ៊ុនផលិតសំបក​កង់រថយន្ត​ Firemax ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​អំឡុង​ខែ​ឧសភា រួមទាំង​ក្រុមហ៊ុន​ដំឡើង​បន្ទះសូឡា ​រោងចក្រ​ឧស្ម័ន រួមទាំង​រោងចក្រកែច្នៃ​ឈើ​ជាដើម​៕

The post តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​រោងចក្រ​តូច​ធំ ៣០០ បោះ​ទីតាំង​វិនិយោគ​​ ​ appeared first on Kampuchea Thmey Daily.

បន្លែ​សរីរាង្គ​ខេត្ត​មណ្ឌលគិរី​មួយ​ថ្ងៃ​ ប្រមូល​លក់​ចេញ​បាន ១ តោន ខណៈ​អតិថិជន​ហ៊ាន​​ទិញ​ឲ្យ​តម្លៃ​ខ្ពស់
ការ៉ុត ស្ពៃក្ដោប ស្ពៃ​បូកគោ ម្ទេស​ហា​វៃ ប៉េងប៉ោះ​ធំ ខ្ទឹម​បារាំង ខ្ទឹម​ក្រហម សាលាដ​ស្រួយ ដើម​ខាត់ណា ខាត់ណា​ផ្កា ត្រូវ​បាន​សហគមន៍​នៅ​ភូមិ​ចម្ការ​តែ​ ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​អះអាង​ថា ក្នុង​មួយ​ថ្ងៃ​អាច​ប្រមូល​លក់​បាន​ជាង ១ តោន តាម​រយៈ​ក្រុមហ៊ុន​ដែល​ចុះ​ប្រមូល​ទិញ​យក​ទៅ​លក់​ និង​ចែកចាយ​បន្ត​នៅ​តាម​ផ្សារ​ទំនើប​ធំៗ​នៅ​រាជធានី​ភ្នំពេញ។

លោក លឿង វាន់ថន កសិករ​ដាំ​បន្លែ​នៅ​សហគមន៍​​​ភូមិ​ចម្ការ​តែ ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ដល់​​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ដល់​ចម្ការ​ ក្នុង​បេសកកម្ម​ចុះ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​ខេត្ត​មណ្ឌលគិរី​ ដឹក​នាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ថា បន្លែ​ដែល​សហគមន៍​ដាំ​ដុះ​មាន​ច្រើន​មុខ តាម​ការ​កុម្ម៉ង់​របស់​ក្រុមហ៊ុន។

ដោយ​អនុវត្ត​តាម​​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ លោក លឿង វ៉ាន់ថន បាន​បញ្ជាក់ថា បន្លែ​ដែល​សហគមន៍​ដាំដុះ​ផ្តោត​សំខាន់​លើ​សុវត្ថិភាព​ ហើយ​ត្រូវ​​អនុវត្ត​​តាម​បច្ចេកទេសតាម​ការ​ណែនាំ​ពី​មន្រ្តី​ជំនាញ។

ខណៈ​បន្លែ​សរីរាង្គ​របស់​សហគមន៍​ដាំដុះ​​យកចិត្តទុកដាក់​គិត​គូរខ្ពស់ពី​​សុវត្ថិភាព​ដល់អ្នកទទួលទាន លោក លឿង វាន់ថា បានបន្ត​ថា នៅ​ពេល​ប្រមូល​ផល​មិន​បារម្ភ​ខ្វះ​ទីផ្សារ ដោយសារ​មាន​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ចុះ​មក​ប្រមូល​ទិញ​យក​​ទៅ​លក់​ចែកចាយ​បន្ត​នៅតាម​​ទីផ្សារធំៗ​ដូចជាអ៊ីអន និង​ជីបម៉ុង ហើយ​ក៏​ទទួល​បាន​តម្លៃ​ខ្ពស់៕

The post បន្លែ​សរីរាង្គ​ខេត្ត​មណ្ឌលគិរី​មួយ​ថ្ងៃ​ ប្រមូល​លក់​ចេញ​បាន ១ តោន ខណៈ​អតិថិជន​ហ៊ាន​​ទិញ​ឲ្យ​តម្លៃ​ខ្ពស់ appeared first on Kampuchea Thmey Daily.

តើមាន​​លក្ខខណ្ឌយ៉ាងណា​ខ្លះ ដើម្បី​អាច​ធ្វើការ​នៅ​ការដ្ឋាន​រ៉ែមាស​ខេត្ត​មណ្ឌលគិរី?
បុគ្គលិក​និង​កម្មករ​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​​ជីក​រុក​រក​រ៉ែ​មាសនៅ​តំបន់​អូរ​ខ្វាវ ​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​មាន​ប្រមាណ ៧០០ នាក់​មាន​ទាំង​ខ្មែរ​និង​បរទេស​​។

មាន​មូលដ្ឋាន​នៅ​​ប្រទេស​អូស្ត្រាលី​​ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បាន​ប្រតិបត្តិការ​​រុក​រក​រ៉ែ​មាស​នៅ​តំបន់អូរខ្វាវ​ខេត្ត​មណ្ឌលគិរី​​តាំង​ពី​ឆ្នាំ ២០២១។

លោក នូ ផល្លា ប្រធាន​ផ្នែក​រដ្ឋបាល​ និង​ធនធាន​មនុស្ស​នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល

លោក នូ ផល្លា ប្រធាន​ផ្នែក​រដ្ឋបាល​ និង​ធនធាន​មនុស្ស​នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បាន​គូស​បញ្ជាក់​ថា លក្ខខណ្ឌ​ក្នុង​ការ​ការ​ជ្រើសរើស​បុគ្គលិក​និង​កម្មករ ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​​មាន​ភាព​ខុស​គ្នា​ ផ្អែក​លើ​កម្រិត​នៃ​ការងារ​តាម​ផ្នែក​និង​តួនាទី​នីមួយៗ។

បុគ្គលិក​ជំនាញ​មុន​ត្រូវ​បាន​​ជ្រើសរើស​​មក​ធ្វើការ ត្រូវ​តែ​មាន​សមត្ថភាព​ចំណេះដឹង ឆ្លង​កាត់​ការ​សិក្សា​ដល់​សាកលវិទ្យាល័យ និង​ការ​សម្ភាស​ជា​ច្រើន​ដំណាក់កាល។ ដោយ​ឡែក​បុគ្គលិក​គ្មាន​ជំនាញ​ ក៏​ក្រុមហ៊ុន​​មាន​តម្រូវការ​ដូចគ្នា​ ដែលអាច​ធ្វើ​ការ​នៅ​រណ្តៅ​រ៉ែ ហើយ​​ក្រុមហ៊ុនក៏​​នឹង​ផ្តល់​ការ​បណ្ដុះបណ្ដាល​បន្ថែម ​ដើម្បី​គាំទ្រជួយ​​ដល់​អ្នក​បច្ចេកទេស ​​រួម​ទាំង​អ្នក​គ្រប់គ្រង​នៅ​ការដ្ឋាន​។

​បុគ្គលិក​​កម្មករ​ដែលត្រូវ​បាន​ជ្រើសរើស​បម្រើការងារ​​នៅការដ្ឋាន ​គឺ​ក្រុមហ៊ុន​ផ្តល់​ឱកាស​ស្មើៗ​គ្នា​មិន​ថា​ប្រុស​​ឬ​ស្រី។

បើតាមលោក នូ ផល្លា តាមរយៈ​គម្រោង​ការដ្ឋាន​នៅ​អូរខ្វាវ​ បច្ចុប្បន្ន​បាន​បង្កើត​ការងារ​ប្រមាណ ៧៥០ នាក់ ដែល​មានចម្រុះជាតិសាសន៍​​ទាំង​ខ្មែរ​និង​បរទេស។ ដោយឡែក​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បានឱកាស​​ការងារ​​ដោយ​ផ្ទាល់ ​មាន​ប្រមាណ​ ៦៥៩ នាក់៕

The post តើមាន​​លក្ខខណ្ឌយ៉ាងណា​ខ្លះ ដើម្បី​អាច​ធ្វើការ​នៅ​ការដ្ឋាន​រ៉ែមាស​ខេត្ត​មណ្ឌលគិរី? appeared first on Kampuchea Thmey Daily.

