សន្តិសុខសង្គម
ចុងក្រោយម្ចាស់ហាង V SHOP ប្តឹងលោក ជា ច័ន្ទតុលា ដែលជាអតីតគូស្នេហ៍
លោក ជា ច័ន្ទតុលា ដែលកាលពីថ្មីៗទើប តែផ្ទុះនូវរឿងរ៉ាវប្តឹងគ្រូជោគជ័យម្នាក់នោះ ឥឡូវនេះក៏ត្រូវបានអតីតគូស្នេហ៍ម្ចាស់ហាងV SHOP CAMBODIA ប្តឹងទៅតុលាការ។

យោងតាមលោក សឿ ឡងឌី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឲ្យលោក ជា ច័ន្ទតុលា ត្រូវចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីសាកសួរចម្លើយតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាន ធារី ដែលមហាជនស្គាល់ថា ជាម្ចាស់ហាង V SHOP CAMBODIA ។

ក្នុងពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាន ធារី ដែលជាអតីតគូស្នេហ៍ គឺបានប្តឹងឈ្មោះ ជា ច័ន្ទតុលា លើករណី លួចប្រាក់ក្រុមហ៊ុន ធ្វើឲ្យខូចខាតដោយចេតនា លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យ គំរាមកំហែងឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងគូកន ពីបទ រំលោភលើលំនៅឋាន។



នៅលើគណនីហ្វេសប៊ុករបស់លោក ជា ច័ន្ទតុលា កាលពីយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ក៏បានបង្ហោះខ្លឹមសារភ្ជាប់នឹងដីកាកោះបែបនេះថា «ពេលនេះ ប្រពន្ធជាទីស្រលាញ់របស់ខ្ញុំបានប្តឹងខ្ញុំហើយដូចអ្វីដែលជនទី៣ថា ចាប់ខ្ញុំដាក់គុក៥ឆ្នាំឲ្យបាននោះឥឡូវនេះ គាត់បានធ្វើមែនហើយជនទី៣អើយ ខ្ញុំសុំខ្លាចលោកហើយ ប្រពន្ធសម្លាញ់ចិត្តបងអើយ អូនដាច់ចិត្តពីបងម្ល៉េះ?»៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


