ប៉ូលិសចរាចរណ៍ Archives - Kampuchea Thmey Daily

ធ្លាយរឿងរថយន្តដឹកទំនិញទំនងបង់ខែ ដែលប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង មិនបង្ក្រាប
ប្រភេទរថយន្តដែលល្មើសច្បាប់ជាច្រើនក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង មិនបង្ក្រាបឡើយ បើទោះបីជារថយន្តទាំងនេះដឹកសំពីងសំពោង កែច្នៃខុសរូបភាពដើម និងបើកចូលក្រុងយ៉ាងណាក៏ដោយ ហាក់មានការគប់គិតដោយបើកភ្លើងខៀវឆ្លងកាត់ដោយសេរី។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានខែកន្លងទៅនេះ គឺមានការផ្លាស់ប្ដូរនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដោយបានបន្សល់នូវរឿងអាស្រូវជាច្រើន ដែលនាយការិយាល័យចាស់បានប្រព្រឹត្ត ហើយបច្ចុប្បន្ន នាយការិយាល័យចាស់ដែលមានឈ្មោះ ចាន់ សុធី ត្រូវបានក្រសួងមហាផ្ទៃផ្លាស់ប្ដូរ ហើយត្រូវបង្ហាញមុខរាល់ម៉ោងធ្វើការនៅក្នុងការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានតែងតាំងលោក ម៉ែន បូរី ឱ្យឡើងជំនួសទៅជានាយការិយាល័យស្ដីទី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត។

តាមប្រភពច្បាស់ការមួយបានទម្លាយថា រឿងអាស្រូវនេះត្រូវបានអូសបន្លាយពេលតាំងពីនាយការិយាល័យចាស់នៅគ្រប់គ្រង រហូតមកដល់ពេលនេះគឺរឿងអាស្រូវនេះនៅតែដំណើរការជាធម្មតា ព្រោះសូម្បីតែស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ក៏មិនដែលដឹកនាំកម្លាំងចុះឃាត់រថយន្តកែច្នៃ និងរថយន្តដែលបើកចូលក្រុងដែលមានបំពាក់ logo សម្រាប់ចំណាំនោះដែរ។

ប្រភពច្បាស់ការដែលសុំមិនបញ្ចេញឈ្មោះបានបន្ថែមថា រថយន្តដែលមានការលើកលែងទំនងជាមានការដាក់ខែគឺជារថយន្តដែលមានបំពាក់ស្លាកនៅពីមុខកញ្ចក់ ដូចជា DN. SS. LMH. KH. TH. TS. K. P. R. HC. SL. BC. និង MK ជាដើម។ ក្រៅពីរថយន្តដែលមានពាក់ស្លាកនៅកញ្ចក់ទាំងប៉ុន្មានខាងលើនេះ ក៏នៅមានរថយន្តរបស់ក្រុមហ៊ុននានាជាច្រើនទៀតនៅក្នុងខេត្ត ដែលជាប្រភេទរថយន្តមិនគ្រប់លក្ខណៈ ដូចជា ក្រុមហ៊ុនដឹកគ្រឿងសំណង់ រថយន្តដឹកទឹកកក រថយន្តដឹកដី រថយន្តដឹកអង្កាម និងរថយន្តប្រភេទកែច្នៃផ្សេងៗទៀត បើជាប្រភេទរថយន្តខុសលក្ខណៈបច្ចេកទេស គឺគ្មានកម្លាំងចរាចរណ៍ណាមួយធ្វើការឃាត់ និងនាំយកចូលទៅកាន់ការិយាល័យដើម្បីធ្វើការផាកពិន័យ នោះឡើយ ដែលបច្ចុប្បន្នរថយន្តទាំងនេះកំពុងធ្វើចរាចរណ៍ពេញក្រុងបាត់ដំបងយ៉ាងអនាធិបតេយ្យ។

តាមរយៈទូរសព្ទ លោក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនជាប្រធានផែនសណ្ដាប់ធ្នាប់ (ការិយាល័យចរាចរណ៍ផ្លូវគោក.ការិយាល័យចរាចរណ៍ផ្លូវទឹក.ការិយាល័យទេសចរណ៍.ការិយាល័យបេតិកភណ្ឌ និង ការិយាល័យសណ្ដាប់ធ្នាប់) មិនអាចសុំការបំភ្លឺបានទេ ដោយលោកថាជាប់រវល់។

លោក ម៉ែន បូរី នាយការិយាល័យស្ដីទី នៃការិយាល័យចលាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីលោកត្រូវបានប្រកាសតែងតាំងជានាយការិយាល័យស្ដីទីមួយរយៈនេះរួចមក គឺលោកពុំមានសិទ្ធិបញ្ជាមន្ត្រីចរាចរណ៍ឲ្យចុះទៅធ្វើការចាប់រថយន្តកែច្នៃ សំពីងសំពោង ឬរថយន្តធំចូលក្នុងក្រុងនោះឡើយ ដែលបច្ចុប្បន្នលោកមានសិទ្ធិត្រឹមតែការងាររដ្ឋបាលនៅក្នុងការិយាល័យប៉ុណ្ណោះ ហេតុដូច្នេះរាល់ការដឹកនាំបង្ក្រាប គឺស្ថិតនៅលើលោកស្នងការរង ឯរូបលោកគឺមិនដឹងអ្វីនោះទេ។

