Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាម ចាក់ប៉ូលិសចរាចរណ៍ ២កាំបិត ដោយសារផាកពិន័យកូន 

បានផុស

នៅ

បុរសម្នាក់នៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទប្រើកាំបិត វាយប្រហារមន្ត្រីប៉ូលិស បន្ទាប់ពីកូនប្រុសរបស់គាត់ ត្រូវបានផាកពិន័យចំពោះការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។

កូនប្រុស​របស់​លោក Nguyen Dang Tuan ឈ្មោះ Nguyen Trung Anh អាយុ១៨ឆ្នាំ មិន​មាន​ពាក់​មួក​សុវត្ថិភាពទេ ពេល​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវ​បាន​ប៉ូលិស​ឃាត់។ Anh មិនបានបង្ហាញឯកសារចរាចរណ៍ចាំបាច់ណាមួយឡើយ ហើយក៏ទទួលយកការផាកពិន័យដែរ។

ខណៈពេលមន្ត្រីប៉ូលិសចរាចរណ៍ឈ្មោះ Nguyen Dinh Loi កំពុងបំពេញបែបបទ, Tuan ក៏បានមកសុំឲ្យប៉ូលិសកុំផាកពិន័យ។

លោក Nguyen Dang Tuan

ប៉ូលិសមិនព្រមឡើយ ប៉ុន្តែ Tuan នៅតែព្យាយាមយកម៉ូតូនិងកូនប្រុសចាកចេញ។ ពេលប៉ូលិសរារាំងមិនឲ្យគាត់ទៅ Tuan ក៏បានយកកាំបិត ប្រវែង ៤៥សង់ទីម៉ែត្រ ពីម៉ូតូរបស់គាត់ ហើយចាក់ប៉ូលិស ២កាំបិត ចំស្មាតែម្តង។

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី១៧ខែតុលាថា បុរសជាឪពុកអាយុ ៤១ ឆ្នាំត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេតពីបទ “ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ក្នុងពេលបំពេញតួនាទី”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ គំរាមដកស័ក្ដិ​ប៉ូលិសចរាចរណ៍ ខណៈខ្លួនជិះល្មើសច្បាប់(មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម