ប្ដឹងផ្ដល់ Archives - Kampuchea Thmey Daily

ស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យ ប្តឹងអភិបាលស្រុកត្បែងមានជ័យ ទៅស្ថាប័នជាច្រើនដើម្បីរកយុត្តិធម៌ ករណីប៉ុនប៉ងចាប់រំលោភ
ព្រះវិហារ ៖ ស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យម្នាក់និងប្តីជាមន្ត្រីយោធា កំពុងឈរជើងនៅព្រំដែនភ្នំខ្មោច បានប្តឹងទៅក្រសួងមហាផ្ទៃនិងស្ថាប័នតុលាការខេត្តព្រះវិហារ ក្រោយពីរូបនាងត្រូវលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បៀតកេរខ្មាស់ និងប៉ុនប៉ងចាប់រំលោភ និងគំរាមបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការបើនាងទម្លាយរឿងនេះ។ ប៉ុន្តែករណីនេះដែរអភិបាលស្រុកត្បែងមានជ័យ បានបំភ្លឺថា រឿងនេះមិនពិតទេវាជាការលាបពណ៌ ហើយរឿងនេះក្រុមការងារខាងអធិការកិច្ចនៃក្រសួងមហាផ្ទៃ បានចុះមកស្រាវជ្រាវ៣ថ្ងៃ។

លោកស្រី សួស ចាន់ពិសី អាយុ ៣៦ឆ្នាំ មន្ត្រីសាលាស្រុកត្បែងមានជ័យ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះថា កាលពីអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ឈ្មោះ នុត សោភ័ណ្ឌ តែងតែឡែបខាយពាក្យសម្តីលួងលោម សុំនាងខ្ញុំធ្វើជាសង្សារជាញឹកញាប់ និងបានលូកលាន់ប៉ះរាងកាយ ដោយចាប់ចង្កេះ ចាប់ស្មាជាដើម តែនាងខ្ញុំមិនព្រមនោះទេ ព្រោះមានគ្រួសាររៀងខ្លួន នាងខ្ញុំមិនប្រព្រឹត្តអំពើអសីលធម៌បែបនឹងឡើយ ហើយដោយសារតែគិតថា ជារឿងបន្តិចបន្តួច ទើបមិនប្រកាន់ក្រែងបន្តិចទៅគាត់លែងមករំខានទៀតហើយ។ ប៉ុន្តែ លុះមកដល់ឆ្នាំ២០២៤ គាត់កាន់តែហ៊ានបំពានលើសដើម ដោយតែងតែឆ្លៀតឱកាសពេលគាត់ហៅជួបពិភាក្សាការងារក្នុងបន្ទប់គាត់ និង នៅបន្ទប់ធ្វើការរបស់នាងខ្ញុំ ខណៈដែលមិនមានមនុស្សនៅ គាត់តែងតែស្ទុះចូល មកអោបថើបពីក្រោយ ហើយច្របាច់សុដន់ថែមទៀត ដោយអត់ទ្រាំនឹងទង្វើដ៏ថោកទាបបែបនេះមិនបាន នាងខ្ញុំបានពិភាក្សាជាមួយមិត្តរួមការងារ(អ្នករងគ្រោះដូចគ្នា និងសាក្សី) ដើម្បីធ្វើការដាក់ពាក្យបណ្តឹងតែដោយ អ្នកខ្លះនិយាយថាអត់មានភស្តុតាង ខ្លាចប៉ះពាល់កិត្តិយស,ខ្សែខ្នងគេធំណាស់ គេអ្នកមាន,គាត់ជិតដល់អាណត្តិកន្លែងផ្សេងហើយអត់ធ្មត់បន្តិចទៅ យើងតូចតាចធ្វើអីមិនឈ្នះគេទេ។ល។

នាងខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់ ខ្លាចអំណាចគេ ខ្លាចខូចកិត្តិយស ខ្លាចគេធ្វើបាប ណាមួយខ្លាចគេបំពាន នាងខ្ញុំត្រូវបង្ខំចិត្តខាំមាត់ សង្កត់ចិត្តទាំងឈឺចាប់ ពិបាកចិត្តស្ត្រេសចង់សតិអារម្មណ៍ ហើយនាងខ្ញុំតែងតែព្យាយាមគេចចេញឱ្យឆ្ងាយពីគាត់ តែគាត់រឹតតែតាមរបៀតបៀននាងខ្ញុំកាន់តែខ្លាំងឡើងដោយបានធ្វើសកម្មភាពលូកលាន់រាងកាយយនាងខ្ញុំ ដោយហ៊ាន ចាប់ចង្កេះ ចាប់ស្មានៅមុខមិត្តរួមការងារជាច្រើនក្នុងបន្ទប់ធ្វើការរបស់នាងខ្ញុំ លែងមានការខ្មាស់អៀន សីលធម៌ក្នុងខ្លួនទាល់តែសោះ(មានសាក្សីរឃើញផ្ទាល់ភ្នែក)។

