ព័ត៌មានជាតិ
សម្ភាសន៍ពិសេស ពីអាជីវកម្មរ៉ែថ្មអារនៅកម្ពុជា ឆ្នាំ ២០២៤ រកចំណូលសួយសារបានប្រមាណ ៩០ លានដុល្លារ
វិស័យរ៉ែថ្មអារបានរួមចំណែកជាប្រភពចំណូលមិនមែនសារពើពន្ធ (សួយសារ) បានប្រមាណ ៩០ លានដុល្លារ ចូលក្នុងថវិកាជាតិនៅឆ្នាំ២០២៤ ខណៈធនធានដ៏មានសក្តានុពលរបស់កម្ពុជានេះ មានលទ្ធភាពពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេសទាំងនៅតំបន់អាស៊ី និងតំបន់អឺរ៉ុបរួមរួមទាំងនៅទ្វីបអាមេរិក។

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជាបានឲ្យដឹងថា ចំណូលសួយសារពីវិស័យរ៉ែថ្មអារនៅឆ្នាំ ២០២៤ កើនឡើងគុណជា ៤ បើធៀបឆ្នាំ២០២៣។
ខណៈដែលវិស័យរ៉ែថ្មអារបានរួមចំណែកសម្រាប់ទ្រទ្រង់ចំណូលថវិកាជាតិប្រមាណ ៩០ លានដុល្លារនៅឆ្នាំ ២០២៤ បើតាមអ្នកស្រី ឡេង ដាវី ថ្មអារដែលកែច្នៃរួចនៅកម្ពុជាប្រមាណ ៩០% ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ខណៈ ១០% ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បច្ចុប្បន្នមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មអារនៅក្នុងប្រទេសកម្ពុជាប្រមាណ ៦៨ ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ១១ ក្នុងនោះមានដូចជា ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី ខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងសៀមរាប។



ខេត្តក្រចេះជាទីតាំងយុទ្ធសាស្រ្តនៃការធ្វើអាជីវកម្មរ៉ែថ្មអារ។ បើតាមសមាគមថ្មអារកម្ពុជា គ្រាន់តែខេត្តក្រចេះមួយមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មអារជាង ៣០ រោងចក្រ ដែលធ្វើការកែច្នៃនាំចេញទៅក្រៅប្រទេស។
ពាក់ព័ន្ធអាជីវកម្មរ៉ែថ្មអារនេះ អ្នកស្រី ឡេង ដាវី បានផ្តល់បទសម្ភាសន៍ពិសេសដល់ក្រុមអ្នកសារព័ត៌មានកម្ពុជាជាង ២០ ស្ថាប័ន ខណៈកាលពីពេលថ្មីៗនេះបានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលនិងការអភិវឌ្ឍន៍ធនធានរ៉ែនៅស្រុកស្នួលខេត្តក្រចេះ៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