យ៉ាងណាក៏ដោយក៏មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ទៅលើចំណាត់ការរបស់សមត្ថកិច្ចទៅលើក្រុមរថយន្តដែលបើកឆ្លងកាត់ និងចូលក្រុងដោយសេរី ហាក់គ្មានការអើពើអំពីការបង្ក្រាបរថយន្តទាំងនេះបន្តិចណាសោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ធ្លាយរឿងរថយន្តដឹកទំនិញទំនងបង់ខែ ដែលប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង មិនបង្ក្រាប appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនជនសង្ស័យម្នាក់ធាក់នគរបាលចរាចរណ៍កំពុងដាក់គោលដៅ រឹតបន្តឹងការអនុវត្តច្បាប់
ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ធាក់​ប៉ូលិស​ចរាចរណ៍​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​គេចខ្លួន ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ។

លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ឧសភា នេះ​ថា កាល​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២៥ វេលា​ម៉ោង ១៤ និង ០០ នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ព្រះឥន្ទ​កោ​សី ស្ថិតនៅ​ក្នុង​ភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។ លុះដល់​វេលា​ម៉ោង ១៥ និង ២០ នាទី ជនសង្ស័យ​ឈ្មោះ ទី គឹម​ហួរ ភេទ​ប្រុស អាយុ ១៧ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជា​ឲ្យ​ឈប់ តែ​ជនសង្ស័យ​ខាងលើ​មិន​ព្រម​ឈប់​ ហើយ​បាន​ធ្វើ​សកម្មភាព​លើកជើង​ខាងឆ្វេង​របស់​ខ្លួន​ធាក់​ទៅ​លើ​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ក្រោយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មក​ធ្វើការ​សួរនាំ តាម​ចម្លើយសារភាព​ជនសង្ស័យ ឈ្មោះ ទី គឹម​ហួរ ហៅ​ទុយ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លើកជើង​ខាងឆ្វេង​របស់ខ្លួន ធាក់​ទៅលើ​នគរបាល​ចរាចរណ៍​ដែល​កំពុង​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិតប្រាកដ​មែន​។ ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​សៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប។

សូម​ជម្រាប​ផង​ដែរ​ថា ករណី​បទល្មើស​ចរាចរណ៍​គឺជា​បទលហុ តែ​បើ​ឈាន​ដល់​ការ​ប្រឆាំង ​ឬមួយ​ក៏​បង្ក​ហិង្សា​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​គឺ​នឹងត្រូវ​ធ្លាក់​ចូលក្នុង​បទល្មើស​ព្រហ្មទណ្ឌ៕

អត្ថបទ ៖ ជុន កុសល

The post ឃាត់ខ្លួនជនសង្ស័យម្នាក់ធាក់នគរបាលចរាចរណ៍កំពុងដាក់គោលដៅ រឹតបន្តឹងការអនុវត្តច្បាប់ appeared first on Kampuchea Thmey Daily.

ប៉ូលិសចរាចរណ៍វៀតណាម ត្រូវយកលុយបានពីការផាកពិន័យ ទុកឲ្យក្រសួង
តាមរយៈសំណើច្បាប់របស់គណៈកម្មការរដ្ឋសភាជាតិវៀតណាម និងចុះផ្សាយដោយសាព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, ឆាប់ៗនេះ ប៉ូលិសចរាចរណ៍ នឹងត្រូវយកប្រាក់ ដែលបានពីការផាកពិន័យអ្នកដំណើរទៅចូលក្រសួង ដើម្បីទុកទំនុកបម្រុងដល់ការធ្វើទំនើបកម្មកងកម្លាំង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

(រូបថត៖ VN Express)

ទោះបីជាយ៉ាងណាក៏ដោយ លោក Le Tan Toi ប្រធានគណកម្មាធិការការពារសន្តិសុខ បានគូសបញ្ជាក់កាលពីដើមសប្តាហ៍នេះថា សំណើនេះ នឹងត្រូវបានវាយតម្លៃដោយរដ្ឋសភា មុនពេលអនុម័ត នៅថ្ងៃទី២៦ខែមិថុនាខាងមុខ។

ការ​ដែល​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ទុក​ប្រាក់​ពិន័យ​មួយចំនួនឲ្យក្រសួង​មិន​មែន​ជា​រឿង​ថ្មីទេ គ្រាន់តែលើកនេះ ប៉ូលិសនឹងត្រូវយកប្រាក់ទៅរក្សាទុកនៅក្រសួងច្រើនជាងមុនប៉ុណ្ណោះ។