គាត់មិនបានឈប់ត្រឹមនឹងទេ ដោយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២:២២នាទីថ្ងៃត្រង់ ឈ្មោះ នុត សោភ័ណ្ឌ បានតេទូរស័ព្ទផ្ទាល់ខ្លួនមកនាងខ្ញុំ បាននិយាយពាក្យអសុរោះអសីលធម៌ជាច្រើនពាក់ព័ន្ធផ្លូវភេទ ខាងខ្ញុំក៏បានចុចថតសម្លេង តែគាត់ដឹងខ្លួនទាន់ក៏ចុច បិទទូរស័ព្ទភ្លាមៗ។ បន្ទាប់មកនៅវេលាម៉ោងប្រហែលជាង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ នុត សោភ័ណ្ឌ បានហៅនាងខ្ញុំទៅយកឯកសារនៅបន្ទប់ធ្វើការរបស់គាត់ ខណៈពេលដែលនាងខ្ញុំដើរចេញមកវិញឈ្មោះ នុត សោភ័ណ្ឌ បានស្ទុះមកអោបនាងខ្ញុំពីក្រោយទាំងមិនដឹងខ្លួន ដៃម្ខាងខ្ទប់មាត់នាងខ្ញុំទាញមុខមកថើបញ៉ក់ញី ដៃម្ខាងទៀតធ្វើសកម្មភាពចាប់សុដន់នាងខ្ញុំច្របាច់យ៉ាងខ្លាំង នាងខ្ញុំបានស្រែកថាមេកុំធ្វើចឹង រួចនាងខ្ញុំខំរើបំរ៉ាស់ខ្លួនរត់ចេញមកក្រៅយ៉ាងលឿនៗ។

ចុងក្រោយនៅល្ងាចថ្ងៃទី២ ខែមេសាឆ្នាំ២០២៥ ការិយាល័យអប់រំស្រុកបានរៀបចំពិធីជប់លៀងជួបជុំមន្ត្រីរាជការ និងគ្រូបង្រៀន ឈ្មោះ ឌុត សោភ័ណ្ឌ ក៏បានចូលរួមដែរ វេលាម៉ោងខ្ទង់៧ទៅ៨យប់ គាត់បានដើរដល់កែវជាមួយភ្ញៀវជាច្រើនក្នុងកម្មវិធី រហូតមកដល់តុខាងខ្ញុំ គាត់បានឈរក្បែរកៅអីនាងខ្ញុំអង្គុយ ម្ខាងកាន់កែវស្រាផល់ ឯដៃម្ខាងទៀតលូកមកចាប់ចង្កេះនាងខ្ញុំ(នាងខ្ញុំមិនច្បាស់ថាមានអ្នកឃើញឬអត់ទេ) ឃើញសកម្មភាពមិនស្រួល នាងខ្ញុំក៏ងើបដើរចេញ។ ដោយព្រួយបារម្ភណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួនខ្លាចថ្ងៃណាមួយបុគ្គលនេះអាចឈាន នេះតទៅ ចាប់នាងខ្ញុំរំលោភសេពសន្ថវៈ នាងខ្ញុំអស់ការអត់ធ្មត់នឹងទង្វើថោកទាប និងអសីលធម៌ របស់បុគ្គលនេះតទៅទៀត ទើបនាងខ្ញុំសម្រេចចិត្តប្តឹងបុគ្គលនេះទៅតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ផ្លូវច្បាប់នឹងផ្តល់យុត្តិធម៌ដល់រូបនាងខ្ញុំ។