រណ្តៅ​ជីករ៉ែ​មាស​នៅ​អូរខ្វាវខេត្ត​មណ្ឌលគិរី បំពាក់​ប្រព័ន្ធ​សេនស័រ​ ផ្តល់​សញ្ញា​ព្រមានដឹង​មុន ពេល​មាន​​​គ្រោះថ្នាក់​ ​ ​
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែល​ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​មាន​មូលដ្ឋាន​នៅ​​ប្រទេស​អូស្រ្តាលី បាន​អះអាង​ពី​ការ​អនុវត្ត​ស្តង់ដា​សុវត្ថិភាព​ជា​អន្តរជាតិ លើ​ប្រតិបត្តិការ​​រុក​រក​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ​ខេត្ត​មណ្ឌលគិរី។

ខណៈ​ដែល​កន្លង​ទៅ ឃើញ​មាន​ហេតុការណ៍​និងការ​​ផ្សព្វផ្សាយ​ពី​ករណី​កើត​គ្រោះថ្នាក់នៅតាម​ការដ្ឋាន​រ៉ែ​​ដូច​ជា​ការ​បាក់ដី ការ​ជន់លិច​តា​ម​ការដ្ឋាន​​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​រ៉ឺណេសង់ បាន​អនុវត្តិ​គោលការណ៍​ច្បាប់​សុវត្ថិភាព ១០០% ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ការពារ​បុគ្គលិក​បម្រើ​ការងារ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​រដ្ឋបាល​ នៃ​ក្រុមហ៊ុន​រីណេសង់​ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី។

លោក នូ ផល្លា ប្រធាន​រដ្ឋបាល​ និង​ធនធាន​មនុស្ស​ក្រុមហ៊ុន​រឺណេសង់​ បាន​គូស​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ ក្រុមហ៊ុន​បាន​ដាក់​ចេញ​ការ​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ជា​ចម្បង ​ទៅ​លើ​បុគ្គលិក​បម្រើ​ការងារ​នៅ​ការដ្ឋាន ដែល​ទាមទារត្រូវ​​អនុវត្ត​ពេញលេញ​ ខណៈ​ស្តង់ដា​សុវត្ថិភាព​ត្រូវ​រៀបចំ​យ៉ាង​ល្អិតល្អន់​ហើយ​រាល់​បុគ្គលិក​ត្រូវ​តែ​គោរព។

«គោលការណ៍​សុវត្ថិភាព​របស់​ក្រុមហ៊ុន​សម្រាប់​បុគ្គលិក​ទូទៅ និង​ក្រុមហ៊ុន​ម៉ៅការ ត្រូវ​អនុវត្ត​ឲ្យបាន​ដាច់​ខាត​​តែ​ម្តង។ នៅ​ពេល​លក្ខខណ្ឌ​ស្តង់ដារ​អន្តជាតិត្រូវ​បាន​អនុវត្ត​ គ្រោះថ្នាក់​សឹង​តែ​គ្មាន»។ នេះ​បើ​តាម​លោក នូ ផល្លា។

បន្ថែម​ពីនេះ ក្រុមហ៊ុន​មាន​អ្នក​ជំនាញ​មកពី​ស្រុក​ក្រៅ ដើម្បី​វាយតម្លៃ​ពី​ច្បាប់​សុវត្ថិភាព និង​សុខុមាលភាព​បុគ្គលិក​បម្រើ​ការ​នៅ​តាម​ការដ្ឋាន​។

ទិដ្ឋភាព​នៅ​ក្នុង​ការដ្ឋាន​រ៉ែ​មាស​នៅ​អូរខ្វាវ កន្លងទៅ​ក៏​កើត​មាន​កត្តា​​ធម្មជាតិ​មួយ​ចំនួន​។ ពេល​ខ្លះ​ទឹក​ភ្លៀង​ច្រើន​ពេក​ បាន​ធ្វើ​ឲ្យ​រចនាសម័្ពន្ធ​ជួប​ផល​លំបាក ប៉ុន្តែ​លក្ខណ​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​គឺ​អត់​មាន​ទេ។ នេះបើតាម លោក នូ ផល្លា។

លោក នូ ផល្លា បាន​ថ្លែងថា នៅ​ការដ្ឋាន​រ៉ែ​មាស​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្ត​ការ​នៅ​អូរខ្វាវ ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ដំឡើង​ប្រព័ន្ធព្រមាន​ ករណី​កើត​មាន​​ដូចជា​​បាក់​ជញ្ជាំង​ដែល​ផ្តល់​សញ្ញាឲ្យ​កម្មករ​បាន​​ដឹងមុនដើម្បី​បញ្ចៀស​គ្រោះថ្នាក់។

«នៅ​តាម​ជញ្ជាំងរណ្តៅ​​ គឺ​យើង​បាន​ដាក់​ប្រព័ន្ធ​សេនស័រ រាល់​មាន​ការ​រំកិលជញ្ជាំង​ខុស​ប្រក្រតី​ វា​នឹង​ផ្តល់​សញ្ញា​ឲ្យ​ដឹង​ភ្លាមៗ ខណៈ​បុគ្គលិកដែលពាក់ព័ន្ធ​ការងារ​ក្នុង​ការដ្ឋាន ​បាន​អនុវត្ត​គោលការណ៍​សុវត្ថិភាព​​បង្ការ​មិន​ឲ្យ​មាន​គ្រោះថ្នាក់»។

បើតាម លោក​ នូ ផល្លា គ្រោះថ្នាក់​នៅ​ការដ្ឋាន​រ៉ែ​ភាគច្រើន ពាក់ព័ន្ធ​ទៅ​អ្នក​រុករក​រ៉ែ​មាស​ខុស​ច្បាប់ ដែល​មិន​បាន​អនុវត្ត​ស្តង់​ដា​សុវត្ថិភាព​បាន​ត្រឹមត្រូវ។ ​ដូចជា​ទឹក​ភ្លៀង​ជន់ ឬ​ការ​បំផ្ទុះ​ដែល​មិនគោរព​គោលការណ៍​សុវត្ថិភាព ដែល​ជា​ការ​ប្រថុយប្រថាន​​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ពី​រដ្ឋាភិបាល​​ បាន​ចាប់ផ្តើម​រុក​រក​រ៉ែមាស​នៅក្នុងតំបន់អូខ្វាវ ខេត្តមណ្ឌលគិរីតាំងពី​ឆ្នាំ ២០២១ ដែល​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នៅ​ក្នុង​រណ្ដៅរ៉ែមាសចំនួន ៧ រណ្ដៅ និង​គ្រោង​នឹង​បន្តរណ្តៅទី ៨ បន្ថែមទៀត។ សមត្ថភាព​ទាញ​ចម្រាញ់​រ៉ែ​មាស​​របស់​ក្រុមហ៊ុន​បាន​ពី​ ៣០០ ទៅ ៤០០ គីឡូក្រាមក្នុង ១ ខែ។ នេះ​បើតាម​ប្រភព​ក្រុមហ៊ុន។

បើតាម​​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​ បច្ចុប្បន្ន​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចំនួន ១១ ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​នៅ ៦ ខេត្ត ដោយ​នៅក្នុងនោះ​មាន ៧ គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ​២០២១ និង ៤ គម្រោង ស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍៕

The post រណ្តៅ​ជីករ៉ែ​មាស​នៅ​អូរខ្វាវខេត្ត​មណ្ឌលគិរី បំពាក់​ប្រព័ន្ធ​សេនស័រ​ ផ្តល់​សញ្ញា​ព្រមានដឹង​មុន ពេល​មាន​​​គ្រោះថ្នាក់​ ​ ​ appeared first on Kampuchea Thmey Daily.