សន្តិសុខសង្គម
កោះហៅមន្ត្រីនគរបាលចរាចរណ៍ពីររូបមកបញ្ឈរជើង រង់ចាំការសម្រេចពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ
មន្ត្រីនគរបាលចរាចរណ៍ពីររូបដែលឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ត្រូវបានកោះហៅមកសួរនាំ និងដកបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការបន្ត។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣មិថុនា នេះ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការកោះហៅមកសួរនាំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីមានមតិរិះគន់នៅលើបណ្ដាញសង្គមពីការកាក់ចាប់ម៉ូតូមួយគ្រឿងដែលពុំមានបទល្មើសកើតឡើង។ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២រូបក៏បានសារភាពកំហុសរបស់ខ្លួនពីការកាក់ចាប់ម៉ូតូខុស ដោយសារតែម៉ូតូនោះ គឺមានស្លាកលេខត្រឹមត្រូវ និងពុំមានកំហុសអ្វីពីអ្នកបើកបរនោះទេ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