នាងខ្ញុំសុំប្តឹងឈ្មោះនុត សោភ័ណ្ឌ នាងខ្ញុំមានការឈឺចាប់ក្នុងចិត្តជាខ្លាំង សូមប្តឹងទាមទារឱ្យច្បាប់ធ្វើការផ្តន្ទាទោស បុគ្គលខាងលើ ទៅតាមផ្លូវច្បាប់ និងសូមទាមទារឱ្យឈ្មោះ នុត សោភណ្ឌ សងជំងឺចិត្តមកនាងខ្ញុំជាទឹកប្រាក់ចំនួន ១០០,០០០,០០០រៀល(មួយរយលានរៀល)។

ចំណែកលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាម នៅព្រឹកថ្ងៃទី ១៦ខែកក្កដាឆ្នាំ ២០២៥ នេះថា ពាក់ព័ន្ធនិងករណីនេះ មិនពិតទេ វាជាការលាបពណ៌ខ្ញុំ ក្រសួងមហាផ្ទៃបានចុះមកស្រាវជ្រាវ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ កក្កដានៅស្រុក២ថ្ងៃនៅខេត្ត១ថ្ងៃ។ បណ្តឹងនេះក៏ស្ថិតនៅក្នុងសាលាដំដូងខេត្តដែរ។ លោកបញ្ចាក់ថា ការប្តឹងនេះគឺមកពីគេចង់បានលុយដូរឡាន។

ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងករណីនេះថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ៕

ដោយ ៖ ជុន កុសល

The post ស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យ ប្តឹងអភិបាលស្រុកត្បែងមានជ័យ ទៅស្ថាប័នជាច្រើនដើម្បីរកយុត្តិធម៌ ករណីប៉ុនប៉ងចាប់រំលោភ appeared first on Kampuchea Thmey Daily.

បក្សកាន់អំណាចប្ដឹងលោក ស៊ឹង សែនករុណា ឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តពីរពាន់លានរៀល
មេធាវីបក្សកាន់អំណាច​ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានសម្រេចប្ដឹងអនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)  លោក ស៊ឹង សែនករុណា  ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន និងទាមទារឱ្យសងជំងឺចិត្តចំនួនពីរពាន់លានរៀល (គិតជាដុល្លារជិត៤៩ម៉ឺនដុល្លារ)។

មេធាវីរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចប្ដឹងបែបនេះ នៅក្រោយពេលដែលលោក ស៊ឹង សែនករុណា ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ពិនិត្យឃើញថាសម្ដីរបស់លោក​ ស៊ឹង សែនករុណា បានប្រមាថដល់គណបក្សប្រជាជនកម្ពុជា។

គួររំលឹកថា ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ក្នុងចំណងជើងព័ត៌មានថា លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោក ជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច លោក​ ស៊ឹង សែនករុណា បានលើកឡើងថា “វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ និងគណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែង ដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ”។

ជុំវិញការលើកឡើងទាំងនេះ នៅក្នុងពាក្យបណ្ដឹង មេធាវីគណបក្សកាន់អំណាចបានសរសេរអះអាងថា ការណ៍ដែលលោក ស៊ឹង សែនករុណា ថ្លែងថា  «គណបក្សប្រជាជនកម្ពុជា…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…និង….តែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»… ព្រមទាំងប្រើប្រាស់ «វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន…»  គឺស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិត ជាពាក្យពេចន៍អះអាងបំផ្លើស ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្ស។

មេធាវីបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបានចាត់ទុក ការប្រព្រឹត្តរបស់លោក ស៊ឹង សែនករុណ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្ស និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តនាពេលដ៏ខ្លីខាងមុខនេះ៕

The post បក្សកាន់អំណាចប្ដឹងលោក ស៊ឹង សែនករុណា ឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តពីរពាន់លានរៀល appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនទឹកចំនួន ៦ នៅអង់គ្លេសប្រឈមមុខនឹងការបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ
ក្រុមហ៊ុនទឹកចំនួន ៦ ក្នុងប្រទេសអង់គ្លេសប្រឈមមុខនឹងការបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ ដោយសារមិនរាយការណ៍ពីការបំពុលទឹក និងគិតថ្លៃហួសប្រមាណ ។

ក្រុមហ៊ុនទាំង ៦ នោះរួមមាន Severn Trent Water, Thames Water, United Utilities, Anglian Water, Yorkshire Water និង Northumbrian Water ។