(រូបថត៖ Vietnam Motorcycle Tours)

តាមបទប្បញ្ញត្តិដែលមានស្រាប់ ការបែងចែកថវិការបស់ក្រសួងសន្តិសុខសាធារណៈ ត្រូវបានសម្រេចដោយរដ្ឋសភា ពោលគឺក្នុងនោះ ប្រាក់ពិន័យមួយផ្នែកត្រូវយកទៅប្រើប្រាស់ ដើម្បីធានាបាននូវការថែរក្សាសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង ហើយភាគរយនៃប្រាក់ដែលរក្សាទុក នឹងអាស្រ័យលើតម្រូវការប្រចាំឆ្នាំ។

លោក Toi និយាយថា “ចំនួនទឹកប្រាក់នៃការផាកពិន័យដែលរក្សាទុក នឹងជួយឲ្យក្រសួងសន្តិសុខសាធារណៈ ចាប់ផ្តើមគម្រោងស្តីពីការផ្លាស់ប្តូរឌីជីថល វិនិយោគលើប្រព័ន្ធត្រួតពិនិត្យ និងឧបករណ៍ផ្សេងទៀត សម្របសម្រួលចរាចរណ៍ ដោះស្រាយការបំពានចរាចរណ៍ និងសាងសង់មជ្ឈមណ្ឌលទិន្នន័យ”។

(រូបថត៖ VN Express)

សូមបញ្ជាក់ ចាប់ពីឆ្នាំ២០១៨ដល់២០២១ ប្រាក់ពិន័យដែលក្រសួងរក្សាទុកគឺ៧០% ប៉ុន្តែនៅឆ្នាំ២០២២និង២០២៣ ប្រាក់បានកើនឡើងដល់៧៩% ហើយចាប់ពីឆ្នាំ២០២៤ទៅ ប្រាក់ពិន័យដែលនឹងត្រូវរក្សាទុកដោយក្រសួងសន្តិសុខសាធារណៈ នឹងឈានដល់៨៥%៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កោះហៅ​មន្ត្រីនគរបាលចរាចរណ៍ពីររូបមកបញ្ឈរជើង រង់ចាំការសម្រេចពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ

The post ប៉ូលិសចរាចរណ៍វៀតណាម ត្រូវយកលុយបានពីការផាកពិន័យ ទុកឲ្យក្រសួង appeared first on Kampuchea Thmey Daily.

បុរសវៀតណាម ចាក់ប៉ូលិសចរាចរណ៍ ២កាំបិត ដោយសារផាកពិន័យកូន
បុរសម្នាក់នៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទប្រើកាំបិត វាយប្រហារមន្ត្រីប៉ូលិស បន្ទាប់ពីកូនប្រុសរបស់គាត់ ត្រូវបានផាកពិន័យចំពោះការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។

កូនប្រុស​របស់​លោក Nguyen Dang Tuan ឈ្មោះ Nguyen Trung Anh អាយុ១៨ឆ្នាំ មិន​មាន​ពាក់​មួក​សុវត្ថិភាពទេ ពេល​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវ​បាន​ប៉ូលិស​ឃាត់។ Anh មិនបានបង្ហាញឯកសារចរាចរណ៍ចាំបាច់ណាមួយឡើយ ហើយក៏ទទួលយកការផាកពិន័យដែរ។

ខណៈពេលមន្ត្រីប៉ូលិសចរាចរណ៍ឈ្មោះ Nguyen Dinh Loi កំពុងបំពេញបែបបទ, Tuan ក៏បានមកសុំឲ្យប៉ូលិសកុំផាកពិន័យ។

លោក Nguyen Dang Tuan

ប៉ូលិសមិនព្រមឡើយ ប៉ុន្តែ Tuan នៅតែព្យាយាមយកម៉ូតូនិងកូនប្រុសចាកចេញ។ ពេលប៉ូលិសរារាំងមិនឲ្យគាត់ទៅ Tuan ក៏បានយកកាំបិត ប្រវែង ៤៥សង់ទីម៉ែត្រ ពីម៉ូតូរបស់គាត់ ហើយចាក់ប៉ូលិស ២កាំបិត ចំស្មាតែម្តង។

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី១៧ខែតុលាថា បុរសជាឪពុកអាយុ ៤១ ឆ្នាំត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេតពីបទ “ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ក្នុងពេលបំពេញតួនាទី”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ គំរាមដកស័ក្ដិ​ប៉ូលិសចរាចរណ៍ ខណៈខ្លួនជិះល្មើសច្បាប់(មានវីដេអូ)

The post បុរសវៀតណាម ចាក់ប៉ូលិសចរាចរណ៍ ២កាំបិត ដោយសារផាកពិន័យកូន  appeared first on Kampuchea Thmey Daily.