ព័ត៌មានជាតិ
បន្លែសរីរាង្គខេត្តមណ្ឌលគិរីមួយថ្ងៃ ប្រមូលលក់ចេញបាន ១ តោន ខណៈអតិថិជនហ៊ានទិញឲ្យតម្លៃខ្ពស់
ការ៉ុត ស្ពៃក្ដោប ស្ពៃបូកគោ ម្ទេសហាវៃ ប៉េងប៉ោះធំ ខ្ទឹមបារាំង ខ្ទឹមក្រហម សាលាដស្រួយ ដើមខាត់ណា ខាត់ណាផ្កា ត្រូវបានសហគមន៍នៅភូមិចម្ការតែ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីអះអាងថា ក្នុងមួយថ្ងៃអាចប្រមូលលក់បានជាង ១ តោន តាមរយៈក្រុមហ៊ុនដៃគូសហកាសក្នុងទិញយកទៅចែកចាយលក់បន្តនៅតាមផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។

លោក លឿង វាន់ថន កសិករដាំបន្លែនៅសហគមន៍ភូមិចម្ការតែ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានដែលបានចុះដល់ចម្ការ ក្នុងបេសកកម្មចុះផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តមណ្ឌលគិរី ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាថា បន្លែដែលសហគមន៍ដាំដុះមានច្រើនមុខ តាមការកុម្ម៉ង់របស់ក្រុមហ៊ុន។
ដោយអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូ បន្លែដែលសហគមន៍ដាំដុះផ្តោតសំខាន់លើសុវត្ថិភាព ហើយត្រូវអនុវត្តតាមបច្ចេកទេសតាមការណែនាំពីមន្រ្តីជំនាញ។



ខណៈបន្លែសរីរាង្គរបស់សហគមន៍ដាំដុះក់គិតគូរខ្ពស់ពីសុវត្ថិភាពដល់អ្នកទទួលទាន លោក លឿង វាន់ថា អះអាងថា នៅពេលប្រមូលផលមិនបារម្ភខ្វះទីផ្សារ ដោយសារមានកិច្ចសន្យាជាមួយក្រុមហ៊ុនដែលចុះមកប្រមូលទិញយកទៅលក់បន្តនៅតាមទីផ្សារធំៗដូចជាអ៊ីអន និងជីបម៉ុង ហើយក៏ទទួលបានតម្លៃខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