ពាក់ព័ន្ធនឹងករណីខាងលើ សាស្ត្រាចារ្យ Carolyn Roberts ទីប្រឹក្សាបរិស្ថាន និងទឹកអះអាងថា ក្រុមហ៊ុនទឹកទាំង ៦ បានបំពានច្បាប់ប្រកួតប្រជែងដោយបំភាន់ភ្នែកទីភ្នាក់ងារបរិស្ថាន និងនិយតករ Ofwat ។ ពួកគេបានបំបាត់ការរាយការណ៍ពីចំនួនទឹកស្អុយដែលហូរចេញ បណ្ដាលឱ្យអតិថិជនត្រូវបង់ប្រាក់ដោយអយុត្តិធម៌សម្រាប់សេវាកម្មទឹកកខ្វក់។

ចំពោះក្រុមហ៊ុនដែលប្រឈមមុខខ្លាំងជាងគេគឺ Severn Trent Water ព្រោះមានមនុស្ស ៨ លាននាក់កំពុងប្ដឹង ហើយគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៤២០ ៩០០ ០០០ លានដុល្លារឯណោះ ។

សូមបញ្ជាក់ថា អ្នកដែលអាចទទួលបានប្រាក់សំណង លុះត្រាតែធ្លាប់បង់វិក្កយបត្រទឹកដល់ក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំង ៦ ចាប់ពីខែមេសា ឆ្នាំ២០២០ និងចាប់ពីខែមេសា ឆ្នាំ ២០១៧ សម្រាប់ក្រុមហ៊ុន Severn Trent Water ជាពិសេស ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ អត្តពលិកប្រកួតកីឡាទ្រីយ៉ាត្លុងនៅ អង់គ្លេស ជាង ៥០ នាក់កើតជំងឺរាក

The post ក្រុមហ៊ុនទឹកចំនួន ៦ នៅអង់គ្លេសប្រឈមមុខនឹងការបង់ប្រាក់សំណងជាង ១ ពាន់លានដុល្លារ appeared first on Kampuchea Thmey Daily.

Dua Lipa មិនឈឺក្បាល ទោះកំពុងប្រឈមមុខ​នឹង​ពាក្យបណ្ដឹងច្រើនករណីក៏ដោយ
ផលិតករតន្ត្រី Bosko Kante បានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងតារាប៉ុប Dua Lipa ដោយអះអាងថា នាងប្រើឧបករណ៍បំបែកសំឡេងរបស់គាត់ ដើម្បី Remix បទចម្រៀង ។

ចំណាត់ការផ្លូវច្បាប់ខាងលើ ត្រូវបានដាក់នៅទីក្រុង Los Angeles កាលពីថ្ងៃច័ន្ទដោយ Kante ដែលអាចទទួលបានប្រាក់ជាង ២០ លានដុល្លារ បើជោគជ័យ ។ សូមជម្រាប​ថា Kante បង្កើតឧបករណ៍ ElectroSpit Talk Box ដើម្បី​ពាក់​ជុំវិញ​ក​ សម្រាប់​បំប្លែង​សំឡេង​ទៅ​ជា​សំឡេង​ដូច​ឧបករណ៍ភ្លេងបាន ។

យោងតាម ​​Reuters អះអាងថា Dua ធ្លាប់ទទួលការអនុញ្ញាតឱ្យប្រើប្រអប់និយាយនៅលើការថតសំឡេងដើម ប៉ុន្តែមិនមែនការ Remix ឡើយ ។ Dua បែរជាប្រើម្តងទៀតដោយគ្មានការអនុញ្ញាតរួមមាន The Blessed Madonna remix និងការសម្តែងនៅ American Music Awards ។

តាមពិតនេះមិនមែនជាលើកទីមួយដែល Dua ប្រឈមមុខនឹងវិធានការផ្លូវច្បាប់លើបទ Levitating ដែលជាបទចម្រៀងពេញនិយមបំផុតរបស់នាងទេ ។

ក្រុមតន្រ្តី Reggae Artikal Sound System ធ្លាប់ចាត់វិធានការប្រឆាំងនឹង Dua ក្នុងខែមីនា ឆ្នាំ ២០២២ ដោយអះអាងថា នាងបានចម្លងបទ Live Your Life ឆ្នាំ ២០១៧ របស់ពួកគេ យ៉ាងណាករណី​នេះ​ត្រូវ​បាន​ច្រាន​ចោល​កាល​ពី​ខែ​មិថុនាហើយ ។

ចំណែកឯករណីមួយទៀតដែលកំពុងបន្តគឺ អ្នកនិពន្ធបទចម្រៀង L Russell Brown និង Sandy Linzer អះអាងថា Dua បានប្រើបទភ្លេងពីចម្រៀងឆ្នាំ ១៩៧៩ របស់ពួកគេគឺ Wiggle And Giggle All Night ។

បញ្ហាច្រើនប៉ុណ្ណាក៏ដោយ Dua មិនបានខ្វាយខ្វល់ ឬព្រួយបារម្ភខ្លាំងទេ ឥលូវនាងកំពុងដើរកម្សាន្តនៅប្រទេសអាល់បានីធ្វើមិនដឹងទៅវិញ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ Dua Lipa បង្អួតខ្សែកតម្លៃរាប់សិបលានដុល្លារ នៅក្នុងកម្មវិធី Met Gala

The post Dua Lipa មិនឈឺក្បាល ទោះកំពុងប្រឈមមុខ​នឹង​ពាក្យបណ្ដឹងច្រើនករណីក៏ដោយ appeared first on Kampuchea Thmey Daily.

ចុងក្រោយម្ចាស់ហាង V SHOP ប្តឹងលោក ជា ច័ន្ទតុលា ដែលជាអតីតគូស្នេហ៍
លោក ជា ច័ន្ទតុលា ដែលកាលពីថ្មីៗទើប តែផ្ទុះនូវរឿងរ៉ាវប្តឹងគ្រូជោគជ័យម្នាក់នោះ ឥឡូវនេះក៏ត្រូវបានអតីតគូស្នេហ៍ម្ចាស់ហាងV SHOP CAMBODIA ប្តឹងទៅតុលាការ។​

​យោងតាម​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកាកោះ​ឲ្យ​លោក ជា ច័ន្ទ​តុលា ត្រូវ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​១៧ ខែធ្នូ​ ឆ្នាំ ​២០២១​ ដើម្បី​សាកសួរ​ចម្លើយ​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ស៊ាន ធា​រី ដែល​មហាជន​ស្គាល់​ថា​ ជា​ម្ចាស់​ហាង V SHOP CAMBODIA ។​

​ក្នុង​ពាក្យបណ្តឹង​របស់​ឈ្មោះ ​ស៊ាន ធា​រី ដែលជាអតី​ត​គូស្នេហ៍ គឺ​បាន​ប្តឹង​ឈ្មោះ ជា ច័ន្ទ​តុលា លើករណី លួច​ប្រាក់​ក្រុមហ៊ុន ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេ​តនា លុបបំបាត់ ឬកែប្រែ​ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​ គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពីបទ រំលោភ​លើ​លំនៅឋាន។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ជា ច័ន្ទ​តុលា​ កាលពី​យប់​ថ្ងៃទី ​០៩​ ខែធ្នូ ​ឆ្នាំ ​២០២១ ​ក៏បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​នឹង​ដីកាកោះ​បែបនេះ​ថា «​ពេលនេះ ប្រពន្ធ​ជាទី​ស្រលាញ់​របស់ខ្ញុំ​បាន​ប្តឹង​ខ្ញុំ​ហើយ​ដូច​អ្វីដែល​ជន​ទី​៣​ថា ​ចាប់​ខ្ញុំ​ដាក់គុក​៥​ឆ្នាំ​ឲ្យ​បាន​នោះ​ឥឡូវនេះ​ គាត់​បានធ្វើ​មែនហើយ​ជន​ទី​៣​អើយ ខ្ញុំ​សុំ​ខ្លាច​លោក​ហើយ ប្រពន្ធ​សម្លាញ់​ចិត្ត​បង​អើយ អូន​ដាច់ចិត្ត​ពី​បង​ម្ល៉េះ​?»៕

អត្ថបទ៖ ចាន់​រ៉ា​

The post ចុងក្រោយម្ចាស់ហាង V SHOP ប្តឹងលោក ជា ច័ន្ទតុលា ដែលជាអតីតគូស្នេហ៍ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ​ជាង​១៥០​គ្រួសារ​ ប្តឹង​ក្រុមហ៊ុន​មួយ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ​មិន​រួចរាល់ និង​មិន​ព្រម​ប្រគល់​ប្លង់​កម្មសិទ្ធិ
ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៥០​គ្រួសារ បានសម្រេច​ចិត្ត​ប្តឹង​អគ្គ​នា យក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី (VIP) ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ​មិន​រួចរាល់ និង​មិន​ព្រម​ប្រគល់​ប្លង់​កម្មសិទ្ធិ​។​

​នៅក្នុង​ពាក្យបណ្តឹង ប្រជាពលរដ្ឋ​បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ថា “​យើងខ្ញុំ​បាន​ទិញ​ផ្ទះ​ពី​បុរី VIP តាំងពី​ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​ខា​ង​បុរី​ធ្វើ​ផ្ទះ​មិនទាន់​ហើយ​តាម​ការកំណត់ និង​ខ្លះ​ហើយ តែ​មិនទាន់បាន​ប្លង់​កម្មសិទ្ធិ​។ ពេល​យើងខ្ញុំ​សុំ​ជួប​ដើម្បី​ចរចា​ដោះស្រាយ​តែ​ខាង​បុរី​មិន​ព្រម​ជួប និង​ចេះតែ​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះ​ស្រ​យ​ជាមួយ​ពួកយើងខ្ញុំ​”​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សូម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​លោក​ប្តឹង​លោក ហម រ៉​ន និង លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក​និង​បុរី​វី​អាយ​ភី​សាងសង់​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ បាន​រួចរាល់ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​មក​ឲ្យ​ពួកគាត់​។​

​អ្នកស្រី សេក ចាន់​រ៉ា តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សង្កាត់ ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​តែ​ទទួលបាន​ដំណោះស្រាយ​នោះ​ទេ ទើបបានជា​ពួកគាត់​ដាក់ពាក្យ​ប្តឹង ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​។ អ្នកស្រី​បញ្ជាក់ថា អ្នកខ្លះ​បង់លុយ​ផ្តាច់ ហើយ​អត់​ប​បាន​ទាំង​ប្លង់ អត់​បាន​ទាំង​ផ្ទះ​នៅ អ្នកខ្លះ​បង់​រំលស់ ខាង​ក្រុមហ៊ុន​អត់ដា​ក់ជាង​សាងសង់ ហើយ​ក្រុមហ៊ុន​កុងត្រា​ជាមួយ​អតិថិជន​រយៈពេល​១២​ខែ​ធ្វើ​ផ្ទះ​ហើយ ដល់ពេល​១២​ខែ អត់​ទាន់​ហើយ ក្រុមហ៊ុន​ធ្វើ​កុងត្រា​សា​ថ្មី​ទៀត បន្ត​តាំងពី​១២​ខែ​រហូតដល់​បី ទៅ​បួន​ឆ្នាំ​ដោយ​អត់​ព្រម​ដាក់​ជាង​សាងសង់ ទេ​។​ខាង​ថៅកែ​បុរី​គេចវេះ​មិន​ព្រម​ដោះស្រាយ​ជាមួយ​អតិថិជន​ទេ​។

​អ្នកស្រី សេក ចាន់​រ៉ា បញ្ជាក់​ទៀត​ថា “​គាត់​ដាក់ពាក្យ​ប្តឹងទៅ​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍ គឺ​គេ​មិនមាន​ដំណោះស្រាយ​ឲ្យ​ទេ បែរជា​ហៅ​ប្រជាពលរដ្ឋ​ទៅ​សម្រួល ។ ទៅ​សម្រួល​យ៉ាងម៉េច ប្រជាពលរដ្ឋ​ចង់​ឲ្យ​ខាង​ខណ្ឌ​ហៅ ភាគី​ទាំងសងខាង​មក​តទល់​គ្នា​ដោះស្រាយ តែ​ខាង​ខណ្ឌ​កាន់ជើង​ខាង​បុរី គេ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ប្រជាពលរដ្ឋ​បែរជា​ឲ្យ​ប្រជាពលរដ្ឋ​សម្រួល​ទៅវិញ​”​។ អ្នកស្រី​ថា ខាង​ក្រុមហ៊ុន​មិនមាន​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បែរជា​និយាយ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ប្តឹង​ទៅដល់​ណា​ប្តឹងទៅ​។

​រហូតមកដល់​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ នេះ កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការអត្ថាធិប្បាយ​ពី​លោក​ហម រ៉​ន និង​លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី បានទេ៕

ដោយ ៖ កោះ​កែវ

The post ពលរដ្ឋ​ជាង​១៥០​គ្រួសារ​ ប្តឹង​ក្រុមហ៊ុន​មួយ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ​មិន​រួចរាល់ និង​មិន​ព្រម​ប្រគល់​ប្លង់​កម្មសិទ្ធិ appeared first on Kampuchea Thmey Daily.